GeekGuys

GeekGuys

Share

GEEKGUYS is the platform for sharing famous comics and movies.

21/02/2024

មានដំណឹងល្ហេចល្ហៀងថាអតីតតួអង្គ Man of Steel ឬ Superman រូបនេះកំពុងចចារ ឬក៏បានចុះកិច្ចសន្យារួចទៅហើយជាមួយក្រុមហ៊ុនសូភើហេរ៉ូលំដាប់យក្សម៉ាវល ហើយថែមទាំងទទួលបានតួនាទីជាតួអង្គសំខាន់ផងដែរ។ គេសន្និដ្ឋានថាបើគាត់ពិតជាបានចូលរួមជាមួយម៉ាវលមែន នោះតួអង្គធំៗពីរដែលតារារូបនេះអាចនឹងកាន់សម្ដែងគឺ Doctor Doom ដែលជា Villain ធំអាចនឹងយកមកជំនួសតួអង្គ Kang ដែលសព្វថ្ងៃកំពុងមានបញ្ហារកាំរកុះទាំងតួសម្ដែង ទាំងភាពមិនជោគជ័យនៃសាច់រឿង។ ជម្រើសធំបន្ទាប់គាត់អាចនឹងសម្ដែងជា Captain Britain ដែលតួអង្គនេះមិនមែនត្រឹមជា Version Caption របស់​អង់គ្លេសប៉ុន្តែគេទទួលបានថាមពលវេទមន្តពី Merlyn ដោយបានន័យថា Captain Britain មានទាំងកម្លាំងមហាសាល និងជាគ្រូសិល្បថែមទៀតផង។ មួយវិញទៀត Henry ធ្លាប់ធ្លយមាត់នៅក្នុងបទសម្ភាសន៍មួយលើកដែរដោយគាត់ពិតជារីករាយនឹងសម្ដែងជាតួ Captain Britain។ យ៉ាងណាយើងមិនទាន់មានការប្រកាសច្បាស់ការណាមួយនៅឡើយទេ​ មានតែរង់ចាំមើលដំណឹងបន្តទៀតពី សាមីខ្លួន និងម៉ាវលផ្ទាល់។
សម្រាប់ប្រិយមិត្តយើងយល់យ៉ាងណាដែរបើគាត់ពិតជាចូលរួមជាមួយម៉ាវលមែន ហើយបើបានចូលរួមតើបងប្អូនយើងចង់ឃើញគាត់សម្ដែងជាតួអង្គអ្វី?

15/02/2024

Marvel បង្ហាញតួអង្គថ្មីក្នុងរឿង '𝗧𝗵𝗲 𝗙𝗮𝗻𝘁𝗮𝘀𝘁𝗶𝗰 4️⃣' ដែលនឹងចាក់បញ្ចាំងនៅ 📅 ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2025 ខាងមុខ!!

1. Pedro Pascal ដើរតួជា "𝐑𝐞𝐞𝐝 𝐑𝐢𝐜𝐡𝐚𝐫𝐝𝐬" (Mr. Fantastic - បុរសកៅស៊ូ)
2. Vanessa Kirby ដើរតួជា "𝐒𝐮𝐞 𝐒𝐭𝐨𝐫𝐦" (the Invisible Woman - នារីបំបាំងកាយ)
3. Joseph Quinn ដើរតួជា "𝐉𝐨𝐡𝐧𝐧𝐲 𝐒𝐭𝐨𝐫𝐦" (the Human Torch - បុរសភ្លើង)
4. Ebon Moss-Bachrach ដើរតួជា "𝐁𝐞𝐧 𝐆𝐫𝐢𝐦𝐦" (the Thing - បុរសដុំដី)

*រូបភាពពីផេក Fantastic Four

09/02/2024

ស្មានតែចប់ហើយ!! ពិភពដាយណូស័រ នឹងត្រលប់មកវិញសារជាថ្មីនៅថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2025 ខាងមុខ!!

ស្របពេលដែល David Koepp អ្នកនិពន្ធ Jurassic Park 1️⃣9️⃣9️⃣3️⃣ ក៏នឹងត្រលប់មកដឹកនាំរឿងថ្មីនេះផងដែរ។ ចឹង! ត្រៀមតែលុយទុកមើលទៅ សម្រាប់ហ្វេនៗ Jurassic ដឹងតែញាក់ទៀតហើយ🔥

04/02/2024

បើតាមសៀវភៅ Comic របស់ Marvel វីរៈនារី Madame Web 🕸 បានបង្ហាញខ្លួនដំបូងក្នុងសៀវភៅ 'The Amazing Spider-Man #210' ក្នុងឆ្នាំ 1️⃣9️⃣8️⃣0️⃣ បង្កើតដោយអ្នកនិពន្ធ Denny O'Neil និងវិចិត្រករ John Romita Jr។

Madame Web ជាតួអង្គដ៏សំខាន់ម្នាក់តែងតែជួយគាំទ្រ Spider-Man រហូតមក ដោយនៅក្នុងសៀវភៅ Comic តួអង្គមួយនេះជាស្រ្តីចំណាស់ពិការភ្នែកម្នាក់ ដែលមានជំនាញក្នុងការមើលឃើញពីអនាគត។

មកដល់ឆ្នាំ 2️⃣0️⃣2️⃣4️⃣ នេះ Marvel Entertainment បានបង្កើតសាច់រឿងនិយាយពីតួអង្គ «Madame Web» (សម្តែងដោយ Dakota Johnson) នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ខាងមុខ!!

27/01/2024

ត្រៀមៗ🤯 គ្នាយើងអ្នកគាំទ្រខ្សែស្រឡាយរឿងបែបសេុីបអង្កេតដ៏ជក់ចិត្តដិតអារម្មណ៍ Knives Out ជិតចេញវគ្គបីហើយ!!

បើតាមប្រភពមកពី IGN រឿង នឹងចាប់ផ្តើមថតនៅក្នុងឆ្នាំ២០២៤ នេះហើយ!!

27/01/2024

វៃហើយ វៃអោយណាណីម្តង!!! ប្រដាល់ក្នុងទ្រុងមិនអស់ចិត្ត Conor McGregor មកវៃដល់ក្នុងរឿងម្តង។ Road House (2024) នឹងចាក់បញ្ចាំងនៅលើ Amazon Prime នាខែមីនា ខាងមុខ។

មើល Trailer ក៏ដឹងថាវៃសាហាវប៉ុណ្ណាដែរ!!🔥

13/01/2024

Tom Cruise នឹងត្រលប់មកបើកយន្តហោះចម្បាំង 🛩 ជាថ្មីនៅក្នុងរឿង Top Gun 3 ដែលកំពុងស្ថិតនៅក្នុងការផលិត។

Top Gun 3 នឹងបន្តសាច់រឿងពីវគ្គមួយ Top Gun (1️⃣9️⃣8️⃣6️⃣) និងវគ្គពីរ Top Gun: Maverick (2️⃣0️⃣2️⃣2️⃣) ដោយខ្សែស្រឡាយរឿងទាំងពីរនេះអាចរកចំណូលបាន 1.8 ពាន់លានដុល្លារ។

08/01/2024

មិនធម្មតា!! រឿង Oppenheimer ប្រមូលពានរង្វាន់ Golden Globes ចំនួន5 តែឯងក្នុងនោះរួមមាន៖
1. Oppenheimer ឈ្នះពាន Best Motion Picture
2. Christopher Nolan ឈ្នះពាន Director of a Motion Picture
3. Cillian Murphy ឈ្នះពាន Actor in a Drama Motion Picture
4. Robert Downey Jr. ឈ្នះពាន Supporting Actor in a Motion Picture
5. Ludwig Göransson ឈ្នះពាន Best Score of a Motion Picture

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Category

Website

Address


Phnom Penh