Thy Rathana official
ស្វាគមន៍មកកាន់ផេក របស់ខ្ញុំបាន វីជេ រតនា ❤️
❤️ រីករាយខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ ❤️
២៩ • ០៤ • ២០១៦ – ២៩ • ០៤ • ២០២៦
ភរិយាបណ្ដូលចិត្តបង ❤️
១០ ឆ្នាំកន្លងមក ពេលវេលាវាហាក់ដូចជាឆាប់ណាស់។
តែបើគិតជាថ្ងៃៗ វាមានរឿងរ៉ាវជាច្រើនណាស់ដែលយើងបានឆ្លងកាត់ជាមួយគ្នា។
ថ្ងៃនេះ ១០ ឆ្នាំមុន ពួកយេីងទាំងពីរអ្នកគ្រាន់តែ កូនកំលោះនឹងកូនក្រមុំ ដែលស្រឡាញ់គ្នា និងសម្រេចចិត្តកាន់ដៃគ្នា
ចាប់ផ្តើមជីវិតគូរមួយ ដែលពោរពេញដោយក្តីសង្ឃឹម និងក្តីស្រមៃថាថ្ងៃណាមួយយើងនឹងមានគ្រួសារដ៏កក់ក្តៅដូចគេដែរ។
ថ្ងៃនោះ ពួកយើងមិនមានអ្វីច្រើនទេ…
មិនមានទ្រព្យសម្បត្តិធំធេង
មិនមានជីវិតងាយស្រួល
អ្វីដែលយើងមាន គឺមានតែក្តីស្រឡាញ់ និងការសន្យាថា
មិនថាជីវិតលំបាកប៉ុនណា ក៏យើងនឹងមិនបោះបង់គ្នាចោលគ្នាឡេីយ 🌸
រយៈពេល ១០ ឆ្នាំនេះ
ពួកយើងបានឆ្លងកាត់គ្រប់រស់ជាតិនៃជីវិត…
មានទាំងថ្ងៃដែលសប្បាយចិត្ត
មានទាំងថ្ងៃដែលនឿយហត់
មានទាំងពេលដែលយើងអស់កម្លាំងចិត្ត
និងមានពេលដែលយើងត្រូវតស៊ូដើម្បីគ្រួសាររបស់យើង។
ប៉ុន្តែរឿងមួយដែលមិនដែលផ្លាស់ប្តូរ នោះគឺអូននៅតែកាន់ដៃបងមិនដែលលែងឡើយ ❤️
ភរិយាបណ្ដូលចិត្តបង 👰
អរគុណអូន ដែលបានដើរជាមួយបងរហូតមកដល់ថ្ងៃនេះ។
អរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់អូន
សម្រាប់ការអត់ធ្មត់ សម្រាប់ការថែរក្សាគ្រួសារយើងដោយក្តីស្រឡាញ់។
បងដឹងថា មានពេលជាច្រើនដែលអូននឿយហត់ណាស់
មានពេលខ្លះអូនស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង
តែអូននៅតែព្យាយាមធ្វើអោយគ្រួសារយើងមានសុភមង្គល។
ថ្ងៃនេះ ពេលបងមើលទៅកូនៗរបស់យើង
បងមានអារម្មណ៍ថា ជីវិតពិតជាមានន័យណាស់។
១០ ឆ្នាំនៃជីវិតគូរ
ពួកយើងបានទទួលអំណោយដ៏មានតម្លៃបំផុតពីជីវិត
នោះគឺ កូនៗ ៤ នាក់
កូនប្រុស ៣ នាក់ និងកូនស្រីពៅម្នាក់
ដែលបានមកបំពេញសុភមង្គលក្នុងគ្រួសារយើងអោយពេញលេញ។
ពេលខ្លះ បងគិតថា…
បើថ្ងៃនោះយើងមិនសម្រេចចិត្តកាន់ដៃគ្នា
ប្រហែលជាបងមិនអាចមានគ្រួសារដ៏កក់ក្តៅដូចថ្ងៃនេះឡើយ។
អូនមិនត្រឹមតែជាភរិយារបស់បងទេ…
អូនគឺជាមនុស្សដែលយល់ចិត្តបងជាងគេ
អូនជាមិត្ត
អូនជាគ្រូពេទ្យពេលបងឈឺ
ជាទីប្រឹក្សារបស់បង
ដែលនៅក្បែរបងក្នុងគ្រប់ពេល
និងជាម្តាយដ៏អស្ចារ្យបំផុតសម្រាប់កូនៗយើង។
១០ ឆ្នាំនេះ
ប្រហែលមិនមែនជាជីវិតល្អឥតខ្ចោះទេ
ប៉ុន្តែវាជាជីវិតដែលពោរពេញដោយ
ក្តីស្រឡាញ់ ការលះបង់ និងការតស៊ូរួមគ្នា។
សូមអរគុណអូន
ដែលនៅជាមួយបងរហូតមកដល់ថ្ងៃនេះ ❤️
បងសង្ឃឹមថា
ពួកយើងនឹងនៅតែកាន់ដៃគ្នា ដើរទៅមុខជាមួយគ្នា
មើលកូនៗធំឡើង និងចាស់ជរាជាមួយគ្នា 👵👴
❤️ រីករាយខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ
អរគុណសម្រាប់ក្តីស្រឡាញ់និងសម្រាប់គ្រួសារដ៏មានតម្លៃបំផុតក្នុងជីវិតបង 🌸
ចាំពាក្យខ្ញុំចុះមិនខុសទេ
ជួយគេជាគ្រោះ បេីចង់អត់គ្រោះកុំជួយគេ ជីវិតនឹងសុខជានិច្ច និរន្ត 🌼
ចាំពាក្យខ្ញុំចុះមិនខុសទេ
ជួយគេជាគ្រោះ បេីចង់អត់គ្រោះកុំជួយគេ ជិវិតនឹងសុខជានិច្ច និរន្ត 💕
👉រំលឹកកាលចុងឆ្នាំ 2024 ខ្ញុំ និងភរិយា បានមកដល់ទីកន្លែងបរិសុទ្ធ នឹងសក្ក័សិទ្ធិ នេះ គឺ អាស្រមលោកតាពេជ្យ ក្នុងទឹកដីអង្គរ ដើម្បីបន់ស្រន់ សុំកូនស្រីម្នាក់ ដែលយេីងចង់បានជាយូរណាស់មកហេីយ ដោយសារយេីងទាំងពីរនាក់មានកូនប្រុសរហូតដល់ទៅ3នាក់ទៅហេីយ 💫
ពេលនោះ… មានតែសេចក្តីសង្ឃឹម និងជំនឿនៅក្នុងចិត្ត
មិនដឹងថា ថ្ងៃណាខាងមុខ នឹងក្លាយជាការពិតឬអត់ទេ…😓
👉រហូតដល់ដេីមដេីមឆ្នាំ 2025 ភរិយារបស់ខ្ញុំក៏ចាប់ផ្ដេីមទំងន់កូនទី4 ដែល លទ្ធផលចេញមកនោះ គឺកូនស្រី 🥹
ក្តីប្រាថ្នាដែលធ្លាប់សុំ បន់ស្រន់ បានសម្រេចជាក់ស្តែង
ទទួលកូនស្រីសមបំណង ដែលអូនឈ្មោះ ធី អ៊ែលលី សិទ្ធិកាបានចូលមកបំពេញគ្រួសារយើងអោយពេញលេញ ❤️👨👩👧👦
ថ្ងៃនេះ ខ្ញុំមកវិញ មិនមែនដើម្បីសុំទៀតទេ…
តែដើម្បី “លាបំណន់” ដែលខ្ញុំធ្លាប់ដាក់ បំណន់
និងអរគុណពីបេះដូង 🙏
មិនជឿកុំប្រមាថ អោយសោះ ទឹកដីអង្គរសក្ក័សិទ្ធិណាស់🙏
អរគុណសំណាងល្អ អរគុណជំនឿ អរគុណអ្វីៗទាំងអស់ដែលធ្វើអោយគ្រួសារយើងពេញលេញ 💖
ជីវិតល្អបំផុត គឺមិនមែនមានអ្វីគ្រប់យ៉ាងទេ…
តែមានគ្រួសារដែលពេញដោយក្ដីស្រឡាញ់ ❤️
សូមបន់ស្រន់ដោយចិត្តជ្រះថ្លា នឹងមាន ជំនឿ ទេីប សក្ក័សិទ្ធិ🌸🙏
+
30/03/2026
ឃ្លាមួយក្នុងរឿងចាស់ កំព្រាមានន័យណាស់ 👍
👉 បេីកូនមាន អនាគត់ល្អជាសំណាងគេ
តែបេីកូន វេទនា ជាកំហុស ឪពុកម្ដាយ 🥹🥲
ពេលក្លាយជា ឪពុកម្ដាយ គេ ទេីបយល់ពីន័យនេះ
ខ្ញុំសុំនិយាយពី អារម្មណ៍ខ្ញុំបន្តិច 😓
បើកូនមានអនាគតល្អ គេហៅថាសំណាងរបស់កូន…
តែបើកូនត្រូវរស់ក្នុងភាពវេទនា វាមិនមែនជាសំណាងអាក្រក់របស់គេទេ តែជាការខ្វះខាតក្នុងការថែរក្សា និងណែនាំពីឪពុកម្ដាយ។
កូនម្នាក់មិនអាចជ្រើសរើសកន្លែងកំណើតរបស់ខ្លួនបានទេ មិនអាចជ្រើសរើសថា ត្រូវមានឪពុកម្ដាយបែបណា…
អ្វីដែលគេមាន គឺជាអ្វីដែលយើងបានផ្ដល់អោយ។
អនាគតរបស់កូន មិនមែនកើតឡើងដោយចៃដន្យទេ
វាកើតឡើងពីការអប់រំ ការថែរក្សា ការលះបង់ និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយដាក់ចូលទៅក្នុងជីវិតគេរាល់ថ្ងៃ។
បើថ្ងៃណា កូនឈឺចាប់ ឬដើរខុសផ្លូវ
កុំប្រញាប់បន្ទោសកូនតែម្នាក់ឯង…
ត្រូវត្រឡប់មកមើលខ្លួនឯងថា
យើងបានបំពេញតួនាទីជាឪពុកម្ដាយគ្រប់គ្រាន់ហើយឬនៅ។
ព្រោះសម្រាប់កូន ឪពុកម្ដាយគឺជាពិភពលោកដំបូង
ហើយអ្វីដែលគេក្លាយទៅជាពេលអនាគត គឺជាការឆ្លុះបញ្ចាំងពីអ្វីដែលគេបានទទួលពីយើង… ❤️
បេះដូង ឪពុកម្ដាយ ធំធេងណាស់ 💕🌸
ចាប់ផ្ដើមជាមួយគ្នា
តស៊ូជាមួយគ្នា លំបាកជាមួយគ្នា
ដោះស្រាយបញ្ហាជាមួយគ្នា ជោគជ័យក៏ជាមួយគ្នា
នេះទើបជាដៃគូរជីវិត..
បងប្អូនជួយមេីរៗ ថាអូន អ៊ែលលី ដូច ម៉ាក់រឺដូចប៉ា? 😅
ហេតុអ្វីមនុស្សស្រីរៀបការហេីយកាចជាងមុន?
រេីសប្រពន្ធខុសហេីយបង អោយប្រពន្ធជេម៉ែ
អូនអ៊ែលលីមានសក់ហេីយ អុំពូមីង 😁
09/03/2026
ឆ្នាំ 2015
ពេលនោះយើងមានគ្នាតែពីរនាក់ បេះដូងពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹមថានឹងអាច បង្កេីតគ្រួសារមួយដូចគេដែរ❤️️
យើងចាប់ផ្តើមកសាង នឹងចាប់ផ្ដេីម ជីវិតជាមួយគ្នា ទោះបីមិនមានអ្វីច្រើនក៏ដោយពេលនោះ ប៉ុន្តែមាន “ គ្នា” គឺគ្រប់គ្រាន់។ ❤️
ពេលវេលាបានកន្លងផុតទៅយ៉ាងលឿន…
មកដល់ឆ្នាំ 2026 ក្តីស្រឡាញ់តូចមួយនោះ បានក្លាយជា “គ្រួសារធំមួយ” ដែលពោរពេញដោយសំណើច និងសុភមង្គល។ 👨👩👧👦
ពីមនុស្សពីរនាក់
ក្លាយជាមនុស្សជាច្រើននាក់ក្នុងគ្រួសារ
ពីក្តីស្រឡាញ់របស់ប្ដីប្រពន្ធ
ក្លាយជាក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូនៗ។
ជីវិតប្រហែលមិនល្អឥតខ្ចោះទេ
តែការមានគ្នា កាន់ដៃគ្នា និងកសាងគ្រួសារមួយជាមួយគ្នា
គឺជាសុភមង្គលដ៏ធំបំផុតក្នុងជីវិត។ ❤️
អរគុណពេលវេលា…
ដែលធ្វើឲ្យយើងពី “សង្សារ” ក្លាយជា “គ្រួសារ”
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Chea Sophara, Songkat Chrang Chamreh2, Khan Russey Keo
Phnom Penh
12000