Kinal Foundation
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kinal Foundation, Non-Governmental Organization (NGO), No 138 Bis, Street 110, Sangkat Chom Chao, Chom Chau.
Kinal Foundation works in Cambodia to promote rural development, to give youth a better education, especially in rural areas, to encourage the spirit of research among students, and to improve the health of children.
29/05/2026
លោក ឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាងជាប្រធានមូលនិធិគីណាល់ និងលោកជំទាវ បានចូលរួមបរិច្ចាគថាវិកាចំនួន ១ លានរៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុង “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៦ ដែលមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ការចូលរួមបរិច្ចាគរបស់មូលនិធិគីណាល់នាពេលនេះ បង្ហាញឱ្យឃើញពីស្មារតី “ខ្មែរជួយខ្មែរ” និងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
29/05/2026
🎉 ទីបំផុតថ្ងៃដែលទន្ទឹងរងចាំរបស់ប្អូននិស្សិតសម្រាប់លទ្ធផលជុំទី១ នៃប្រកួតសរសេរគម្រោងអត្ថបទសង្ខេប ពានរង្វាន់ត្នោតមាស ២០២៦ បានមកដល់ហើយ! 🎉
មូលនិធិគីណាល់ សូមអបអរសាទរដល់បេក្ខជន និងបេក្ខនារីទាំង ១០ ក្រុម ដែលបានបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងលើគម្រោងស្រាវជ្រាវបានយ៉ាងល្អ រហូតទទួលបានឱកាសឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ “ត្នោតមាស ឆ្នាំ ២០២៦” 🏆✨
សូមជូនពរឱ្យក្រុមទាំងអស់បន្តបង្ហាញសក្តានុពល និងទទួលបានជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ! 💪🌟
បន្ទាប់ពីការប្រកាសលទ្ធផលនេះទៅ មូលនិធិគីណាល់នឹងរៀបចំ សិក្ខាសាលាតម្រង់ទិសក្នុងការស្រាវជ្រាវបន្តសម្រាប់ជុំទី ២ តាមប្រព័ន្ធ Zoom ដោយមានការចូលរួមណែនាំពីលោកសាស្រ្តាចារ្យ បណ្ឌិត ប៊ុនតុង បូរ៉ារិន។
ព័ត៌មានលំអិតមូលនិធិគីណាល់នឹងផ្តល់ជូនតាម page Kinal Foundation នៅសប្តាហ៍ក្រោយ។
13/05/2026
ពានរង្វាន់ត្នោតមាស និងពានរង្វាន់គីណាល់ ឆ្នាំ២០២៦ : ការជ្រើសរើសគម្រោងដែលល្អជាងគេកំពុងដំណើរការ............អានបន្ត>>>
https://fhdev.info/kh/detail/Thnot%20d%E2%80%99Or%20and%20Kinal%20Prize%202026:%20shortlisting%20of%20the%20best%20student%20projects%20underway/381
Thnot d’Or and Kinal Prize 2026: shortlisting of the best student projects underway.....See more>>https://fhdev.info/en/detail/Thnot%20d%E2%80%99Or%20and%20Kinal%20Prize%202026:%20shortlisting%20of%20the%20best%20student%20projects%20underway/381
Thnot d’Or et Kinal Prize 2026 : la présélection des meilleurs projets étudiants en cours.....Lire la suite>>>https://fhdev.info/fr/d%C3%A9tail/Thnot%20d%E2%80%99Or%20and%20Kinal%20Prize%202026:%20shortlisting%20of%20the%20best%20student%20projects%20underway/381
.info #ប៉េប៉េអឹម #ព័ត៌មានខ្មែរ #កម្ពុជាមាតុភូមិខ្ញុំ See less
08/05/2026
***English below***
ប្អូនៗនិស្សិតជាទីរាប់អាន🌟
ក្រុមការងារត្នោតមាសនិងបិទទទួលគម្រោងស្រាវជ្រាវសម្រាប់កម្មវិធីឆ្នោតមាសនៅថ្ងៃនេះ ម៉ោង ១២:០០ នាទីយប់នេះហើយណា។ សូមសិស្សនិស្សិតដែលបានដាក់ពាក្យចូលរួមធ្វើការដាក់ផ្ញើសេចក្តីសង្ខេបមកកាន់ក្រុមការងារយើងតាមរយៈ Telegram: ឱ្យបានទាន់ពេលវេលា។
ជូនពរសំណាងល្អ ពីក្រុមការងារត្នោតមាស!
English
Dear young talents! 🌟
Thnot d'Or team wraps up applications for abstracts on April 30, 2026, at midnight today. Make sure to send your projects to us through Telegram: without any delay.
Warm wishes from the Thnot d'Or team!
07/05/2026
📢 សេចក្តីសង្ខេបសម្រាប់គម្រោងស្រាវជ្រាវពានរង្វាន់ត្នោតមាស ២០២៦ នឹងត្រូវបិទបញ្ចប់ការទទួលឯកសារនៅថ្ងៃស្អែកវេលាម៉ោង 12:00 នាទីយប់ហើយ។
សូមប្អូនៗ ដែលមិនទាន់ផ្ញើអត្ថបទសង្ខេបរបស់ខ្លួនមេត្តារួសរាន់ផ្ញើឯកសារមកកាន់ក្រុមការងារមួលនិធិគីណាល់តាម Telegram: ឱ្យបានមុនម៉ោងកំណត់។🕛
30/04/2026
English below
ប្អូនៗនិស្សិតជាទីរាប់អាន🌟
គណៈកម្មការពានរង្វាន់ត្នោតមាស២០២៦ នៃមូលនិធិគីណាល់បានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចធ្វើការពន្យារពេលទទួលយកសេចក្តីសង្ខេប ពីប្អូនៗនិស្សិតដែលបានបានចូលរួមចុះឈ្មោះប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់ត្នោតមាស២០២៦ រហូតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ដោយហេតុថាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅបានភ្ជាប់ទៅនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍ធ្វើឲ្យការឈប់សម្រាកនេះមានរយៈពេលវែងជិតមួយសប្តាហ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្អូនៗនិស្សិតពន្លឿន និងបញ្ចប់ការធ្វើសេចក្តីសង្ខេបនិងផ្ញើជូនក្រុមការងារត្នោតមាស ឱ្យបានទាន់ពេលវេលា។
ជូនពរសំណាងល្អ!🍀
English
Dear Students,🌟
Thnot d'Or Committee has reached a unanimous decision to postpone the deadline for accepting abstracts from students entered in the 2026 Golden Palm Awards program until May 8, 2026. This adjustment is necessary because the Khmer New Year holiday occurs over a weekend, resulting in a nearly week-long break.
Given this situation, students are encouraged to promptly finish their abstracts and submit them to the Golden Palm team by the new deadline.
Best wishes!🍀
29/04/2026
***English below***
ប្អូនៗនិស្សិតជាទីរាប់អាន🌟
សល់តែ២ថ្ងៃប៉ុណ្ណោះ ក្រុមការងារត្នោតមាសនិងបិទការទទួលអត្ថបទសង្ខេបនៃ
គម្រោងស្រាវជ្រាវសម្រាប់កម្មវិធីណានរង្វាន់ត្នោតតមាស ២០២៦ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ មុនម៉ោង ១២:០០ នាទីយប់ស្អែកនេះហើយណា។ សូមប្អូនៗនិស្សិតដែលចុះឈ្មោះចូលរួមប្រកួតរួសរាន់ផ្ញើសេចក្តីសង្ខេបមកកាន់ក្រុមការងារយើងតាមរយៈ Telegram ឱ្យបានទាន់ពេលវេលា។
ជូនពរសំណាងល្អ ពីក្រុមការងារត្នោតមាស!
English
Dear young talents! 🌟
Only 2 days left until the Thnot d'Or team wraps up applications for abstracts on April 30, 2026, at midnight tomorrow. Make sure to send your projects to us through Telegram without delay.
Warm wishes from the Thnot d'Or team!
27/04/2026
***English below***
ប្អូនៗនិស្សិតជាទីរាប់អាន🌟
ក្រុមការងារត្នោតមាសនិងបិទការទទួលសំណើរលើគម្រោងស្រាវជ្រាវសម្រាប់កម្មវិធីឆ្នោតមាសនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នេះហើយ។ សូមសិស្សនិស្សិតដែលបានដាក់ពាក្យចូលរួមធ្វើការដាក់ផ្ញើគម្រោងមកកាន់ក្រុមការងារយើងតាមរយៈ Telegram ឱ្យបានរួសរាន់។
ជូនពរសំណាងល្អ ពីក្រុមការងារត្នោតមាស!
English
Dear Young Innovators,🌟
The countdown is on! The Thnot d'Or team will close the door on submissions for our transformative research projects program on April 30, 2026. Send your proposals via Telegram at your earliest convenience!
With all our best wishes,
The Thnot d'Or team!
21/04/2026
21/04/2026
20/04/2026
📣ពេលវេលាដែលកំពុងរង់ចាំ បានមកដល់ហើយ 🎉
សូមអបអរសាទរដល់បេក្ខជន-បេក្ខនារីទាំង ៩ ក្រុម ដែលបានបង្ហាញសមត្ថភាពតាមរយៈការដាក់ស្នើរគម្រោងស្រាវជ្រាវ ហើយត្រូវបានជ្រើសរើសយកទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ គីណាល់ ឆ្នាំ ២០២៦។ ការជ្រើសរើសនេះបង្ហាញពីការខិតខំប្រឹងប្រែង ការគិតច្នៃប្រឌិត និងសក្តានុពលក្នុងការបង្កើតអត្ថប្រយោជន៍ដល់សង្គម។
វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៦ ដែលជាឱកាសសំខាន់សម្រាប់បេក្ខជនក្នុងការបង្ហាញលទ្ធផលនៃការស្រាវជ្រាវ និងសមត្ថភាពដើម្បីទទួលបានជ័យលាភី។
សូមជូនពរឱ្យបេក្ខជន-បេក្ខនារីទាំងអស់ដែលបានចុះឈ្មោះចូលរួមប្រលងប្រជែងក្នងកម្មវិធីទទួលបានជោគជ័យ និងបន្តជាមូលដ្ឋានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍផ្នែកសិក្សាស្រាវជ្រាវ ក៏ដូចជាផ្នែកវិទ្យាសាស្ត្រសុខាភិបាល និងសង្គមជាតិ។
-----------------------------------------
📣 The time has come
Congratulations to the top 9 finalist who demonstrated their talent through their research proposal submissions and were selected to the finals round of the 2026 Kinal Awards. This selection demonstrates hard work, creative thinking, and the potential to create benefits for society.
The final will be held on September 4, 2026, which is an important opportunity for candidates to showcase their research results and abilities to become the winners.
We wish all candidates who have registered to join this competition success and continue to be an important foundation in contributing to the development of academic research, as well as health sciences and society.
-----------------------------------------
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
No 138 Bis, Street 110, Sangkat Chom Chao
Chom Chau