Soth Ban
Social and politic
11/12/2025
ទិដ្ឋភាពថៃវាយប្រហារលើអាកាសកម្ទេចកាស៊ីណូជប់គគីរ។
កងទ័ពជើងអាកាសថៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថៃរដ្ឋ នៅថ្ងៃទី១១ ធ្នូនេះថា កងទ័ពជើងអាកាសថៃបានប្រើយន្តហោះចម្បាំង F-16 វាយកម្ទេចកាស៊ីណូមួយកន្លែងច្រកជប់គគីរ ខេត្តឧត្តរមានជ័យ។
ប្រពភនិយាយថា នៅម៉ោងប្រមាណ ៤ ភ្លឺ យោធាថៃ បានបើកប្រតិបត្តិការវាយប្រហារលើប្រទេសកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយកម្ទេចកាស៊ីណូកម្ពុជានៅច្រកជប់គគីរ ខេត្តឧត្តរមានជ័យ។
ប្រភពអះអាងថា ការបើកការវាយកម្ទេចកាស៊ីណូកម្ពុជានៅជប់គគីរនេះ ដើម្បីលុបបំបាត់ល្បែងអនឡាញខុស ស្របតាមផែនការនាយករដ្ឋមន្រ្តីលោក អនុធិន ធ្លាប់ព្រមានថាថៃនឹងវាយកម្ទេចមូលដ្ឋានកម្ពុជាចំនួន ១១ទីតាំង។
ការសំអាងបែបនេះ ហាក់ស៊ីគ្នាទៅនឹងការលើកឡើងរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានបង្ហោះសារនៅព្រឹកថ្ងៃទី១១ ធ្នូនេះផងដែរថា យោធាថៃ បានបើកការវាយប្រហារលើកម្ពុជានៅខេត្តឧត្តរមានជ័យ៕
ប្រភព Thairath - ไทยรัฐออนไลน์
11/12/2025
នាយករដ្ឋមន្ដ្រីថៃ លោក អនុធិន ចាន់វីរៈគុន កំពុងភ័យញ័រ រងចាំទូរសព្ទ លោក ត្រាំ ខលមក។
ប្រភពព័ត៌មានថៃរដ្ឋ Thairath - ไทยรัฐออนไลน์ បានឱ្យដឹងថា លោក អនុធិន កំពុងអង្គុយរងចាំ ទូរសព្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ដើម្បីជជែក ពិភាក្សារឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
លោក អនុធិន និយាយថា លោកកំពុងរងចាំទទួលទូរសព្ទពីប្រធានាធិបតី ត្រាំ ជជែកពិភាក្សារឿងព្រំដែន ប៉ុន្តែលោកបានប្រាប់អ្នកសារពត៌មានថា《លោកនឹងរាយការណ៍ប្រាប់លោកត្រាំថាកម្ពុជាជាអ្នកវាយប្រហារមុន》។
09/12/2025
សារព័ត៌មានស្និទនឹងរដ្ឋាភិបាល Fresh News បានបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាខ្លាំងនៅប៉ោតប៉ែត។
មើលទៅមហិច្ចតារបស់ថៃ ប្រហែលជាចង់ប្រយុទ្ធផ្តាច់ព្រាត់ជាមួយកម្ពុជាហើយ«ស៊ីសាច់ហុតឈាម»។
សូមបងប្អូនខ្មែររស់នៅខេត្តជាប់ព្រំដែនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុខសុវត្ថិភាព៕
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Phnom Penh