Sothea198

Sothea198

Partager

សួស្ដីអ្នកទាំងអស់គ្នាសូមជួយចុចfollowផងបងប្អូន🙏🥰

09/05/2024

ស្វែងរកតម្លៃឲ្យជីវិត

តើយើងកើតមកលើភពផែនដីនេះដើម្បីអ្វី?

ឬក៏ឆាកជីវិតរបស់យើងរាល់គ្នាគ្រាន់តែជាដំណើរកំសាន្តមកកាន់ភពផែនដីនេះប្រហែលជា ៧០ ឬ ៨០ឆ្នាំ តែប៉ុណ្ណោះ។

ប្រាកដណាស់ក្នុងដំណើរកម្សាន្តនេះ យើងម្នាក់ៗនឹងឆ្លងកាត់វដ្តជីវិត កើត ចាស់ ឈឺ ស្លាប់ ព្រមទាំងរស់នៅជាមួយការជួបព្រាត់ ភាពរីករាយ និងទុក្ខកង្វល់រាប់មិនអស់ បើទោះបីជាយើងមានជម្រើសធ្វើរឿងផ្សេងៗនៅក្នុងដំណើរជីវិតរបស់យើងម្នាក់ៗយ៉ាងណាក៏ដោយ។

មនុស្សភាគច្រើនគេបានឲ្យតម្លៃ និងព្យាយាមស្វែងរកទ្រព្យសម្បត្តិ រូបសម្បត្តិ ចំណេះដឹង អំណាច កេរ្តិ៍ឈ្មោះ ឋាន: និង បុណ្យស័ក្តិដើម្បីសម្រាប់តែសេក្តីសុខរបស់ខ្លួនគេ និងក្រុមគ្រួសារ មិត្តភ័ក្តរបស់គេមួយក្តាប់តូចតែប៉ុណ្ណោះ។ ប្រភេទមនុស្សទាំងនេះសុទ្ធតែឈ្លក់វង្វេងនឹងលោកធម៌ (បានយស បានលាភ បានការសរសើរ និង បានសុខ) ហើយពួកគេជានិច្ចជាកាលក៏នឹងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីអលោកធម៌ (បាត់យស ខាតលាភ ទទួលនិន្ទា និងជួបទុក្ខ)។ ជាអកុសលជីវិតរបស់ពួកគេត្រូវបានញាំញីដោយសាររឿងអពមង្គលជាច្រើនដែលភាគច្រើនកើតចេញមកពីចំណងដែលឥតព្រំដែនរបស់ពួកគេ។ ការងារ ឬរបររកស៊ីដែលគេកំពុងធ្វើ គឺគ្រាន់តែដើម្បីបំពេញតណ្ហា និងកិលេសដ៏ក្រាស់ក្រែលរបស់ពួកគេតែប៉ុណ្ណោះ។ ចំពោះអ្នកប្រាជ្ញ និងជនសប្បុរស ការងារនិងការរស់នៅបែបនេះគ្មានតម្លៃសម្រាប់ជីវិតទេ។

ខណ:មានមនុស្សមិនច្រើនទេដែលតែងតែគិតរំពៃ និងរស់នៅដើម្បីគ្រាន់តែចង់ជួយយកអាសាដល់មនុស្សទូទៅដែលជួបការលំបាក និងក្រខ្សត់។ បើទោះបីជាពេលខ្លះពួកគេត្រូវបង្ខំចិត្តស្វែងរកសម្បត្តិ និងយសស័ក្តិខាងលើមួយចំនួនក៏ពិតមែន ប៉ុន្តែរបស់ទាំងអស់នោះគ្រាន់តែជាឧបករណ៍ ឬក៏ជាយាន្តសម្រាប់ឲ្យពួកគេប្រើប្រាស់ក្នុងការជួយធ្វើជាប្រយោជន៍ដល់មនុស្សផងគ្នាតែប៉ណ្ណោះ។ ហើយពួកគេមិនដែលមានចិត្តត្រេកត្រអាល និងជាប់ជំពាក់ជាមួយនឹងការមានរបស់ទាំងនេះជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។ ជាភ័ព្វសំណាង ប្រភេទមនុស្សមានដោយកម្រទាំងនេះយល់ថាខ្លួនពួកគេ កំពុងតែរស់ក្នុងជីវិតដ៏សាមញ្ញ និងរីករាយទៅវិញ។ ការងារ និងមុខរបរដែលពួកគេកំពុងធ្វើ គឺដើម្បីបម្រើមនោសញ្ចេតនា មនសិការ និងឧត្តមគតិ ឬក៏ជាការងារដែលអ្នកប្រាជ្ញ និងជនសប្បុរសយល់ថាមានតម្លៃសម្រាប់ជីវិត។

តើយើងជាប្រភេទមនុស្សបែបណា និង ចង់បន្ត ឬក៏ប្រែក្លាយខ្លួនក្នុងការរស់នៅជាមនុស្សបែបណា? ជាមនុស្សដែលដេញតាមតណ្ហាមិនឈប់មិនឈរ ឬក៏ជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ស្អិតដោយមនសិការ និងឧត្តមគតិ? ពិតមែនហើយ យើងភាគច្រើនមានជម្រើស និងសេរីភាពពេញលេញសម្រាប់ដំណើរជីវិតរបស់យើង តែយើងមិនអាចគេចផុតពីលទ្ធផល ឬក៏ជោគវាសនាដែលកើតចេញពីជម្រើសដែលយើងបានជ្រើសរើសសម្រាប់ដំណើរជីវិតរបស់យើងម្នាក់ៗដាច់ខាត។

សូមជូនពរអ្នកទាំងអស់គ្នាបានធ្វើដំណើរកម្សាន្តក្នុងជីវិតដែលពោរពេញទៅដោយសុភមង្គល និងមានតម្លៃសម្រាប់មនុស្សជាតិ♥️♥️

10/08/2023

10/08/2023

Srey sart in tik tok😁😂

01/06/2023

🤗

28/05/2023

អាហារពេលយប់😋🤤

26/05/2023

Srey sart🥰

26/05/2023

ស្រីស្អាតរាំtiktok

26/05/2023

រឿង:គោស៊ីស្រូវ😂

26/05/2023

ស្ទះមួយផ្លូវមេៗ🤣

Vous voulez que votre personnage public soit Personnage Public la plus cotée à Us ?
Cliquez ici pour réclamer votre Listage Commercial.

Type

Site Web

Adresse


Us