PillTech Solutions
Pharmacy Practice Made Simple PillTech is also more than just a pharmacy platform.
PillTech is a CICTA21 & ASEAN ICT Award Winner focusing on modernizing Cambodia’s healthcare sector through digital technology in hopes it can bring more affordable and safe medicines for millions. It’s representing innovative ideas designed and developed to help identify and resolve daily pharmacy operation problems, specifically from the SMEs.
ចុះឈ្មោះ CPD42 រួច កុំភ្លេចចូលគ្រុបតេលេក្រាម ដើម្បីបានលីងចូលរៀន
📥 សូមទាក់ទងមកក្រុមការងារ
t.me/pilltechacademy
26/05/2026
📢✨ វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ត (Webinar) លើកដំបូងរបស់សមាគម CADET ជាមួយ PillTech និងគណៈឱសថការីកម្ពុជា
សមាគមបច្ចេកវិទ្យាជំងឺទឹកនោមផ្អែម និងក្រពេញកម្ពុជា (CADET) សហការជាមួយ PillTech ដោយមានការគាំទ្រ និងអនុញ្ញាតយ៉ាងពី គណៈឱសថការីកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាវេជ្ជសាស្ត្រតាមប្រព័ន្ធនិម្មិត (Webinar) ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងដល់ឱសថការី សំដៅជួយដល់អ្នកជំងឺទឹកនោមផ្អែម។
កម្មវិធីនេះ ធ្វើឡើងដេីម្បីចូលរួមចំណែក និងការប្ដេជ្ញាចិត្តខ្ពស់របស់សមាគម ក្នុងទម្រង់ស្ម័គ្រចិត្ត (ដោយមិនមានការឧបត្ថម្ភពីស្ថាប័នខាងក្រៅ) ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត (CPD) ជូនដល់ឱសថការីនៅទូទាំងប្រទេសកម្ពុជា។
👉 គួរបញ្ជាក់ផងដែរថា៖ សិក្ខាសាលាតាមប្រព័ន្ធនិម្មិតនេះ ត្រូវបានរៀបចំឡើងសម្រាប់តែបងប្អូនឱសថការីតែប៉ុណ្ណោះ។
📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦
⏰ ពេលវេលា៖ វេលារសៀល
💻 ទម្រង់៖ តាមប្រព័ន្ធនិម្មិត (Zoom Webinar)
🎤 ប្រធានបទ និងវាគ្មិនកិត្តិយស (Topics & Speakers)៖
ប្រធានបទទី១៖ "Smart Insulin Use: The Power of Patient Knowledge"
(ការប្រើប្រាស់អាំងស៊ុយលីនដោយឆ្លាតវៃ៖ ថាមពលនៃចំណេះដឹងរបស់អ្នកជំងឺ)
👨⚕️ វាគ្មិន៖ លោកវេជ្ជបណ្ឌិត មិន សុផាន់ណារ៉ា (Min Sophanara) — ចែករំលែកអំពី Insulin Therapy និងតួនាទីនៃការអប់រំអ្នកជំងឺ។
ប្រធានបទទី២៖ "Beyond Diabetes: The Expanding Role of Continuous Glucose Monitoring"
(លើសពីជំងឺទឹកនោមផ្អែម៖ ការពង្រីកតួនាទីនៃការតាមដានជាតិស្ករជាប្រចាំ)
👨🏫 វាគ្មិន៖ លោកវេជ្ជបណ្ឌិត នៅ គីមសាន — ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យា CGM។
💬 សមាជិកពិភាក្សា (Panelist)៖
👨⚕️ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី (Nit Buntongyi) — ចូលរួមផ្ដល់ជាមតិយោបល់ និងពិភាក្សាបន្ថែម ក្រោមការសម្របសម្រួលរបស់ ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ប្រធានសមាគម CADET។
ឯកឧត្តមសាស្ត្រាចារ្យ ប្រធានសមាគម សូមអំពាវនាវ និងលើកទឹកចិត្តដល់ឱសថការីទាំងអស់នៅទូទាំងប្រទេស ចូលរួមឱ្យបានច្រើនកុះករ។
សមាគម CADET និង PillTech ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពឱសថការីជួរមុខ និងពង្រឹងគុណភាពនៃការថែទាំអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
🔗 សម្រាប់ចុះឈ្មោះ
https://airtable.com/app5dcuqr6S6anR3o/shrrnWcAL6m1nlmlS
PillTech Solutions គណៈឱសថការីកម្ពុជា
សរុបឱសថការីចុះឈ្មោះក្នុង CPD42 មានលើស 2500នាក់
ប៉ុន្តែចូលក្នុងគ្រុបត្រឹមតែជាង 2100 ប៉ុណ្ណោះ!
សូមទាក់ទងមកក្រុមការងារ ដើម្បីបានលីងចូលគ្រុប ដើម្បីបានចូលរៀន និងព័ត៌មានផ្សេងៗទៀត!
📥 ទាក់ទងមកក្រុមការងារ
t.me/pilltechacademy
25/05/2026
ចាប់បើកចុះឈ្មោះសម្រាប់ CPD42 (ដោយឥតគិតថ្លៃ)
ព័ត៌មានលម្អិត៖
ប្រធានបទ៖ ការតាមដាន និងត្រួតពិនិត្យជាតិស្ករក្នុងឈាម។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី6 ខែមិថុនា ឆ្នាំ2026
⏰ វេលា៖ 12:00 ថ្ងៃត្រង់ - 5:00 រសៀល
🎟 តម្លៃចូលរួម៖ ឥតគិតថ្លៃ
🎓5 ពិន្ទុ ពីគណៈឱសថការីកម្ពុជា
📍ទីតាំង៖ អនឡាញ Zoom
ចុះឈ្មោះឥតគិតថ្លៃ!
https://airtable.com/app5dcuqr6S6anR3o/shrrnWcAL6m1nlmlS
24/05/2026
ថ្ងៃស្អែក ទី25 ខែឧសភា ម៉ោង 10:00 ព្រឹក នឹងចាប់ផ្តើមបើកចុះឈ្មោះ!
វគ្គ CPD42 ឥតគិតថ្លៃ!
ដើម្បីចំណេះដឹងឱសថការីកាន់តែខ្ពស់ ការថែទាំកាន់តែប្រសើរ!
PillTech មានមោទនភាពរីករាយក្នុងការសហការជាមួយ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និងមានការអនុញ្ញាតិគាំទ្រពី គណៈឱសថការីកម្ពុជា ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់ឱសថការីមួយ ដើម្បីលើកកម្ពស់ ឱសថការីសហគមន៍ ពីអ្នកផ្ដល់ឱសថ ឱ្យទៅជាអ្នកផ្ដល់សេវាថែទាំសុខភាពជួរមុខ ដែលអាចចូលរួមចំណែកក្នុងការអប់រំអ្នកជំងឺ ការស្វែងរកហានិភ័យជំងឺដំណាក់កាលដំបូង ការតាមដានការលេបថ្នាំឱ្យបានត្រឹមត្រូវ ការណែនាំបញ្ជូនបន្ត (Referral) និងការសម្របសម្រួលការថែទាំរយៈពេលវែងសម្រាប់ជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺមិនឆ្លងផ្សេងៗទៀត។
ព័ត៌មានលម្អិត៖
ប្រធានបទ៖ ការតាមដាន និងត្រួតពិនិត្យជាតិស្ករក្នុងឈាម។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី6 ខែមិថុនា ឆ្នាំ2026
⏰ វេលា៖ 12:00 ថ្ងៃត្រង់ - 5:00 រសៀល
🎟 តម្លៃចូលរួម៖ ឥតគិតថ្លៃ
🎓5 ពិន្ទុ ពីគណៈឱសថការីកម្ពុជា
📍ទីតាំង៖ អនឡាញ Zoom
សម្របខ្លួនឱ្យទាន់សម័យកាលបច្ចុប្បន្ន គឺជារឿងចាំបាច់
តាមបទពិសោធន៍របស់ឱសថការីរបស់យើង ការរៀនតាមរយៈ PillTech e-Learning គឺមិនពិបាកដូចដែលអ្នកបានគិតនោះទេ
🔹 ចុះឈ្មោះម្ដង ព័ត៌មានផ្ទាល់ខ្លួននឹងមានជារៀងរហូត៖ សម្រាប់ការរៀនវគ្គក្រោយៗ មិនបាច់បំពេញព័ត៌មានឱសថការីទៀតឡើយ
🔹 មានប្រធានបទថ្មីៗចម្រុះទាំង Clinical និង Pharmacy Business ហើយអាចឃើញប្រធានបទណាមិនទាន់រៀន និងរៀនហើយ
📱រៀន CPD សម្រាប់ឱសថការី គ្រប់ពេល គ្រប់ទីកន្លែង
https://academy.pilltech.com.kh/auth
23/05/2026
🔜 PillTech ចាប់ដៃជាមួយ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា និងគាំទ្រដោយ គណៈឱសថការីកម្ពុជា
ផ្តល់ជូន វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃដល់ឱសថការីទូទាំងប្រទេស រៀនតាមអនឡាញ និងទទួលបានពិន្ទុ CPD ឱសថការី 5ពិន្ទុ!
Stay tuned!
❤️🩹 ផ្ញើជូនគ្រប់បេះដូងសហគ្រិនដែលធ្លាប់ដួល
នៅក្នុងពិភពអាជីវកម្ម សហគ្រិនដែលគួរឱ្យខ្លាចបំផុត មិនមែនជាសហគ្រិនដែលមិនធ្លាប់ដួលនោះទេ ប៉ុន្តែគឺសហគ្រិនដែល "ធ្លាប់ដួល ធ្លាប់ស្គាល់រសជាតិខាតបង់ រួចក្រោកឈរឡើងវិញ ហើយមានយុទ្ធសាស្ត្រជាងមុន!"
💪 បទពិសោធន៍ដែលយើងធ្លាប់ជួប មិនថាជារឿងដាច់ស្តុក កប់ទុន បុគ្គលិកលួចលុយ ឬទីតាំងស្ងាត់ភ្ញៀវ គឺជា "មេរៀនមាស" ដែលសហគ្រិនថ្មីថ្មោងមិនទាន់ស្គាល់ ហើយវានឹងក្លាយជាខែលការពារយើងនៅក្នុងការប្រយុទ្ធលើកទី២
មុននឹងបោះទុនបើកទ្វារហាងសារជាថ្មី ចូរឆ្លងកាត់ "ការវះកាត់យុទ្ធសាស្ត្រ" លើ ៤ ចំណុចនេះ (ក្នុងខមិន)៖👇
22/05/2026
ស្អែកដល់ថ្ងៃរៀន ចុះឈ្មោះថ្ងៃនេះទាន់!
ចុះឈ្មោះថ្ងៃនេះ៖
https://airtable.com/appN2BxBsLqcJjypg/shrr2SIFE13lkwqxX
ចង់បើកឱសថស្ថានខ្លួនឯង ព្រោះមានសេរីភាព!
🔺 The Lie you tell yourself: «ខ្ញុំធ្វើការឱ្យគេធុញណាស់ ចេញទៅបើកឱសថស្ថានខ្លួនឯង ធ្វើជាថៅកែខ្លួនឯង ចង់សម្រាកពេលណា ក៏បាន ស្រួលខ្លួនជាង!»
🔘 The Harsh Reality: កុំចាញ់បោកពាក្យថា "ធ្វើថៅកែខ្លួនឯង" ឱ្យសោះ។ បើយើងបើកឱសថស្ថានឡើង ដោយគ្មានប្រព័ន្ធគ្រប់គ្រង (Systems) ច្បាស់លាស់ទេ នោះយើងមិនមែនកំពុងបង្កើត "អាជីវកម្ម" ទេ គឺយើងកំពុងបង្កើត "គុកផ្ទាល់ខ្លួន"
កាលធ្វើការឱ្យគេ៖ យើងធ្វើការ ៨ ម៉ោង ថៅកែជាអ្នករត់ការច្បាប់ ពន្ធដារ និងរែកពន់ហានិភ័យទាំងមូល
ដល់ពេលបើកហាងខ្លួនឯង៖ ត្រូវធ្វើការ ១៤ ម៉ោងក្នុងមួយថ្ងៃ (គ្មានថ្ងៃឈប់សម្រាក គ្មានលុយ O.T) ត្រូវឈរលក់ផង ធ្វើបញ្ជីផង ជូតការ៉ូហាងផង រៀបអីវ៉ាន់ផង និងអង្គុយចាំម៉ូយទាំងតឹងទ្រូង។
❔បើគ្មានអ្នកឈរលក់ តើហាងរបស់យើងនៅរកលុយបានទេ?
បើបិទហាង ៣ ថ្ងៃ ចំណូលធ្លាក់ចុះដល់សូន្យ នោះយើងគ្រាន់តែជា «បុគ្គលិកដែលមិនទាន់មានប្រាក់ខែច្បាស់លាស់» នៅក្នុងឱសថស្ថានខ្លួនឯង
ជាឱសថការីម្នាក់ប្រចាំការនៅឱសថស្ថានឯកជន ការចំណាយពេលវេលាមករៀនផ្ទាល់ ពិតជាពិបាក
ហេតុដែលឱសថការីរបស់យើង ណែនាំឱ្យបងប្អូនឱសថការីងាកមកសិក្សាតាមប្រព័ន្ធ PillTech e-Learning វិញ៖
🔹 មិនចាំបាច់សុំច្បាប់ឈប់សម្រាក មិនចាំបាច់ផ្លាស់ប្តូរវេន ឬសុំឈប់សម្រាកពីការងារ ដើម្បីមករៀន
🔹 ចំណេញថវិកា និងថាមពល៖ មិនចាំបាច់ចំណាយថវិកាសម្រាប់ការធ្វើដំណើរ ឬចំណាយកម្លាំងថាមពលជិះម៉ូតូ ឡានមករៀនផ្ទាល់
🔹 ចំណេញវេលាមានតម្លៃ៖ ពេលវេលាចំណាយលើការធ្វើដំណើរ ឥឡូវនេះអាចប្រើប្រាស់វាសម្រាប់ធ្វើកិច្ចការសំខាន់ផ្សេងៗ
🔹 រៀនបានគ្រប់ពេល៖ អាចរៀនបានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថាតាមខេត្ត ឬនៅក្រៅប្រទេស
📱រៀន CPD សម្រាប់ឱសថការី គ្រប់ពេល គ្រប់ទីកន្លែង
https://academy.pilltech.com.kh/auth
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
PillTech Solutions Co. , Ltd. Factory #3, Street 347, Sankat Boeung Kok I, Khan Toul Tourk, Kingdom Of Cambodia
Phnom Penh
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |