KWWA
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KWWA, Non-Governmental Organization (NGO), National Road 7, Sre Stao Village, Ou Ruessei Sangkat, Kratié City, Kratié Province., Kratie.
We has cooperate with the provincial health department; Department of Social Affairs ; Operational district ;Department rural development ;Health center ;NGOs Network and Local authorities at all Levels .
12/04/2026
31/03/2026
តំណាងអង្គការសកម្មភាព ដើម្បីសុខុមាលភាព ស្ត្រីកម្ពុជា KWWA ខេត្តកំពង់ចាម បានចូលរួម ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ធបាលខេត្តកំពង់ចាម ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦
30/01/2026
តំណាងអង្គការសកម្មភាព ដើម្បីសុខុមាលភាព ស្ត្រីកម្ពុជា KWWA ខេត្តកំពង់ចាម បានចូលរួម កិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកំពង់ចាម (PRO-TWGH) ដែលបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦
29/01/2026
សកម្មភាពចុះសហគមន៍របស់អង្គការសកម្មភាពដើម្បីសុខមាលភាពស្រ្តីនៅកម្ពុជា(KWWA)ប្រចាំខេត្តកំពង់ធំ នាថ្ងៃទី22មករា2026 ចុះតាមដានអ្នកជំងឺខកណាត់នឹងបោះបង់ដល់មូលដ្ធានភូមិដែលអ្នកជំងឺរស់នៅ 🙏សូមអរគុណដល់អាជ្ញាធរមូលដ្ធានភូមិដែលបានជួយសម្របសម្រួល🙏
28/01/2026
សកម្មភាពបុគ្គលិកសកម្មសហគមន៍ CAW របស់ អង្គការសកម្មភាព ដើម្បីសុខុមាលភាព ស្ត្រីកម្ពុជា (KWWA) ខេត្តកំពង់ចាម បានចុះសហគមន៍តាមដានរកអ្នកជំងឺខកណាត់/បោះបង់ ហើយអាជ្ញាធរមូលដ្ឋានភូមិ/ឃុំតែតែងជួយសម្របសម្រួល/ផ្តល់នូវកិច្ចសហការល្អ និងភាពងាយស្រួលជាមួយក្រុមការងារ CAA នៅពេលពួកគាត់ទាក់ទងទៅ ឬកំឡុងពេលចុះទៅមូលដ្ឋាន សម្រាប់ ថ្ងៃទី ២៣ មករា ២០២៦។ សូមអរគុណច្រើន🙏
25/01/2026
ជំងឺនីប៉ាហ៍ គឺជាជំងឺបង្កឡេីងដោយវីរុសដ៏ធ្ងន់ធ្ងរ ហើយអាចបណ្តាលឲ្យស្លាប់បាន ។ វីរុសនីប៉ាហ៍ រីករាលដាលដោយផ្ទុកលេីសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។
វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈទឹកសរីរាង្គមនុស្ស ។ អ្នកឆ្លងជំងឺនេះ មានអត្រាស្លាប់ចន្លោះពី 40%–70% ។
ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំនៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ីខាងត្បូង កេីតជាញឹកញាប់នៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ជាពិសេសគឺនៅប្រទេស ម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លាប់ ។ មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈ ការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគ ដូចជាប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។
កាត់បន្ថយការឆ្លងមេរោគតាមរយៈ លាងដៃរបស់អ្នកឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ Nipah។
អ្នកដែលមានជំងឺ Nipah ជាធម្មតាឈឺរយៈពេល 3 ទៅ 14 ថ្ងៃដោយមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម។ ក្រោយមកនៃការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល 24-48 ម៉ោង។
សូមបញ្ជក់ៈ រហូតដល់ពេលនេះ ប្រទេសកម្ពុជាមិនដែលរកឃេីញ ជំងឺ នីប៉ាហ៍ កេីតលេីមនុស្សនៅឡេីយទេ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងយកចិត្តដាក់ធ្វេីការតាមដាន និងត្រៀមលក្ខណៈឆ្លេីយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ឬ ០១២៤៨៨៩៨១ ដោយមិនគិតថ្លៃ ។
23/01/2026
ចូលរួមសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តការងារឆ្នាំ២០២៦ នៅសាលប្រជុំមហោស្របខេត្តក្រចេះ ថ្ងៃទី២២ មករា ២០២៦
21/01/2026
តំណាងអង្គការសកម្មភាព ដើម្បីសុខុមាលភាព ស្ត្រីកម្ពុជា KWWA ខេត្តកំពង់ចាម បានចូលរួម កិចប្រជុំពិនិត្យលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៦
19/01/2026
ជ្រើសរើសបុគ្គលិកបន្ទាន់ តួនាទីជា FBW ប្រចាំមន្ទីរពេទ្យបង្អែកបាធាយ (ខេត្តកំពង់ចាម) ឈប់ទទួលពាក្យថ្ងៃទី២៨ មករា ២០២៦
Click here to claim your Sponsored Listing.
Contact the organization
Telephone
Address
National Road 7, Sre Stao Village, Ou Ruessei Sangkat, Kratié City, Kratié Province.
Kratie
100604