Thy Rith
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thy Rith, Writer, Phnom Penh.
បង្កើតដោយអតីតសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងភាសាអង់គ្លេស, អតីតអគ្គនិពន្ធនាយក ទស្សនាវដ្តី "អង្គរធំ" និងទស្សនាវដ្តី "តារា", បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៃសារព័ត៌មាន "នគរធំ"។
👉សូមចុច Follow Page 👍ដើម្បីទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗ...
31/05/2026
សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32នាក់ រួមនិងអ្នកទទួលផល 04នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឱ្យស៊េីបសួរ ពីបទ ផ្តេីមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម តាមបញ្ញត្តិមាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា ៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។ សូមសាធារណជនទាំងអស់ទទួលជ្រាបជាព័ត៌មាន ៕
31/05/2026
(ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកំពត)
តាមពិតច្បាប់ចរាចរណ៍នៅកម្ពុជា តម្រូវឱ្យបើកបរប្រកាន់ស្តាំ តែក្នុងវីដេអូនេះ រថយន្តសាំងយ៉ុង បើកបរប្រកាន់ឆ្វេង ខុសគន្លងផ្លូវ (គន្លងផ្លូវខាងឆ្វេង សម្រាប់វ៉ាជែង, រថយន្តបើកបរយឺត ឬធ្មត ត្រូវបើកបរលើគន្លងកណ្តាល)។
សូមបើករបរគោរពច្បាប់ចរាចរណ៍ គន្លងផ្លូវ គំនូសសញ្ញា ស្លាកសញ្ញា ។ល។ ដើម្បីសុវត្ថិភាព និងបញ្ចៀសការកកស្ទះចរាចរណ៍...៕ 31/05/2026
(ប្រភពវីដេអូ : គ្រាប់ ពេជ្រ)
អ្នកបើកបរម៉ូតូ នៅផ្លូវជាតិលេខ៣ ...
31/05/2026
(ប្រភព : Kin Karona)
ករណីរថយន្តវេអង ក្រឡាប់ ធ្លាយចេញឈើ វេលាម៉ោង ៨ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ៕
(ប្រភព : ពលរដ្ឋ)
31/05/2026
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឃាត់ចាប់រថយន្ត ចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-2903 បានដឹកជញ្ជូនផល អនុផលព្រៃឈើ (ធ្យូង) ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅត្រង់ចំណុចភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន ៖
១-រថយន្ត ចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-2903
២-ធ្យូង ទម្ងន់ ៣,៥០តោន (បីតោនកន្លះ)។
ចំពោះវត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីចាត់ការបន្ត តាមនីតិវិធី៕
(ប្រភព : រដ្ឋបាលព្រៃឈើ)
វីដេអូប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ Liu Weihua ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ដោយក្មួយស្រីរបស់ឈ្មោះ Huang Xiyi ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពបង្ខាំង និងជំរិតទារប្រាក់ ចំនួន ២លានយ័ន។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងបង្ខាំងខាងលើ។
នៅថ្ងៃដដែល វេលាម៉ោង ១៦:១០នាទី កម្លាំងជំនាញបានធ្វើការជួយសង្គ្រោះបានជនរងគ្រោះ ចំនួន០៣នាក់ រួមមាន ៖
១.ឈ្មោះ HUANG XIYI ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន
២.ឈ្មោះ XU YUE ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន
៣.ឈ្មោះ DIAN JIE ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន។
ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ៖
១.ឈ្មោះ AR SAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា
២.ឈ្មោះ AI NI ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ត្រង់ចំណុចភូមិភៀនសារ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបន្តនីតិវិធី៕
(ប្រភព : នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ)
31/05/2026
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចទូរស័ព្ទ)
ភ្នំពេញ : នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក Iphone 14 Pro Max ពណ៌ស្វាយ ពីជនរងគ្រោះឈ្មោះ ហុឹម សុខាវុធ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីមានហេតុការណ៍ខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណជនសង្ស័យខាងលើ។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័ខាងលើ មានឈ្មោះ យាន វ៉ាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ដកហូតបានទូរស័ព្ទ ០១គ្រឿង ម៉ាក Iphone 14 Pro Max ពណ៌ស្វាយ។
ជនសង្ស័យខាងលើ ត្រូវបាននាយកកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ 31/05/2026
(ប្រភព : នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ)
31/05/2026
តារាចម្រៀងរ៉េប លោក A-KK ម្ចាស់ពានកម្មវិធី Cambo Rapper បានជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីត្រូវរថយន្តដឹកដី បុកនិងកិនជើងទាំងពីរ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅប្រទេសវៀតណាម ។
ក្រុមគ្រួសារលោក AK-K បានអំពាវនាវដល់កម្លាំងសមត្ថកិច្ច មេត្តាជួយអន្តរាគមន៍ស្រាវជ្រាវ និងតាមរកអ្នកបើកបរឡានដឹកដីបង្កហេតុ មកទទួលខុសត្រូវចំពោះមុខច្បាប់ ៕
31/05/2026
ទីតាំងលក់ សម្ភារៈអាសអាភាស ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាបត្រឹមតែ១ថ្ងៃ!
ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈ គឺត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ដែលមានចែងក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការបង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាស ចំនួន០៣កន្លែង ជាបន្តបន្ទាប់ នៅក្នុងខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌទួលគោក ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុសស្រី សរុបចំនួន ០៩នាក់ (ជនជាតិចិន ០១នាក់ ខ្មែរ ៨នាក់) និងដកហូតសម្ភារៈអាសអាភាស ជាច្រើន មានដូចជា អវយុវៈភេទស្ត្រីសិប្បនិម្មិត, លិង្គសិប្បនិម្មិតអេឡិចត្រូនិ, លិង្គសិប្បនិម្មិតជ័រ, ស្ករគ្រាប់ជំនួយអារម្មណ៍ផ្លូវភេទ និងថ្នាំ, ប្រេង ចម្រុះ សង្ស័យជាសារធាតុជំនួយនិងធ្វើឲ្យរំជួលដល់ចំណង់ផ្លូវភេទផងដែរ។
ជនសង្ស័យទាំង ០៩នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
(ប្រភព : រ័ត្ន ស៊្រាង)
ករណីឡានហោះបុករះ នៅមុខផ្សារស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម វេលាម៉ោង ១រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕
(ប្រភព : ពលរដ្ឋ)
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Phnom Penh