MarketRead
Provide businesses with insights to grow
13/01/2023
ប្រៀបធៀបកំណើនសេដ្ឋកិច្ចកម្ពុជា ថៃ និងវៀតណាម
1 - កម្ពុជា
ជាងពីរទស្សវត្សរ៍មុនកូវីដ-19 វាយលុកក្នុងឆ្នាំ 2020 កំណើនសេដ្ឋកិច្ចកម្ពុជាមានការលូតលាស់ច្រើន។ កម្ពុជាបានឈានទៅជាប្រទេសចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ 2015 ហើយបានបន្តដំណើរដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030ទៀត។ ដោយសារតែការនាំចេញសម្លៀកបំពាក់ និងការរីកចម្រើនលើវិស័យទេសចរណ៍ សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម 7.7 ភាគរយនៅចន្លោះឆ្នាំ 1998 និង 2019 ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក។
សេដ្ឋកិច្ចកម្ពុជាមានសន្ទុះឡើងវិញក្រោយពីរងផលប៉ះពាល់ពីកូវីត-19 ប៉ុន្តែការលូតលាស់មិនទាន់មានតុល្យភាពនៅឡើយ។ វិស័យសំខាន់ៗដែលជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាដូចជាវិស័យកសិកម្ម និងកម្មន្តសាល (manufacturing) បានងើបឡើងវិញទាំងស្រុង។ ដោយឡែកវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែរងផលប៉ះពាល់ដោយសារគោលនយោបាយគ្មាន COVID-19 របស់ចិន ដែលជាប្រភពវិនិយោគធំសម្រាប់កម្ពុជា។ សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើងប្រហែល 6.2% នៅឆ្នាំ 2023 ដោយសារច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលនឹងជួយជំរុញអោយមានការវិនិយោគ និងពាណិជ្ជកម្មបន្ថែម។
2 - ថៃ
ក្នុងរយៈពេល 4 ទស្សវត្សចុងក្រោយនេះ ប្រទេសថៃមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដោយផ្លាស់ប្តូរពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេលតិចជាងមួយជំនាន់ប៉ុណ្ណោះ។ ប្រទេសថៃបានក្លាយជាគំរូសេដ្ឋកិច្ចដែលជោគជ័យមួយសម្រាប់ការអភិវឌ្ឍន៍ និងកំណើនដ៏រឹងមាំប្រកបដោយនិរន្តរភាព។ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ហាក់ដូចជាមានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារការជាប់គាំងនៃផលិតភាពក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ការវិនិយោគឯកជនបានធ្លាក់ចុះពីជាង 40% ក្នុងឆ្នាំ 1997 មកត្រឹម 16.9% នៃGDPក្នុងឆ្នាំ 2019។ ការបម្លែងធនធានពីកសិកម្មទៅជាឧស្សាហកម្មហាក់បីដូចជាមិនរលូនដូចកាលពីមុននោះឡើយ។ វិស័យកម្មន្តសាល (manufacturing) កើនឡើងក្នុងកម្រិតតិចតួច ហើយក៏ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសជិតខាងក្នុងតំបន់។ វិស័យទេសចរណ៍ ដែលជាផ្នែកសំខាន់របស់សេដ្ឋកិច្ចក៏មិនបង្ហាញសញ្ញាងើបឡើងវិញខ្លាំងនោះដែរ។
បើយោងតាមអ្នកឃ្លាំមើលសេដ្ឋកិច្ចថៃ GDPបានកើនឡើងតិចតួចចាប់តាំងពីការរាតត្បាតនៃជម្ងឺ COVID-19 ក្នុងឆ្នាំ 2021 តែសកម្មភាពសេដ្ឋកិច្ចនៅតែទាបជាងកម្រិតមុនការរាតត្បាតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2022។ សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើង 2.8% ក្នុងឆ្នាំ 2022 មួយភាគរយទាបជាងការរំពឹងទុកនៅក្នុងខែធ្នូ ឆ្នាំ 2021 ប៉ុន្តែការងើបឡើងវិញនឹងកាន់តែប្រសើរក្នុងរយៈពេលមធ្យម។
3 - ប្រទេសវៀតណាម
ប្រទេសវៀតណាមតែងតែជាគំរូនៃការអភិវឌ្ឍដែលជោគជ័យ។ កំណែទម្រង់សេដ្ឋកិច្ចចាប់តាំងពីការចាប់ផ្តើមនៃគោលនយោបាយឆ្នៃប្រឌិតថ្មី Đổi Mới ក្នុងឆ្នាំ 1986 បូកផ្សំនឹងនិន្នាការសកលដែលផ្តល់ប្រយោជន៍ដល់ប្រទេសវៀតណាម បានជួយជំរុញប្រទេសនេះពីប្រទេសដែលក្រីក្របំផុតក្នុងពិភពលោកទៅជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមក្នុងរយៈពេលតែជំនាន់មួយប៉ុណ្ណោះ។ ចន្លោះឆ្នាំ 2002 និង 2021 GDPក្នុងម្នាក់បានកើនឡើង 3.6 ដង ដល់ជិត 3,700 ដុល្លារអាមេរិក ក្នុងម្នាក់។
វៀតណាមបានរីកចម្រើនយ៉ាងខ្លាំង ហើយនឹងឈានទៅសម្រេចគោលបំណងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2045។ ដើម្បីសម្រេចបាននូវគោលដៅនេះ សេដ្ឋកិច្ចវៀតណាមត្រូវតែកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ5.5%សម្រាប់មនុស្សម្នាក់ក្នុងរយៈពេល25ឆ្នាំខាងមុខ។ វៀតណាមក៏មានគោលបំណងក្នុង សម្រេចកំណើនសេដ្ឋកិច្ចដោយមិនអោយប៉ះពាល់ខ្លាំងទៅលើបរិស្ថាន ហើយបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន 30% បញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ 2030 និងសម្រេចអោយបាននូវការលុបបំបាត់ការបំភាយឧស្ម័នកាបូនត្រឹមឆ្នាំ 2050។
អត្ថបទ: The World Bank
Subscribe our Telegram Channel t.me/marketreadcambodia
11/01/2023
យោងតាមការពិតជាសកលមួយបានបង្ហាញថាជាទូទៅ អ្នកដែលចាំអបអរសាទរយើងមានចំនួនច្រើនជាងអ្នកដែលចាំជួយជ្រោមជ្រែងយើងទៅទៀត។ អញ្ជឹងកុំរង់ចាំគេមកជួយធ្វើអោយជីវិតយើងល្អប្រសើរ។ ក្រៅពីការខិតខំប្រឹងប្រែងខ្លួនឯង គ្មានអ្នកណាមកខំជំនួសយើងឡើយ។
- បន្តធ្វើនូវអ្វីដែលយើងចង់ធ្វើ
- សម្រាក បើអ្នកត្រូវការ
- កុំដោះដូរសុខភាពផ្លវចិត្តអ្នកជាមួយនឹងអ្វីផ្សេងទៀតអោយសោះ
- លើកទឺកចិត្ត និងស្រលាញ់ខ្លួនឯងអោយបានច្រើន
10/01/2023
បើយើងក្រឡេកមើលទៅឆ្នាំ 2022 ការលូតលាស់នៃសេដ្ឋកិច្ចសកលនៅមានភាពស្រពិចស្រពិល និងមិនទាន់មានស្ថេរភាពនៅឡើយ។ ស្ថានភាពភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណាសកល និងឥទ្ធិពលនៃជម្ងឺកូវីត-19 នៅតែជាបញ្ហាប្រឈមសម្រាប់ពិភពលោក និងប្រទេសកម្ពុជា។ ភាពស្វិតស្វាញ (resilience) ក្លាយជាអ្វីដែលចាំបាច់បំផុតក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។ ខាងក្រោម ជាការពន្យល់ជាក្រាហ្វអំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។
---
Subscribe us on Telegram t.me/marketreadcambodia
29/12/2022
នៅក្នុងពិភពបាល់ទាត់ គេមាន Messi និង Ronaldo។ ចំណែកនៅក្នុងវិស័យរ៉េបនៅកម្ពុជា យើងមាន VannDa និង G-Devith ដែលកំពុងជម្រុញតន្ត្រីរ៉េបរបស់ខ្មែរអោយកាន់តែមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ។
ចម្រៀងរបស់វណ្ណដាបានទៅដល់មនុស្សជាច្រើនទាំងនៅក្នុងស្រុក និងក្នងតំបន់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការចេញបទ Time to Rise កាលពីខែ មីនា កន្លងទៅ បានធ្វើអោយវណ្ណដាក្លាយទៅជាសិល្បៈករខ្មែរម្នាក់ដែលគេស្វែងរកច្រើនបំផុតនៅលើ Google ហើយការស្វែងរកនៅតែបន្តកើនឡើង។ អ្នកស្វែងរកភាគច្រើនមកពីប្រទេសឡាវ ថៃ វៀតណាម កូរ៉េខាងត្បូង ឥណ្ឌូណេសុី សហរដ្ឋអាមេរិច ម៉ាឡេសុី និងអូស្ត្រាលី។
G-Devith បានធ្វើអោយប្រិយមិត្តទាំងក្នុង និងក្រៅប្រទេសកម្ពុជាញីសឹងតែសឹកកែងជើងកាលពីខែមីនាឆ្នាំ 2016 តាមរយៈបទញីកែងជើងដែលមានការមើលជាង50លានដងមកទល់ពេលនេះ។ ប្រជាប្រិយភាពរបស់សិល្បៈកររូបនេះនៅតែបន្តឈរនៅចំណុចកំពូលនៅក្នុងស្រុក និងបន្តទៅប្រទេសថៃទៀតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។
ការស្វែងរក VannDa និង G-Devith កើនឡើងយ៉ាងគំហក់នៅចុងខែតុលា បន្ទាប់ពីមានបញ្ហាបែកធ្លាយបទចម្រៀង JO II របស់វណ្ណដា។ យ៉ាងណាមិញ ស្នាដៃរបស់អ្នកទាំងពីរបានធ្វើពួកគេក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនធំៗនៅកម្ពុជា។
---
Subscribe on Telegram: t.me/marketreadcambodia
27/12/2022
ខាងក្រោមនេះគឺជាពាក្យដែលគេប្រើច្រើនជាងគេនៅលើ Google Search ក្នុងឆ្នាំ 2022។ នៅប្រទេសកម្ពុជា កម្មវិធី Google, Facebook និង YouTube ជាកម្មវិធីដែលមានប្រជាប្រិយភាពបំផុត។ ការផ្សព្វផ្សាយ និងលក់ផលិតផលនិងសេវាកម្មតាមរយៈបណ្តាញសង្គមខាងលើនេះ អាចផ្តល់អត្ថប្រយោជន៍ច្រើនដល់អាជីវកម្ម។ ក្រៅពីនោះដែរ ការចំណាយប្រាក់បន្តិចទៅលើការប្រើប្រាស់ SEO (Search Engine Optimization) ដើម្បីអោយប្រ៊ែនរបស់អ្នកបង្ហាញនៅលើគេពេលដែលអ្នកប្រើប្រាស់ស្វែងរកផលិតផលស្រដៀងគ្នានៅលើ Google ក៏ជាអ្វីដែលគួរតែពិចារណាផងដែរ។
ចំណែកឯនៅប្រទេសថៃវិញ ខ្សែរភាពយន្ត និងឆ្នោតជាតិត្រូវបានគេស្វែងរកច្រើននៅលើ Google Search។ វិស័យភាពយន្តរបស់ប្រទេសថៃកំពុងលូតលាស់យ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដោយភាពយន្តជាច្រើនត្រូវបានចាក់បញ្ចាំងនៅអាសុី និងអុឺរ៉ុប។ ជាក់ស្តែងរឿងភាគឈ្មោះ The Serpent ជារឿងដែលទទួលបានប្រជាប្រិយភាពមួយនៅលើ Netflix កាលពីឆ្នាំ 2021។
ឆ្នោតផ្សងសំណាង និងបាល់ទាត់ហាក់បីដូចជាសកម្មភាពបន្ធូរភាពតានតឹងរបស់ប្រជាជនវៀតណាមមួយចំនួន។ ក្នុងចំណោមប្រទេសទាំងបី ប្រទេសវៀតណាមមានអ្នកតាមដានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកច្រើនជាងគេបំផុត។ បន្ទាប់ពីឆ្នោតផ្សងសំណាង ណិងបាល់ទាត់ TikTok ជាបណ្តាញសង្គមដែលគេស្វែងរកច្រើនជាងគេផងដែរ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ វេបសាយសម្រាប់មនុស្សពេញវ័យ ក៏ស្ថិតនៅក្នុងចំណោមពាក្យដែលគេស្វែងរកច្រើនជាងគេ មិនថាតែនៅកម្ពុជា ថៃ ឬវៀតណាមនោះទេ។
--
តាមដានបន្ថែមនៅលើតេឡេក្រាមរបស់ MarketRead: t.me/marketreadcambodia
27/12/2022
បើគិតត្រឹមខែមករា ឆ្នាំ2022 អ្នកប្រើអុីនធើណេតនៅកម្ពុជាមានចំនួនជាង 13លាននាក់ ឬស្មើនឹង 79% នៃប្រជាជនសរុប ឬអាចនិយាយបានថាសឹងតែគ្រប់គ្នាប្រើអុីនធើណេត។
តើអត្រាកំណើនអ្នកប្រើអុីនធើណេតយ៉ាងគំហក់នេះ មានន័យយ៉ាងដូចម្តេចចំពោះអាជីវកម្ម?
1 - កំណើននៃការប្រើប្រាស់អុីនធើណេត ធ្វើអោយអាជីវកម្ម និងអតិថិជនកាន់តែខិតជិតគ្នា។ អាជីវកម្មអាចចាប់យកអតិថិជនកាន់តែច្រើន និងលឿនជាងមុន។
2 - អាជីវកម្មត្រូវតែមានភាពបត់បែនខ្ពស់ និងចេះក្តោបយកឱកាសពីប្រើប្រាស់ប្រព័ន្ធឌីជីថល។ ការបង្កើតវិធីលក់តាមបណ្តាញសង្គម និងអនឡាញ បូកផ្សំជាមួយនឹងការធ្វើប្រតិបត្តិការសាច់ប្រាក់តាមអនឡាញ ជាគុណតម្លៃបន្ថែមសម្រាប់អាជីវកម្មដែលអ្នកមិនគួរមើលរំលង។
3 - អាជីវកម្មកាន់តែមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយម៉ាកសញ្ញា ប្រ៊ែន ឬផលិតផលនិងសេវាកម្មរបស់ខ្លួន។ ការធ្វើទីផ្សារអនឡាញ ឬឌីជីថលម៉ាឃីតធីង ជារឿងដែលចាំបាច់បំផុត ប្រសិនបើអ្នកចង់អោយអតិថិជនកាន់តែច្រើនស្គាល់អ្នកឱ្យកាន់តែទូលំទូលាយជាងមុន។
សរុបសេចក្តីមក អាជីវកម្មដែលយឺតក្នុងការសម្របខ្លួនតាមសម័យឌីជីថល នឹងពិបាកក្នុងការប្រកួតប្រជែង ក័ដូចជាស្វែងរកអតិថិជន និងទីផ្សារថ្មីៗបន្ថែម។
---
តាមដានបន្ថែមទៀតនៅលើតេឡេក្រាមរ t.me/marketreadcambodia
25/12/2022
អត់ពិបាករកចម្រៀងចាក់ទៀតទេ! ខាងក្រោមនេះជាបទចម្រៀងដែលគេចាក់ស្តាប់ច្រើនជាងគេក្នុងសប្តាហ៍គ្រីស្មាស់នេះ។
បទ All I Want For Christmas Is You ច្រៀងដោយ Mariah Carey ដែលបានចេញកាលពីឆ្នាំ 1994 ទទួលបានការចាក់ស្តាប់ជាង 48លានដង តាមពីក្រោយដោយបទ Last Christmas ចៀងដោយ Wham! ចេញឆ្នាំ 1984 ដោយទទួលបានការចាក់ស្តាប់ 43លានដង។
បើនិយាយពីការចាក់ស្តាប់សរុបក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បទរបស់ Mariah Carey ទទួលបានការចាក់ស្តាប់ 1.3 ប៊ីលានដង បទរបស់ Wham! 1ប៊ីលានដង។ ចំណែកបទ Santa Tell Me របស់ Ariana Grande ឈរនៅលេខរៀងទី 3 ដោយទទួលបានការចាក់ស្តាប់ 770លានដង។
---
Follow us on Telegram: t.me/marketreadcambodia
23/12/2022
សន្ទុះនៃការអភិវឌ្ឍអចលនាទ្រព្យពីអ្នកវិនិយោគក្នុងស្រុក និងបរទេសនៅតែបន្តឥតឈប់ឈរនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ។ តំបន់ដែលទាក់ទាញជាងគេ គឺនៅតាមបណ្តោយមហាវិថី សម្តេច ហ៊ុន សែន ដែលគម្រោងអភិវឌ្ឍសម្រាប់ការរស់នៅ និងពាណិជ្ជកម្មលេចចេញមកជាបន្តបន្ទាប់។ ការបើកដំណើរការផ្សាទំនើប AEON មានជ័យ រឹតតែធ្វើអោយតំបន់នេះមានភាពរស់រវើកបន្ថែមទៀត។
ក្រៅពីនេះ ក៏មានម៉លផ្សេងទៀតដែលបានបើក និងគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ 2023 ផងដែរ។
ផ្សារទំនើប AEON មានជ័យ ជាម៉លទី3 របស់ AEON និងធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។
ផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល ជាម៉លទី 5 របស់ក្រុមហ៊ុន ជីប ម៉ុង។
Factory Phnom Penh ជាអាគារពហុគោលដៅសម្រាប់ការិយាល័យ កន្លែងកំសាន្ត និងហាងលក់រាយ។
Mean Chey Avenue និង The 60M Community ជាម៉លបែបសហគមន៍គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ 2023 ខាងមុខនេះ។
PH Diamond Place ជាគម្រោងអភិវឌ្ឍម៉លដំបូងរបស់បុរី ប៉េង ហួត។
ផ្សារទំនើប ជីប ម៉ុង 60M ជាម៉លបែបសហគមន៍ទី 6 របស់ក្រុមហ៊ុន ជីប ម៉ុង។
---
ចូលរួមទទួលបានព័ត៌មានបន្ថែមលើតេឡេក្រាម: t.me/marketreadcambodia
22/12/2022
ក្រុមហ៊ុន ឬអាជីវកម្មនាសម័យនេះត្រូវមានភាពបត់បែន និងគំនិតច្នៃប្រឌិតខ្ពស់។ ប្រសិនបើបុគ្គលិកជំនាញមានកង្វះខាតផ្នែកភាសាអង់គ្លេសដែលពួកគេត្រូវការដើម្បីវិវត្តខ្លួនទៅរកតួនាទីថ្មីៗនោះ ឱកាសនៃការអភិវឌ្ឍខ្លួន និងអាជីពការងារក៏មិនសូវជាមានច្រើននោះដែរ។ ចំណែកឯក្រុមហ៊ុន ឬអាជីវកម្មក៏ប្រឈមនឹងបញ្ហាដូចជារចនាសម្ព័ន្ធក្រុមហ៊ុនមិនសូវមានប្រសិទ្ធិភាព និងសមត្ថភាពខ្ពស់។
ការវិវត្តយ៉ាងលឿនឥតឈប់ឈរនៃតម្រូវការរបស់ក្រុមហ៊ុន និងអាជីវកម្ម ទាមទារអោយពួកគេយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងបង្កើនជំនាញភាសាអង់គ្លេសដល់បុគ្គលិករបស់ខ្លួន ដើម្បីបង្កើនលទ្ធិភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។
ក្រុមហ៊ុន និងផ្នែកធនធានមនុស្សគួលើកទឹកចិត្តដល់បុគ្គលិកអោយសិក្សា និងប្រើប្រាស់ភាសាអង់គ្លេស បង្កើតបរិយាកាសប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងផ្តល់ឱកាសសិក្សាអោយកាន់តែច្រើនដល់បុគ្គលិក។
---
t.me/marketreadcambodia
21/12/2022
ធ្លាប់តែលឺថា នៅខ្មែរនិយាយភាសាអង់គ្លេសច្រើនជាងនៅវៀតណាម និងថៃ មែនអត់? បើយោងតាមស្ថាប័នអន្តរជាតិ Education First នៅក្នុងឆ្នាំ 2022នេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ 94 ក្នុងចំណោមប្រទេស 111 និងលេខ 7 ធៀបជាមួយនឹងប្រទេសក្នុងតំបន់អាស៊ាន។ កម្រិតភាសាអង់គ្លេសរបស់ប្រជាជនកម្ពុជានៅទាបជាងប្រទេសវៀតណាមចំនួន 68 ពិន្ទុ ប៉ុន្តែខ្ពស់ជាងប្រទេសថៃចំនួន 11 ពិន្ទុ។
បើទោះបីជាប្រជាជនខ្មែរហាក់បីដូចជានិយាយភាសាអង់គ្លេសច្រើនជាងប្រទេសជិតខាងខ្លួនមែន តែចំណេះដឹងបច្ចេកទេសក្នុងការប្រើប្រាស់ភាសាអង់គ្លេសនៅមានកម្រិតទាប។ កត្តាមួយចំនួនដូចជាភាពក្រីក្រ
និងស្តង់ដារបង្រៀនខុសគ្នារវាងសាលាឯកជន និងសាលារដ្ឋ អាចប៉ះពាល់លើកម្រិតភាសាអង់គ្លេស។
----
ពិន្ទុ និងចំណាត់ថ្នាក់នេះ គឺផ្អែកទៅលទ្ធិផលប្រលងរបស់បេក្ខជន2.1លានអ្នក ដែលបានចូលរួមប្រលងការធ្វើតេស្តស្តង់ដាររបស់ Education First.
---
Subscribe on Telegram: t.me/marketreadcambodia
20/12/2022
ការយល់ច្បាស់ពីផ្សារ និងអតិថិជនគឺជាកត្តាដ៏សំខាន់មួយក្នុងការចាប់ផ្តើម និងដំណើរការអាជីវកម្ម។ វាជួយអោយអាជីវកម្មផ្តល់នូវផលិតផល និងសេវាកម្មដែលត្រូវនឹងអ្វីដែលអតិថិជនចង់បាន និងមានតម្រូវការពិតប្រាកដ។
យើងមើលឃើញពីសារៈសំខាន់នេះ ហើយបានបង្កើត ម៉ាឃីតរីត ដើម្បីជាភ្នាក់ងារវ័យឆ្លាតរបស់អ្នកក្នុងការប្រមូលព័ត៌ និងវិភាគទៅលើទីផ្សារ។ យើងជឿជាក់ថា ការយល់ច្បាស់ និងការចែករំលែកពីទីផ្សារ និងអតិថិជន អាចជួយអោយអ្នករៀបចំគោលដៅ និងយុទ្ធសាស្ត្រសម្រាប់អាជីវកម្មរបស់អ្នក បង្កើតគំនិតថ្មីៗ និងកាត់បន្ថយភាពស្រពិចស្រពិល និងហានិភ័យក្នុងដំណើរការអាជីវកម្ម។
----
ព័ត៌មាន និងសេវាកម្មរបស់ម៉ាឃីតរីតមាននៅខាងក្រោម។
Telegram: t.me/marketreadcambodia
20/12/2022
អ្នកដឹងអត់ថាកាតាជាប្រទេសដំបូងដែលចំណាយប្រាក់ច្រើនជាងគេបង្អស់ក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ទឹកប្រាក់២២០ប៊ីលានដុល្លាត្រូវចំណាយលើការសាងសង់ពហុកីឡាដ្ឋាន សណ្ឋាគារ ព្រលានយន្តហោះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
---
Subscribe on Telegram: t.me/marketreadcambodia
Click here to claim your Sponsored Listing.
Category
Address
Phnom Penh
12000