I RADY
ចែករំលែកក្ដីស្រលាញ់ ចំណេះដឹង និងការរកលុយ ពីបណ្ដាញសង្គម Facebook, YouTube, BeeBush & ផ្សេងៗ
01/08/2025
ជោគជ័យនយោបាយពាណិជ្ជកម្ម៖ កម្ពុជាបានទទួលការបញ្ចុះពន្ធលើទំនិញនាំចេញទៅសហរដ្ឋអាម៉េរិកក្រោមការផ្ដួចផ្ដើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែតសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលសម្តេចបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ សម្តេចធិបតីក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែតសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។
31/07/2025
ខ្ញុំបាទ សូមបញ្ជាក់ទៅ UNESCO ថាប្រាសាទព្រះវិហារ ជារបស់ កម្ពុជានិងពិភពលោក មិនមែន កម្ពុជា និងថៃទេ🇰🇭🌍
សូមជួយកែសម្រួលផង
👉មិនអាចភ្ជាប់ពាក្យថា និង ថៃទេ ពីព្រោះប្រាសាទព្រះវិហារជារបស់ខ្មែរ🇰🇭 និងពិភពលោក សូមដូរពាក្យថៃចេញដាក់ (ពិភពលោក) សូមអោយ អស់លោក UNESCO កែសម្រួលផង🇰🇭🙏
#ប្រាសាទព្រះវិហារ #ប្រាសាទតាមាន់ធំ #ប្រាសាទតាក្របី #ប្រាសាទតាមាន់តូច
30/07/2025
អ្វីដែលខ្ញុំធ្លាប់គិតនិងធ្លាប់និយាយគឺមិនខុសទេ ថាព្រះអង្គធម្មវនវាសី បណ្ឌិតចន្ទមុនី ព្រះអង្គមិនទុកកងទ័ពយើងចោលឡើយព្រះអង្គគង់នៅក្បែរកងទ័ពជួរមុខយើងជានិច្ចគ្រាន់តែព្រះអង្គមិនបង្ហាញព្រះកាយ🙏🙏🙏
#ព្រះអង្គចន្ទមុនី #ព្រះអង្គវនវាសី
28/07/2025
"Thailand has committed war crimes against Cambodia, using weapons banned by the world. Firstly, cluster bombs, secondly, toxic chemicals, and thirdly, attacking civilian shelters. Therefore, we request that the United States and the world impose sanctions on this country."
ថៃបានបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមមកលើប្រទេសកម្ពុជា ប្រើអាវុធដែលពិភពលោកហាមឃាត់។
ទី១ គ្រាប់បែកចង្កោម
ទី២ ផ្សេងពុល
ទី៣ វាយប្រហារលើជម្រកជនសុីវិល ហេតុនេះសូមសហរដ្ឋអាមេរិក និងពិភពលោកមេត្តាដាក់ទណ្ឌកម្មនានាលើប្រទេសនេះ។
27/07/2025
កងទ័ពឈ្លានពានថៃបន្តបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដែលត្រូវការពារដាច់ខាត ដោយនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ, សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ បានបាញ់កាំភ្លើងធុនធ្ងន់ និងការបាញ់មកលើប្រាសាទព្រះវិហារ បង្កឱ្យមានការខូចខាតច្រើនកន្លែង។ សូមថ្កោលទោសចំពោះ ការបំផ្លិចបំផ្លាញនេះ!
On the morning of July 27, 2025, invading Thai forces continued their deliberate assault on the sacred Preah Vihear Temple, a UNESCO World Heritage Site that the international community has a duty to safeguard. The Thai military launched a fresh armed incursion, deploying heavy artillery and firing directly at the temple complex, resulting in extensive and irreparable damage to multiple sections. We categorically and unequivocally condemn this blatant act of cultural vandalism and military aggression.
27/07/2025
យើងទាំងអស់គ្នាចងចាំគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោក! លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីនៅក្នុងសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមនៅទិសព្រះវិហារ!🕊️🇰🇭
លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារកាលពីរសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ៦៧ឆ្នាំ! 😭😭😭
មិនគួរណាអង្គការដ៏ធំមួយក្នុងពិភពលោក ដោះស្រាយបញ្ហាកូនប្រទេសមិនចេញ👎
26/07/2025
😭😭😢បងអេីយបងប្រុស បេីគ្រាន់តែបាយបីពេលបងរកចិញ្ចឹមខ្លួនឯងមិនបាន បងមិនជួបថ្នាក់ដឹកនាំសុំគាត់ធ្វើការងារអ្វីមួយដែលមានប្រយោជន៍ ឬសុំបងបងផ្សេងធ្វើការងារ ចាំបាច់អីរហូតលក់ក្បាលអោយគេ មកសម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងនេះ ទង្វើរបស់បងមិនស្មើនិងសត្វតិរច្ឆានទេ។ ខ្ញុំសោកស្ដាយណាស់មិនគួរណាបងមានឈា.ម ជាខ្មែរដូចខ្ញុំទេ នេះហើយកម្មពៀរបំផ្លាញជាតិសាសន៍ខ្លួនឯង សារមួយនេះសូមរំលឹកដល់ជនដ៏ទៃ កុំអោយមានចិត្តនិងគំនិតដូចជននេះអី ខ្ញុំសុខចិត្តស្លាប់ដេីម្បីជាតិ ក៏មិនអោយជាតិបាត់បង់ដែរ🇰🇭❤️️🇰🇭
របៀបលុបផេកអត់ស្តង់ដារចេញពី account Facebook 2025
#របៀបលុបផេកឆ្នាំ2025
#របៀបបង្កើតផេកឆ្នាំ2025
#របៀបបង្កើផេកដើម្បីរកលុយ
#របៀបបង្កើត
មកស្ដាប់លោកតាផ្លុំស្នែងពិរោះណាស់😘❤️
#ព្រះអង្គចន្ទមុនី
#វត្តតាសុត #លោកឪសាន្ត #ព្រះអង្គវនវាសី #របៀបបង្កើតផេកឆ្នាំ2025 #លោកឪសួងទី២ #លោកឪសួង #ចូលឆ្នាំខ្មែរ2025 #របៀបផ្លុំស្នែង
របៀបបង្កើតផេកស្តង់ដារឆ្នាំ 2025 ដើម្បីផុសវីដេអូ👍😘
#របៀបបង្កើតផេកស្តង់ដារ
#របៀបបង្កើតផេកឆ្នាំ2025
#របៀបបង្កើផេកដើម្បីរកលុយ
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
B57
Battambang