Chhay Ratha
ខ្ញុំបាទឈ្មោះ ឆាយ រដ្ឋា ជាអ្នកជម្ងឺមហារីកដុំសាច់ខួរក្បាល
លេខទូរស័ព្ទទំនាក់ទំនង: 069991227
31/05/2026
សូមជំរាបសួរ🙏ពុកម៉ែបងប្អូននាងខ្ញុំព្រមទាំងបងប្អូនសាច់ញាតិចិត្តឆ្ងាយទាំងអស់ យើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូមគោរពអញ្ជើញ
ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា ពុទ្ធបរិស័ទ បងប្អូនញាតិមិត្តជិតឆ្ងាយ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យ៧ថ្ងៃ នេះនិងអនុមោទនា យកផលបុណ្យតាមកម្លាំង សទ្ធាជ្រះថ្លារៀងៗខ្លួួន។
កម្មពិធីបុណ្យ ថ្ងៃច័ន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦
បញ្ជាក់:កម្មវិធីស្ថិតនៅគេហដ្ឋានរបស់លោកឆាយ សំណាង និង ភរិយា ស្ថិតនៅភូមិអូកន្ទិល សង្កាត់ បឹងកន្សែងក្រុងបានលុង ខេត្ត រតនគិរី។(ហៅចំការប័រ)
សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម.លោកលោកស្រី ឧបាសក អ្នកនាងកញ្ញា លោកគ្រូអ្នកគ្រូ និង ញាតិមិត្តចិត្តឆ្ងាយ ជាភ្ញៀវកិត្តិយស ដល់ខ្ពង់ខ្ពស់បំផុត នៃគ្រួសារយើងខ្ញុំ។ សូមអគុណ🙏
សូមទៅអោយបានសុខណ៎ា រដ្ឋា កើតជាតិណ៎ាៗសូមកុំអោយអភព្វ័ដូចជាតិនេះទៀត អ្នកជាវីរៈបុរសដ៏រឹងមាំរបស់បងប្អូនគ្រប់គ្នារហូតដល់ថ្ងៃចុងក្រោយ ពេលនេះអ្នកលែងឈឺចាប់ទៀតហើយ អ្នកនឹងថិតនៅក្នុងបេះដូងគ្រប់គ្នាជារៀងរហូតទៅ សូមអោយវិញ្ញាណខន្ធអ្នកទៅកាន់សុគតិភពផងចុះ🙏😢
27/05/2026
សូមអធ្យាស្រ័យបងប្អូន ប្រសិនបងប្អូនចង់ចូលរួមបុណ្យ បងប្អូន
អាចចូលបុណ្យតាមរយះប្អូនប្រុសបង្កើតរបស់គាត់បាន ខ្ញុំនឹងដាក់Qr ក្នុងផុសនេះដើម្បីអោយបងប្អូនចូលរួមចំណែកដើម្បី
ចាត់ចែងយកថវិកាមករៀបចំក្នុងវិធីបុណ្យសព ក្នុងកំឡុងពេលនេះកុងរបស់ឆាយ រដ្ឋា គាំងមានបញ្ហា ដោយមានបញ្ហាបែបនេះកុងរបស់គាត់ត្រូវប្អូនស្រីបង្កើតគាត់ចុចកូដខុសជាច្រើនដង ទើបកុងត្រូវបិទផ្អាកដំណើរការ នឹងមិនអាចដកលុយប្រើប្រាស់បាននោះទេ សូមអរគុណដល់មុខម៉ែបងប្អូនទាំងអស់គ្នា សំរាប់ទឹកចិត្ដដែរបានជួយដល់អ្នកជំងឺឆាយរដ្ឋារហូតមក 🙏🙏
បងប្អូនអឺយអ្នកជំងឺឆាយរដ្ឋា គាត់លែងហត់គាត់លែងលំបាកទៀតហើយ គាត់បានតស៊ូជាមួយពួកយើងបានត្រឹមតែប៉ុន្នឹងទេ គាត់បានទទួលមរណះភាពដោយជំងឺមហារីកនៅថ្ងៃទី 27 ខែឧសភា ត្រូវនឹងថ្ងៃពុធ វេលាម៉ោង4:25 នាទីទាបភ្លឺ 😭😭😭
24/05/2026
ក្រុមគ្រួសាររបស់អ្នកជំងឺឆាយរដ្ឋា សម្រេចអោយគាត់ ត្រលប់ទៅផ្ទះ ដោយមិនយល់ស្របអោយព្យាបាលជំងឺបន្ដនៅមន្ទីរពេទ្យទេ តើពេលនេះខ្ញុំធ្វើអ្វីបានទៅបងប្អូន ក្នុងនាមខ្ញុំជាមនុស្សស្រីដែរជាសង្សារដែរតាមមើលថែគាត់តាំងពីថ្ងៃដំបូងរហូតមកដល់ពេលបច្ចុប្បន្នរយៈពេលជិត3ឆ្នាំកន្លងមកនេះ បងប្អូនមានយល់ពី
អារម្មណ៍របស់ខ្ញុំទេ ខ្ញុំស្ទើរតែប្រេះទ្រូងចេញក្រៅហើយ ខ្ញុំពិតជាចង់យកគាត់ទៅព្យាបាលជំងឺបន្ដខ្លាំងណាស់ ប៉ុន្ដែគ្រួសារ
គាត់មិនយល់ព្រម ទាំងគាត់នៅមានសង្ឃឹមនៅឡើយ សូម្បីអ្នកជំងឺផ្ទាល់ក៏យល់ស្របចង់ព្យាបាលបន្ដ ទោះគាត់មិនដឹងខ្លួនទាំងស្រុងក៏ប៉ុន្ដែ គាត់អាចទទួលដឹងលឺថាខ្ញុំចង់និយាយពីអ្វី គាត់
ងួកក្បាល គាត់មិចភ្នែក នៅអ្វីដែរខ្ញុំសួរទៅកាន់គាត់ រាងកាយគាត់នៅទទួលដឹងលឺនៅឡើយ តែហេតុអីធ្វើបែបនេះដាក់ខ្ញុំនឹងអ្នកជំងឺ គាត់ពិតជាចង់រស់នៅដូចគេឯងខ្លាំងណាស់បងប្អូនអឺយ គ្នាប្រឹងណាស់ ទំនាក់ទំនង5ឆ្នាំដែរខ្ញុំបានរស់នៅជាមួយគាត់វាតិចពេករហូតខ្ញុំមិនអាចសម្រេចចិត្ដធ្វើអ្វីបានសោះរឺយ៉ាងណា (3ឆ្នាំដែរគាត់ឈឺខ្ញុំនៅជាប់ជាមួយគាត់រហូត ហេតុអីគ្រួសារគាត់មិនមើលគាត់អោយដល់ទីបំផុត អ្នកដែរហត់អ្នកដែរថែ គឺជាស្រីតែ
ម្នាក់នេះ ហេតុអីបានជាមិនអាសូរដើមទ្រូងខ្ញុំបន្ដិចចឹង សូមមិត្ដភក្ដ័ជិតស្និទ្ធរបស់គាត់ទាំងអស់គ្នា ច្បាស់ជាស្គាល់ខ្ញុំច្បាស់ណាស់ ថាខ្ញុំនៅក្បែរគាត់រហូតតាំងពីថ្ងៃឈឺដំបូងមកដល់ពេលនេះ ខ្ញុំអាណិតខ្លួនឯងនឹងអ្នកជំងឺខ្លាំងណាស់ មិនដឹងគាត់ឈឺចាប់យ៉ាងណាទេ ដែរមនុស្សស្រីដែរគាត់ស្រលាញ់ឈឺចាប់បែបនេះ ខ្ញុំឈឺចាប់ខ្លាំងណាស់បងប្អូន បើបងប្អូនមួយចំនួនដែរស្គាល់ខ្ញុំពីមុនសូមជួយខំមិនពាក្យពិតមួយម៉ាត់មក ថាខ្ញុំពិតជាមនុស្សស្រីដែរខំតស៊ូណាស់មែនទេ 😢ស៊ូសព្វយ៉ាងសុខចិត្ដជំពាក់គេក្រៅផង យកលុយធនាគារជួយសព្វបែបយ៉ាងដើម្បីគាត់ ប៉ុន្ដែចុងក្រោយខ្ញុំគ្មានសិទ្ធសម្រេច ខ្ញុំឈឺខ្លាំងរកអីប្រៀបមិនបានទេ ឈឺខ្លាំង ហើយផលដែរខ្ញុំបានមកវិញ មិនបានអរគុណហើយថែមទាំងសម្លាប់ខ្ញុំទាំងរស់បែបនេះទៀត ឈឺណាស់ខ្លាំងទៀតផង បងប្អូនមើលផុសនេះចុះថាគាត់ ស្រលាញ់ខ្ញុំយ៉ាងណា ខ្ញុំឈឺ😭🙏
អ្នកជំងឺមានអាការៈប្រកាច់ទៀតហើយបងប្អូនអឺយ😭
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Phnom Penh