Openbook

Openbook

Share

កន្លែងផ្តល់ចំណេះដឹង ចែករំលែកបទពិសោ

Photos from Openbook's post 16/10/2022

គេមិនដូចយើង ហើយយើងក៏មិនដូចគេដែរ។ មានតែមួយទេនៅលើលោកយើងនេះគឺ ប្រេនដ៍បុគ្គល(Personal Brand)។

ប្រេនដ៍បុគ្គលនឹងត្រូវបានភ្ជាប់ជាមួយប្រេនដ៍ផលិតផល ប្រេនដ៍ប្រទេសជាដើម។

ស្វែងយល់ពីប្រេនដ៍ ក្នុងសៀវភៅ BRANDiNG 4.0 មានចម្លើយលម្អិតសម្រាប់អ្នក។

16/10/2022

អានលើកទី១ អត់យល់
តែព្យាយាមអានលើកទី ២ និងទី៣

ហើយក៏មានអ្នកណែនាំដែរថា
បើអានសៀវភៅមួយក្បាលហ្នឹង
តិចជាង 7 ដង មិនគួរប្រឡូក
ក្នុងវិស័យហ្នឹងទេ!
.

នឹកដល់អ្នកខ្លះ អានម្តងមិនយល់
បន្ទោសអ្នកនិពន្ធ បន្ទោសអ្នកបកប្រែ
ជាការពិតសៀវភៅខ្លះកម្រិតខ្ពស់
តម្រូវឲ្យអតិថិជនមានមូលដ្ឋាន
ខ្លះមុនអានផងដែរ បើពុំនោះទេ
អានមិនដឹងរឿងទេ ហើយពេលខ្លះមិនមែន
មកពីអ្នកនិពន្ធឬអ្នកបកប្រែទាំងស្រុងទេ
ការអានមិនយល់ពេលខ្លះក៏មកពីកត្តា
ខ្លួនយើងដែរ។
..

យ៉ាងណាមិញការអានក៏តម្រូវឲ្យមានសមាធិ
ផ្ចិតផ្ចង់ និងបរិយាកាសជុំវិញអំណោយផល
ដល់ការអានផងដែរ។

ការអានត្រូវផ្តោតខ្លាំង ដោយមិនចាំបាច់
កំណត់ថាត្រូវអានយូរ ឬឆាប់នោះទេ
សំខាន់ពេលអាន មានការផ្តោតបានល្អ។

#តើគួរធ្វើអ្វីខ្លះក្រោយពីអានអ្វីមួយចប់?

ក្រោយពីអានចប់ គួរធ្វើការចែករំលែក
ឬធ្វើការសង្ខេបមុនឈានទៅអានអ្វីមួយ
ផ្សេងទៀត។

ដាច់ខាតត្រូវសង្ខេប មុនអានអ្វីមួយផ្សេង

សង្ខេបតាមរយៈការសរសេរដោយប្រើប៊ុក
ឬដោយការសង្ខេបដាក់លើបណ្តាញសង្គម
ដូចជាលើហ្វេសប៊ុក ឬនិយាយជាវិឌីអូ
អាចធ្វើតាមភាពងាយស្រួលរបស់យើង
រៀងៗខ្លួនតាមដែលអាចធ្វើទៅបាន។

Photos from Openbook's post 08/10/2022

#សេចក្តីផ្តើម

#ប្រេនដ៍

Photos from Openbook's post 08/10/2022

អ្នកបរិភោគកាន់តែមានឥទ្ធិពលទៅលើប្រេនដ៍នៅក្នុងសង្គមឌីជីថល ពោលគឺអតិថិជនអាចចូលដល់ប្រេនដ៍បានកាន់តែងាយស្រួលជាងមុន។

02/10/2022

ហេតុអ្វី #ប្រេនដ៍ មានតម្លៃជាងយើងគិតទៅទៀត?

ក្រុមហ៊ុនធំៗ គេមិនចង់ឲ្យមានរឿងអវិជ្ជមានដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រេនដ៍របស់គេទេ ហើយគេតែងធ្វើអ្វីគ្រប់យ៉ាងដើម្បីអនាគតវែងឆ្ងាយរបស់ប្រេនដ៍ មិនមែនរយៈពេលខ្លី ហើយក៏មិនមែនរយៈពេលវែងគឺមួយជីវិត។

ប្រេនដ៍មួយអាចមានអាយុកាលវែងជាងម្ចាស់រាប់ជំនាន់ក៏ថាបាន ឲ្យតែងម្ចាស់យល់ច្បាស់ពីវិធីសាស្រ្តសាងប្រេនដ៍ឲ្យបានត្រឹមត្រូវ។
..
អាយុជីវិតរបស់ប្រេនដ៍គឺជាអាយុរបស់មនុស្សម្នាក់ដែលរស់នៅក្នុងសង្គមដូច្នេះដែរ ពោលគឺប្រេនដ៍ត្រូវបង្ហាញពីសកម្មភាព ការរស់រានមានជីវិតដល់អតិថិជនរបស់ខ្លួន បង្ហាញបច្ចុប្បន្នភាពនៅក្នុងសង្គម គ្រប់បែបយ៉ាងទៅកាន់សង្គមឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ប្រេនដ៍មិនអាចរស់នៅដោយសង្ងំសុខតែឯកឯង ដោយព្រងើយកន្តើយដាក់ព្រឹត្តិការណ៍ផ្សេងៗនៅក្នុងសង្គមបាននោះទេ។ ការមិនខ្វាតខ្វល់បញ្ហាសង្គមនានា ក៏ដូចជាទំនោរសង្គមនេះហើយដែលធ្វើឲ្យប្រេនដ៍មួយចំនួនដើរមិនទាន់សភាពការណ៍របស់សង្គម និងចាប់ផ្តើមបាត់មុខបន្តិចម្តងៗ និងត្រូវបានអតិថិជនភ្លេចមុខភ្លេចមាត់នៅទីបំផុត។

...

ការទទួលបានការគាំទ្រពីមជ្ឈដ្ឋានជុំវិញជារឿងល្អបំផុតមួយ តែអ្វីដែលសំខាន់ផងដែរនោះគឺថា តើប្រេនដ៍បានចូលទៅដល់បេះដូងរបស់អតិថិជនពិតប្រាកដរបស់ខ្លួនបានដោយវិធីណា? និងបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នាបានយ៉ាងដូចម្តេច?
..

ដំណើរលើវិថីធុរកិច្ចដែលទៅមិនបានឆ្ងាយក្នុងនោះមានកត្តាមួយសំខាន់គឺប្រេនដ៍មិនបានមើលឃើញពីភាពសំខាន់នៃការចូលរួមរបស់អតិថិជន ឬអ្នកគាំទ្ររបស់ខ្លួន។ ជាការពិតការរួមចំណែករបស់អតិថិជនក្នុងស្ថាបនាអនាគតរបស់ប្រេនដ៍ពិតជាសំខាន់និងមិនអាចខ្វះបានឡើយ។ ដូច្នេះ ប្រេនដ៍ចាំបាច់ត្រូវមានវេទិកាសម្រាប់អតិថិជន ឬអ្នកគាំទ្រចូលរួមចំណែកជាគំនិតផ្សេងៗ ហើយការចូលរួមនេះទៀតសោតពិតជាមានអត្ថន័យសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ ដែលពួកគេចាប់ផ្តើមមានអារម្មណ៍ថាគេជាចំណែកមួយរបស់ប្រេនដ៍ ហើយការការពារនិងបន្តជំរុញគាំទ្រប្រេនដ៍ក៏នឹងបន្តកើតមានទន្ទឹមគ្នានោះផងដែរ។
..
📖 សម្រាប់ម្ចាស់អាជីវកម្មដែលចង់ឲ្យប្រេនដ៍អាជីវកម្មរបស់ខ្លួនមានអាយុបានយូរអង្វែងនិងអាចរស់នៅក្នុងសង្គមប្រៀបបានដូចជាមនុស្សម្នាក់ សៀវភៅ BRANDiNG 4.0 មានចម្លើយសម្រាប់អ្នក ព្រមជាមួយវិធីសាស្ត្រដែលអ្នកមិនធ្លាប់ដឹងពីមុនមកក្នុងការសាងប្រេនដ៍មួយឲ្យរឹងមាំនិងប្រកបដោយនិរន្តរភាព។
..

📌សៀវភៅ BRANDiNG 4.0 អាចស្វែងរកតាមបណ្ណាគារដែលនៅជិតលោកអ្នកបំផុត។

📞ព័ត៌មានបន្ថែម 070492616
ឬផ្ញើសារចូលក្នុងប្រអប់សារផេករបស់ខ្ញុំបានគ្រប់ពេលវេលា។

30/09/2022

គ្រប់គ្នាដឹងថា #ប្រេនដ៍ សំខាន់និងមានតម្លៃខ្ពស់ណាស់សម្រាប់ធុរកិច្ច ឬក្រុមហ៊ុននីមួយៗ។

ហេតុអ្វីបានជាម្ចាស់អាជីវកម្មក្នុងស្រុកបែរជាមិនសូវឲ្យតម្លៃលើអនាគតប្រេនដ៍របស់ខ្លួន? តែក្រុមហ៊ុនធំឲ្យតម្លៃលើប្រេនដ៍ទៅវិញ។

ជាការពិតប្រេនដ៍ពីមុនមកមិនត្រូវបានគេលើកយកមកនិយាយ បើមានក៏តិចតួចបំផុតក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងការធ្វើទីផ្សារសម្រាប់ផលិតផលថ្មីដែលគេតែងព្យាយាមឲ្យតម្លៃតែលើចំនួនលក់ និងការធ្វើទីផ្សារតែប៉ុណ្ណោះ តែមិនមែនប្រេនដ៍ទេ។

ចាប់តាំងពីទីផ្សារ 2.0, - 3.0 រៀងមកម្ចាស់អាជីវកម្ម ឬអ្នកសាងប្រេនដ៍ចាប់ផ្តើមផ្តល់ភាពសំខាន់ដល់ #ប្រេនដ៍ សម្រាប់ក្រុមហ៊ុនធំៗចាប់ផ្តើមងាកមករិះរកយុទ្ធសាស្រ្តថ្មីៗក្នុងការប្រកួតប្រជែងនៅលើទីផ្សារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ ការប្រកួតប្រជែងដ៏គគ្រឹកគគ្រេងក្តៅកគុកដែលគេហៅថា 𝐑𝐞𝐝 𝐎𝐜𝐞𝐚𝐧 ឬ សមុទ្រក្រហម (ជាភាសាខ្មែរ) ពីព្រោះការប្រកួតប្រជែងយ៉ាងក្តៅនៅលើសង្វៀនទីផ្សារ ដើម្បីចៀសផុតពីសមរភូមិក្តៅកគុកនេះ អ្នកសាងប្រេនដ៍បានងាកមកផ្តោតលើការប្រកួតប្រជែងដោយយកប្រេនដ៍ និងការសាងគុណតម្លៃរបស់ប្រេនដ៍ជំនួសវិញ។

📖 ហេតុអ្វីចាំបាច់ស្វែងយល់ពី #ប្រេនដ៍ ?

ដូចយើងដឹងហើយថា ផលិតផលដូចគ្នា តែបិទឡូហ្កូផ្សេងគ្នា តម្លៃក៏ខុសគ្នា ត្បិតលក់តម្លៃខ្ពស់ជាងក៏នៅតែលក់បាន អតិថិជននៅតែទិញ បន្តគាំទ្រ។

🔑ឧទហរណ៍៖ កាហ្វេមួយកែវដែលផលិតផលចេញពីម៉ាស៊ីនឆុង និងប្រភពវត្ថុធាតុដើមចេញពីតែមួយដូចគ្នា គ្រាន់តែបិទឡូហ្កូលើកែវខុសគ្នា ក៏តម្លៃខុសគ្នាដែរ។ នេះដោយសារអានុភាពនៃប្រេនដ៍នៃផលិតល ឬក្រុមហ៊ុនមួយដែលបានជំរុញឲ្យអតិថិជនហ៊ានចំណាយ និងមកទិញម្តងហើយម្តងទៀតថែមទៀតផង។

ហេតុអ្វីគ្រាន់តែលើថាប្រេនដ៍ហ្នឹង យើងទិញដោយឥតតថ្លៃសូម្បីមួយរៀលលុយខ្មែរ? ឬខ្លះអាចនិយាយថាទិញទាំងបិទភ្នែក?

នៅពេលប្រេនដ៍មួយបានឈានដល់ដំណាក់កាលមួយដែលអតិថិជនក្លាយជាចំណែកមួយរបស់ប្រេនដ៍ហើយ អតិថិជននឹងមិនងាយដើរចេញពីប្រេនដ៍របស់អ្នកទៅរកគូប្រកួតប្រជែងរបស់អ្នកឡើយ។

សៀវភៅមួយក្បាលខាងក្រោមនេះដែលមានភាសាដើមជាភាសាថៃ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅប្រទេសថៃជាច្រើនបានណែនាំឲ្យអានដូចជាក្រុមហ៊ុន 𝑺𝑪𝑮, 𝑲𝑩𝒂𝒏𝒌, 𝑷𝒓𝒆𝒔𝒊𝒅𝒆𝒏𝒕 𝒐𝒇 𝑪𝒉𝒖𝒍𝒂𝒓𝒍𝒐𝒏𝒈𝒌𝒐𝒓𝒏 𝑼𝒏𝒊𝒗𝒆𝒓𝒔𝒕𝒊𝒚, 𝑪𝒉𝒆𝒗𝒓𝒐𝒏 (𝑻𝒉𝒂𝒊𝒍𝒂𝒏𝒅), 𝑨𝑶𝑻 (𝑻𝒉𝒂𝒊𝒍𝒂𝒏𝒅), 𝑨𝒄𝒄𝒆𝒏𝒕𝒖𝒓𝒆(𝑻𝒉𝒂𝒊𝒍𝒂𝒏𝒅) ជាដើម ជាពិសេសសៀវភៅមួយក្បាលដ៏ពិសេសត្រូវបានផ្តលមូលវិចារណ៍ដោយសាស្រ្តាចារ្យ 𝐏𝐡𝐢𝐥𝐢𝐩 𝐊𝐨𝐭𝐥𝐞𝐫 បីតាទីផ្សារនិងជាអ្នកនិពន្ធសៀវភៅទីផ្សារ 𝟱.𝟬 ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើម្ចាស់អាជីវកម្មខ្មែរបានកាន់សៀវភៅមួយក្បាលនេះក្នុងដៃ ពួកគាត់នឹងអាចសង្គ្រោះជីវិតប្រេនដ៍របស់ខ្លួនឯង ជាពិសេសប្រេនដ៍ខ្មែរជាច្រើនដែលកំពុងត្រូវការជំនួយដើម្បីរស់រានមានជីវិតនៅក្នុងសង្គមបានយូរអង្វែង ប្រៀបបានជាមនុស្សម្នាក់ដូច្នេះដែរ។

សម្រាប់សៀវភៅដែលនិយាយពិប្រេនដ៍ពុំទាន់មានសៀវភៅណាល្អជាងសៀវភៅ 𝐁𝐑𝐀𝐍𝐃𝐢𝐍𝐆 𝟒.𝟎 មួយក្បាលនេះឡើយ ។ លោកអ្នកអាចស្វែងរកនៅតាមបណ្ណាគារដែលនៅជិតលោកអ្នកបំផុត។

*ព័ត៌មានបន្ថែមខលមកទូរស័ព្ទ 𝟎𝟕𝟎 𝟒𝟗𝟐 𝟔𝟏𝟔

បញ្ជាក់៖ អ្នកបកប្រែសៀវភៅនេះមិនទាន់ទទួលប្រឹក្សាលើប្រេនដ៍នៅឡើយទេ។

03/09/2022

បេសកកម្មដ៏ធំធេងរបស់ខ្ញុំគឺជួយពង្រឹងសមត្ថភាពប្រេនដ៍ខ្មែរឲ្យរឹងមាំក្នុងការប្រកួតប្រជែងលើទីផ្សារកម្ពុជាតែប៉ុណ្ណោះទេ ហើយក៏អាចហោះហើរទៅប្រកួតប្រជែងលើឆាកអន្តរជាតិបានប្រកបដោយមោទនភាពផងដែរ។

យើងចង់ឃើញប្រេនដ៍ខ្មែររឹងមាំ ហោះហើរទីផ្សារប្រទេសផ្សេងៗដូចគេហោះចូលមកលេងលើទីផ្សាររបស់យើងជាច្រើននាពេលបច្ចុប្បន្នស្ទើរគ្រប់វិស័យទៅហើយ។

វិស័យខ្លះយើងជាម្ចាស់ប្រទេសក៏ពិតមែន តែមិនមែនជាម្ចាស់ទីផ្សារនោះទេ។

🚩𝑾𝒊𝒏𝒏𝒆𝒓 𝒕𝒂𝒌𝒆𝒔 𝒂𝒍𝒍.

សៀវភៅមួយក្បាលនេះជាជំហានដំបូងនៃបេសកកម្មរបស់ខ្ញុំដែលជួយជាចំណែកមួយដល់ម្ចាស់អាជីវកម្មឲ្យបានយល់កាន់តែច្បាស់ពីប្រេនដ៍របស់ខ្លួនឯងនិងសុីជម្រៅផងដែរ។

សៀវភៅមួយក្បាលនេះជាកាដូពិសេសសម្រាប់ម្ចាស់អាជីវកម្មកម្ពុជា។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វានឹងជាប្រទីបដ៏សំខាន់ក្នុងការបង្ហាញផ្លូវដល់ម្ចាស់ប្រេនដ៍ខ្មែរគ្រប់រូបឲ្យបានស្វែងយល់កាន់តែសុីជម្រៅពីវិធីសាស្ត្រក្នុងការធ្វើឲ្យប្រេនដ៍របស់ខ្លួនមានជីវិតប្រៀបបានទៅនិងមនុស្សម្នាក់ដែលរស់នៅក្នុងសង្គម។

សម្រាប់បងប្អូនចង់អានអាចស្វែងរកតាមបណ្ណារដែលនៅជិតលោកអ្នកបំផុត។

#𝐁𝐑𝐀𝐍𝐃𝐢𝐍𝐆𝟒.𝟎
#ប្រេនដ៍

03/09/2022

មកចូលរួមតាំងពិពណ៍អប់រំនៅ Olympia Mall

18/06/2022

✅ អ្នកជំនួញ ឬម្ចាស់អាជីវកម្មជាច្រើនពិបាកក្នុងការក្ដោបក្ដាប់ឱកាសទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ក្នុងសង្គមឌីជីថល(Digital Society)នេះ។ទទ្ទឹមនឹងនោះ ការកសាងប្រេនដ៍មួយឱ្យឈរជើងបានរឹងមាំនៅលើទីផ្សាររឹតតែជាបញ្ហាចម្បងបំផុតសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។

📖 សៀវភៅ BRANDiNG 4.0 ©️ នឹងនាំម្ចាស់អាជីវកម្មគ្រប់រូបទៅរកការសាងប្រែនដ៍មួយឱ្យទទួលបានជោគជ័យក្នុងសង្គមឌីជីថលនិងអាចចាក់គ្រិះបានយូរអង្វែង។ ក្នុងសៀវភៅមួយក្បាលនេះ យើងបានរួមបញ្ចូលនូវ វិធីសាស្ត្រស្វែងរកគុណតម្លៃរបស់ប្រេនដ៍ ការផ្លាស់ប្តូរគុណតម្លៃទៅជាតម្លៃក្នុងធុរកិច្ច ការភ្ជាប់គុណតម្លៃរួមរវាងប្រេនដ៍និងអតិថិជន និងវិធីសាងទំនាក់ទំនងជាមួយអតិថិជនប្រកបដោយចីរភាព ដើម្បីជួយឱ្យម្ចាស់អាជីវកម្មដើរទាន់ការវិវត្តន៍យ៉ាងឆាប់រហ័សក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0។
---

🟢 ទទួល Pre-Order ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ មិថុនា ២០២២ ។
• តម្លៃលក់ធម្មតា 15 ដុល្លារ
• តម្លៃពិសេសសម្រាប់ Pre-Order ត្រឹមតែ 12 ដុល្លារតែប៉ុណ្ណោះ និងមានហ្វី្រថ្លៃសេវាដឹកជញ្ជូន🆓ទូទាំងប្រទេសផងដែរ។
• ចាប់ផ្តើមផ្ញើទៅកាន់អ្នកដែលបានកំហ្មង់មុន (Pre-Order)ពីថ្ងៃទី 7 កក្កដា 2022 តទៅ។
---

💲 ទូទាត់បានតាមរយៈ
-ABA : Chum Sophal 070492616
-ទាន់ចិត្ត Chum Sophal 070492616
-ឬអាចវេរតាមវីង ឬ ទ្រូម៉ាន់នី សូមវេរមកកាន់លេខទូរស័ព្ទ 070 492 616
(សូមបញ្ជាក់លេខគណនេយ្យនិងឈ្មោះធនាគារ ឬលេខទូរស័ព្ទឲ្យបានត្រឹមត្រូវមុនធ្វើការទូទាត់ឬវេរ។)

*ព័ត៌មានបន្ថែមខលមកទូរស័ព្ទ 070 492 616
---
pre-order now click here: https://www.facebook.com/commerce/products/4803974932978649/

18/06/2022

🚩 សៀវភៅ BRANDiNG 4.0 ©️
Pre-Order Available now!
---

✅ អ្នកជំនួញ ឬម្ចាស់អាជីវកម្មជាច្រើនពិបាកក្នុងការក្ដោបក្ដាប់ឱកាសទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ក្នុងសង្គមឌីជីថល(Digital Society)នេះ។ទទ្ទឹមនឹងនោះ ការកសាងប្រេនដ៍មួយឱ្យឈរជើងបានរឹងមាំនៅលើទីផ្សាររឹតតែជាបញ្ហាចម្បងបំផុតសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។

📖 សៀវភៅ BRANDiNG 4.0 ©️ នឹងនាំម្ចាស់អាជីវកម្មគ្រប់រូបទៅរកការសាងប្រែនដ៍មួយឱ្យទទួលបានជោគជ័យក្នុងសង្គមឌីជីថលនិងអាចចាក់គ្រិះបានយូរអង្វែង។ ក្នុងសៀវភៅមួយក្បាលនេះ យើងបានរួមបញ្ចូលនូវ វិធីសាស្ត្រស្វែងរកគុណតម្លៃរបស់ប្រេនដ៍ ។
ការផ្លាស់ប្តូរគុណតម្លៃទៅជាតម្លៃក្នុងធុរកិច្ច ការភ្ជាប់គុណតម្លៃរួមរវាងប្រេនដ៍និងអតិថិជន និងវិធីសាងទំនាក់ទំនងជាមួយអតិថិជនប្រកបដោយចីរភាព ដើម្បីជួយឱ្យម្ចាស់អាជីវកម្មដើរទាន់ការវិវត្តន៍យ៉ាងឆាប់រហ័សក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0។
---

🟢 ទទួល Pre-Order ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ មិថុនា ២០២២ ។
• តម្លៃលក់ធម្មតា 15 ដុល្លារ
• តម្លៃពិសេសសម្រាប់ Pre-Order ត្រឹមតែ 12 ដុល្លារតែប៉ុណ្ណោះ និងមានហ្វី្រថ្លៃសេវាដឹកជញ្ជូន🆓ទូទាំងប្រទេសផងដែរ។
• ចាប់ផ្តើមផ្ញើទៅកាន់អ្នកដែលបានកំហ្មង់មុន (Pre-Order)ពីថ្ងៃទី 7 កក្កដា 2022 តទៅ។
---

💲 ទូទាត់បានតាមរយៈ
-ABA : Chum Sophal 070492616
-ទាន់ចិត្ត Chum Sophal 070492616
-ឬអាចវេរតាមវីង ឬ ទ្រូម៉ាន់នី សូមវេរមកកាន់លេខទូរស័ព្ទ 070 492 616
(សូមបញ្ជាក់លេខគណនេយ្យនិងឈ្មោះធនាគារ ឬលេខទូរស័ព្ទឲ្យបានត្រឹមត្រូវមុនធ្វើការទូទាត់ឬវេរ។)
*ព័ត៌មានបន្ថែមខលមកទូរស័ព្ទ 070 492 616
---

pre-order now click here: https://www.facebook.com/commerce/products/4803974932978649/


#ប្រេនដ៍

21/01/2022

ទឹកពេញកែវ និងទឹកកន្លះកែវ

18/01/2022

Openbook កំពុងស្វែងរកគ្រឹះស្ថានបោះពុម្ពមួយដែលគួរឲ្យទុកចិត្ត មានគុណភាព ផ្តល់ភាពជឿជាក់និងមានទំនួលខុសត្រូវខ្ពស់ សូមជួយណែនាំផង។

Want your business to be the top-listed Shop in Phnom Penh?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kambol Distr
Phnom Penh