មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង

Comments

https://youtu.be/DcCAiIdizu8
#ប្រាសាទព្រះគោ
#ស្រុកថាឡាបរិវ៉ាត់
#ខេត្តស្ទឹងត្រែង..
ឈ្មោះ: ប្រាសាទព្រះគោ
រជ្ជកាល: ព្រះបាទជ័យវរ្ម័នទី ១
កាលបរិច្ឆេទ: សតវត្សទី ៧ ឆ្នាំ ៦៥៥-៦៨១ នៃ គ.ស.
ដើម្បីឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថថាឡាបរិវ៉ាត់
ទីតាំង: ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។..
​ប្រាសាទ​ព្រះ​គោ មាន​ទីតាំង​​ស្ថិតនៅ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ ប្រាសាទ​មួយ​នេះ​បច្ចុប្បន្ន​បាន​បាក់បែក​ស្ទើរ​អស់​ទៅហើយ ប៉ុន្តែ​ប្រជាជន​នៅតែ​គោរពបូជា ព្រោះថា​នៅ​ទីនោះ​គ្មាន​វត្ថុ​ណា​មកប្រៀបផ្ទឹម និង​ប្រាសាទបុរាណ​មួយនេះបានឡើយ។
ប្រាសាទ​ព្រះ​គោ​បាន​កសាងឡើង​នៅ​ចុង​សតវត្ស​ទី​៧ ​ធ្វើ​អំពី​ឥដ្ឋក្រហម និង​មាន​ផ្តែរ​កសាង​អំពី​ថ្មភក់ ប៉ុន្តែ​បច្ចុប្បន្ន​បាន​បាក់​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង​ហើយ។​ ននៅខាងមុខទ្រាសាទមានកសាងរូបសំណាកព្រះគោមួយយ៉ាងធំថែមទៀតផង ទើបបាន​គេ​ឱ្យឈ្មោះថា ប្រាសាទ​ព្រះ​គោ​មកដល់​សព្វថ្ងៃ។..
#ឯកសារយោង ÷ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង

រូបភាព÷ ក្រុមទេសចរខ្មែរ-Khmer Tourist

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង, Government Organization, .

Photos from ការិយាល័យសិល្បៈទស្សនីយភាពខេត្តស្ទឹងត្រែង's post 04/04/2023
25/09/2022
21/09/2020

សេចក្តីណែនាំ ស្ដីពី ការដាក់ឲ្យអនុវត្តនីតិវិធី និងទម្រង់បែបបទ នៃការគ្រប់គ្រងទីតាំងផលិត និងលក់ចម្លាក់ពុម្ពស៊ីម៉ង់ត៍។

15/09/2020

នៅរសៀលថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ លោកស្រី ញោច សារឿន ប្រធានមន្ទីរស្ដីទី និងលោកអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តី ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូន លោក ផេង ណាឡៃ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

24/07/2020

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង យើងខ្ញុំសូមគោរពអបអរសាទរដ៏ស្មោះ ជូនចំពោះ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជ្យបណ្ឌិតសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ ។

07/07/2020

អបអរសាទរខួប១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
៧ កក្កដា ២០០៨ - ៧ កក្កដា ២០២០

19/06/2020

ថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្ត បានសហការជាមួយសាលាស្រុកសេសាន ដឹកនាំក្រុមសិល្បៈយុវជនជំនាន់ទី១ស្រុកសេសាន ដើម្បីសម្តែងរបាំជូនពរ និងរបាំគែន ក្នុងកម្មវិធីបូកសរុបរបាយការណ៍ការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ត និងកម្មវិធីអំពាវនាវរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អុនសាខាស្រុកសេសាន៕

13/04/2020

សារជូនពរ ជូនចំពោះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំថ្នាក់ដឹកនាំនិងមន្រ្តីរជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីសួស្តី មហាប្រសើរ ជូនចំពោះឯកឧត្តម ឈាង ឡាក់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះលើជម្ងឺកាចសាហាវនានា និងសូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

13/04/2020

សារជូនពរ ជូនចំពោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំថ្នាក់ដឹកនាំនិងមន្រ្តីរជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីសួស្តី មហាប្រសើរ ជូនចំពោះឯកឧត្តម ម៉ុម សារឿន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះលើជម្ងឺកាចសាហាវនានា និងសូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

13/04/2020

សារជូនពរ ជូនចំពោះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំថ្នាក់ដឹកនាំនិងមន្រ្តីរជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីសួស្តី មហាប្រសើរ ជូនចំពោះឯកឧត្តម ឡូយ សុផាត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះលើជម្ងឺកាចសាហាវនានា និងសូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

13/04/2020

សារជូនពរ ជូនចំពោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងខ្ញុំថ្នាក់ដឹកនាំនិងមន្រ្តីរជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវី សូមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យសិរីសួស្តី មហាប្រសើរ ជូនចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះលើជម្ងឺកាចសាហាវនានា និងសូមប្រកបទៅដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

03/10/2019

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០១៩ និងលើកទិសភារកិច្ចបន្តរដ្ឋបាលខេត្ត
==================================
ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ លោកស្រីប្រធានស្ដីទី បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០១៩ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

07/06/2019

ថ្ងៃសុក្រ ៥កើត ខែសេជ្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនិង ថ្ងៃសុក្រ ខែមិថុនា ឆ្នាំ២០១៩
=============

ថ្ងៃសុក្រ រៀងរាល់សប្ដាហ៍ តែងតែធ្វើការសម្អាតជុំវិញបរិវេណមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង។

11/04/2019

សារជូនពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ជូនចំពោះ ឯកឧត្តម ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣.

11/04/2019

សារជូនពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ជូនចំពោះ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣.

11/04/2019

សារជូនពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង ជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣.

31/01/2019

***សេចក្តីជូនដំណឹង***
ស្តីពីការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកនិងកំណាព្យរឿងឆ្នាំ២០១៩(ពានរង្វាន់ : ព្រះនាងឥន្ទ្រទេវី)រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

30/01/2019

ថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ២០១៩​ លោកស្រីប្រធានស្ដីទី បានចូលរួមសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត​ និងការអនុវត្តផែនការភូមិ​ ឃុំ​ សង្កាត់​ ស​ គ្មានគ្រឿងញៀ​ន ក្រោមអធិបតីភាព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅសាលាខេត្តស្ទឹងត្រែង។

07/06/2018

នៅរសៀលថ្ងៃព្រហស្បតិ៍ទី៧ ខែមិថុនា ឆ្នាំ២០ឥ៨ លោកស្រីប្រធានមន្ទីរស្ដីទី បានចូលរួមសិក្ខាសាលាស្តីពីព្រះវិហារបុរាណ ការប្រឈមនឹងហានិភ័យនិងកិច្ចអភិរក្ស ។

07/06/2018

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

កិច្ចសម្ភាសន៍ របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានអាជ្ញាធរជាតិអប្សារា ស្តីពីលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៣០ នៃគណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឃន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ(អាយ.ស៊ី.ស៊ី.អង្គរ)។

04/06/2018

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង

ថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីប្រធានបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០១៨ និងទិសដៅភារកិច្ចបន្ត ។

04/06/2018

ថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីប្រធានបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០១៨ និងទិសដៅភារកិច្ចបន្ត ។

24/05/2018

ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកស្រីប្រធានស្ដីទី រួមនិងមន្រ្តី បានចូលរួមសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់មុខងារសាធារណៈលេីផ្នែកធនធានមនុស្ស និងការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តផ្សេងៗដែលទាក់ទងនឹងការងារបុគ្គលិក" ក្រោមអធិបតីភាពឯកឧត្តម ឡុង ប៉ុណ្ណាសីុរីវត្ថ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ

19/05/2018

ពិធីបិទមហោស្រពសិល្បៈតន្រ្តីគង

18/05/2018

ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្រុមសិល្បៈគងជនជាតិព្រៅ ដឹកនាំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចូលរួមសិក្ខាសាលាស្ដីពី "តន្រ្តីគងជនជាតិដើមភាគតិច នៅខេត្តរតនគីរី" ។

13/04/2018

Love Stung Treng More, GGC

02/03/2018

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពត៍មានទាក់ទងនឹងការរកឃើញប្រាសាទថ្មីរួចមក លោកស្រី ញោច សារឿន ប្រធានស្ដីទីមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្តបានដឹកនាំមន្រ្តីនិងក្រុមសសយកមន្ទីរ សហការជាមួយ លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទកំណប់ ដែលស្ថិតនៅចំណុចអូក្រាក់ ក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

28/12/2017

នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី ញោច សារឿន ប្រធានស្ដីទី #មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីចុះពិនិត្យទីកន្លែងដែលមានតាំងវត្ថុបុរាណនៅ #រម្មណីយដ្ឋានបក្សីមេគង្គ ដោយមានការសហការជាមួយ #អាជ្ញាធរមូលដ្ឋាន ។
#វត្ថុបុរាណ

26/12/2017

នារសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី ញោច សារឿន ប្រធានស្ដីទី #មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងលោកអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីក្នុងមន្ទីរ ចុះទៅពិនិត្យទីតាំង #ប្រាសាទភ្នំប្រាសាទ ដែលប្រជាពលរដ្ឋស្នើសុំសាងសង់វត្តអារាម ក្នុងតំបន់នោះ ដោយមានការសហការជាមួយលោកស្រីមេឃុំ អូវៃ ។

18/12/2017

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាឲ្យបម្រើការងារនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សម្រាប់ឆ្នាំ២០១៨ ។

12/12/2017

អ្នកគ្រូ អឹុង គន្ធា-Oeng Kunthea

📝ចំណេះដឹងទូទៅ

👍កុំភ្លេចចុច Like Page និងដាក់ see first ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជារៀងរាល់ថ្ងៃ។

09/12/2017

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

លោកជំទាវ ភឿង សកុណា ព្រមទាំងថ្នាក់ដឹកនាំនិង មន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមចូលរួមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» Gobla Ambassador for Tuorism and Sustainable Development Goals» និងការប្រគល់ពានរង្វាន់ដល់រាជធានីភ្នំពេញ ជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨​ របស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក​ម្មអឺរ៉ុប។

02/12/2017

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ពិធីទទួល គ្រឿងអល្លង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេស ដើម្បីយកទៅរក្សាទុកក្នុងសារមន្ទីរជាតិ។

23/11/2017

មន្រ្តីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើឯកសារព្រាងប្រវត្តិជនជាតិដើមភាគតិចចារ៉ាយ មុខម្ហូប និងវិធីសាស្ត្រធ្វើមេដំបែ និងរបៀបបិតស្រាពាងរបស់ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគីរី ។
មណ្ឌលគិរី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧

22/11/2017

របាំជូនពរ

22/11/2017

របាំភោគផលម្នាស់ផ្អែម

Videos (show all)

ពិធីបិទមហោស្រពសិល្បៈតន្រ្តីគង

Website