Suon So Rida
Politics
16/09/2026
#យើងនាំគ្នាកសាងផ្ទះប្រជាធិបតេយ្យយើងឡើងវិញ!
មកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យជឿនលឿនឈានមុខគេក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យដែលជាអតីតគណបក្សសិទ្ធិមនុស្ស អតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សផ្សេងៗមុនគេ។
នៅថ្ងៃ២៨/០៨/២០២៦ គណបក្សប្រជាធិបតេយ្យជឿនលឿនបានបើកទ្វារស្វាគមន៍ចាប់ដៃគ្នាជាមួយគណបក្សខ្មែរខ្លាំង (បែកពីគណបក្សកំលាំងជាតិ) ហើយនៅថ្ងៃអាទិត្យ ២០/០៩/២០២៦ នេះ គណបក្សប្រជាធិបតេយ្យជឿនលឿនក៏រៀបចំពិធីស្វាគមន៍៖
១. លោកឈន់ សុីថន់ ជាអតីតអនុប្រធានក្រុមការងារខេត្តពោធិសាត់នៃគណបក្សសង្គ្រោះជាតិ
២. លោករីន បូរាន់ ជាបណ្ឌិត និងជាទន្តបណ្ឌិត ព្រមទាំងជាអតីតយុវជនសកម្មនៃគណបក្សសង្គ្រោះជាតិ
៣. លោកអ៊ុំ លីណៈវីរតន៍ ជាបញ្ញាវន្ត និងអ្នកនយោបាយបក្សប្រឆាំងតាំងពីគណបក្សសម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ
៤. ព្រមទាំងអតីតថ្នាក់ដឹកនាំខេត្តជាច្រើនក៏បានចូលរួមផងដែរ
#នេះបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យជឿនលឿនបានក្លាយជាផ្ទះសម្រាប់អ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អ្នកគិតគូរពីបញ្ហាសង្គម មកចាប់ដៃគ្នាធ្វើការរួមគ្នាដើម្បីប្រយោជន៍ជាតិខ្មែរ។ ផ្ទះនេះជារបស់រួមរបស់យើងទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាមួយ ឬក្រុមណាមួយឡើយ៕
13/09/2026
១៣/០៩/២០២៦៖
#បើរួមគ្នាមិនបាននោះនឹងក្លាយជាគូប្រកួតនឹងគ្នាហើយ!
ថ្ងៃនេះ គណៈកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យជឿនលឿនបានធ្វើការប្រជុំធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃគណបក្ស។
ក្នុងឱកាសនេះដែរ ក៏មានវត្តមានលោកកើត វិជ្ជា និងលោកអុីង សុជាតិដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃគណបក្សកំលាំងជាតិផងដែរ។ ការចូលរួមពីអ្នកនយោបាយមកពីគណបក្សផ្សេងៗ ក៏ព្រោះគណបក្សប្រជាធិបតេយ្យជឿនលឿនជាផ្ទះរួមរបស់យើងទាំងអស់គ្នា មិនមែនកម្មសិទ្ធិបុគ្គលណាមួយឡើយ។ ម្យ៉ាងវិញទៀតគណបក្សនេះមានគោលការណ៍ច្បាស់លាស់ មានវិន័យថ្លៃថ្នូរ មានចក្ខុវិស័យដើម្បីជាតិខ្មែរពិតប្រាកដ ហើយមេដឹកនាំហ៊ានរិៈគន់ឥតសំចៃនូវចំណុចអវិជ្ជមានសង្គម។
#សូមបញ្ជាក់៖ បើយើងមិនអាចរួបរួមគ្នាបានទេ ហើយយើងនៅគណបក្សផ្សេងៗគ្នា ច្បាស់ណាស់វានឹងក្លាយជាគូប្រកួតប្រជែងនៅក្នុង
ស្វៃវៀននយោបាយ ដណ្តើមសកម្មជន សមាជិក និងពលរដ្ឋម្ចាស់ឆ្នោតគ្នាមិនខាន។
10/09/2026
១០/០៩/២០២៦៖
តាមរយៈរូបភាពនេះ បង្ហាញឱ្យឃើញថាកម្ពុជាមានប្រាក់ខែអប្បបរមាចំនួន២២៩.៥០$ ខ្ពស់ជាងវៀតណាម ឡាវ ឥណ្ឌា ប៉ាស្គីស្ថាន បង់ក្លាដេស ភូមា និងស្រីលង្ការ នេះជាលទ្ធផលវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
ខ្ញុំគិតថា ការប្រៀបធៀបដោយសំអាងតែប្រាក់ខែអប្បបរមាខ្ពស់តែម្ខាងមិនអាចបញ្ជាក់ថាកម្ពុជាល្អប្រសើរជាងប្រទេសទាំងនោះឡើយ គឺយើងត្រូវមើលលើប្រាក់ចំណាយប្រចាំខែនៃប្រទេសទាំងនោះផងដែរ។
ឧទាហរណ៍បើប្រៀបធៀបជាមួយប្រទេសវៀតណាម ថ្លៃទឹក ថ្លៃភ្លើង ម្ហូបអាហារ ប្រេងឥន្ទនៈ ជីកសិកម្ម ទំនិញផ្សេងៗ និងតម្លៃសេវាគេថោកជាងយើង។ ដូច្នេះសមតុល្យនៃចំណូលចំណាយប្រចាំខែ ពលរដ្ឋវៀតណាមសល់លុយច្រើនជាងយើង។
ដូច្នេះរដ្ឋាភិបាលកម្ពុជា គួរតែបន្ទាបតម្លៃ (ទឹក ភ្លើង ម្ហូបអាហារ ប្រេងឥន្ទនៈ ទំនិញផ្សេងៗ និងតម្លៃសេវាឱ្យដូចប្រទេសវៀតណាម ទើបធ្វើឱ្យជីវភាពពលរដ្ឋខ្មែរបានល្អប្រសើរ។
ខ្ញុំអត់អាណិតឧកញ៉ាក្ស័យធនទេ តែខ្ញុំអាណិតពលរដ្ឋដែលទិញផ្ទះដីពីឧកញ៉ានោះ ថាតើពួកគាត់នឹងទៅជាយ៉ាងណា? តើលុយជំពាក់ធានាគារ គាត់ត្រូវបង់បន្តទៀតឬយ៉ាងណា? សង្ឃឹមរដ្ឋចេញមុខដោះស្រាយឱ្យពួកគាត់ផង
05/09/2026
០៦/០៩/២០២៦៖
#បក្សខុសគ្នាមិនមែនជាសត្រូវនឹងគ្នាទេតែយើងនឹងក្លាយជាគូប្រកួតនឹងគ្នាបើរួបរួមគ្នាមិនបាន!
គណបក្សប្រជាធិបតេយ្យជឿនលឿន បានរៀបចំវេទិការសាធារណៈចំនួន៣កន្លែងហើយ ដោយមានការចូលរួមមនុស្សជាច្រើន នេះដោយសារគណបក្សប្រកាន់នូវគោលការណ៍ច្បាស់លាស់ វិន័យថ្លៃថ្នូរ និងចក្ខុវិស័យ-ទស្សនៈនយោបាយបំរើពលរដ្ឋខ្មែរនិងប្រទេសជាតិ ហើយបន្ថែមពីនេះទៀតគឺយើងធ្វើនយោបាយសុចរិត និងតម្កល់តម្លៃនៃការរួបរួម។
លទ្ធផលទាំងនេះគឺកើតឡើងដោយការប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិកគណបក្សទាំងអស់គ្នា។
ខ្ញុំសូមឱ្យបងប្អូនចេះសង្កេតអ្នកនយោបាយ ដឹងច្បាស់ពីគោលជំហររបស់អ្នកនយោបាយនិងគណបក្សនោះជាមុនសិន ទើបសម្រេចចិត្តចូលរួម ឬគាំទ្រ ដើម្បីកុំឱ្យខុសបំណង។
អ្នកនយោបាយខ្លះ កាងថាក្រុមខ្លួនជាគណបក្សប្រឆាំងពិតប្រាកដ តែបើមើលទៅហ្វេសបុគពួកគាត់ មិនដែលនិយាយពីបញ្ហាសង្គម ឬរិៈគន់ចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលទាល់តែសោះ។ ចូរតាមដាន មុនចូលរួមគាំទ្រ!
ខ្ញុំឃើញយុវជនប្រលងបាក់ឌុបជាប់និទ្ទេសល្អសប្បាយហ៊ោកញ្ចៀវ តែប្អូនៗមិនដឹងថា គ្រប់ស្ថាបន័រដ្ឋ តួនាទីសំខាន់ៗអស់កន្លែងហើយ «កូនស្នងឪ»។ តើយើងខំរៀនដើម្បីអ្វី? គ្មានឱកាសស្មើគ្នាសម្រាប់យុវជនទូទៅឡើយ។
02/09/2026
០២/០៩/២០២៦៖
#ចង់បានប្រទេសជាតិខ្លាំងយើងត្រូវតាមដាននិងគាំទ្រអ្នកនយោបាយសុចរិតស្អាតស្អំ!
គណបក្សប្រជាធិបតេយ្យជឿនលឿនបានដាក់តាំងរូបថតវីរៈជន ៣រូបគឺ អ្នកអង្គម្ចាស់ព្រះសុីសុវត្ថិ យុត្តិវង្ស លោកអៀវ កឹស និងសម្តេចបវរធិបតីសេដ្ឋាសឺន សាន ដែលជាបុព្វការីនៃអ្នកប្រជាធិបតេយ្យពិតប្រាកដ សម្រាប់ជាលំអាននៃការធ្វើនយោបាយរបស់ពួកយើង។
ដូច្នេះបងប្អូនដែលស្គាល់លោកទាំងបី ធ្លាប់គាំទ្រលោកទាំង៣ ធ្លាប់ចូលរួមជាពិសេសជាមួយលោកតាសឺន សានដែលជាបុគ្គលស្អាតស្អំ សូមចូលរួមជាមួយពួកយើងដើម្បីកសាងសង្គមកម្ពុជាស្អាតស្អំ គ្មានអំពើពុករលួយបក្ខពួកនិយម លុបបំបាត់ការជួយដូរគ្រឿងញៀន ពង្រឹងប្រពន្ធ័យុត្តិធម៌សង្គម លើកកំពស់ជីវភាពពលរដ្ឋខ្មែរ ជំរុញសេដ្ឋកិច្ចជាតិឱ្យខ្លាំង ទំនើបកម្មវិស័យកងទ័ព ពង្រឹងគុណភាពអប់រំនិងវិស័យសុខាភិបាល អភិវឌ្ឍប្រទេសឱ្យជឿនលឿន។
#ពួកយើងប្តេជ្ញាចិត្តយ៉ាងម៉ុតមាំ បើយើងចង់កសាងសង្គមឱ្យល្អ គឺយើងត្រូវប្រតិបត្តិខ្លួនជាពលរដ្ឋល្អ ជាអ្នកនយោបាយសុចរិតស្អាតស្អំជាមុនសិន។
01/09/2026
០១/០៩/២០២៦៖
#អត់ពីឪគឺកូន
បើសិននេះជាការពិត នោះបញ្ជាក់ថា«កម្ពុជាជារបស់បុគ្គលផ្តាច់មុខតាមរយៈស្ថាប័នឬក្រសួងរដ្ឋជារបស់ផ្តាច់មុខនៃត្រកូលគ្រួសារ។ តើវាជារបៀបដឹកនាំតាមបែបសង្គមប្រជាធិបតេយ្យដែរឬទេ?
កូនអ្នកស្រែធ្វើស្រែ កូនអ្នកឡើងត្នោតកាន់បំពង់ កូនអ្នករត់ម៉ូតូឌុបរត់ម៉ូតូឌុប។ កម្ពុជាអស្ចារ្យណាស់ មនុស្សកើតមកកំណត់តួនាទីតាមវង្សត្រកូលឪរួចជាស្រេច។
01/09/2026
០១/០៩/២០២៦៖
#ផ្លាស់ប្តូរតាមរយៈការបោះឆ្នោតមិនមែនផ្តួលរំលំទេ!
គណបក្សមួយនោះនិយាយថា «គណបក្សប្រឆាំងធ្វើនយោបាយផ្តួលរំលំរដ្ឋាភិបាល ពួកនេះឡើងមកនឹងធ្វើដូច១៧មេសាខ្មែរក្រហមមិនខាន»។
ខ្ញុំសូមប្រាប់ត្រឡប់ទៅវិញថា គណបក្សប្រជាធិបតេយ្យជឿនលឿនប្រកួតប្រជែងទៅដឹកនាំឃុំសង្កាត់ និងប្រទេសជាតិតាមរយៈការបោះឆ្នោត មិនធ្វើបដិវត្តពណ៌ និងប្រដាប់អាវុធឡើយ។ ម្យ៉ាងវិញទៀតពួកយើងអត់មានជាប់សាច់ឈាម ឬប្រវត្តិនៅជួរថ្នាក់ដឹកនាំខ្មែរក្រហមឡើយ តើមានរឿងអីដែលពួកយើងធ្វើដូចខ្មែរក្រហម?
ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាធិបតេយ្យជឿនលឿនស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយចង់ឃើញកម្ពុជាអនុវត្តពេញលេញគោលការណ៍ប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។ ពួកយើងធ្វើនយោបាយមិនគុំគួនសងសឹក មិនយកខ្មែរណាធ្វើជាសត្រូវនាំជាតិអន្តរាយឡើយ។
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
2 Saint Leonards Close
Melbourne, VIC
3174
Alerts
Be the first to know and let us send you an email when Suon So Rida posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.