កម្ពុជាសូរិយា
« កម្ពុជាសូរិយា»
ធ្វើអោយគេហដ្ឋានលោកអ្នកមានភាពស្រស់ស្អាត និងទាន់សម័យ
លេខទូរសព្ទ័ 085 97 98 93 / 096 497 98 93
បងប្អូនខ្ញុំមានទ្បាន3គ្រឿងសម្រាប់បងប្អូនធ្វើដំណើរដោយមិនគិតប្រាក់ពីទ្បែមមកបាត់ដំបង
អាចផ្ទុកមនុស្សបាន20នាក់ជាង pickupទាំង3
ទាក់ទងមកបាន 087 283 085
បាន30%ហើយ🇰🇭
ផ្ទាំងអង្គរដែលកំពុងឆ្លាក់ដោយមេជាងធំប្រចាំផេក កម្ពុជាសូរិយា 🇰🇭
ផ្ទាំងចម្លាក់ប្រាសាទអង្គរ ទំហំ (100*250) ឈើធ្នង់ ប្លង់គោល 🇰🇭
សូមពាក់"មួកត្នោតខ្មែរ"នេះទាំងអស់គ្នានៅពេលពិធីបុណ្យប្រពៃណីខ្មែរយើងចូលមកដល់ខាងមុខនេះ។
# រូបភាព Google
"ចង្កៀងប្រេងកាត់"នេះប្រជាពលរដ្ធកាលពីសម័យបុរាណប្រើសម្រាប់ទុកបំភ្លឺនៅពេលរាត្រី នៅកន្លែងដែលដាច់ស្រយាល។
# រូបភាព Google
ចង្កៀង "មាំងសុង" នេះប្រហែលជាមិនសូវមានច្រើន នៅតាមផ្ទះប្រជាពលរដ្ធដូចសម័យពីដើមនោះទេ។
# រូបភាព Google
កណ្តៀវត្រកង ឬកណ្តៀវចំពាស់ជាប្រភេទឧបករណ៍ប្រើសំរាប់ច្រូតស្រូវឡើងទឹក ពេលស្រូវទុំ ស្រូវដួលរាបដល់ដី គេប្រើកណ្តៀវនេះកាវស្រូវវាងាយស្រួលក្នុងការច្រូត ។ ហើយតាមស្រុកមួយចំនួនគេហៅកណ្តៀវនេះ ជាកណ្តៀវស្លាប កណ្តៀវស្នែង កណ្តៀវចំពាស់ កណ្តៀវច្រូតស្រូវ...ល..។ ( page Khmer Architectural )
❤️❤️❤️ពេលឃើញឧបករណ៍មួយនេះ ពិតណាស់ថាប្រជាពលរដ្ឋខ្មែរនឹងនឹកឃើញលោកតាព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ឬ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ជាដើម ។
# រូបភាព Google
ស្គរសម្ភោរនេះស្គរមួយប្រភេទ ដែលមានមុខងារពីរអង្គុយទះដោយបាតដៃ ឬម្រាមដៃ។ ស្គរនេះប្រើប្រាស់បានតែក្នុងវង់ភ្លេងពិណពាទ្យមួយគត់ ហើយមានរបៀបទះតែបីបែបគឺបែបជើងស្គរមួយជាន់ ពីជាន់ និងបីជាន់។ ស្គរនេះសំខាន់ជាងគេបំផុតក្នុងចំណោមឧបករណ៍ទាំងឡាយក្នុងវង់ភ្លេងពិណពាទ្យ មុនគេប្រគុំភ្លេងពិណពាទ្យម្តងៗ គេតែងតែធ្វើពិធីសក្ការៈបូជាអុចទៀបធុកនៅនឹងស្គរសម្ភោរ ដែលតំណាងឱ្យឧបករណ៍ទាំងអស់នៅក្នុងវង់ភ្លេងពិណពាទ្យ។ ស្គរសម្ភោររបស់ខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គឺមានតាំងពីមុនខ្មែរយកស្គរនេះ មកឆ្លាក់នឹងជញ្ជាំងប្រាសាទបុរាណទៅទៀតក្នុងសតវត្សរ៍ទី៩ទៅទៀត។ អ្នកស្រីបណ្ឌិត ពៅ សាវរស ដែលបានធ្វើបឋកថាកាលពីខែកុម្ភៈឆ្នាំ១៩៩៤ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍ថា តាមសិលាចារឹកខ្មែរចេះធ្វើគ្រឿងឧបករណ៍ភ្លេងតាំងពីសតវត្សរ៍ទី៦គឺចេះធ្វើ ពិណ ចាបុី និងស្គរគ្រប់ប្រភេទ។ តាមការសន្និដ្ឋានស្គរសម្ភោរនេះមានមុនសតវត្សរ៍ទី៦ទៅទៀត ពីព្រោះជាស្គរ ដែលស្ថិតនៅក្នុងវង់ភ្លេងពិណពាទ្យជាវង់ភ្លេងបម្រើឱ្យព្រហ្មញ្ញសាសនា ដែលបាននាំចូលមកស្រុកខ្មែរដោយជនជាតិក្លឹង្គតាំងពីសតវត្សរ៍ទី១នៃគ្រឹស្តសករាជ[១]។ (របាំព្រះរាជទ្រព្យ សីហា ២០០៥)
# រូបភាព Google
Click here to claim your Sponsored Listing.
Category
Website
Address
Battambang