CAMNG
Investment for next generation.
07/10/2021
មន្ត្រីក្រសួងជំរុញឲ្យអ្នកចិញ្ចឹមត្រចៀកកាំ វិនិយោគផ្ទះស្តង់ដា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យប្រជាជនខ្មែរបង្កើនការវិនិយោគផ្ទះអភិរក្សត្រចៀកកាំកម្រិតស្តង់ដា ខណៈការនាំចេញផ្លូវការទៅទីផ្សារធំជាងគេលើពិភពលោកត្រូវរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២០។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ស្ថាបត្យកម្មចុងក្រោយនៃរចនាប័ទ្មទំនើប ផ្ទះអភិរក្សសត្វត្រចៀកកាំសម្រាប់អ្នកមានប្រាក់ចំណូលមធ្យម» កាលពីម្សិលមិញលោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាននិយាយថា ជាការចាំបាច់ និងល្អប្រសើរបំផុតក្នុងការគិតគូរពីការវិនិយោគទៅលើផ្ទះត្រចៀកកាំ លោកបានថ្លែងថា៖ «ចិនជាទីផ្សារធំ និងមិនចេះរីងស្ងួតសម្រាប់ទីផ្សារទឹកមាត់ត្រចៀកកាំ»។
លោកបន្តទៀតថា៖ «ខណៈតំបន់អាស៊ីអាគ្នេយ៍ ជាកន្លែងដែលអាចផ្តល់កន្លែងរស់នៅ និងផ្តល់នូវសម្បុក និងទឹកមាត់ត្រចៀកកាំប្រកបដោយគុណភាពខ្ពស់នោះ ខ្ញុំអាចនិយាយថា នេះជាឱកាសសម្រាប់ប្រជាជនខ្មែរក្នុងការចាប់ផ្តើមអាជីវកម្មទាក់ទងនឹងការសង់ផ្ទះអភិរក្សត្រចៀកកាំ»។
រហូតមកដល់ពេលនេះមានផលិតផលកសិកម្មកម្ពុជាតែ ៤ មុខគត់ដែលត្រូវបានអនុញ្ញាតជាផ្លូវការឲ្យនាំចេញទៅកាន់ប្រទេសចិន រួមមាន ពោត ដំឡូងមី អង្ករ និងចេក ខណៈបច្ចុប្បន្នកម្ពុជាកំពុងចរចានាំចេញផលិតផលផ្សេងៗទៀតមានដូចជា ទឹកមាត់ត្រចៀកកាំ ស្វាយ ម្រេច ស្រកានាគ តាង៉ែន និងដូងក្រអូប។
លោក មៀវ សុខទ្រី អគ្គលេខាធិការនៃសហព័ន្ធត្រចៀកកាំកម្ពុជាបាននិយាយថា ដោយសារកម្ពុជាមិនទាន់មានទីផ្សារជាផ្លូវការនៅប្រទេស ចិន បច្ចុប្បន្នកោះតៃវ៉ាន់ និងប្រទេស ជប៉ុន គឺជាទីផ្សារធំរបស់កម្ពុជា។
លោកបន្តថា តាមការប៉ាន់ស្មាន ផលិតផលពីសត្វត្រចៀកកាំមានប្រមាណ ១០០ តោនក្នុង ១ ឆ្នាំ។ លោកថ្លែងថា៖ «ពេលនេះតៃវ៉ាន់គឺជាទីផ្សារធំជាងគេសម្រាប់ទឹកមាត់ត្រចៀកកាំកម្ពុជា»៕
អត្ថបទដកស្រង់ពី៖
មន្ត្រីក្រសួងជំរុញឲ្យអ្នកចិញ្ចឹមត្រចៀកកាំ វិនិយោគផ្ទះស្តង់ដា ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ជំរុញឲ្យប្រជាជនខ្មែរបង្កើនការវិនិយោគផ្ទះអភិរក្សត្រចៀកកាំកម្រិតស....
07/10/2021
អ្នកផលិតសម្បុកទឹកមាត់ត្រចៀកកាំ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាជំរុញការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំទៅចិន ដើម្បីជួយ ពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំ និង ផ្តល់ការងារដល់កម្មករខ្មែរប្រមាណជាងរាប់ពាន់នាក់ ចៀសផុតពីការចំណាកស្រុកដោយប្រថុយប្រថានបាន។ ការជំរុញរបស់ក្រុមអាជីវករដូច្នេះ គឺធ្វើឡើងក្រោយកម្ពុជានិងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នាកាលពីពេលថ្មីៗនេះ។
លោកអ៊ាន ភារម្យ អ្នកគ្រប់គ្រងទូរទៅក្រុមហ៊ុន Best Life Product បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ចិនគឺជាទីផ្សារធំសម្រាប់កម្ពុជាក្នុងការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ។ កន្លងមកទីផ្សារផលិតផលនេះ មានតែក្នុងស្រុក និងមានការនាំចេញបានតិចតួច ទៅប្រទេសជិតខាងមានថៃ និងវៀតណាម។ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)អ្នកគ្រប់គ្រងរូបនេះ សង្ឃឹមថា អាចនឹងមានការនាំចេញសម្បុកទឹកមាត់ត្រចៀកកាំនេះ ទៅប្រទេសចិនក្នុងទំហំធំ ព្រោះមានតែចិនទេ ដែលយល់ពីគុណតម្លៃ និងអត្ថប្រយោជន៍នៃសំបុកទឹកមាត់ត្រចៀកកាំ ហើយបើនិយាយពីការនាំចេញទៅអឺរ៉ុបវិញ គឺមិនសូវមានការចាប់អារម្មណ៍នោះទេ។
បច្ចុប្បន្នទីផ្សារក្នុងស្រុក សម្បុកទឹកមាត់ត្រចៀកកាំនេះ គឺមិនសូវមានវិសាលភាពធំទូលាយទេ ព្រោះផលិតផលនេះជាផលិតផលកម្រិតខ្ពស់ មានតម្លៃថ្លៃ និងសក្តិសមចំពោះតែអ្នកដែលមានជីវភាពធូរធារប៉ុណ្ណោះ។ ចំពោះការផលិតវិញ គឺមិនមានទិន្នន័យ និងចំនួនតួលេខជាក់លាក់នោះទេ ព្រោះអាស្រ័យតែលើការបញ្ជារទិញ ពីអ្នកដែលមានតម្រូវការប៉ុណ្ណោះ បើមិនមានការបញ្ជារទិញក៏គ្មានទីផ្សារដែរ។ នេះបើតាមការបញ្ជាក់ពី លោកអ៊ាន ភារម្យ។
ជាមួយគ្នានេះលោកអ៊ាន ភារម្យស្នើដោយទទូចទៅរដ្ឋាភិបាល ឱ្យពន្លឿនការនាំចេញឱ្យបានឆាប់ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វត្រចៀកកាំផង និងជួយផ្តល់ការងារឱ្យកម្មករជាច្រើនពាន់នាក់ផង។ ការផលិតសំបុកទឹកមាត់ត្រចៀកកាំនេះ មិនត្រូវការកំលាំងម៉ាស៊ីនច្រើនទេ គឺត្រូវការកំលាំងមនុស្ស និងអាចជួយអភិរក្សចំនួនសត្វត្រចៀកកាំបានច្រើនទៀតផង។
សូមរម្លឹកថា ការស្នើឱ្យជំរុញការនាំចេញ ដើម្បីពង្រីកទីផ្សារសម្បុកទឹកមាត់ត្រចៀកកាំនេះ មិនមែនជាលើកទីមួយទេ គឺធ្លាប់មានការស្នើពីប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា រួចម្តងហើយនៅឆ្នាំ២០២០ ដោយមានការឆ្លើយតបពីក្រសួងកសិកម្មថា ផែនការនាំចេញផលិតផលសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការនេះ អាចនឹងធ្វើឡើងនៅចុងឆ្នាំ២០២០។ រហូតដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាថ្មីនៅឡើយទេ ខណៈឯកសារដែលអាជ្ញាធរចិនផ្ញើមកឱ្យកម្ពុជាបំពេញ គឺមានភាពស្មុគស្មាញ និងទាមទារឱ្យមានការសិក្សាបន្ថែមទៀត៕
អត្ថបទដកស្រង់ពី៖
អ្នកផលិតទឹកមាត់ត្រចៀកកាំក្នុងស្រុកស្នើឱ្យរដ្ឋពន្លឿនការនាំចេញសម្បុកត្រចៀកកាំទៅចិន អ្នកផលិតសម្បុកទឹកមាត់ត្រចៀកកាំ ស្នើឱ្យរដ្ឋាភិបាលកម្ពុជាជំរុញការនាំចេញសម្បុកទឹកមាត់.....
14/09/2021
អរគុណដល់ Business Camboida សម្រាប់ប្រធានបទដ៏ល្អមួយនេះ។
មូលហេតុអ្វីបានជាសំបុកត្រចៀកកាំមានតម្លៃថ្លៃ | កូនត្រចៀកកាំ V.1.3 រាល់វីដេអូដែលផុសទាំងអស់នឹងជួយលោកអ្នកឲ្យមានគំនិតល្អៗច្រើននៅក្នុងការរកសុី! សូមតាមដានបន្ថែមតាមរយះ www.business...
06/08/2021
06/08/2021
➡️ទៅមើលផលិតកម្មសម្បុកទឹកមាត់ត្រចៀកកាំនៅប្រទេសឥណ្ឌូនេស៊ី 🇮🇩។
06/08/2021
📖តោះអានលេងៗដោយសង្ខេបអំពីអាជីវកម្មផ្ទះត្រចៀកកាំ។
CAMNG នឹងបន្តសិក្សាស្រាវជ្រាវនូវអ្វីដែលថ្មីមកចែករំលែកបន្តទៀត។
24/07/2021
មកស្វែងយល់ប្រភេទសម្បុកទឹកមាត់ត្រចៀកកាំនៃប្រទេសក្នុងតំបន់ជុំវិញយើង។
រៀបចំនិងកែសម្រួលដោយ CAMNG
ប្រភព៖ https://honeycity.com.sg/how-to-choose-good-birds-nest/
20/07/2021
របៀបជ្រើសរើសសម្បុកទឹកមាត់ត្រចៀកកាំដែលមានគុណភាពល្អ៖
១ ជ្រើសរើសតាមរូបរាង
២ ជ្រើសរើសដោយវាយនភាពនិងព៌ណរបស់សម្បុក (ព៌ណស ទឹកមាសលឿង និងព៌ណក្រហម)
៣ ជ្រើសរើសដោយផ្អែកលើភាពស្អាតនិងអនាម័យ (ភាគរយនៃទឹកមាត់ត្រចៀកកាំនិងភាគរយនៃរោមស្លាបកំទិចកំទី ក្នុងមួយសម្បុក)
៤ ជ្រើសរើសសម្បុកមកពីប្រទេសប្រភពដើម (វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី)
Read more:
How to choose the best bird's nest? 4 Ways to Choose Good Bird's Nest! Read this before buying any to find out the truth on bird nest grades and quality! Not all bird's nests are made equal and your loved ones only deserve bird's nest of the best quality.
04/07/2021
តើអ្នកដឹងទេ?
ម្ចាស់អាគារម្នាក់នៅខេត្ត Pattani ភាគខាងត្បូងប្រទេសថៃបានមើលឃើញថាការយកអាគាររបស់ខ្លួនធ្វើជាផ្ទះសត្វត្រចៀកកាំមានផលចំនេញជាជួលអាគារទាំងនោះអោយទៅមនុស្សរស់នៅ។
ម្ចាស់សណ្ឋាគារម្នាក់បាននិយាយប្រាប់ការសែតNew York Time ថា៖ ជួលអោយមនុស្សអ្នកត្រូវការអ្នកគ្រប់គ្រង ថែរទាំជាប្រចាំ តែចំពោះត្រចៀកកាំមិនត្រូវការអ្នកគ្រប់គ្រង អ្នកថែរទាំច្រើនទេ ដោយគ្រាន់តែយើងរងចាំដើម្បីប្រមូលផល។
Read more : http://factsanddetails.com/asian/cat68/sub435/item2429.html
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Battambang