Wat Dhammaram
Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Wat Dhammaram, Créateur de vidéos, Lyon.
28/10/2024
ទៅមុនចះ
12/10/2024
11/10/2024
10/10/2024
♡° គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៣ខែ។ ខ្ញុំព្រះករុណា សូមប្រគេនពរ និងជូនពរដល់ពុទ្ធបរិសទ័ប្រកបដោយដោយសេចក្តីសុខជានិច្ចនិរន្តរ៍!
កម្មវិធីបុណ្យប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី09ខែវិច្ឆិកា ឆ្នាំ2024៚
09/10/2024
💐គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៣ខែ។ ខ្ញុំព្រះករុណា សូមប្រគេនពរ និងជូនពរដល់ពុទ្ធបរិសទ័ប្រកបដោយដោយសេចក្តីសុខជានិច្ចនិរន្តរ៍!
កម្មវិធីបុណ្យប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី09ខែវិច្ឆិកា ឆ្នាំ2024៚
30/09/2024
ម៉ាក់ធ្លាក់ប្រាប់ខ្ញុំថា បើកូនស្រឡាញ់មនុស្សប្រុស ចូរកូនសម្លឹងមើលគេនូវចំណុចទាំងនេះ៖
១ តើគេស្រឡាញ់កូនជាកូនពិតទេ? ឬគេគ្រាន់តឬស្រឡាញ់កូន ព្រោះសម្លឹងមើលឃើញអ្វីផ្សេងពីហ្នឹង ដូចជាទ្រព្យ លុយកាក់ តំណែង ឬស្រឡាញ់ត្រឹមតែខ្លួនប្រាណរបស់កូន?
២ តើគេមានចរិតបែបណា ពេលគេខឹងកូន ឬពេលមានបញ្ហាជាមួយកូន? គេសម្ដីអាក្រក់ដាក់កូន ជេរស្ដីកូន មិនគោរពកូន ឬប្រើប្រាស់ហិង្សា ប្រើដៃជើងជាមួយកូន? ឬគេស្ងប់ស្ងាត់ ដោយះស្រាយបញ្ហារបៀបចាស់ទុំ?
៣ តើគេមានការងារ និងទំនួលខុសត្រូវគ្រប់គ្រាន់ធ្វើជាស្វាមី និងឪពុកហើយឬនៅ? ការងារ និងទំនួលខុសត្រូវសំខាន់ណាស់កូន បើកូនរៀបការនឹងមនុស្សគ្មានគោលដៅ កូននឹងវេទនា បើកូនរៀបការនឹងបុរសគ្មានទំនួលខុសត្រូវ កូនរបស់កូននឹងខ្វះភាពកក់ក្ដៅ។
៤ តើគេឱ្យតម្លៃកូន និងសាច់ញាតិកូនកម្រិតណា? រៀបការហើយមិនមែនរស់តែ២នាក់ប្ដីប្រពន្ធឡើយ សាច់ញាតិវាពិតជាសំខាន់ និងមានឥទ្ធិពលណាស់ ហើយការចេះគោរពឱ្យតម្លៃសាច់ញាតិ គឺបញ្ជាក់ពីសាមគ្គីភាពក្នុងរវង្វ់គ្រួសារ។
៥ តើគេអាចឱ្យកូនញញឹមបានទេ? ក្ដីសុខរបស់មនុស្ស គឺមិនមែនជាទ្រព្យសម្បត្តិឡើយ តែក៏មិនអាចខ្វះវាបាន។ ប៉ុន្តែក្ដីសុខ គឺជាស្នាមញញឹម ដែលកើតឡើងពីមនុស្សដែលគេស្រឡាញ់កូន គេចង់ឃើញកូនមានភាពរីករាយ និងសុភមង្គល ហើយគេព្រមលះបង់ ដើម្បីប្ដូរវាជូនកូន។
// ប្រភព : ស្នេហា & គ្រួសារ
10/08/2024
គណៈគ្រប់គ្រងវត្តធម្មារាម សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែងរបស់ ព្រះមហា អី គឹម ឈុន វត្តសារាវន្ត័ តេជោ ភ្នំពេញ បានចូលរួមបុណ្យផ្កាប្រាក់សាមគ្គីបច្ច័យ 100€សម្មាប់ក៏សាងវត្តធម្មារាមបន្ត ដែលកំពង់មានការខ្វះខាតជាខ្លាំង។
ទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លានេះ ពិតជាវិភាគទានដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាទីបំផុត ក្នុងការចូលរួមជួយទ្រទ្រង់ ដេីម្បីរួមចំណែកលើកកម្ពស់ក្នុងព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិ នាពេលអនាគត។
ខ្ញុំព្រះករុណាអាត្មាភាពនិងគណ:គ្រប់គ្រងវត្តធម្មារាម សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទសបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមជួយប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ជយមង្គល វិបុលសុខ មហាប្រសេីរ ចំពោះញោមប្រុសស្រីព្រមទាំងក្រុមគ្រួសារជាម្ចាស់សទ្ធា សូមឱ្យសមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ជាពិសេសសូមឱ្យចៀសផុតពីជំងឺដ៏កាចសាហាវគ្រប់ៗគ្នា។
សូមជ្រះថ្លា អនុមោទនា!
សូមជ្រះថ្លា អនុមោទនា!
សូមជ្រះថ្លា អនុមោទនា!
Cliquez ici pour réclamer votre Listage Commercial.
Type
Site Web
Adresse
Lyon
69125