Bamnang
Your Link to Learning, Living, and Leading.
ជំនួយការថ្មីពីបំណង បាំផាយ (Bampi) នឹងជួយឆ្លើយតបនឹងចម្ងល់គ្រប់យ៉ាងដែលលោកអ្នកមាន មិនថាការសិក្សា ការស្វែងរកកន្លែងស្នាក់នៅ និងការស្វែងរកឱកាសបណ្ដុះបណ្ដាលជំនាញផ្សេងៗ បាំផាយ ឆ្លើយតបរហ័សទាន់ចិត្ត ❤️🤩
ចង់និយាយជាមួយបាំផាយផ្ទាល់ កុំភ្លេចទាញយក Bamnang Super-app ឥឡូវនេះតាមរយៈ៖ app.bamnang.com
22/06/2026
បំណង (Bamnang) មានកិត្តិយសយ៉ាងក្រៃលែង ដែលបាននាំយកសមាជិកដែរកំពុងស្នាក់នៅបំណង និងតំណាងស្នាក់នៅឆ្នើមចំនួន ២០ រូប ទៅធ្វើទស្សនកិច្ចនៅសារមន្ទីរស្ថាបនិក Freedom 250 (Freedom 250 Founders Museum) នៅ AmCam Exchange 🇺🇸 ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនានារបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា U.S. Embassy Phnom Penh, Cambodia ។
ដំណើរទស្សនកិច្ចដ៏មានន័យនេះ បានផ្តល់ឱកាសឱ្យសិស្ស-និស្សិតទាំងអស់យល់ដឹងកាន់តែស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ លទ្ធិប្រជាធិបតេយ្យ និងតម្លៃរួមដែលផ្សារភ្ជាប់សហគមន៍ឆ្លងកាត់វប្បធម៌ចម្រុះ។ 🌏 លើសពីនេះ វាក៏បានបង្កើតនូវបរិយាកាសសម្រាប់ការពិចារណាឆ្លុះបញ្ចាំងពីការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ព្រមទាំងជម្រុញទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងឱ្យចេះគិតគូរពិចារណាដោយភាពម៉ត់ចត់ (Critical Thinking) អំពីតួនាទីរបស់ពួកគេក្នុងការកសាងអនាគតមួយដ៏ប្រសើរ។
នៅ «បំណង» យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតបទពិសោធន៍សិក្សាដ៏មានឥទ្ធិពល និងផ្លាស់ប្តូរវិជ្ជមាននៅក្រៅថ្នាក់រៀន ដោយបំពាក់បំប៉នយុវជននូវទស្សនវិស័យជាសកល ការអនុវត្តផ្ទាល់ក្នុងពិភពជាក់ស្តែង និងភាពជឿជាក់ក្នុងការដឹកនាំប្រកបដោយគោលបំណងច្បាស់លាស់។ ✨
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និង AmCham Exchange ដែលបានរៀបចំ និងអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដ៏វិសេសវិសាលមួយនេះឡើង។
👉 ចូលរួមជាមួយសហគមន៍បំណង ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន និងកន្លែងស្នាក់នៅប្រកបដោយ
📲 ទំនាក់ទំនងស្វែងរកកន្លែងស្នាក់នៅបំណង៖
👉 ចុះឈ្មោះតាមរយៈ៖ app.bamnang.com
📞 ស្វែងយល់បន្ថែម៖ 092 2325 23
💬 Telegram Chat: t.me/bamnangrecruitment
18/06/2026
[English Below]
ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ បំណង (Bamnang) សូមក្រាបបង្គំថ្វាយព្រះពរជ័យ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ត្រជំនៃប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។
———————————————————————————
On the auspicious occasion of the Birthday Anniversary of Her Majesty Queen Norodom Monineath Sihanouk, Queen Mother of Cambodia, the Management and Staff of Bamnang respectfully wish Her Majesty excellent health, longevity, and eternal happiness.
15/06/2026
ថ្ងៃនេះ ពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការណែនាំប្អូនប្រុស វាសនា ណារក្សា ដែលជាសមាជិកស្នាក់នៅ និងជាសិស្សពូកែដែលមានសមត្ថភាពខ្ពស់មួយរូបមកពីខេត្តកណ្តាល។
បច្ចុប្បន្ន រក្សា ជានិស្សិតឆ្នាំទី3 ជំនាញ Software Development នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយទទួលបានអាហារូបករណ៍ AMT Scholarship។ ក្រៅពីជំនាញបច្ចេកវិទ្យា ប្អូនប្រុសក៏ជានិស្សិតឆ្នាំទី2 ជំនាញអក្សរសាស្ត្រអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) ផងដែរ។ គួរបញ្ជាក់ផងដែរថា រក្សា គឺជាអតីតសិស្សពូកែដែលទទួលបាន និទ្ទេស A ក្នុងការប្រឡងបាក់ឌុប និងទទួលបានឱកាសអាហារូបករណ៍ជាច្រើនក្នុងឆ្នាំ ២០២៣។
មិនត្រឹមតែលេចធ្លោខាងការសិក្សាប៉ុណ្ណោះទេ រក្សា ក៏មានបទពិសោធន៍ដឹកនាំ និងការងារសង្គមយ៉ាងសកម្មជាច្រើន រួមមាន៖
Student Ambassador នៅ Spring Education Center
សមាជិកម្នាក់ក្នុងចំណោមក្រុមការងារ SEALNet 2026 សម្រាប់គម្រោង "Project Petal: PP26" នៅប្រទេសហ្វីលីពីន
នៅបំណង ពួកយើងពិតជាត្រេកអរ និងមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយជាចំណែកមួយនៃដំណើរផ្លូវឆ្ពោះទៅរកក្ដីស្រមៃរបស់ប្អូនប្រុស។ ពួកយើងទន្ទឹងរង់ចាំមើលភាពជោគជ័យ និងការរីកលូតលាស់កាន់តែខ្លាំងរបស់ រក្សា ទៅថ្ងៃអនាគត! 🚀
13/06/2026
🎓✨ Final Stop Successfully Concluded – Kampong Cham!
The AUPP x Bamnang Educational Roadshow has officially wrapped up its final stop in Kampong Cham, bringing together ambitious students eager to take the next step after high school and explore their future academic journey.
Throughout the session, students gained valuable insights into AUPP’s academic programs, scholarship opportunities, student life, and the pathways available to help them achieve their educational and career goals. Many participants actively engaged with our team, asking thoughtful questions about university admissions, choosing the right major, and preparing for life beyond high school.
As the final destination of our three-province roadshow, Kampong Cham concluded this journey on a high note with strong participation, meaningful conversations, and enthusiastic interest from students and educators alike.
We extend our sincere gratitude to all students, teachers, school leaders, and partners who joined us throughout Battambang, Banteay Meanchey, and Kampong Cham. Your support and engagement made this roadshow a remarkable success.
💙 Thank you, Kampong Cham, for an incredible finale. We look forward to welcoming many of you to the AUPP community soon!
12/06/2026
✨ Our CEO and Co-Founder of Bamnang, Ms. SENG Rothsethamony - សេង រ័ត្នសេដ្ឋាមុនី, shared her inspiring journey with students at International School 📚🎓
មានដឹងអត់? Bamnang App Version 2 នេះស្អាតត្រជាក់ភ្នែក និងមានមុខងារជួយដល់ជីវិតសិស្ស-និស្សិតបានច្រើនជាងមុនខ្លាំងៗ🤩
បើមិនជឿ សាកចូលមើលទៅ៖ app.bamnang.com
អូនសុំចូលជួបញាតិនឹងគេដែរ ❤️
#មកទៀតហើយ
11/06/2026
🎓✨ Banteay Meanchey Stop Concluded – AUPP x Bamnang Educational Roadshow!
We are proud to have successfully wrapped up our Banteay Meanchey stop as part of the AUPP x Bamnang Educational Roadshow.
The session brought together motivated and curious students to explore AUPP’s academic programs, scholarship opportunities, and future-ready skills, while gaining valuable insights into university life and global pathways.
It was an inspiring stop filled with meaningful interactions, thoughtful questions, and strong engagement from students and educators in the province. 💙
A heartfelt thank you to all students, teachers, and partners in Banteay Meanchey for your warm welcome and participation.
🚀 See you soon, Kampong Cham!
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Address
Phnom Penh
12000