CEO
ចែកចាយដំណឹងថ្មីៗដល់ប្រជាជនកម្ពុជា !
វីដេអូ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរកន្លែងផ្សេងគ្នា បានសម្លាប់កម្មកររោងចក្រចំនួន១៤នាក់គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
ចូលរួមរំលែកទុក្ខដល់គ្រួសារសពទាំងអស់ដែលបានបាត់បង់ជីវិតក្នុងឧបត្តវហេតុគ្រោះថ្នាក់ចរាចរណ៍នេះផង។🕊️🙏
23/05/2026
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
23/05/2026
ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី។
23/05/2026
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី។
ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីការ «ការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)»
23/05/2026
23/05/2026
ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីការ «ការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)»
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ជំងឺនេះក៏
បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា
មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។
ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំង
ប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គម។ ជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។ ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្ដាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់
៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។
វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។
ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola)ស៊ូដង់ (Sudan)
តៃហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយ៉ូ (Bundibugyo)។ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា
មួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់
ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។
23/05/2026
កំលាំងនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះធ្វើរដ្ឋបាលចំហ នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ លើជនជាតិឥណ្ឌា ចំនួន ០៩ នាក់សង្ស័យលួចធ្វើសកម្មភាព Scam Online ចំពោះម្ចាស់ផ្ទះក្នុងករណីមិនរាយការណ៏អោយសមត្ថកិច្ចក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដូចគ្នា សូមចូលរួមសហការណ៏ជាមួយសមត្ថកិច្ចដើម្បីលប់បំបាត់ Scam Online អោយអស់ពីទឹកដីកម្ពុជារបស់យើង ។ 23.05.26។
23/05/2026
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!
ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
23/05/2026
Click here to claim your Sponsored Listing.
Category
Website
Address
E0E1-9D Street 598 Russey Keo, Phnom Penh 120705
Phnom Penh