Less Solutions
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Less Solutions, Insurance broker, Exchange Square, No. 19&20, 9th Floor, Unit 902, Street 106, Sangkat Wat Phnom, Khan Daun Penh, Phnom Penh.
29/09/2023
Happy Mid-Autumn Festival from Less Solutions !!!
May the full moon bring you and your loved ones happiness, good health and your lives be filled with prosperity and success.
រីករាយពិធីបុណ្យសែនព្រះខែពីលេស សឹលូសិន អុិនសួរេន ប្រូឃើរ!!!
សូមបួងសួងដល់ព្រះចន្ទ៏ពេញវង់នាយប់នៃពិធីបុណ្យសែនព្រះខែនាំមកនូវសេចក្តីសុខ សុភមង្គល សុខភាពល្អ និង ជោគជ័យដល់លោកអ្នក និងមនុស្សជាទីស្រាលាញ់របស់អ្នក ។
04/09/2023
We are pleased to announce our strategic partnership with AquaLife Cambodia- Water Purifier 🎉🎉
📣【សេចក្តីជូនដំណឹងអំពីដៃគូសហការ】
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង Less Solutions។
ជាមួយនឹងភាពជាដៃគូនេះ យើងឈានជើងបន្ទាប់ដើម្បីជួយមនុស្ស និងក្រុមគ្រួសារឲបានកាន់តែច្រើន ដោយរួមបញ្ចូលជាមួយសេវាកម្ម និងដំណោះស្រាយទឹកផឹក ព្រមទាំងចំណេះដឹងអំពីការរៀបចំ ការពារ និងស្ដារឡើងវិញពីកាលៈទេសៈមិននឹកស្មានដល់ក្នុងជីវិត។
"អ្នកត្រូវរៀបចំផែនការសម្រាប់អនាគត។ អ្នកមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែអ្នកអាចដោះស្រាយវាបាននៅថ្ងៃនេះ បន្ទាប់មកអនាគតនៃគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង" ។ - លោក Anthony Anderson
😘កុំភ្លេចតាមដាន ការផ្តល់ជូនថ្មីៗរបស់ពួកយើង ^^
——————————
📍ទីតាំង :57B, ផ្លូវ ព្រះសីហនុ ,(274).
Map: https://goo.gl/maps/ARQ8JeXZTx6uccfm9
ម៉ោង ធ្វើ ការថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ (10am-6:00pm)
——————————
📞ផ្ញើសារមកកាន់យើងខ្ញុំ ដើម្បីស្វែងយល់បន្ថែម >>
📞ទំនាក់ទំនងមកពួកយើងឥឡូវនេះ 085 237 594 >>
23/08/2023
ក្រុមហ៊ុន លេស សឹលូសិន អុិនសួរេន ប្រូឃើរ(ខេមបូឌា)ឯ.ក សូមចូលរួមអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលកាន់តំណែងជាផ្លូវការជានាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ក្រុមហ៊ុនយើងខ្ញុំសូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ តាមបីបាច់ថែរក្សាលោកឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមអោយមាននូវសុខភាពល្អបរិបូរណ៏ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីចូលរួមដឹកនាំប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងរីកចម្រើនរុងរឿងតទៅមុខទៀត។ 🇰🇭🇰🇭
LESS SOLUTIONS INSURANCE BROKER (CAMBODIA) CO.,LTD would like to Congratulation His Excellency Kitti Tesaphibal Bindit HUN Manet on the inauguration
as the Prime Minister of the Kingdom of Cambodia Term VII. On this occasion, we would like to wish his Excellency and family good health, success in every endeavors and his excellency tenure will bring prosperity, peace and unity to The Kingdom of Cambodia.🇰🇭🇰🇭
15/06/2023
13/05/2023
ក្រុមហ៊ុន លេស សឹលូសិន អុិនសួរេន ប្រូឃើរ(ខេមបូឌា) ឯ.ក សូមថ្វាយព្រះពរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King Sihamoni's Birthday) ក្នុងព្រះជន្មាយុ៧០ យាងចូល ៧១ព្រះវស្សាក្នុង,ថ្ងៃអាទិត្យ ១០ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។
07/05/2023
🇰🇭 អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃច័ន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃស្អែកទី០៨ ខែឧសភា ឆ្នាំ២០២៣។
#ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជពិធីមួយ ដែលតែងតែប្រារព្ធនៅខែពិសាខ (ឧសភា) ជាពេលដើមរដូវបង្កបង្កើនផលកសិកម្ម។ ព្រះរាជពិធីនេះបញ្ជាក់អំពីទឹកព្រះទ័យរបស់ព្រះមហាក្សត្រ ដែលតែងតែគិតគូរលើវិស័យកសិកម្ម ត្បិតកម្ពុជាជាប្រទេសដែលពឹងលើវិស័យកសិកម្មជាសំខាន់។
#ប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានព្រះរាជាខ្មែរប្រារព្ធជាបវេណី តាំងពីសម័យចេនឡា(សតវត្សទី៦ ដល់ដើមសតវត្សទី៩) ដែលមានរូបចម្លាក់ជាច្រើនបញ្ជាក់ពីវត្តមាននៃព្រះរាជពិធីនេះ។
#គោលបំណងសំខាន់បំផុត នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬ ទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និងហេតុភេទដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោឧសភរាជ នៅក្នុងព្រះរាជពិធី។
13/04/2023
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំថោះ បញ្ចស័ក ពស២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែមេសា ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះក្រុមហ៊ុន លេស សឹលូសិន អុិនសួរេន ប្រូឃើរ(ខេមបូឌា) ឯ.ក សូមគោរពជូនពរ លោក លោកស្រី អ្នកនាង កញ្ញា ទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរនិងចម្រើនរុងរឿងជានិរន្តរ៍។
06/04/2023
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣
ក្រុមហ៊ុន លេស សឺលូសិន អុិនសួរេន ប្រូឃើ (ខេមបូឌា) ឯ.ក បានធ្វើការចុះពន្យល់ និងណែនាំបន្ថែមពីប្រភេទផ្សេងៗនៃធានារ៉ាប់រង ដល់ដៃគូរសហការរបស់យើង។ ពួកយើងសង្ឃឹមថាការសហការមួយនេះនឹងកាន់តែមានភាពរីកចំរើន និងជោគជ័យនៅថ្ងៃអនាគត ។
On April 6, 2023 Less Solutions Insurance Broker (Cambodia) Co., Ltd. has explained and introduced various types of insurance products to our partner. We hope that this collaboration will be more prosperous and successful in the future.
07/03/2023
រីករាយទិវាសិទ្ធិនារីអន្តរជាតិ!
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ 8 មីនា 2023 ក្រុមហ៊ុន លេស សឺលូសិន អុិនសួរេន ប្រូឃើរ (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់បុគ្គលិក (ស្រ្តី) គ្រប់ៗរូបសម្រាប់ការរួមចំណែកដ៏មានតម្លៃមកកាន់ក្រុមហ៊ុនទាំងមូល នឹង សូមសម្តែងនូវសេចក្តីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនារីគ្រប់រូប គ្រប់ស្រទាប់វណ្ណះ ទាំងអស់ទូទាំងសកលលោក សូមបួងសួងជូនពរ មានសុខភាពល្អបរិបូរ សេចក្តីសុខ សុភមង្គល និង ពោរពេញដោយសេចក្កីគោរពស្រលាញ់ពីអ្នកនៅជុំវិញខ្លួនមានកាន់តែច្រើនឡើងៗ ៕
នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន លេស សឺលូសិន អុិនសួរេន ប្រូឃើរ (ខេមបូឌា) ឯ.ក បានប្រារព្ធពីធី របាំតោ (Lion Dance) ដើម្បីទទួលបានពរជ័យ និង អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ជោគជ័យលើអាជីវកម្ម។
20/01/2023
សួស្ដីឆ្នាំថ្មីឆ្នាំថោះ !!
ជូនពរឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននេះ ក្រុមហ៊ុន លេស សឺ លូសិន អ៊ិនសួរេន ប្រូឃើរ (ខេមបូឌា) ឯ.ក យើងខ្ញុំសូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ កើតកើនចម្រើនមានដល់ សម្ដេចទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងក្រុមហ៊ុនដែលជាដៃគូ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យរកទទួលទានមានបាន សុខដុមរមនាក្នុងក្រុមគ្រួសារ និងសូមឱ្យសុខសុវត្ថិភាពគ្រប់កិច្ចការធ្វើដំណើរទីជិតទីឆ្ងាយ ។ ក្នុងឱកាសនេះផងដែរក្រុមហ៊ុនយើងខ្ញុំឈប់សម្រាកថ្ងៃទី ២៣ ២៤ ខែមករា ឆ្នាំ២០២៣ និងបើកដំណើរការវិញនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣។
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Exchange Square, No. 19&20, 9th Floor, Unit 902, Street 106, Sangkat Wat Phnom, Khan Daun Penh
Phnom Penh