BizerCam
Provide legal, Tax, Financial services related to the doing business in Cambodia.
មាត្រា ៣ថ្មី នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម"សហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធនត្រូវមានទីស្នាក់ការចុះបញ្ជីអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមូលធន ត្រូវមានលេខាធិការរបស់ក្រុមហ៊ុនដែលមានទីលំនៅជាអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ឬក្រុមហ៊ុនមូលធន ត្រូវផ្តល់ដល់មន្រ្តីចុះបញ្ជីនូវទីកន្លែងជាក់លាក់របស់ទីស្នាក់ការចុះបញ្ជីដែលមានអាសយដ្ឋានពិតប្រាកដ និងអាសយដ្ឋានសម្រាប់ទាក់ទងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើអាសយដ្ឋានទាំងនោះខុសគ្នា។
ក្រុមហ៊ុនមូលធន ត្រូវផ្តល់ដល់មន្រ្តីចុះបញ្ជីនូវឈ្មោះរបស់លេខាធិការរបស់ក្រុមហ៊ុនហើយលេខាធិការរបស់ក្រុមហ៊ុននោះ ត្រូវតេជារូបវន្តបុគ្គលដែលមាកាយសម្បទានិងសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនេះ។ លេខាធិការររបស់ក្រុមហ៊ុនមានសិទ្ធិទទួលលិខិតផ្លូវការនិងឯកសាទាំងឡាយ ព្រមទាំងដីកាអញ្ជើញ ដីកាកោះពីតុលាការ ក្នុងនាមក្រុមហ៊ុនមូលធននោះ។
សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនសហកម្មសិទ្ធិ ត្រូវផ្តល់ដល់មន្រ្តីនូវរាល់ការផ្លាស់ប្តូរទីស្នាក់ការចុះបញ្ជីក្នុងអំឡុងពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើាករបន្ទាប់ពីមានការផ្លាស់ប្តូរ។ ក្រុមហ៊ុនមូលធន ត្រូវផ្តល់ដល់មន្រ្តីចុះបញ្ជីនូវរាល់ការផ្លាស់ប្តូរទីស្នាក់ការចុះបញ្ជី និងការផ្លាស់ប្តូរលេខាធិការរបស់ក្រុមហ៊ុនអំឡុងពេល ១៥ (ដប់ប្រាំ) នៃថ្ងៃធ្វើការបន្ទាប់ពីមានការផ្លាស់ប្តូរ។
សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនដែលបង្កើតឡើងស្របតាមច្បាប់នេះត្រូវស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។"
#ការចុះបញ្ជី
មាត្រា ១ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មឆ្នាំ២០២៥៖ "ច្បាប់នេះកំណត់ទម្រង់ក្រុមហ៊ុននៃសហគ្រាសពាណិជ្ជកម្មដែលជាសហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធនដែលធ្វើពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនសហកម្មសិទ្ធិមានក្រុមហ៊ុន សហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។ ក្រុមហ៊ុនមូលធនមានក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត"។
#ទម្រង់ក្រុមហ៊ុន
បង្កើតក្រុមហ៊ុនអាជីវកម្ម ឆ្លងកាត់ដំណាក់កាល៤៖
១.សិក្សាពីបុរេសមិទ្ធិលទ្ធភាព
២.ចុះបញ្ជីពាក់ព័ន្ធ
៣.ដំណើរការនិងបំពេញកាតព្វកិច្ចអនុលោមភាពគតិយុត្ត
៤. បិទដោយបានបំពេញកាតព្វកិច្ចអនុលោមភាពគតិយុត្ត
តើអ្នកវិនិយោគក្នុងស្រុកនិងបរទេសដែលមានបំណងចូលមកវិនិយោគនៅកម្ពុជា ពួកគាត់ត្រូវការដឹងអ្វីខ្លះពីកម្ពុជាដើម្បីធានាបាននូវដំណើរការអាជីវកម្មប្រកបដោយផលចំណេញ និងអនុលោមភាពច្បាប់កម្រិតខ្ពស់?
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh
120802