PPL Live

PPL Live

Share

JoinGroupTelegram ទទួលបានព័ត៌មានទាន់ហេតុការណ៍📍 t.me/ppllive24h2222 🔥🚒🚑

Photos from PPL Live's post 11/06/2024

⭕️ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រប៉ះជាមួយអ្នកថ្មើរជើង របួសម្នាក់
កើតហេតុកាលពីវេលាម៉ោង១០និង១៦នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កទ់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ុយ អូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំអង្គភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (របួសដៃស្តាំ)ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ

Photos from PPL Live's post 10/06/2024

📍រថយន្ត LEXUS ពណ៍ស​ ភ្នំពេញ 2BW-0494 បុកជាមួយម៉ូតូ Beat បណ្ដាលឲ្យនារីរូបស្រស់២នាក់​ ខ្ទា.តឡេីងលេីសួនច្បារ​ រងរបួស​ នៅផ្លូវរដ្ឋសភា​ មុខច្រកចេញចូល​ NAGA-2 សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង១១:៤៥នាទីយប់ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ រីឯរថយន្តបន្ថែមល្បឿនគេចខ្លួនចេញទៅបាត់​ បន្សល់ទុកកាងរថយន្តដែលជ្រុះនៅកន្លែងកេីតហេតុ​ តែរត់មិនរួចទេ ត្រូវបានអ្នកឃេីញហេតុការណ៍ជួយដេញតាមឃាត់រថយន្តបង្កបាន​ នៅក្នុងបរិវេណដី​អភិវឌ្ឍន៍​បឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ

Photos from PPL Live's post 10/06/2024

📍 រថយន្តលុសសុីស អិនអុិច២០០ធី បុកជាមួយរថយន្តធំ
កើតហេតុ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
ចន្លោះម៉ោង ២១ យប់ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ។
ជនជាតិចិន ស្លាប់២នាក់ ស្រី១ និងប្រុស១

Photos from PPL Live's post 10/06/2024

ព័ត៌មានបឋម
គ្រោះថ្នាក់ចរាចរណ៍ករណីចរាចរណ៍ ដ៏រន្ធត់ ដោយរថយន្ត រថយន្តត្រឡប់ស៊ីម៉ង បានបើកកិនទាំងម៉ូតូទាំងអ្នកបើកម៉ូតូ។កំទិត្យដូចចេកចៀន បណ្ដាលឡើយ។ស្លាប់បាត់បង់ជីវិត។នៅនឹងកន្លែងកើតហេតុ។ កើតហេតុវេលាម៉ោង 3:00 នាទីរសៀលថ្ងៃទី 10 ខែមិថុនាឆ្នាំ 2024។ ចំណុចទីតាំងផ្លូវ ៥១៦ ស្ថិតក្នុងទឹកដី សង្កាត់បឹងកក់ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ

Photos from PPL Live's post 10/06/2024

📍 បុរសម្នាក់បើករថយន្ត មួយគ្រឿង ម៉ាក លុចស៊ីស470 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏គេចពីម៉ូតូ មួយគ្រឿង និង ម៉ូតូកង់បីឥណ្ឌា ក៏បានជ្រុលចង្កូតមកបុករះរថយន្ត ៥គ្រឿងទៀតដែលកំពុងចតចោលបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណាំ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ នឹងបានឲ្យភាគីបង្ក និងភាគីរងគ្រោះ ធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

Photos from PPL Live's post 09/06/2024

📍 រថយន្តលុចសុីស NX200t ស្លាកលេខ​ ភ្នំពេញ​ BF-7123 បេីកបរដោយនារីម្នាក់យ៉ាងលឿនដូចហោះបោះពួយទៅបុ--កទ្បានទឹកលាងផ្លូវពេញទំហឹ...ងលាន់សូរដូច.រ...ន្ទះ..បណ្ដាលឲ្យដា--ច់កង់មុខវិ...លជាច្រេីនជុំផ្អេី..លពេញលេីផ្លូវព្រះនរោត្តម​ មុខវិទ្យាល័យចតុមុខ​ សង្កាត់បឹងរាំង​ ខណ្ឌដូចពេញ​ រាជធានីភ្នំពេញ​ វេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូល​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២៤​ បន្ទាប់ពីកេីតហេតុនារីម្ចាស់រថយន្តលុចសុីសបេីកទ្វារចេញរត់គេ..ចខ្លួនទៅបា...ត់ស្រមោល

Photos from PPL Live's post 09/06/2024

📍 ក្រុងព្រះសីហនុ-បុរសម្នាក់ជាភាគីខាងម៉ូតូ បានរងរបួ.ស ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នាជាមួយម៉ូតូកង់បីឥណ្ឌា នៅវេលាម៉ោងជាង ៨យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅមុខសាលាខេត្ត ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូកង់បីឥណ្ឌា បានបើករត់គេចខ្លួន បន្សល់ទុកតែភាគីខាងម៉ូតូ តែប៉ុណ្ណោះ៕

Photos from PPL Live's post 09/06/2024

📍 ⭕️ ព្រះអេីយ ពូបំផ្លាញកូនស្រីគេច្រេីននាក់បែបនេះសោះ…!

+ បែកធ្លាយរឿងបុរសចំណាស់រត់កង់បីនិងជាអ្នកកាន់សោទ្វារសាលាមត្តេយ្យ លួងលេាម ក្មេងអាយុ ១២ឆ្នាំ អាយុ៨ឆ្នាំ និងអាយុ១៤ឆ្នាំ យកចូលសាលា រួមភេទ បានសម្រេ.ចច្រេីនដង និងមិនបានសម្រេចច្រេីនដង ហេីយយកទូរស័ព្ទថតវិដេអូ ទុកឲ្យក្មេងរងគ្រោះទៀត ទាល់តែមីងក្មេងរងគ្រោះបេីកទូរស័ព្ទមេីលឃេី.ញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ទេីបផ្ទុះរឿងនឹកស្មានមិនដល់ ក៏ប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលេី ឃាត់ខ្លួនបុរសចំណាស់នេះ សាកសួរចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។
ហេតុការណ៍នេះស្ថិតក្នុងសាលា សាលាមត្តេយ្យចាក់អង្រែភូមិ១ ស្ថិតតាមផ្លូវជាតិលេខ២ ក្បែរសាលាសង្កាត់និងស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Photos from PPL Live's post 09/06/2024

📍 ករណីជម្លោះ​ រវាងបងថ្លៃនិងប្អូនថ្លៃរហូតឈានដល់បងថ្លៃយកកាំបិតកាប់ប្អូនថ្លៃបណ្ដាលឲ្យរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ​ រីឯបងថ្លៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​បញ្ជូនទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ​ ដេីម្បីចាត់ការតាមនិតិវិធី​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​បេតុ​ង​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៩៖២៥នាទី

Photos from PPL Live's post 09/06/2024

📍ករណីគ្រោះថ្នាក់ចរាចរណ៍:​ បុរសម្នាក់ជិះម៉ូតូ​ Fz ពាក់ស្លាកលេខភ្នំពេញ​ 1HM-1221 បុករថយន្ត​ Ford Raptor ពាក់ស្លាកលេខកម្ពុជា​ EE6.0789 បណ្ដាលរងរបួសអ្នកជិះម៉ូតូ​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​១៩៦៦​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១០៖១០នាទីយប់​ ថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៤
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ

Photos from PPL Live's post 09/06/2024

📍 បុរសម្នាក់​ជានិស្សិត​ឆ្នាំ​៤​ មិន​ដឹង​មាន​វិបត្តិ​អ្វី​បាន​ជិះ​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AK-1044 ជិះ​ឡេីង​លេីស្ពាន​ជ្រោយចង្វា​ រួច​ឡាយ​វីដេអូ​ ហេីយ​លោត​ទឹក​សម្លាប់​ខ្លួនលិចបាត់​រកមិន​ឃេីញ​​ដោយ​បន្សល់​ទុក​នៅ​ម៉ូតូ​ និង​កាបូប​ស្ពាយ​នៅ​លេី​ស្ពាន។ ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​នៅ​វេលា​ម៉ោង​៩:២០នាទី​យប់​ ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​បាន​យក​ម៉ូតូនិង​សម្ភារៈ​របស់​ជនរងគ្រោះ​មក​រក្សា​ទុក​សិន​រងចាំ​សាច់​ញាតិ​មក​ទទួល​។

Photos from PPL Live's post 09/06/2024

📍ករណីគ្រោះថ្នាក់ចរាចរណ៍​:​ បុរសម្នាក់ជិះម៉ូតូ​ Honda Scoppy ពាក់ស្លាកលេខបាត់ដំបង​ 1AS-1393​ បុករថយន្ត​ Hyundai​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-6609 បណ្ដាលរងការខូចខាត​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​៣១០​ កែង១៩៣​ សង្កាត់​ទួលស្វាយព្រៃ​ទី១​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១៖៤៥នាទីយប់ ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៤
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address


Phnom Penh