SBR Infor

SBR Infor

Share

ចែករំលែកព័ត៌មានពិត មានប្រយោជន៍ដល់សង្គម

Photos from SBR Infor's post 09/06/2026

លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»

ការអប់រំ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស និងប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការពារជាតិ។ សាលារៀនដ៏ស្រស់ស្អាតនេះ គឺជាសក្ខីភាពយ៉ាងច្បាស់ បង្ហាញថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តាមរយៈការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារមូលដ្ឋានចុះជួយខេត្តព្រះសីហនុ រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ដែលបានរួមចំណែកកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ ស្របតាមស្តង់ដារអប់រំ និងបង្កើតបរិយាកាសដ៏ល្អសម្រាប់ការសិក្សារបស់កូនៗ។

សមិទ្ធផលនេះ មិនត្រឹមតែជាអគារ សួនច្បារ សួនលេងកម្សាន្ត ឬហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ស្ពាន” ដែលកើតចេញពីស្មារតីសាមគ្គីគ្នា ចូលរួមជាមួយគ្នា ដើម្បីតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដែលពួកគេចង់បាន និងរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាឱ្យកាន់តែរឹងមាំ។

លោកគ្រូ អ្នកគ្រូ គឺជាអ្នកបំភ្លឺផ្លូវ ដោយផ្តល់ចំណេះដឹង បង្ហាត់បង្ហាញ វិន័យ និងជួយពង្រឹងសីលធម៌ ចរិយាធម៌ និងគុណតម្លៃល្អៗដល់កូនៗ។ ចំណែកឯមាតាបិតា និងអាណាព្យាបាលវិញ គឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះ អប់រំ អាកប្បកិរិយា ទម្លាប់ល្អ និងការលើកទឹកចិត្តកូនៗ តាំងពីក្នុងគ្រួសារ។ ទន្ទឹមនឹងនេះ បរិយាកាសសុខដុមរមនាក្នុងគ្រួសារ ការយោគយល់ និងការគាំទ្រពីសហគមន៍ ក៏ជាកត្តាសំខាន់ដែលជួយឱ្យកូនៗមានភាពជឿជាក់ និងអាចរៀនសូត្របានល្អប្រសើរ។

ការវិនិយោគលើការអប់រំថ្ងៃនេះ មិនមែនត្រឹមតែជាការកសាងសាលារៀននោះទេ ប៉ុន្តែជាការកសាងអនាគតរបស់កូនៗ អនាគតសហគមន៍ និងអនាគតប្រទេសជាតិទាំងមូល។

#សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព
#ក្រុងព្រះសីហនុ #ក្រុមការងារមូលដ្ឋានក្រុងព្រះសីហនុ #ពូ៤២ #រំលេច

08/06/2026

សហគមន៍នេសាទចុងអូរ ជាសាលាកសិដ្ឋានវារីវប្បកម្មអនុវត្តនៅវាលជាក់ស្តែង ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចុះជួយមូលដ្ឋាន និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងអភិវឌ្ឍការចិញ្ចឹមបង្គា ក្តាម និងត្រី ដើម្បីផ្គត់ផ្គង់ផលសមុទ្រសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ។

#យទ្ធសាស្ត្របញ្ចកោណ #មលធនមនុស្ស #វនិយោគលើការអប់រំ #ការកែលម្អសាលារៀន #ការកសាងថ្នាលអប់រំ #ការកសាងអនាគតកូន #អនាគតគ្រួសារ #ការកសាងប្រទេសជាតិ #កអក #ពូ៤២

08/06/2026

ផ្តើមចេញពីវិស័យអប់រំ និងបន្ទាប់ពីកម្ពុជាបានឆ្លងផុតនូវដំណាក់កាលជាច្រើនក្នុងប្រវត្តិសាស្ត្រនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ថ្ងៃនេះយើងបានមើលឃើញនូវការឯកភាពជាតិ ជាការដាស់ស្មារតីជាតិ ដើម្បីយើងទាំងអស់គ្នា ដើរទៅមុខដោយក្តីសង្ឃឹមនិងមោទនភាព។ ហើយអ្វីដែលយើងកំពុងធ្វើនៅក្នុងវិស័យអប់រំនេះ គឺជារឿងត្រឹមត្រូវបំផុត ជាកិច្ចការអាទិភាពមួយ និងចង់មើលឃើញខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ផលិតបាននូវធនធានមនុស្សថ្មីប្រកបដោយភាពនវានុវត្តន៍ ក្តីសង្ឃឹមនិងទំនុកទុកចិត្តលើខ្លួនឯង។
៦ មិថុនា ២០២៦

#យទ្ធសាស្ត្របញ្ចកោណ #មលធនមនុស្ស #វនិយោគលើការអប់រំ #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការកែលម្អសាលារៀន #ការកសាងថ្នាលអប់រំ #ការកសាងអនាគតកូន #អនាគតគ្រួសារ #ការកសាងប្រទេសជាតិ #សាលារៀនកម្ពុជា #ថនាក់រៀនកម្ពុជា #គរូបង្រៀនកម្ពុជា #សស្សកម្ពុជា #កអក #ពូ៤២

Photos from SBR Infor's post 06/06/2026

បណ្ណកម្មសិទ្ធិចំនួន ១ ៧៦៣ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
———
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងារមន្ទីររៀចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៧៦៣បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិអូររៃ ភូមិពងទឹក និងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានចូលរួមជាមួយមន្រ្តីពាក់ព័ន្ធ ប្រជាពលរដ្ឋជាច្រើន។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក #ពូ៤២

Photos from SBR Infor's post 05/06/2026

បណ្ណកម្មសិទ្ធិចំនួន ១ ៨៧១ បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ក្នុងភូមិជេីងឃ្លូ ភូមិប្រវាញ ភូមិថ្មហាលដីក្រហម និងភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សរុប ១៨៧១បណ្ណ ស្មេីនឹង ១៥០២គ្រួសារ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក #ពូ៤២

Photos from SBR Infor's post 03/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៤២,០៤៦ ប័ណ្ណ ដែលមកពីភូមិចំនួន៥៨ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលណ
———————
នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
ក្រុមការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានប្រារព្ធពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥៨ភូមិៈ ស្ថិតក្នុងឃុំកោះធំ(ក),ឃុំកោះធំ (ខ),ឃុំពោធិ៍បាន,ឃុំកពង់កុង,ឃុំព្រែកថ្មី និងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល សរុបចំនួន ៤២,០៤៦,ប័ណ្ណ ក្រោមអធិបតីភាព ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

#យុទ្ធសាស្ត្របញ្ចកោណ #គន្លឹះអាទិភាព #គោលដៅគោលនយោបាយក្រសួងដនស #ចុះបញ្ជីដីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ #ការចុះបញ្ជីដីបង្ហើយ #ការបង្កើតបរិយាកាសមិនមានវិវាទ #វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ #កអក #ពូ៤២

02/06/2026

ខេត្តកំពង់ចាមគឺជាខេត្តទី១ដែលមានផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ត្រឹមត្រូវ ច្បាស់លាស់ និងជាក់លាក់ ដែលជារបត់ថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការសម្រេចបាននូវការកំណត់ព្រំប្រទល់រដ្ឋបាល

០១ មិថុនា ២០២៦

#យទ្ធសាស្ត្របញ្ចកោណ #ការរៀបចំដែនដី #នគរបនីយកម្ម #កសាងផែនទីព្រំប្រទល់រដ្ឋបាល #ផែនទីនៃការប្រើប្រាស់ដី #ភមិឃុំសង្កាត់មានសុវត្ថិភាព #លើកកម្ពស់ជីវភាពប្រជាជន #កសាងភូមិឋានក្សេមក្សាន្ត #បរីជនបទ #ទរនំសុភមង្គល #ការរស់នៅប្រកបដោយភាពសុខសាន្ត #កពង់ចាម #កអក #ពូ៤២

Photos from SBR Infor's post 31/05/2026

ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
———————————
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនិងការអនុវត្ត សារាចរ លេខ០០១ សនស/ស.រ ស្តីពីការគ្រប់គ្រងការប្រកបអាជីវកម្មនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលពុំទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#កអក #ពូ៤២

29/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិចារណានឹងធ្វើការសហការគ្នាលើ ៣ ចំណុចសំខាន់ជាមួយសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។

២៨ ឧសភា ២០២៦
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #កអក #ពូ៤២

29/05/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia)អង្គការអាកសិនអេត (Action Aids) តំណាងបងប្អូនជនជាតិដើមភាគតិចបានមកជួបជុំគ្នាដើម្បីពិគ្រោះយោបល់ដោះស្រាយបញ្ហាដែលយើងកំពុងប្រឈមទាំងអស់គ្នា ក្នុងស្មារតីកសាងកម្ពុជាឱ្យទៅជាភូមិឋានក្សេមក្សាន្ត។
—————————-
២៧ ឧសភា ២០២៦
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ការងាររៀបចំដែនដីនិងនគរូបនីយកម្ម #កិច្ចការលំនៅឋាន #គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច #ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា #ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ #កម្ពុជារុងរឿង #ដង្ហើមសេដ្ឋកិច្ច #កអក #ពូ៤២

Want your public figure to be the top-listed Public Figure in Phnom Penh?
Click here to claim your Sponsored Listing.

Category

Address


Phnom Penh