Crystal - Library
Reader is winner.
09/05/2021
6 Psychological facts you never knew- ការពិតតាមបែបផ្លូវចិត្តទាំង៦ដែលអ្នកមិនធ្លាប់ដឹង÷
១. The dunning-kruger សំដៅដល់អ្នកដែលមានចំណេះដឹងនៅមានកម្រិតនៅឡើយប៉ុន្តែគិតថាខ្លួនមានចំណេះដឹងឬសមត្ថភាពលើសពីអ្នកឯទៀត។
ឧទាហរណ៍អំពីការគូរគំនូរ នៅពេលដែលយើងគូរបានរូបដំបូងដែលយើងគិតថាស្អាតណាមួយយើងនឹងគិតថាគ្មាននរណាអស្ចារ្យជាងយើងទៀតទេឬអាចនិយាយបានថាក្នុងពិភពលោកនេះគឺមានតែយើងម្នាក់ប៉ុណ្ណោះដែលអាចគូរគំនូរបានស្អាតដូច្នេះ ប៉ុន្តែតាមការពិតទៅគឺមានមនុស្សជាច្រើនដែលអាចគូរគំនូរបានដូចនិងស្អាតជាងគំនូររបស់យើងរាប់រយពាន់ដងទៅទៀត។ មនុស្សប្រភេទ Dunning-Krugerនេះតែងតែមានអំណួតលើចំណេះដឹងបន្តិចបន្តួចរបស់ខ្លួន ដោយយល់ថាពួកគេដឹងគ្រប់យ៉ាង។
២. តន្ត្រីផ្លាស់ប្តូរការយល់ដឹងរបស់អ្នក
ប្រភេទតន្ត្រីដែលអ្នកស្តាប់ពិតជាមានឥទ្ធិពលលើរបៀបដែលអ្នកសម្លឹងមើលទៅពិភពលោកនៅជុំវិញខ្លួនអ្នក។យើងទាំងអស់គ្នាដឹងថាតន្ត្រីអាចធ្វើអោយអារម្មណ៍របស់យើងផ្លាស់ប្តូរបានដូចជានៅពេលស្តាប់តន្ត្រីបែបកន្ត្រាក់អារម្មណ៍វានឹងធ្វើអោយយើងរីករាយនិងមានអារម្មណ៍ស្រស់ថ្លាទៅតាមចង្វាក់ភ្លេង ចំណែកពេលដែលអ្នកស្តាប់តន្ត្រីបែបមនោសញ្ចេតនាអ្នកហាក់មានអារម្មណ៍អណ្តែតអណ្ដូង ឈឺចាប់ កើតទុក្ខដូច្នោះដែរ។
៣. តក្កវិជ្ជាភាសាបរទេស
យើងទាំងអស់គ្នាពិបាកក្នុងការធ្វើការសម្រេចចិត្តដ៏ល្អត្រឹមត្រូវមួយដោយហេតុយើងមិនមានគំនិតដ៏ល្អសម្រាប់យកមកធ្វើការសម្រេចចិត្ត ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថា អ្នកនឹងគិតរកបានគំនិតសមហេតុផលល្អជាងមុន ប្រសិនបើអ្នកគិតរកគំនិតទាំងនោះក្នុងភាសាដទៃពីភាសារបស់អ្នក។
៤. ការច្រៀងជួយបន្ថយការថប់បារម្ភ
ការច្រៀងកំឡុងពេលដែលអ្នកងូតទឹក ក្នុងឡានឬបន្ទប់របស់អ្នកវាគឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការការពារខ្លួនអ្នកប្រឆាំងនឹង Anxiety និងDepression។
សាកស្រមៃថាបន្តិចទៀតអ្នកនឹងត្រូវចូលរួមការប្រកួតឬការសម្ភាសណាមួយហើយអ្នកមានអារម្មណ៍ភ័យធ្វើអ្វីមិនត្រូវទាល់តែសោះ តើអ្នកនឹងចូលទៅប្រលងឬការសម្ភាសទាំងភ័យបែបនេះឬរកវិធីធ្វើអោយឈប់ភ័យសិន? ចម្លើយអ្នកប្រាកដជាជ្រើសរកវិធីធ្វើអោយដៃរបស់អ្នកឈប់ញ័រសិនជាមិនខាន ដូច្នេះដើម្បីជួយកាត់បន្ថយភាពភ័យខ្លាចអ្នកអាចសាកល្បងវិធីសាស្ត្រនេះបានគឺការស្តាប់ចម្រៀងដែលអ្នកចូលចិត្តនិងច្រៀងវាអោយឮតាមដែលអាចធ្វើទៅបាន កុំខ្វល់ថាសម្លេងអ្នកពិរោះឬក៏អត់។
៥. ភាពអស្ចារ្យរបស់ពន្លឺព្រះអាទិត្យ
តើអ្នកធ្លាប់ចាប់អារម្មណ៍ដែលឬទេថានៅពេលដែលអ្នកនៅតែក្នុងបន្ទប់ពេញមួយថ្ងៃអ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងដែលអ្នកមិនបានធ្វើអ្វីសោះប៉ុន្តែនៅពេលដែលអ្នកចេញទៅខាងក្រៅអ្នកស្រាប់តែមានអារម្មណ៍ល្អឡើងវិញ។ វីតាមីនDដែលអ្នកទទួលបានពីពន្លឺព្រះអាទិត្យមិនត្រឹមតែជួយអោយឆ្អឹងរបស់អ្នករឹងមាំប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយរារាំងភាពមិនស្រួលក្នុងចិត្តនិង Depression ទៀតផង។
នេះជាមូលហេតុដែលប្រជាជននៅក្នុងប្រទេសដែលមានពន្លឺព្រះអាទិត្យតិច ងាយក្នុងការធ្លាក់ទឹកចិត្ត។ ត្រូវចាំថារាងកាយរបស់អ្នកត្រូវការពន្លឺព្រះអាទិត្យយ៉ាងតិច១០នាទីក្នុងមួយថ្ងៃ។
៦. គេងច្រើនជារឿងល្អឬមិនល្អ?
ក្រោយពេលអ្នកគេងអស់១០ទៅ១១ម៉ោង តើអ្នកមានអារម្មណ៍ដូចម្តេច? ការគេងជួយបន្ធូរអារម្មណ៍ដល់អ្នកនិងបន្សាបជាតិពុលនៅក្នុងខ្លួនរបស់អ្នក យ៉ាងណាមិញអ្នកមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃប្រៀបដូចជាអ្នកមិនបានគេងដូច្នោះដែរ ទោះបីជាទើបតែក្រោកពីដំណេកក៏ដោយ។ ការគេងហួសកម្រិតប្រៀបដូចជាអ្នកមិនបានគេងអ៊ីចឹងដែរ ហេតុនេះហើយវិធីសាស្ត្រដែលល្អបំផុតគឺត្រូវគេងក្នុងបរិមាណដែលសមស្រប។
___________________________________
By -library
03/05/2021
#រដូវដែលអ្នករីកស្គុះស្គាយ
អ្នកកំពុងរាថយមែនទេ? ខណះពេលដែលមិត្តរួមជំនាន់របស់អ្នកចាប់ផ្តើមសម្រេចជោគជ័យបណ្តើរៗ មានតែអ្នកម្នាក់ប៉ុណ្ណោះដែលមើលទៅរសាត់អណ្ដែតតើមែនទេ? ប្រសិនបើអ្នកកំពុងគិតបែបនោះ ចូរនឹកចាំពីរឿងរ៉ាវរបស់ផ្កា។ ផ្កាទាំងអស់រីកក្នុងរដូវរបស់វាខុសៗគ្នា ផ្កា Sakura នៅតែជាផ្កា Sakura ផ្កា Peacock នៅតែជាផ្កា Peacock ត្រូវនៅក្នុងរដូវកាលដែលខ្លួនរីក។ ផ្កានៅតែស្គាល់ពីពេលវេលាដែលខ្លួនត្រូវរីក ចុះហេតុអ្វីក៏អ្នកចចេសចង់រីកក្មុងអំឡុងពេលនៃដើមជីវិតដូចៗគ្នាទៅវិញ? ពេលនេះនៅមិនទាន់ដល់ពេលរបស់អ្នកនោះទេ វាអាចយឺតបន្តិចបើប្រៀបធៀបនឹងអ្នកដទៃ តែបើរដូវនោះមកដល់ អ្នកនឹងស្រស់ស្អាតមិនចាញ់ផ្កាដទៃទៀតនោះទេ ដូច្នេះក្នុងអំឡុងពេលរង់ចាំ ចូរត្រៀមខ្លួនអោយបានស្រេចបាច់។
___________________________
By Crystal - Library
21/03/2021
សកម្មភាពល្អៗមួយចំនួនដែលជួយអោយជីវិតរបស់អ្នកប្រសើរជាងមុន តាមរបៀបនៃIkigai៖
១.កុំសម្លឹងមើលទៅអេក្រង់អ្វីផ្សេងក្នុងរយៈពេលមួយម៉ោងដំបូងដែលអ្នកភ្ញាក់ពីគេងនិងមួយម៉ោងមុនដែលអ្នកចូលទទួលទានដំណេក
២.បិទទូរស័ព្ទរបស់អ្នកមុនពេលអ្នកចាប់ផ្តើមដំណើរការកិច្ចការងារណាមួយរបស់អ្នក។ ពុំមានអ្វីសំខាន់ជាងកិច្ចការដែលអ្នកត្រូវធ្វើពេលនេះទេ។ ប្រសិនបើវាហួសហេតុពេកអ្នកគ្រាន់តែដាក់ Do Not Disturb ធ្វើដូច្នេះ មានតែអ្នកជិតស្និទ្ធរបស់អ្នកប៉ុណ្ណោះដែលអាចទាក់ទងមកអ្នកបានក្នុងករណីអាសន្ន។
៣.កំណត់ពេលមួយថ្ងៃក្នុងមួយសប្តាហ៍អាចជាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យជាថ្ងៃតមចំពោះបច្ចេកវិទ្យាដោយប្រើប្រាស់តែឧបករណ៍អេឡិចត្រូនិចសម្រាប់អានសៀវភៅ ឬកម្មវិធីតន្ត្រី ( ដែលគ្មានភ្ជាប់ Wifi)។
៤.ទៅហាងកាហ្វេដែលគ្មាន wifi
៥.អាន និងឆ្លើយតបសារអេឡិចត្រូនិច ( Messenger, Instagram…)ត្រឹមតែម្តងឬពីរដងតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ កំណត់ពេលវេលាអោយច្បាស់និងអនុវត្តជាប្រចាំ។
៦.សាកល្បងអនុវត្តន៍តាមបច្ចេកទេស Pomodoro ៖រៀបចំអោយមានកម្មវីធីកំណត់ពេលវេលានៅផ្ទះបាយ ហើយបេ្តជ្ញាចិត្តក្នុងការធ្វើការលើកិច្ចការតែមួយរហូតដល់ពេលកំណត់ឲ្យឈប់។ បច្ចេកទេស Pomodoro ណែនាំអោយកំណត់ពេលវេលាសម្រាប់ធ្វើការ២៥នាទីនិងសម្រាក៥នាទី និងធ្វើបែបនេះម្តងទៀត ប៉ុន្តែអ្នកក៏អាចកំណត់ពេលវេលាសម្រាប់ធ្វើការ៥០នាទីនិងសម្រាក១០នាទី។ អ្នកត្រូវត្រួតពិនិត្យរកល្បឿនដែលអ្នកអាចធ្វើការបានប្រសើរបំផុត ហើយបញ្ហាដែលសំខាន់គឺការគោរពវិន័យខ្ជាប់ខ្ជួនក្នុងការអនុវត្តតាមវដ្តពេលវេលាដែលអ្នកបានកំណត់។
៧.ចាប់ផ្តើមពេលវេលាធ្វើការងាររបស់អ្នក តាមទម្លាប់ដែលធ្វើអោយអ្នករីករាយ និងអាចបញ្ចប់កិច្ចការដោយមានរង្វាន់លើកទឹកចិត្តថែមទៀតកាន់តែល្អ។
៨.ហ្វឹកហាត់ការគិតរបស់អ្នកអោយលើការងារបច្ចុប្បន្ន នៅពេលអ្នកយល់ថាអ្នកកំពុងជួបការរំខានអារម្មណ៍។ អនុវត្តការផ្ចង់គំនិតឬទម្រង់ផ្សេងទៀតនៃសមាធិ អ្នកក៏អាចទៅដើរលំហែ ឬទៅហែលទឹក ឬធ្វើអ្វីជាការកំសាន្តដែលអាចជួយអ្នកអោយផ្ចង់ស្មារតីឡើងវិញ។
៩.ចូរធ្វើការនៅកន្លែងដែលមិនមានការរំខានដល់អ្នក។ប្រសិនបើអ្នកមិនអាចធ្វើការបែបនេះបាននៅផ្ទះ អ្នកអាចទៅបណ្ណាល័យ ហាងកាហ្វជាដើម។ ប្រសិនបើអ្នកយល់ថាបរិស្ថានជុំវិញបន្តការរំខាន អ្នកត្រូវព្យាយាមស្វែងរកកន្លែងណាដែលសាកសមនឹងអ្នក។
១០.បែងចែកសកម្មភាពនីមួយៗជាក្រុមនៃការងារដែលជាប់ទាក់ទងគ្នា ហើយចាត់ចែងក្រុមសកម្មភាពនីមួយៗតាមទីកន្លែងនិងពេលវេលារបស់វា។ ជាឧទាហរណ៍ ប្រសិនបើអ្នកកំពុងសរសេរអត្ថបទទស្សនាវដ្ដីនៅពេលព្រឹក អ្នកអាចធ្វើការស្រាវជ្រាវនិងធ្វើកំណត់ត្រាទុកហើយចាប់ផ្តើមធ្វើការសរសេរនៅពេលរសៀលនៅក្នុងបណ្ណាល័យនិងធ្វើការកែសម្រួលនៅផ្ទះនាពេលយប់។
១១.បណ្តុំកិច្ចការជាទម្លាប់ដូចជា៖ ការចែកវិក័យប័ត្រ ការតេទូរស័ព្ទជាដើម ហើយត្រូវធ្វើកិច្ចការទាំងនោះក្នុងពេលតែមួយ។
__________________
By
07/03/2021
''Life is made up, not of great sacrifices or duties, but of little things, in which smile and kindness and small obligation, given habitually, are what win and preserve the heart’‘- HUMPHREY DAVY
It seems that some people make life a garden. Their presence warms, inspires- waters the dry rows in our lives, sprouts hope in barren places. I call these people angel, for their influence is profound and full of kindness. They nurture my growth. They save me from harsh weather, storms within and without, and keep me blooming and productive.
Notice who might have been an angel, who might have made a garden in your life today; someone who shared generously, cared simply, or just extended a needed touch. But most importantly, open your eyes and heart, for you may have the opportunity to be an angel in someone's garden yourself.
''Out in the highways and byways of life, many people are weary and sad; carry the sunshine where darkness is rife, making the sorrowing glad... Make me a blessing to someone today’’- IRA B. WILSON
My desire is for you to find the angels in your garden, to feel the brush of wings, to see the celestial in the simplest of acts.
I hope you will be an angel wherever you can. Cultivate your own gardens.
_______________________________________________
By
04/03/2021
#កុំជ្រើសរើសការងារព្រោះភាពគង់វង្សរបស់ប្រាក់ខែខ្ពស់
ប្រសិនបើមានការងារដែលមានប្រាក់់ខែខ្ពស់និងគង់វង្ស តើមានអ្នកណាខ្លះមិនចង់ធ្វើតើមែនទេ? ប្រសិនបើអនាគតមិនមែនជាអ្វីដែលនៅឆ្ងាយឈោងមិនដល់និងអាចធ្វើអោយក្លាយជាការពិតយ៉ាងឆាប់រហ័ស គ្រប់គ្នានឹងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅកាន់ផ្លូវនោះ។
ពេលប្រៀបធៀបជាមួយអាជីពដទៃ អាជីពឯកទេសផ្សេងៗអាចមានប្រាក់ចំណូលខ្ពស់និងសុវត្ថិភាព តែយុគសម័យកំពុងតែផ្លាស់ប្តូរទៅហើយ គោលការណ៍ដែលថាត្រឹមតែមានសញ្ញាប័ត្រផ្នែកណាមួយអាចរកស៊ីចិញ្ចឹមជីវិតបានពេញមួយជីវិតកំពុងតែប្រើលែងបានហើយ។ សម័យនេះសញ្ញាប័ត្រមិនអាចប្រើជាការធានាប្រាក់ចំណូលនិងភាពគង់វង្សអោយជីវិតបានតទៅទៀតឡើយ។
នៅពេលចាប់ផ្តើមធ្វើការងារពិតនឹងកាន់តែពិបាកចិត្តនិងព្រួយបារម្ភខ្លាំងជាងមុន យើងមិនអាចប្រើអត្រាប្រាក់ខែនិងភាពគង់វង្សជាកត្តាវិនិច្ឆ័យអនាគតទេ តែត្រូវពិចារណារឿងដែលសំខាន់ជាងនេះ រឿងនោះគឺភាពសប្បាយរីករាយ។
ការងារមានប្រាក់ខែខ្ពស់ គង់វង្ស និងល្អរមែងជាលក្ខខណ្ឌដំបូងៗដែលគ្រប់គ្នាគិតដល់ ប៉ុន្តែរឿងទាំងនេះជាគំនិតបែបវត្ថុនិយមប៉ុណ្ណោះ។ យើងមិនអាចបដិសេធបានទេថា អ្វីៗគ្រប់យ៉ាងលើលោកសព្វថ្ងៃនេះត្រូវវាយតម្លៃជាលុយស្ទើរតែទាំងអស់ ទើបយើងត្រូវការប្រាក់ខែខ្ពស់ដើម្បីយកទៅចាយវាយ ហើយប្រសិនបើមានពេលវេលាធ្វើការនិងពេលវេលាសម្រាកដែលច្បាស់លាស់ត្រូវជ្រើសរើសការងារប្រចាំដែលគង់វង្ស។ ក្នុងសម័យវត្ថុនិយមបែបនេះ ប្រាក់ខែខ្ពស់និងភាពគង់វង្សទើបជារឿងសំខាន់សម្រាប់គុណភាពជីវិត។ យើងគ្រប់គ្នាដឹងច្បាស់ថាការចាយវាយគឺជារឿងសំខាន់ បរិមាណនៃថ្លៃចាយវាយជារឿងដែលផ្សារភ្ជាប់អ្នកទៅនឹងគុណភាពជីវិត ប៉ុន្តែមានការពិតមួយប្រការដែលយើងអាចនឹងភ្លេច នោះគឺបរិមាណនៃថ្លៃចាយវាយគ្មានតម្លៃ ស្មើ នឹងគុណភាពជីវិតជានិច្ចនោះទេ។ ជីវិតរបស់យើងប្រកបទៅដោយការងារនិងលុយដែលរកបាន។ ថ្លៃចាយវាយដែលច្រើនសន្ធឹកសន្ធាប់មិនមែនជាគ្រឿងអះអាងពីសេចក្តីសុខរបស់ជីវិតទេ។ សេចក្តីសុខក្នុងជីវិតរបស់យើងមិនមែនអាស្រ័យលើថ្លៃចាយវាយទេ ការសម្រេចជោគជ័យលើការងារខ្លួនចូលចិត្តគឺមានតម្លៃជាងភាពរីករាយក្នុងការទិញរបស់ដែលខ្លួនចូលចិត្ត។
ដូច្នេះសម្រាប់និស្សិតដែលកំពុងតែព្រួយបារម្ភថាអាជីពមេធាវីឬអាជីពគ្រូពេទ្យ អាជីពណារកលុយបានច្រើនជាង ត្រូវគិតពិចារណាដល់ការងារដែលត្រូវធ្វើអោយបានច្បាស់លាស់។ ការចូលធ្វើការងារក្នុងក្រុមហ៊ុនធំល្បីឈ្មោះមិនមែនជាគ្រឿងអះអាងពីភាពជោគជ័យពិតប្រាកដទេ គប្បីពិចារណាពិភាពរីករាយក្នុងការធ្វើការងារផងដែរ។ ឩទាហរណ៍ដូចជាមនុស្សចូលចិត្តជួបមនុស្សច្រើន ការធ្វើការក្នុងផ្នែកធនធានមនុស្សឬទីផ្សារគួរតែសប្បាយជាងការធ្វើការក្នុងស្ថាប័នស្រាវជ្រាវ។ ប្រសិនបើធ្វើការដោយរីករាយលទ្ធផលការងារចេញមកល្អខ្លាំងណាស់ ប្រសិនបើលទ្ធផលការងារល្អ ការពិចារណារបស់ប្រធាន ( ប្រាក់ខែ+ការឡើងតំណែង) នឹងចេញមកល្អដូចគ្នា។ ពេលដំបូងៗប្រាក់ខែអាចមើលទៅតិចនិងមិនគង់វង្ស ប៉ុន្តែពេលវេលាកន្លងទៅចន្លោះនៃភាពខុសគ្នានឹងថយចុះ។ ដូច្នេះការធ្វើការដែលសប្បាយរីករាយនិងសក្តិសមនឹងសមត្តភាពទៅវិញទេដែលជាគ្រឿងអះអាងពីភាពគង់វង្សនិងប្រាក់ចំណូលបានពិតប្រាកដ។ ដូច្នេះកុំជ្រើសរើសធ្វើការងារដោយសារប្រាក់ខែខ្ពស់ឬភាពគង់វង្សប៉ុណ្ណោះ ចូរយកភាពរីករាយក្នុងការធ្វើការងារមកធ្វើជាមាត្រដ្ឋាននៃការមើលទៅអនាគត ចូរជ្រើសរើសការងារព្រោះយល់ថាការងារនោះគួរអោយសប្បាយរីករាយខ្លាំងបំផុត។
_______________________________
From : Youth It's Painful
By
24/02/2021
ភាគច្រើនយើងនៅមិនទាន់ស្គាល់ច្បាស់ថាអ្វីទៅ Stress និងអ្វីជា Anxietyទើបធ្វើអោយយើងគិតថាពីរនេះគឺដូចគ្នា ហើយពិបាកក្នុងការបែកចែកអោយបានច្បាស់លាស់។ យ៉ាងណាមិញ Stress និង Anxiety មានលក្ខណៈខុសគ្នាជាច្រើន ហើយខាងក្រោមនេះគឺជាភាពខុសគ្នាមួយចំនួនរវាងការតានតឹងចិត្ត (Stress) និង ការថប់បារម្ភ (Anxiety) ៖
+ប្រភពនៃការកើតឡើង
-ភាពតានតឹង (Stress): បណ្តាលមកពីមូលហេតុខាងក្រៅខ្លួនរួមមានបញ្ហាហិរញ្ញវត្ថុ ចំណងអាពាហ៍ពិពាហ៍ បាត់បង់ការងារ ជម្លោះជាមួយមិត្តភក្តិ។ល។ ភាពតានតឹងតែងតែថយចុះបន្ទាប់ពីការព្រួយបារម្ភផ្នែកខាងក្រៅខ្លួនបានថយចុះឬបញ្ហាបានដោះស្រាយរួចរាល់។
-ការថប់បារម្ភ (Anxiety): មកពីប្រភពខាងក្នុង បណ្តាលមកពីអារម្មណ៍នៃការថប់បារម្ភឬភ័យខ្លាចនៅក្នុងស្ថានភាពគំរាមកំហែងដែលមិនបាត់ទៅវិញបន្ទាប់ពីការព្រួយបារម្ភបានកន្លងផុតទៅក្តី។ ជំងឺថប់បារម្ភកើតឡើងពីបណ្តុំស្មុគស្មាញនៃកត្តាហានិភ័យរួមមានពន្ធុវិទ្យា(genetics) គីមីវិទ្យាខួរក្បាល បុគ្គលិកលក្ខណៈនិងសកម្មភាពជីវិតផ្សេងៗ។
+រោគសញ្ញា
-Stress: ចំពោះផ្នែកអារម្មណ៍: ថប់បារម្ភ ឆាប់ភ័យខ្លាច ឆាប់ខឹង កំហឹងគំគួន ឆាប់អន់ចិត្ត បាត់បង់ទំនុកចិត្ត
ចំពោះការយល់ដឹង: ពិបាកក្នុងការធ្វើការសម្រេចចិត្ត ច្របូកច្របល់ គំនិតគិតច្រំដែល
ផ្នែករាងកាយ: ស្ងួតមាត់ បែកញើសខ្លាំង បេះដូងលោតញាប់ខុសធម្មតា តឹងដើមទ្រូង ពិបាកដកដង្ហើម តឹងសាច់ដុំ វិលមុខ ឈឺក្បាល ញ័រ (ដៃ ជើង សម្លេង ក្បាល...)
អាកប្បកិរិយា: គេងមិនលក់ ទម្លាប់ភ័យ បរិភោគច្រើនពេកឬតិចពេក ខាំក្រចកដៃ ទទួលទានកាហ្វេឬជាតិស្រវឹងច្រើនជាងសប់ដង
-Anxiety:ការថប់បារម្ភមានរោគសញ្ញាដូចទៅនឹងស្ត្រេសដែរប៉ុន្តែវាមានលក្ខណធ្ងន់ធ្ងរនិងរាំរ៉ៃជាង ហើយក៏មានការវាយប្រហារភ្លាមៗដូចនឹងរោគសញ្ញានៃការគាំងបេះដូងរួមមានការឈឺទ្រូង បែកញើស ស្មារតីទន់ខ្សោយងាយសន្លប់ ក្អួតចង្អោរ ញាក់ញ័រនិងពិបាកដកដង្ហើម។ ពួកវាកើតឡើងភ្លាមៗហើយឈានដល់ចំណុចគ្រោះថ្នាក់លឿនក្នុងរយះពេល១០នាទី ដួច្នេះដើម្បីសុវត្ថិភាពត្រូវទាក់ទងទៅ 911 ជាបន្ទាន់។ រោគសញ្ញាថប់បារម្ភជារឿយៗរំខានដល់ការអនុវត្តការងារនិងទំនាក់ទំនងកិច្ចការនៅសាលារៀន។
+ អ្វីដែលអាចកើតឡើង
-Stress: យោងទៅតាមសមាគមចិត្តសាស្ត្រអាមេរិក (American Psychological Association)
ភាពតានតឹងរាំរ៉ៃដែលមិនបានទទួលការព្យាបាលអាចបណ្តាលអោយសុខភាពធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរដែលបង្កអោយកើតជំងឺរួមមានការថប់បារម្ភ គេងមិនលក់ ឈឺចុកចាប់សាច់ដុំ សម្ពាធឈាមឡើងខ្ពស់និងធ្វើអោយប្រព័ន្ធភាពសាំចុះខ្សោយ។ ស្ត្រេសក៏ជាចំណែកមួយដែលចូលរួមដល់ការវិវត្តនៃជំងឺកាចសាហាវដូចជាជំងឺបេះដូង ជំងឺបាក់ទឹកចិត្តនិងជំងឺឡើងគីឡូខ្លាំង(ធាត់)។
-Anxiety: នៅក្នុងករណីធ្ងន់ធ្ងរ ការថប់បារម្ភអាចក្លាយទៅជាជំងឺថប់បារម្ភ មានដូចជាការថប់បារម្ភទូទៅ ការភ័យស្លន់ស្លោ ការភ័យខ្លាចខ្លាំង(phobias) ថប់បារម្ភសង្គម (social anxiety) វង្វេងស្មារតីនិងបញ្ហាស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត( PTSD)។ មនុស្សដែលមានជំងឺថប់បារម្ភងាយនឹងទទួលរងនូវជំងឺវិកលចរិក៦ដងច្រើនជាងអ្នកដែលមិនមានជំងឺថប់បារម្ភ។ ពួកគេមានហានិភ័យទ្វេដងនៃការកើតជំងឺបេះដូងប្រៀបធៀបទៅនឹងអ្នកដែលគ្មានលក្ខខណ្ឌទាំងនេះ។
+ អ្វីដែលត្រូវធ្វើ/ការព្យាបាល
-Stress: ស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងការតានតឹងចិត្តតាមវិធីសាស្ត្រដូចជាការធ្វើសកម្មភាពដែលបញ្ចេញកម្លាំង លំហាត់ដកដង្ហើម គេងអោយបានគ្រប់គ្រាន់និងចំណាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ Psychology Today ក៏បានណែនាំអោយកត់ទុកនូវរាល់ស្ថានភាពស្ត្រេសនិងអារម្មណ៍របស់អ្នកនៅពេលពួកវាកើតឡើងហើយបន្ទាប់មកបង្កើតយុទ្ធសាស្ត្រសម្រាប់ការពារឬការរីករាលឡើងនៃស្ថានភាពស្ត្រេស។
-Anxiety: យោងតាមADAA ជំងឺថប់បារម្ភអាចព្យាបាលបានខ្ពស់ ប៉ុន្តែក្នុងចំណោមអ្នកដែលទទួលរងជំងឺនេះមានតែ៣៦.៩%ប៉ុណ្ណោះដែលមកទទួលការព្យាបាល។ វិធីសាស្ត្រនៃការព្យាបាលតាមស្តង់ដារមានជាច្រើនរួមមានការព្យាបាលបែបចិត្តវិជ្ជា (therapy) ការព្យាបាលដោយប្រើថ្នាំពេទ្យ ការព្យាបាលជំនួសបន្ថែម (complementary alternative treatment) និងការព្យាបាលដោយរំញោចម៉ាញេទិកឆ្លង (Transcranial Magnetic Stimulation)។
+ដំបូន្មានល្អៗ
-Stress: នៅពេលអ្នករស់នៅជាមួយនឹងភាពតានតឹងរ៉ាំរ៉ៃ អ្នកនឹងទទួលបានអត្ថប្រយោជន៍បើអ្នកធ្វើការត្រួតពិនិត្យពីវាអោយបានល្អហើយអ្នកគួរតែពិចារណាស្វែងរកអ្នក ព្យាបាលផ្លូវចិត្តដែលមានជំនាញពិតប្រាកដ។
-Anxiety: បើអ្នកគិតថាអ្នកមានជំងឺថប់បារម្ភ វាជាការដែលល្អមួយដែលអ្នកគួរតែជ្រើសរើសទទួលការថែទាំត្រួតពិនិត្យហើយពិចារណាស្វែងរកអ្នក ព្យាបាលផ្លូវចិត្តដែលមានជំនាញពិតប្រាកដ។
_____________________________________________________
By
19/02/2021
គន្លឹះផ្លូវចិត្តឆ្លាតវ័យទាំង៧ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹង;
មានសកម្មភាពជាច្រើនដែលកើតឡើងជុំវិញខ្លួនយើងប៉ុន្តែយើងមិនបានចាប់អារម្មណ៍ សូម្បីតែគន្លឹះតិចតួចមួយប៉ុណ្ណោះក៏អាចជួយដល់យើងបានយ៉ាងច្រើនដែលយើងមិននឹកស្មានដល់។ សកម្មភាពផ្លូវចិត្តជាច្រើនបានកំពុងធ្វើការក្នុងខ្លួនយើងដោយខ្លួនយើងផ្ទាល់មិនដឹងទាល់តែសោះ។
១.នៅពេលមនុស្សមួយក្រុមកំពុងសើច គ្រប់គ្នាសម្លឹងទៅនរណាម្នាក់ដែលពួកគេចូលចិត្ត
ក្រោយពេលនិយាយរឿងដ៏គួរអោយអស់សំណើចអ្វីមួយ គ្រប់គ្នាសើចហើយចោលភ្នែកសម្លឹងទៅរកអ្នកដែលគេចូលចិត្ត បើមិនសម្លឹងមុខចំក៏ដៀងភ្នែកតិចៗដែរ។ ហាហាថ្ងៃក្រោយបើមាននរណាម្នាក់សម្លឹងមកយើងពេលគេកំពុងសើច កុំឆ្ងល់អី នេះក៏ព្រោះគេចូលចិត្តយើង។
២.កុំអោយមាត់របស់អ្នកទំនេរបើសិនអ្នកមានអារម្មណ៍ភ័យ
សំដៅធ្វើយ៉ាងណាត្រូវរកអ្វីមកទំពារក្នុងមាត់អោយបាន អាចជាស្ករកៅស៊ូ នំនិងរបស់ញាំផ្សេងទៀត បើអ្នកមានអារម្មណ៍ថាភ័យនៅពេលមានកិច្ចប្រជុំឬការសន្ទនាដែលសំខាន់ ពេលធ្វើបទបង្ហាញរួមទាំងកិច្ចការដទៃទៀតដែលធ្វើអោយអ្នកភ័យ។
៣.អ្នកអាចទទួលបានចម្លើយដោយគ្រាន់តែសម្លឹង
ប្រសិនបើអ្នកមានអារម្មណ៍ថាដៃគូរសន្ទនារបស់អ្នកនិយាយកុហកឬមានអ្វីដែលកំពុងលាក់បាំង អ្នកគ្រាន់តែសម្លឹងទៅកាន់ម្នាក់នោះដោយកុំនិយាយអ្វីទាំងអស់ រួចបន្តសម្លឹងរហូតទៅ បុគ្គលនោះនឹងសារភាពប្រាប់អ្នកដោយខ្លួនឯង ព្រោះពួកគេមិនអាចទ្រាំនឹងសភាពស្ងប់ស្ងាត់ដោយមានអ្ន
កអង្គុយសម្លឹងបាននោះទេ ពួកគេត្រូវតែនិយាយអ្វីមួយដើម្បីបញ្ចប់បរិយាកាសដ៏គួរអោយទើសទាល់មួយនេះ។
៤.ស្រមៃថាអនាគតថៅកែអ្នកគឺជាមិត្តជិតស្និតរបស់អ្នក
ស្តាប់មើលទៅហាក់ដូចជាពិបាកយល់និងគួរអោយអស់សំណើចបន្តិចមែន ប៉ុន្តែដើម្បីអោយអ្នកមិនមានអារម្មណ៍ព្រួយបារម្ភកំឡុងពេលនៃការប្រលងនិងការសម្ភាសរការងារ អ្នកត្រូវគិតថាអ្នកដែលកំពុងអង្គុយខាងមុខអ្នកគឺជាមិត្តដែលអ្នកខានជួបជាយូរមកហើយ។
៥. បើអ្នកសង្ស័យថានរណាម្នាក់កំពុងសម្លឹងអ្នក អ្នកគា្រន់តែស្ងាប
ការស្ងាបប្រៀបដូចជាសកម្មភាពឆ្លង។ ក្រោយពេលស្ងាបរួច សម្លឹងមើលជុំវិញខ្លួនអ្នកថាមាននរណាកំពុងស្ងាបដែរឬទេ ព្រោះអ្នកដែលបានសម្លឹងមកអ្នកភាគច្រើននឹងស្ងាបតាមក្រោយអ្នកដូចគ្នា។
៦.បើសិនជាអ្នកចង់ក្លាយជាមិត្តនរណាម្នាក់ឆាប់រហ័សត្រូវពឹងម្នាក់នោះអោយជួយ
ចំណុចនេះគឺងាយស្រួលខ្លាំងណាស់ដោយគ្រាន់តែពឹងគេអោយជួយហុចទឹកម្ទេសពេលកំពុងញាំអាហារ ខ្ចីប៊ិច បន្ទាត់។ល។ ព្រោះថាបើសិនគេចង់រាប់អានអ្នកឬចូលចិត្តអ្នកគេប្រាកដជាជួយអ្នកជាមិនខាន។
៧.យកចិត្តទុកដាក់ចំពោះទិសដៅជើងរបស់បុគ្គលដែលអ្នកកំពុងនិយាយជាមួយ
ជើងរបស់ពួកគេអាចជួយអោយអ្នកដឹងពីអារម្មណ៍ពិតរបស់ពួកគេបាន បើសិនជាអ្នកដើរទៅនិយាយជាមួយពួកគេហើយគេងាកត្រឹមដងខ្លួនមករកអ្នក មានន័យថាពួកគេមិនចូលចិត្ត មិនចង់និយាយជាមួយអ្នក។ មួយវិញទៀតប្រសិនបើចុងស្បែកជើងរបស់ពួកគេចង្អុលទៅទិសដៅទីទៃពីមុខអ្នក នេះបានសេចក្តីថាពួកគេចង់ចាកចេញអោយបានកាន់លឿនកាន់តែល្អ។
____________________________________________
ដើម្បីដឹងថាទាំងអស់នេះពិតឬអត់ សាកល្បងពិសោធនិងសង្កេតទាំងអស់គ្នា!
08/02/2021
លោកអ្នកពិតជាធ្លាប់ស្គាល់ហើយថា លោក Warren Buffett គឺជាសេដ្ឋីអាមេរិកមានជាងគេបំផុតលំដាបើទី១នៅលើពិភពលោកក្នុងឆ្នាំ២០០៨និងជាសេដ្ឋីប្រាក់ពាន់លានលំដាប់លេខ៧នាពេលបច្ចុប្បន្នជាមួយទ្រព្យសម្បត្តិប្រមាណ៨៧ ពាន់លានដុល្លា។ យ៉ាងណាមិញរហូតមកដល់ពេលនេះ លោកនៅតែត្រូវបានគេចាត់ទុកថាជាវិនិយោគិនដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នៅពេលនេះនោះគឺថា តើមហាសេដ្ឋីរូបនេះមានគន្លឹះសំខាន់ៗអ្វីខ្លះដើម្បីក្លាយជាអ្នកមានដ៏ជោគជ័យ?
គន្លឹះសំខាន់ៗដើម្បីក្លាយជាអ្នកមានរបស់មហាសេដ្ឋី Warren Buffett ៖
១. បន្តវិនិយោគលើប្រាក់ចំណេញរបស់អ្នក
ជាលើកដំបូងនៅពែលអ្នកចំណេញប្រាក់នៅក្នុងទីផ្សារភាគហ៊ុន អ្នកអាចត្រូវគែល្បួងអោយចំណាយប្រាក់ទាំងនោះ។ កុំទាន់ចាយវាយប្រាក់ទាំងនោះអី សូមសន្សំវាទុកសម្រាប់វិនិយោគលើអ្វីផ្សេងទៀត។ ទឹកប្រាក់តិចតួចនៅថ្ងៃនេះអាចក្លាយទៅជាទ្រព្យសម្បត្តិដ៏ះអស្ចារ្យនៅថ្ងៃស្អែក។
២. មានឆន្ទះធ្វើអ្វីដែលខុសពីគេ
លោកបានចាប់ផ្តើមការវិនិយោគប្រាក់នៅឆ្នាំ១៩៥៦ ខណ:ពេលដែលមនុស្សជាច្រើនបានសប្បាយក្នុងការចាយវាយប្រាក់ ហើយពួកគេតែងនិយាយថាលោក ជាមនុស្សបរាជ័យដែលគ្មានលុយចាយ។ ជំនួសអោយការធ្វើដូចមនុស្សទាំងនោះ គាត់គិតតែសន្សំប្រាក់សម្រាប់ការវិនិយោគ ហើយ១៤ឆ្នាំក្រោយមកប្រាក់ដែលលោកបានសន្សំនោះក្លាយទៅជាទ្រព្យសម្បត្តិដែលមានតម្លៃជាង១០០លានដុល្លារ។
៣. ប្រមូលព័ត៌មានទុកជាមុន
លោក មិនដែលអង្គុយជញ្ជក់មេដៃដើម្បីធ្វើការសម្រេចចិត្តពេលមានគេប្រគល់ការងារវិនិយោគណាមូយដល់លោកនោះទេ ព្រោះវាជាការខ្ជះខ្ជាយពេលវេលា។ លោកតែងប្រមូលព័ត៌មានទុកមុនជានិច្ច ដូច្នេះពេលមានគេប្រគល់ការងារវិនិយោគដល់លោក លោកតែងធ្វើការសម្រេចចិត្តលឿននិងចំណេញពេលវេលា។
៤. កំណត់ដំណោះស្រាយមួយមុនពែលចាប់ផ្តើមការងារ
ធ្វើការចរចារជាមូយដៃគូម្ខាងទៀតអោយបានល្អិតល្អន់មុនពេលដែលអ្នកចាប់ផ្តើមធ្វើការងារជាមួយនរណាម្នាក់ ព្រោះវានឹងខាតពេលវេលាក្នុងការដោះស្រាយវិវាទណាមួយ ពេលដែលបញ្ហាកើតឡើង។
៥. យកចិត្តទុកដាក់លើការចំណាយតិចតួច
នៅក្នុងអាជីវកម្មសូមកុំមើលងាយលើការចំណាយតូចៗអោយសោះ ព្រោះថាបើមានមនុស្សច្រើន អ្នកធ្វើការចំណាយដែលមិនសូវចាំបាច់ម្នាក់បន្តិចៗនោះក៏ជាការខាតបង់មួយរបស់ក្រុមហ៊ុនអ្នកដែរ។
៦. កំណត់អ្វីដែលអ្នកខ្ចី
រស់នៅជាមួយម្ចាស់បំណុលនឹងមិនធ្វើអោយអ្នកមានបានទេ។ ប្រសិនបើចាំបាច់ខ្លាំង អ្នកអាចខ្ចីប្រាក់ក្នុងចំនួនតិចមួយដែលអ្នកអាចសងគេវិញបាន។ បន្ទាប់ពីអ្នកបានសងបំណុលគេអស់ សូមធ្វើការសន្សំប្រាក់របស់អ្នកដោយប្រើវិធីសាស្រ្តក្នុងការវិនិយោគ។
៧. មានការតស៊ូ
ជាមួយនឹងការតស៊ូ អ្នកអាចយកឈ្នះគូរប្រកួតប្រជែងបានគ្រប់ពេលវេលា។ លោក Warren Buffett បានតស៊ូ អត់ធ្មត់គ្រប់បែបយ៉ាងអស់រយះពេលជាច្រើនឆ្នាំទើបអាចទទួលបានជោគជ័យ។
៨. ដឹងថាពេលណាត្រូវបោះបង់
នៅពេលលោក នៅវ័យជំទង់ម្នាក់គាត់បានភ្នាល់លើការប្រណាំងមួយហ់យបានចាញ់លុយជាច្រើនម្តងហើយម្តងទៀត។ ពេលនោះហើយលោក Warren Buffett បានដឹងថាជាពេលដែលត្រូវបោះបង់ការភ្នាល់ល្បែងទាំងអស់។
៩. វាយតម្លៃហានិភ័យ
លោកបាននិយាយថា អ្នកវិនិយោគដែលទទួលបានជោគជ័យគឺជាអ្នកដែលអាចវាយតម្លៃពីហានិភ័យបាននាពេលខាងមុខបានយ៉ាងស្ទាត់ជំនាញ។ បើមិនអាចវាយតម្លៃពីហានិភ័យបានទេ អាជីវកម្មរបស់អ្នកនិងខាតបង់ថ្ងៃណាមួយមិនខាន។
១០. ដឹងពីអត្ថន័យនៃពាក្យជោគជ័យ
ទោះបីជាទ្រព្យសម្បត្តិច្រើនក៏ដោយតែលោក មិនបានវាស់វែងភាពជោគជ័យដោយប្រាក់នោះទេ។ អ្នកមានលុយមិនប្រាកដថាមានជីវិតជោគជ័យនោះទេ។ ស្វែងរកអ្វីដែលអ្នកស្រលាញ់ពិតហើយព្យាយាមធ្វើវាអោយបានសម្រេចទើបជាជោគជ័យពិតប្រាកដ។
__________________________________
ឯកសារយោង :
សៀវភៅ គោលការណ៍មាសមហាសេដ្ឋី
Visual Capitalist
Investopedia
By
16/01/2021
ការអានគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការរស់នៅ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំផងដែរ ប៉ុន្តែមនុស្សជាច្រើននៅតែមិនចាប់អារម្មណ៍លើការអានសៀវភៅក៏ព្រោះតែមិនទាន់យល់ច្បាស់ពីផលប្រយោជន៍ដែលទទួលបានពីការអាន។ តើហេតុអ្វីត្រូវអានសៀវភៅ? តើការអានសៀវភៅផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ការអានសៀវភៅផ្តល់អោយអ្នកនូវគុណប្រយោជន៍ជាច្រើនដូចជា:
១. បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ពាក្យ
តើអ្នកធ្លាប់មានការលំបាកក្នុងការប្រើប្រាស់ពាក្យអោយបានត្រឹមត្រូវទៅលើអ្វីមួយដែលអ្នកចង់បង្ហាញដែលឬទេ? ការអានគឺជាវិធីសាស្ត្រមួយដែលអាចជួយឲ្យអ្នកស្គាល់ពាក្យថ្មីៗនិងល្អៗជាច្រើនដែលអ្នកមិនធ្លាប់និយាយឬឮនៅក្នុងការសន្ទនាសាមញ្ញពីមុននិងជួយឲ្យអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ពាក្យនានានៅក្នុងការសន្ទនាជាមួយអ្នកដទៃនិងពេលដែលអ្នកចង់បង្ហាញប្រាប់ពីអ្វីមួយ។ តាមការស្ទង់មតិមួយដែលធ្វើឡើងនៅឆ្នាំ២០១៩ ដោយ Cengage បានបង្ហាញថា៦៩%នៃនិយោជកដែលត្រូវបានជួលអោយធ្វើការ ជានិយោជកដែលមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ គ្មាននរណាម្នាក់ចង់បានមនុស្សដែលនិយាយមិនដឹងអីនិងមិនស្គាល់កាលៈទេសៈមកធ្វើការជាមួយនោះទេ។ គួរកត់សម្គាល់ផងដែរថាពាក្យជាច្រើននៅក្នុងវចនានុក្រមត្រូវបានផ្លាស់ប្តូរទម្រង់នៃការសរសេរជាបន្តបន្ទាប់ ដូច្នេះហើយដើម្បីជៀសវាងការប្រើប្រាស់ពាក្យខុសនៅក្នុងការសរសេរអត្ថបទផ្សេងៗ អ្នកចាំបាច់ត្រូវអានជាប្រចាំដើម្បីស្គាល់ពាក្យទាំងអស់នោះ។
២. ជំរុញការយល់ដឹងនិងធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង
ការអានអាចជួយការពារការកើតជំងឺភ្លេចភ្លាំង ( Alzheimer's disease) ដែលច្រើនកើតឡើងទៅលើមនុស្សវ័យកណ្តាលនិងមនុស្សចាស់។ ទោះបីជាការស្រាវជ្រាវមិនទាន់បង្ហាញថាការអានអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺប្រភេទ Alzheimerក្តី ក៏ការសិក្សាជាច្រើនបានបង្ហាញថាការអានរបស់មនុស្សវ័យចំណាស់នឹងជួយរក្សាហើយថែមទាំងបង្កើនសមត្ថភាពក្នុងការចងចាំ ការពារការបាត់បង់ការចងចាំដែលបណ្តាលមកពីការមានអាយុច្រើន។ ខួរក្បាលប្រៀបដូចជាសាច់ដុំដូច្នោះដែរ នៅពេលយើងហាត់ប្រាណឬធ្វើសកម្មភាពកាន់តែច្រើនវានិងធ្វើអោយសាច់ដុំរបស់យើងរឹងមាំនិងមានសុខភាពល្អ។ The National Institute Of Aging ក៏បានណែនាំឲ្យអានសៀវភៅនិងទស្សនាវដ្ដីព្រោះវានឹងរក្សាខួរក្បាលរបស់អ្នកអោយសកម្ម នៅពេលដែលអ្នកចាស់ទៅអ្នកនឹងមិនមានអារម្មណ៍ថាអផ្សុកឬមានគំនិតគិតអវិជ្ជមាន។
៣. ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលចេះយល់ចិត្ដ
ការស្រាវជ្រាវបានចង្អុរបង្ហាញថាអ្នកដែលអានប្រលោមលោកប្រឌិតហើយតាមដានសកម្មភាពផ្សេងៗរបស់តួអង្គនៅក្នុងរឿង ជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការជាប់ទាក់ទងនិងយល់ពីអារម្មណ៍និងការគិតរបស់អ្នកដទៃ។ ការអានផ្សេងទៀតក៏អាចជួយក្នុងការអភិវឌ្ឍផ្នែកមនោសញ្ចេតនាដែលយើងត្រូវការផងដែរដូចជាការយល់ពីអារម្មណ៍ឈឺចាប់ ទុក្ខលំបាករបស់អ្នកដទៃជាដើម។ អ្នកមិនអាចអានពីអំពើប្រល័យពូជសាសន៍ប៉ុល ពត ដោយមិនមានអារម្មណ៍អាណិតចំពោះប្រជាជនដែលបានរងគ្រោះឬអានអំពីសង្គ្រាមហើយនៅតែមានអារម្មណ៍ធម្មតានោះទេ។
៤. ធ្វើឱ្យមានការផ្លាស់ប្តូរ
ការអានបំលែងគំនិតនិងការគិតរបស់អ្នកតាមរយៈសៀវភៅដែលអ្នកអាន។ មនុស្សជាច្រើនបានផ្លាស់ប្ដូរជីវិតរបស់ពួកគេហើយផ្លាស់ប្ដូរទិសដៅថ្មីក្រោយពេលដែលទទួលបានចំណេះដឹងក្នុងរឿងដែលគេកំពុងធ្វើ។ ជាក់ស្តែងដើម្បីក្លាយជាអ្នកវិភាគសេដ្ឋកិច្ចដែលពូកែបាន ចាំបាច់ត្រូវមានចំណេះដឹងទាក់ទងនឹងផ្នែកសេដ្ឋកិច្ច។
៥. ជួយកាត់បន្ថយភាពតានតឹង
នេះជាចំណុចដែលសំខាន់សម្រាប់អ្នកដែលគិតថាការអានសៀវភៅជារឿងដែលគួរឱ្យធុញ។ នៅក្នុងឆ្នាំ២០០៩ អ្នកស្រាវជ្រាវបានសិក្សាលើកម្រិតផលប៉ះពាល់នៃការលេងសើច ការហាត់យូហ្គានិងកម្រិតស្ត្រេសរបស់សិស្ស។ ការសិក្សាបានរកឃើញថាការអានសៀវភៅពី២៥ទៅ៣០នាទីកាត់បន្ថយចង្វាក់បេះដូង សម្ពាធឈាមនិងអារម្មណ៍តានតឹងផ្លូវចិត្តដូចទៅនឹងការលេងសើចនិងហាត់យូហ្គាដូច្នេាះដែរ។ ដូច្នេះហើយការអានសៀវភៅមិនមែនជារឿងដែលធ្វើឲ្យអ្នកស្ត្រេសនោះទេប៉ុន្តែផ្នត់គំនិតដែលគិតថាការអានជារឿងដ៏គួរឱ្យធុញទើបជាមូលហេតុពិតប្រាកដ។
ពេលនេះអ្នកដឹងហើយថាហេតុអ្វីអ្នកគួរតែបង្កើតទម្លាប់នៃការអាន ដូច្នេះត្រូវលើកទឹកចិត្តឲ្យអ្នកដទៃជាពិសេសមិត្តភក្តិនិងក្មេងៗដទៃទៀតអោយចាប់ផ្តើមអានសៀវភៅជាជាងលេងវីដេអូហ្គេមនិងចំណាយពេលអត់ប្រយោជន៍ផ្សេងទៀត។ ជួយពួកគេក្នុងការបង្កើតវិន័យនិងដំណើរជីវិតឲ្យបានប្រសើរឡើង ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់ភាពជោគជ័យ។
to
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Phnom Penh
Opening Hours
| Monday | 07:00 - 22:00 |
| Tuesday | 07:00 - 22:00 |
| Wednesday | 07:00 - 22:00 |
| Thursday | 07:00 - 22:00 |
| Friday | 07:00 - 22:00 |
| Saturday | 07:00 - 17:00 |