adiva studios
Advertising Agency
Storius is an alternative for independent travelers to explore places!
By
Creating a great first impression for your business. Let us create a fantastic visual opening for your product, and services! Let adiva studios bring vivacity to your ads.
Create a logo opening for your business is the creation of the great first impression!
16/08/2020
ឆ្នាំនេះមិនដូចសព្វដង មានតែការផ្លាស់ប្តូរទេ ដែលមិនចេះផ្លាស់ប្តូរ!
បច្ចុប្បន្នភាពលំបាកគ្រាន់តែជីវិតបណ្តោះអាសន្នតែប៉ុណ្ណោះ ។
ក្នុងចក្កវាឡយើងនេះ គ្មានអ្នកណាម្នាក់អាចកំណត់ទីកំណើតរបស់ខ្លួនឲ្យចាប់បដិសន្ធិក្នុងគ្រួសារដែលមានសម្បត្តិស្តុកស្តម្ភ និងមានអ្វីៗគ្រប់យ៉ាងបានឡើយ។ ពេលខ្លះយើងធ្លាប់តូចចិត្តនឹងខ្លួនឯងដែលមិនអាចមិនអាចបំពេញសេចក្តីត្រូវការមូលដ្ឋានរបស់ខ្លួនបាន។ វាជារឿងត្រឹមត្រូវហើយដែលត្រូវតូចចិត្ត តែនេះគឺជាគុណតម្លៃដែលយើងមើលឃើញពីខាងក្រៅ និងស្ថិតនៅលើយើងជាអ្នកកំណត់តែប៉ុណ្ណោះ។
តើអ្នកដឹងទេថាអភិជនប៉ុន្មាននាក់ ដែលប្រាថ្នាជីវិតសាមញ្ញដូចមនុស្សទូទៅ?
ដល់កំណាក់កាលមួយនៃជីវិត ក្តីប្រាថ្នាត្រឹមតែមានលុយចាយតែសមល្មមដើម្បីផ្គត់ផ្គង់គ្រួសារ មានផ្ទះតូចល្មមដើម្បីជាជំរកដ៏កក់ក្តៅ មានមុខរបរមធ្យមដើម្បីអាចផ្គត់ផ្គង់កូនៗឲ្យទៅសាលារៀន គឺជាសេចក្តីសុខបំផុតរបស់ពួកគេណាស់ទៅហើយ ។
ហេតុអ្វី?
ព្រោះការមើលឃើញពីខាងក្រៅសម្រាប់ភាពហ៊ឺហារ ឡូយឆាយរបស់ពួកគាត់ មិនបានឆ្លុះបញ្ចាំងពីគុណភាពជីវិតពិតប្រាកដឡើយ ។ អាចមានកត្តាជាច្រើនដែលសង្គមមិនបានចាប់អារម្មណ៍ពីភាពពិតនៃជីវិតជោគជ័យបែបនេះ ថាមិនត្រូវគាត់អាចនឹងធ្លាប់ឆ្លងកាត់បទពិសោធអតិតកាលជូជាត់រាប់សិបឆ្នាំ ទម្រាំដល់ថ្ងៃនេះ ឬគាត់អាចមានវិបត្តិគ្រួសារអូសបន្លាយយូរអង្វែងដែលត្រូវរស់នៅដោយភាពលាក់បាំងបញ្ហាផ្ទៃក្នុងរហូតមកផងក៏មិនដឹង ។
ជាថ្មីម្តងទៀត ជីវិតរបស់យើងពេលនេះគ្រាន់តែរឿងបណ្តោះអាសន្នទេ ថ្ងៃនេះ ឆ្នាំនេះ ឬមួយឆ្នាំទៀតអ្នកអាចលំបាក គ្មានការងារ គ្មានទ្រព្យសម្បត្តិសមរម្យនៅឡើយ តែថ្ងៃក្រោយ ខែថ្មី ឆ្នាំថ្មី ឬក៏ពេលនេះវាអាចនឹងផ្លាស់ប្តូរ ។ ចូរអ្នករំលឹក និងលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃថា “មានតែការផ្លាស់ប្តូរទើបមិនចេះផ្លាស់ប្តូរ” សូមកុំបណ្តោយឲ្យបច្ចុប្បន្នភាពដែលមិនសមប្រកបមានឥទ្ធិពលលើលទ្ធភាពផ្លាស់ប្តូររបស់អ្នកយូរពេក។ សូមចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីដឹកនាំអ្នកទៅរកផ្លូវថ្មីនៃក្តីសង្ឃឹម។
សូមចាប់ផ្តើមពីការផ្លាស់ប្តូរទស្សនៈចំពោះខ្លួនឯងជាមុនសិន កុំបង្អាក់កម្លាំងចិត្តដោយសារបច្ចុប្បន្នភាពរបស់ខ្លួនអី ត្រូវគិតសារជាថ្មី សិក្សាពីចំណុចខ្លាំងរបស់ខ្លួនឡើងវិញ និងពង្រឹងសក្តានុពលរបស់អ្នកតាមរយៈការអានសៀវភៅអំពីចំណេះដឹងថ្មីៗ ព័ត៌មានសកលដែលកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ និងដើរឲ្យទាន់របត់នៃការផ្លាស់ប្តូរពិភពលោក ។
សូមឲ្យថ្ងៃសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “ដែលមិនដែលធ្លាប់មាន” នេះ ក្លាយជាឱកាសម្រាប់លំហែរខួរក្បាលរបស់អ្នកដ៏មានគុណភាព ។
ដោយក្តីគោរពស្រលាញ់រាប់អាន
Readipas
11/08/2020
Phume Sokadom won’t exist without residences with virtue and solitary.
Cheers
មនុស្សល្អ ព្រះតាមថែរក្សា!
បរិស័ទសាសនិកទាំងឡាយ ច្រើនប្រកាន់ខ្ជាប់នូវជំនឿក្រៅខ្លួនដើម្បីជាកម្លាំងលើកទឹកចិត្តបន្ថែមទៅលើតថភាពជាមនុស្សសាមញ្ញរបស់ខ្លួន ។ ទោះតិចតួចក្តី ឬច្រើនក្តីក៏ការជឿលើអំណាចអរូបីនេះនៅតែជាលក្ខខណ្ឌសាសនាដែលមនុស្សជាតិមិនអាចបែងចែកឲ្យដាច់ពីទ្រឹស្តីវិទ្យាសាស្ត្របានឡើយ ។
យ៉ាងណាមិញ ព្រះបរមគ្រូនៃយើងបានត្រាស់បង្រៀនឲ្យមនុស្សទាំងឡាយសាងអំពើល្អ យល់ច្បាស់ពីច្បាប់ធម្មជាតិ ដើម្បីជាបញ្ញាដឹកនាំខ្លួនឲ្យដើរទៅរកផ្លូវត្រឹមត្រូវ ឈរលើមាគ៌ាសុចរិតដើម្បីសម្រេចបាននូវសេចក្តីសុខប្រកបដោយចីរភាព ។
ក្នុងបច្ចុប្បន្នភាពដែលរស់នៅក្នុងជាតិជាមនុស្ស បើចេះដឹងគុណ-ទោស ល្អ-អាក្រក់ និងដឹកនាំជីវិតប្រកបដោយគុណធម៌ ពិតណាស់វាជាពរដ៏មានជ័យមហាសាល ជាយន្តដ៏ស័ក្តិសិទ្ធិការពារជីវិតអ្នកយកឈ្នះអស់មាទាំងពួង ។ ការណ៍នេះ វាមិនខុសពីភាពជាអ្នកដឹកនាំនោះទេ ព្រោះអង្គភាពរឹងមាំអាស្រ័យលើលក្ខណៈសម្បត្តិ និងសណ្តានរបស់មេដឹកនាំជាការចាំបាច់ ។ កាយវិការទាំងឡាយរបស់ក្បាលម៉ាស៊ីនឆ្លុះបញ្ចាំងពីនិស្ស័យពីខាងក្នុង និងមានឥទ្ធិពលដល់ទង្វើររបស់អ្នកគ្រប់គ្នា ។ ដឹកនាំល្អ បង្ហាញចេតនាសុចរិត រក្សាគុណធម៌ និងតម្លាភាពក្នុងអង្គភាព ផលបានមកវិញនូវសេចក្តីសុខទាំងកាយ ទាំងចិត្ត និងទាំងអារម្មណ៍ ហើយអាចដើរលើផ្លូវវែងឆ្ងាយជាមួយគ្នាដោយក្តីពេញចិត្ត ។
ចូរកសាងខ្លួនប្រកបដោយភាពត្រឹមត្រូវ កុំបៀតបៀនអ្នកដទៃ ត្រូវរស់នៅជាមួយក្រមបុគ្គលដ៏ល្អរបស់ខ្លួន ទោះជាអ្នកត្រូវជួបប្រទះរឿងលំបាកយ៉ាងណា វត្ថុស័ក្តិសិទ្ធិក្នុងលោកមិនប្រងើយកន្តើយនឹងអ្នកឡើយ ។
សូមរាត្រីនេះក្លាយជានិន្ទ្រាកាលដ៏ស្កប់ស្កល់សម្រាប់អ្នករាល់គ្នា ។
រាត្រីសួស្តីពី Readipas!
30/07/2020
ស្រមោលសង្គ្រាមបញ្ញវន្ត
បញ្ញវន្តជាជនចំរើនទៅដោយចំណេះដឹង និងបទពិសោធ ។ សង្គមដែលសំបូរទៅដោយប្រជាជនមានពុទ្ធិជ្រៅជ្រះ រមែងរីកចម្រើន និងចំរុះទៅដោយពហុជំនាញក្នុងកិច្ចការអភិវឌ្ឍ ។ ប្រទេសនីមួយៗខិតខំគ្រប់បែបយ៉ាងដើម្បីស្តាប្រទេសពីភាពក្រីក្រ និងអភិវឌ្ឍឲ្យទាន់ទំនើបកម្មរបស់សាកលលោក និងប្រកួតយកភាពល្អប្រសើរជាមួយប្រទេសជិតខាង តាមរយៈពង្រឹងសមត្ថភាពប្រជាពលរដ្ឋតាមមូលដ្ឋាន និងស្ថាប័នសាធារណៈ ។ ក្នុងនេះដែរ យុវជនគឺជាចលករដ៏សំខាន់នៃរបត់ចលនាអភិវឌ្ឍរបស់ប្រទេសទាំងមូល ។ ដូចដែលយើងបានដឹងហើយថា ប្រទេសកម្ពុជាក្នុងរយៈពេលជាង ១០ឆ្នាំ មកនេះ សន្ទុះនៃការចូលរួមរបស់យុវជនមានការកើនឡើងយ៉ាងច្រើនគួរឲ្យកត់សំគាល់ដែលជាសញ្ញាវិជ្ជមានឆ្ពោះទៅរកឧត្តមភាពផ្នែកការអភិវឌ្ឍធនធានបញ្ញវន្ត ។ តែក្នុងដំណើរប្រកបដោយសុទិដ្ឋិនិយមនេះ ក៏មានការអាក់ខាននៅពេលដែលក្រុមបញ្ញវន្តចាប់ផ្តើមមានវិវាទនឹងគ្នា ។
មូលហេតុអ្វីបានជាមនុស្សចេះដឹងត្រូវឈ្លោះគ្នា?
មនុស្សខំរៀនដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ។ នៅពេលដែលលទ្ធផលមិនបានតាមការគ្រោងទុក ឬត្រូវបានរំខានដោយចលនាបញ្ញវន្តផ្សេងទៀតដែលរាំងស្ទះដល់ឱកាសទទួលបានប្រយោជន៍របស់ខ្លួន ទោះជាមនុស្សធម្មតាក៏ត្រូវតែដោះស្រាយដែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺថារបៀបដែលបញ្ញវន្តដោះស្រាយវិវាទពាក្យសំដីគ្នាតាមវិធីអ្នកចេះខុស ឬដូចគ្នាទៅនឹងមនុស្សរៀនអត់ចេះដែរឬអត់តែប៉ុណ្ណោះ ។ អ្នករៀនសូត្រជ្រៅជ្រះមើលឃើញបញ្ហាជាឱកាសនៃការកសាងភាពត្រឹមត្រូវ បើទោះជាពេលខ្លះខ្លួនត្រូវទទួលស្គាល់ពីកំហុសរបស់ខ្លួនក៏ដោយ ។ អំពើបែបនេះ គឺយុតិធម៌បំផុតដែលសឹងតែមនុស្សធម្មតាក៏ដឹងថាអ្វីត្រឹមត្រូវ និងសមហេតុផលដែរ ។ វាពិតជាគួរឲ្យស្តាយណាស់នៅពេលយើងតាំងខ្លួនជាអ្នកមានវិជ្ជាជីវៈប្រើពាក្យពេជ្រគ្រោធគ្រាត បំប៉ោង ពន្លើសហេតុផលដើម្បីពង្រីកភាពអាចទៅរួចរបស់ខ្លួនដើម្បីវាយបកគ្នាទៅវិញទៅមក ។ វាមិនមែនជានិស្ស័យរបស់មនុស្សចេះដឹងជាទូទៅទេ តែជាចរិតបុគ្គលទៅវិញទេ ដែលមើលឃើញការទទួលយកការរិះគន់ដោយភាពវិជ្ជមាន និងឆ្លើយតបដោយវប្បធម៌សន្តិភាព ។ លទ្ធផលធម្មជាតិនៃទង្វើនេះគឺបញ្ហាមិនត្រូវបានបញ្ចប់ដោយសន្តិភាព ហើយអាចនឹងបង្ករឲ្យរឿងកាន់តែវែងឆ្ងាយ ។ បញ្ញវន្តដែលដោះស្រាយរឿងតូចមិនបានដោយភាពត្រូវរ៉ូវគ្នា ពិតជាសញ្ញាមិនល្អទាល់តែសោះនៅពេលអ្នកចេះរបៀបនេះ ឡើងកាន់កិច្ចការប្រទេសជាតិ ។
តើបញ្ញវន្តអាចបញ្ជៀសវិវាទធ្ងន់ធ្ងរបានដោយរបៀបណា?
សម្រាប់បុគ្គល ក៏មិនខុសពីកិច្ចការក្នុងអង្គភាពដែរមិនពិបាកដោះស្រាយនោះទេ គឺត្រូវរកឲ្យឃើញពីតុល្យភាពរវាងបញ្ហា និងដំណោះស្រាយដែលខ្លួនពេញចិត្ត ។ តែអ្វីដែលពិបាក គឺជាចរិតធម្មជាតិរបស់មេដឹកនាំទៅវិញទេ ព្រោះក្នុងនាមជាក្បាលម៉ាស៊ីននៃអង្គភាពមួយ វាមានសារៈសំខាន់ណាស់ក្នុងការបញ្ជាបេសកកម្ម និងបង្កើតវប្បធម៌សម្រាប់មិត្តរួមការងារ បុគ្គលិកក្រោមឱវាទ និងបរិស្ថានមនុស្សជុំវិញ ។ “ចរិត” គឺជា “សណ្តាន” បើដឹងថាភាពខ្លាំងនៃសណ្តានអាក្រក់របស់ខ្លួនមានច្រើនលើសលប់ វាពិតជារឿងដ៏ល្អបំផុតក្នុងការធ្វើតុល្យកម្មសណ្តាននេះឲ្យមានប្រយោជន៍ដល់ខ្លួនឯង អង្គភាព និងមនុស្សជុំវិញខ្លួនប្រកបដោយភាពបរិសុទ្ធ និងតម្លាភាព ។
ដោយមេត្រីភាពពី Readipas
25/07/2020
កុំឆ្ងាញ់បាយប៉ុន្មានស្រាក់ ភ្លេចអ្នកបង្រៀនអ្នកឲ្យចេះសុីបាយ និងទំនុកបម្រុងអ្នកឲ្យមានអ្វីៗសព្វបែបយ៉ាងដល់ថ្ងៃនេះ ។
#ម៉ែ
22/07/2020
តើថ្ងៃស្អែកនៃទង្វើថ្ងៃនេះរបស់អ្នក ជាអនាគតរបស់នរណា?
នៅដើមឆ្នាំ ២០០៤ លោក ម៉ាក ហ្សាក់ខឺបឺក និងសហស្ថាបនិកម្នាក់ទៀតដែលជាមិត្តភក្តិរបស់គាត់បានរួមគ្នាបង្កើតហ្វេសប៊ុក (Facebok) ដែលជាកម្មវិធីបណ្តាញសង្គមមួយនៅលើប្រព័ន្ធអ៊ីនធឺណិត ។ ក្រោយមកហ្វេសប៊ុកបានក្លាយជាសមិទ្ធផលដ៏មានតម្លៃមួយដែលអាចផ្លាស់ប្តូរ មធ្យោបាយទំនាក់ទំនង ការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរព័ត៌មានរវាងមនុស្សពីតំបន់មួយទៅតំបន់មួយ ទៀតបានកាន់តែទំនើប ងាយស្រួល និងជឿនលឿនជាងមុនដែលពិភពលោកមិនដែលធ្លាប់បានជួបប្រទះពីមុនមក ។
Facebook មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ពួកគាត់ឱ្យល្អប្រសើរជាងមុនប៉ុណ្ណោះទេ តែវាក៏បានបើកទំព័រសករាជថ្មីនៃអនាគតរបស់ជីវិតមនុស្សទូទៅក្នុងពិភពលោកទាំងមូល តាមរយៈការបង្កើតការងារជាច្រើន និងអនុញ្ញាតឱ្យមនុស្សនៅជុំវិញពិភពលោកអាចរកចំណូលបានតាមរយៈការប្រើប្រាស់បណ្ដាញសង្គមមួយនេះ។
ចំពោះអ្នកដែលកំពុងអានអត្ថបទមួយនេះ អ្នកប្រហែលជាកំពុងងឿងឆ្ងល់ថា អត្ថបទមួយនេះប្រហែលជាកំពុងតែនិយាយអំពីអាជីវកម្ម ឬ កំពុងតែទាក់ទាញអ្នកឱ្យបោះបង់ចោលនូវការងារប្រចាំជីវិតអ្នកទៅបង្កើតប្រព័ន្ធបណ្ដាញសង្គមមួយផ្សេង ទៀតដែលមានលក្ខណៈស្រដៀងគ្នានឹង Facebook ដែលអាចឱ្យអ្នកអាចមានជីវិតប្រហាក់ប្រហែលនឹងក្រុមស្ថាបនិក Facebook ដែលមានលោក ម៉ាក ហ្សាក់ខឺបឺកជាដើម ។ ក៏ប៉ុន្តែ បុព្វហេតុនៃការសរសេរអត្ថបទនេះឡើងគឺមិនដូចការលើកឡើងខាងលើនោះទេ គោលដៅចំបងរបស់យើងគឺចង់បង្ហាញអ្នកអានទាំងអស់ឱ្យបានយល់ជ្រាប អំពីគុណតម្លៃដ៏វិសេសវិសាលបំផុតដែលមនុស្សម្នាក់ៗអាចបង្កើតឡើងសម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល ។ គុណតម្លៃនោះសុទ្ធតែចាប់ផ្តើមចេញពីខ្លួនអ្នក និងការជួយជ្រោមជ្រែងពីមនុស្សនៅជុំវិញខ្លួន។
មុនពេលដែលអ្នកអានមកដល់ចំណុចនេះ អ្នកច្បាស់ជាបានអានរួចមកហើយនូវចំណងជើងខាងលើដែលបានលើកឡើងថា៖ “តើថ្ងៃស្អែកនៃទង្វើថ្ងៃនេះរបស់អ្នក ជាអនាគតរបស់នរណា?” ដូច្នេះ ចូរអ្នកចោទសំណួរមួយនេះទៅខ្លួនអ្នកផ្ទាល់ ហើយចូរចាប់ផ្តើមពីចារណាអំពីជីវិតរបស់អ្នកនាថ្ងៃអនាគតថាវានឹងទៅជាយ៉ាងណា ។ បន្តសួរខ្លួនឯងទៀតថា៖ “តើឪពុកម្តាយរបស់អ្នកខិតខំបីបាច់ ថែរក្សាអ្នកតាំងពីតូចរហូតដល់ពេលអ្នកធំដឹងក្តី ទំនុកបម្រុងអ្នក បញ្ជូនអ្នកទៅសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់មានចំណេះដឹង មើលការខុសត្រូវទូន្មានប្រៀនប្រដៅអ្នក ស្រឡាញ់អ្នក ខិតខំធ្វើការទាំងព្រឹកទាំងថ្ងៃមិនដែលខាន បែបនេះដើម្បីបុព្វហេតុអ្វី ហើយសម្រាប់នរណា? តើវាមិនព្រោះតែអនាគតរបស់អ្នកមែនទេឬ? ជាការពិតណាស់ អ្នករួមទាំងខ្ញុំផងដែរមានជីវិតដូចសព្វថ្ងៃគឺដោយសារតែអ្នកមានគុណដែលគាត់តែងតែរិះគិត ខ្វល់ខ្វាយ និងមាទស្សនៈ វែងឆ្ងាយអំពីអនាគតរបស់កូន។
នៅក្នុងផ្លូវលោក មនុស្សគ្រប់គ្នាទាំងអស់សុទ្ធតែឆ្លងកាត់នូវដំណាក់កាល ៣ ក្នុងជីវិតដូចៗគ្នា ក្នុងនោះរួមមាន ការចាប់កំណើត ការមានគូស្រករ និងការរលត់ជីវិតទៅវិញ ។ ដំណាក់កាលទាំង៣នេះសុទ្ធតែអាចផ្លាស់ប្តូរជីវិតខ្លួនយើង និងអ្នកដទៃដែលនៅជុំវិញខ្លួនយើងបានយ៉ាងពិតប្រាកដ។ ប៉ុន្តែខ្ញុំសុំលើកយកត្រឹមតែដំណាក់កាលមួយប៉ុណ្ណោះយកមកពិភាក្សា ដោយចាប់ផ្តើមពីការចាប់កំណើតរបស់យើងម្នាក់ៗ រហូតដល់ពេលមានគូស្រករ។
នៅចន្លោះរវាងការចាប់កំណើត និងពេលមានគូស្រករ គឺជាចំណុចបឋមដ៏មានសារៈសំខាន់បំផុតដែលវាមានឥទ្ធិពលដ៏ខ្លាំងមហិមាដល់ដំណាក់កាលបន្ទាប់នៃជីវិតរបស់យើងម្នាក់ៗ។ នៅក្នុងដំណាក់កាលមួយនេះ យើងបានរីកធំធាត់លូតលាស់ទាំងកម្លាំងកាយ បញ្ញា ស្មារតី និងទំនាក់ទំនងរបស់យើងនឹងសង្គមជុំវិញខ្លួនយើង។ យើងបាននិងកំពុងក្រេបយកចំណេះដឹងពី ផ្ទះ សាលារៀន និងវត្តអារាមជាដើម ដែលនៅទីនោះមានគ្រូបាធ្យាយ និងមិត្តភក្តិដែលជាភ្នាក់ងារសង្គមដ៏សំខាន់ ហើយពួកគាត់នេះហើយដែលជាអ្នករួមចំណែកកសាងជីវិតយើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប៉ុន្តែសំណួរសួរថា តើនៅដំណាក់កាលនេះ តើយើងម្នាក់ៗអាចធ្វើអ្វីបានខ្លះទៅដើម្បីជួយនិងកសាងអនាគតសម្រាប់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនយើងក្នុងសង្គមទាំងមូលបាន ? ហើយយើងអាចជួយខ្លួនយើងនិងអ្នកដទៃបានយ៉ាងដូចម្តេចទៅ បើភាគច្រើនយើងម្នាក់ៗដែលស្ថិតក្នុងដំណាក់កាលនេះ មិនមានមុខរបរ មិនមានប្រាក់ខែ នៅក្មេងខ្ចីនៅឡើយ មិនអាចបង្រៀនគេឱ្យចេះដូចគ្រូ អាចារ្យ និង ចាស់ព្រឹទ្ធាចារ្យ ហើយរឹតតែមិនអាចជួយអ្នកដទៃឱ្យមានជីវិតប្រសើរជាងមុនបានផងទៀតនោះ? ចម្លើយនៃសំណួរទាំងនេះមិនមានអ្វីពិបាកក្នុងការឆ្លើយនោះទេ គឺវាអាស្រ័យទៅលើចម្លើយរបស់អ្នកទៅលើសំណួរមួយដែលជាចំណងជើងនៃអត្ថបទនេះថា “តើថ្ងៃស្អែកនៃទង្វើរបស់អ្នកថ្ងៃនេះ ជាអនាគតរបស់នរណា?” ប្រសិនបើវាជាចម្លើយរបស់អ្នក តើអ្នកនឹងឆ្លើយយ៉ាងណា? តើវាសម្រាប់ខ្លួនអ្នក សម្រាប់កូនៗអ្នក សម្រាប់ក្មេងៗជំនាន់ក្រោយ សម្រាប់សង្គមជាតិអ្នក ឬក៏ សម្រាប់ពិភពលោកទាំងមូល? តែទោះជាកាឆ្លើយនឹងសំណួរនេះមើលទៅវាមានលក្ខណៈងាយស្រួលយ៉ាងណាក៏ដោយ ក៏វាមិនមានភាពងាយស្រួលក្នុងការអនុវត្តជាក់ស្តែង ពិសេសក្នុងតថភាពសង្គមនាពេលបច្ចុប្បន្ន។
ឧបមាថាចម្លើយរបស់អ្នកគឺ៖ អនាគតនាពេលខាងមុខគឺសម្រាប់សង្គមជាតិរបស់អ្នក។ ដូច្នេះអ្វីដែលអ្នកប្រហែលត្រូវគិត ហើយគួរធ្វើដំបូងនោះគឺ “ការចូលរួម” ដែលសម្តៅដល់ការចូលរួមទាំងកាយ ទាំងចិត្ត ទាំងការប្តេជាចិត្ត និងទាំងសុឆន្ទៈ។ ឧទាហរណ៍៖ ការចូលរួមគោរព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ការ ចូលរួមក្នុងកិច្ចការសង្គមដូចជាការធ្វើការងារសប្បុរសធម៌ ឬការងារស្ម័គ្រចិត្តជាដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចចូលរួមគិតចូលរួមធ្វើ ឬ បង្កើតក្រុមយុវជនណាមួយដែលខ្វល់ខ្វាយអំពីបញ្ហាសង្គម បញ្ហាបរិស្ថាន បញ្ហាសុខភាពសាធារណៈ និងបញ្ហាការអប់រំជាដើម (ចូរកត់ចំណាំផងដែរថាវាមិនមានភាពចាំបាច់ ហើយអ្នកក៏មិនតម្រូវឱ្យចូលរួមគ្រប់ចលនាដែលបានរៀបរាប់ខាងលើនោះដែរ ហើយរាល់សកម្មភាពទាំងនោះគឺទាមទារការចូលរួមដោយ ស្ម័គ្រចិត្តប៉ុណ្ណោះពីខ្លួនអ្នក) ។
តាមរយៈការចូលរួមក្នុងសកម្មភាព ក៏ដូចជាចលនាទាំងនោះ វត្តមានការចូលរួមរបស់អ្នកប្រៀបបានដូចជាសំឡេងមួយដែលអាចកែប្រែស្ថានភាពសង្គមទាំង មូលឱ្យបានល្អប្រសើរជាងមុនថែមពីលើមួយកម្រិតទៀត។ អ្នកអាចផ្លាស់ប្តូរបទពិសោធ រៀនពីគ្នាទៅវិញទៅមកជជែក វែកញែករកដំណោះស្រាយជូនសង្គម ជាមួយគ្នានេះផងដែរវប្បធម៌នៃការចែករំលែក វប្បធម៌នៃការឱនលំទោន គោរពគ្នាទៅវិញទៅមកក៏កើតមាន ឡើងបន្តិចម្តងៗ ដែលទាំងនេះជាដើមទុនអ្នកក្នុងការកសាង និងអភិវឌ្ឍសង្គមខ្មែរ និងធនធានកម្លាំងរួមយុវជនខ្មែរដែលជាយុវជនសរសរទ្រូងសម្រាប់កសាងសន្តិភាពដល់សង្គមជាតិទាំងមូលនាពេលខាងមុខ។ បន្ថែមពីលើនេះទៅទៀត អ្នកក៏អាចក្លាយជាយុវជនគំរូដល់យុវជនដទៃ និងជាគំរូដ៏ល្អដល់ក្មេងៗជំនាន់ក្រោយឱ្យជួយគ្នាគិត ជួយគ្នាខ្វល់ខ្វាយ មិនសំងំសុខ និង មិនអាត្មានិយម អំពីអនាគតរបស់សង្គមជាតិទាំងមូល។
ត្រឡប់ទៅលោក ម៉ាក ហ្សាកខឺបឺក និង សហស្ថាបនិករបស់គាត់វិញ ពួកគាត់គឺជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ ដែលបានគិតគូរដល់អនាគតរបស់សង្គមជាតិរបស់ពួកគាត់រហូតដល់ពួកគាត់អាចមានលទ្ធភាពមួយដែលពួកគាត់អាចផ្លាស់ប្តូរពិភពលោកទាំងមូលបាន។ ពួកគាត់ក៏ជាជនគំរូដែលយើងម្នាក់ៗគួរតែយកគំរូតាម។ ប៉ុន្តែអ្វីដែលគាត់មានលក្ខណៈខុសពីយើងម្នាក់ៗនោះ គឺនិយមន័យ និង គោលដៅនៃជីវិតរបស់ពួកគាត់។ តែទោះជាយ៉ាងណាក៏ដោយ ក៏មធ្យោបាយរបស់គាត់ និងរបស់យើងក្នុងការសម្រេចគោលដៅវាមិនមានអ្វីខុសប្លែកពីគ្នានោះទេ គឺការខិតខំប្រឹិងប្រែង ការប្តេជ្ញាចិត្តដោយសុឆន្ទៈ សុច្ចរិតភាព និងពិសេសទៀតនោះគឺ ទស្សនៈនិងជំនឿវិជ្ចមានរបស់ពួកគាត់ទៅលើពិភពលោកដែលអាចធ្វើឱ្យគាត់មានជីវិតដូចសព្វថ្ងៃ។
ជាសេចក្តីបញ្ចប់ អនាគតនារបស់កូនៗរបស់អ្នក របស់ក្មេងៗជំនាន់ក្រោយ របស់សង្គមទាំងមូលរបស់យើង គឺស្ថិតក្នុងដៃយើងម្នាក់ៗជាអ្នកកសាងនាពេលបច្ចុប្បន្ន ។ ប្រសិនបើយើងម្នាក់ៗចូលរួមយ៉ាងសកម្មដើម្បីកសាង និងថែរក្សាអនាគតមួយនេះឱ្យបានល្អនោះ ជីវិតរបស់ក្មេងៗជំនាន់ក្រោយនឹងបានប្រសើរជាលំដាប់ ។ ចូរធ្វើរឿងអ្វីមួយ ទោះរឿងនោះតូចក្តី ឬ ធំក្តី ឱ្យតែវាមានផលវិជ្ចមានដល់មនុស្សនៅជុំវិញខ្លួនយើង ចូរអ្នកកុំស្ទាក់ស្ទើរក្នុងការធ្វើវាឱ្យសោះ ពីព្រោះទង្វើរបស់នៅថ្ងៃនេះ ជាអនាគតរបស់យើង របស់ក្មេងៗជំនាន់ក្រោយ និងសង្គមជាតិយើងទាំងមូលនាថ្ងៃអនាគត៕
20/07/2020
Leadership
ភាព/សិទ្ធិជាប្រជាពលរដ្ឋ និងភាពជាអ្នកដឹកនាំ
ភាពឬសិទ្ធិជាប្រជាពលរដ្ឋគឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុតនៅក្នុងសង្គមប្រជាធិបតេយ្យដែលវាមានឥទ្ធិពលដ៏ខ្លាំងក្លាអាចផ្លាស់ប្តូរឥរិយាបទនយោបាយរបស់សង្គមនៃប្រជាជាតិមួយបាន។ ភាពជាប្រជាពលរដ្ឋនេះដែរក៏អាចជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសង្គមពីសំណាក់ប្រជាពលរដ្ឋទាំងមូលក្នុងដំណើរការអភិវឌ្ឍ តាមរយៈការត្រួតពិនិត្យលើសេចក្តីសម្រេចចិត្តរបស់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់ និង ព្រមទាំងអាចលើកស្ទួយនូវកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាបានយ៉ាងមានប្រសិទ្ធិភាព។
ក៏ប៉ុន្តែវត្តមាននៃភាពជាពលរដ្ឋនៅក្នុងសង្គម វាក៏ជាឧបសគ្គរារាំង និងជាឆ្អឹងទទឹងកដល់ការដឹកនាំដែលមានទំនោរផ្តាច់ការ (មិនថាការដឹកនាំនោះមានទ្រង់ទ្រាយប៉ុនណាក៏ដោយ) ព្រោះ “ភាពឬសិទ្ធិជាប្រជាពលរដ្ឋ” បានរឹតត្បិតដល់សេរីភាពនៃការដឹកនាំដែលខ្វះស្មារតីប្រជាធិបតេយ្យនិងភាពអាត្មានិយមរបស់ថ្នាក់ដឹកនាំនៃសង្គមនោះ។ នេះជាមូលហេតុមួយក្នុងចំណោមហេតុផលជាច្រើនដែលបណ្តាលឱ្យសិទ្ធិជាប្រពលរដ្ឋមួយនេះត្រូវបានគេគំរាមកំហែង ជិះជាន់ គាបសង្កត់ និងព្យាយាមលុបបំបាត់ ក្រោមរូបភាពនិងលេសផ្សេងៗដែលយើងនឹកស្មានមិនដល់។
ជាក់ស្តែងនៅក្នុងអង្គភាពមួយ ការដឹកនាំគឺជាដង្ហើមនៃអង្គភាពទាំងមូល ព្រោះវាជះឥទ្ធិពលលើចរន្ធគ្រប់ផ្នែកដែលមានទំនាក់ទំនងនឹងមនុស្សដែលធ្វើការនៅក្នុងអង្គភាពនោះ ហើយមនុស្សទាំងអស់នោះហើយគឺជាចលកររួមមួយដែលរួមចំណែកដ៏ធំក្នុងការជម្រុញដល់ដំណើរការការងារផ្សេងៗក្នុងអង្គភាព។ ប្រសិនបើការដឹកនាំនៅក្នុងអង្គភាពនោះត្រូវបានគេធ្វើឡើងប្រកបដោយ សុច្ចរិតភាព និងមានលក្ខណៈប្រជាធិមតេយ្យនោះ សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សទាំងអស់ដែលនៅក្រោមការដឹកនាំមួយនោះ នឹងកើតមានឡើងដែលវាជាកម្លាំង និងជាសុខមាលភាពដ៏រឹងមាំដែលអាចរុញច្រានអង្គភាពនោះឱ្យរីកចម្រើនទៅមុខជាចីរកាល។
តែផ្ទុយទៅវិញ ប្រសិនបើការដឹកនាំនោះជាការដឹកនាំដែលខ្វះសតិសម្បជញ្ញៈ មានគំនិតអាត្មានិយម និងមានទំនោរផ្តាច់ការ លាយឡំនឹងការគំរាមកំហែងទៀតវិញនោះ អង្គភាពនោះនឹងមិនអាចឋិតថេរ រីកចម្រើនតទៅមុខបានជាដាច់ខាត ព្រោះដង្ហើមនៃអង្គភាពនោះត្រូវបានរំខានដោយការប្រទាញប្រទង់ ការមិនពេញចិត្ត លទ្ធភាពការងារធ្លាក់ចុះ និងបញ្ហាផ្សេងៗដែលទៅរាំងខ្ទប់ដង្ហើមមួយនោះ។
ដូចគ្នាដែរ នៅក្នុងសង្គមមួយដែលពោរពេញទៅដោយការគាបសង្កត់ ការគំរាមកំហែង និងការរិតត្បិត “ភាពជាប្រជាពលរដ្ឋ” សង្គមនោះតែងតែមានភាពក្តៅក្រហាយ ការកើតទុក្ខមិនសុខចិត្តរបស់ពលរដ្ឋក្នុងសង្គមនោះ ពីព្រោះទីណាមានការគាបសង្កត់ ទីនោះតែងតែមានការរើបម្រាស់ ឯទីណាមានការរើបម្រាស់ ទីនោះតែងតែតម្រូវឱ្យមានការផ្លាស់ប្តូរដែលជាធម្មជាតិនៃការលូតលាស់ និងរីកចម្រើនរបស់សភាវៈទាំងអស់ក្នុងលោក។
17/07/2020
ដំណើរជីវិតនៅលើខ្នងខ្លា ជាដំណើរដែលគ្រោះថ្នាក់បំផុត ព្រោះអ្នកត្រូវយកជោគវាសនាផ្ញើនឹងខ្លាហើយ ។
ម្រឹគណាតោងមិនជាប់ ហើយធ្លាក់ពីលើខ្នងខ្លា គឺដោយសារតែម្រឹគឯងគ្មានសមត្ថភាពរក្សាលំនឹងខ្លួន មិនអាចបន្ទោសខ្លាបានទេ ។ ផ្ទុយទៅវិញ ម្រឹគណាដឹងពីដំណើរខ្លា មិនសុខចិត្តដើរគោលដៅរួមជាមួយខ្លា ហើយលោតចុះដោយខ្លួនឯងបាន ខ្លាសន្មត់ថាម្រឹគនោះមានគំនិតក្បត់ ។
ចង់ ឬមិនចង់ ខ្លាចមិនទុកឲ្យម្រឹគឯងបានសុខទេ ព្រោះជោគជ័យរបស់អ្នកមួយនេះ បង្រៀនឲ្យអ្នកឯទៀតដែលគ្រាន់តែជាម្រឹគដូចអ្នកកាលពីមុន ឲ្យចេះពីវិធីដោះខ្លួន ថ្ងៃក្រោយទៅ ខ្លាលែងមានអ្វីបំប៉នឲ្យធំទុកស៊ីទៀតហើយ ។
ក្នុងកែវភ្នែកខ្លា ម្រឹគគឺជាសត្វគ្មានកំណើតទេ គឺកើតមកសម្រាប់តែជាចំណីខ្លាតែប៉ុណ្ណោះ ។ ម្រឹគណាដែលឆ្លងកាត់ដំណាក់កាលមួយនេះបាន គឺជារៀងវិសេសវិសាលសម្រាប់ជីវិតហើយ ។ ជីវិតមានតែមួយដូចគ្នា ខ្លាចអីនឹងដើរហើរដោយសេរីភាព និងក្តោបក្តាប់ជោគវាសនាដោយខ្លួនឯង? នៅពេលដែលម្រឹគបានចេញផុតពីរូងខ្លាទើបយល់ពីអារម្មណ៍នេះ!
វាជាធម្មជាតិទៅហើយ មានតែខ្លាទេ ទើបរស់នៅជាមួយខ្លាបាន តែនៅពេលដែលខ្លាចែកគ្នាស៊ីមិនគ្រប់គង់តែខាំគ្នាជាមិនខានឡើយ។
#ម្រឹគភ្ញាក់ខ្លួន
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Battambang