Dom Neung

Dom Neung

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dom Neung, TV Channel, chicago, Chicago, IL.

នាងខ្ញុំ Dom Neung [ ដំណឹង ] សូមពុកម៉ែបងប្អូន💜🇰🇭
ជួយគាំទ្រ Like and Follow នាងខ្ញុំ ម្នាក់មួយផង
( ផ្សាយ ហេតុការណ៍ថ្មីៗ ព័ត៌មានពិត រឿងពិត ក្នុងសង្គម )
សូមអរគុណ🙏 ទុកជាមុន

05/29/2026

🙏 សូមជួយស៊ែរម្នាក់មួយផង! ក្មេងស្រីអាយុ ១៤ឆ្នាំ ឈ្មោះ ឈុំ ស្រីនីន សិស្សវិទ្យាល័យតេជោ បានបាត់ខ្លួនក្រោយចេញពីរៀន តាំងពីថ្ងៃទី 27-05-2026 រហូតមកដល់ពេលនេះមិនទាន់មានដំណឹងឡើយ។ ក្រុមគ្រួសារកំពុងព្រួយបារម្ភយ៉ាងខ្លាំង សូមបងប្អូនដែលបានឃើញ ឬមានព័ត៌មាន មេត្តាជួយទាក់ទងមកផង 🙏😢

♦️បានប្រទះឃើញ សូមមេត្តាជួយទាក់ទងមកក្រុមគ្រួសារតាមរយៈលេខទូរសព្ទ៖ 060 980 981 ឬ 071 949 4624។ សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា!​ជួយស៊ែរ🙏🙏🙏

05/29/2026

តាមពិតបង [ជាន់ _ ផ្អៀង] ស៊េរីចាស់ផ្សារកណ្ដាលក៏ធ្លាប់វាស់កម្ពស់នៅប៉ុស្តិ៍ផ្សារកណ្តាល ១ដែរ
👉អញ្ចឹងតើបានផ្អៀង😁

Photos from Dom Neung's post 05/29/2026

Update: ករណីក្រុមអ្នកបើកបររថយន្តតាក់ស៊ី wow now ប្រមូលផ្តុំគ្នានៅច្រកចេញចូល ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឱ្យក្រសួងអនុញ្ញាតឱ្យពួកគាត់បានប្រកបមុខរបររត់តាក់ស៊ី ដោយប្រើប្រព័ន្ធ APP wow now ដូចរាល់ដងវិញនោះ មកដល់ពេលនេះពួកគាត់បានឈប់ធ្វើការតវ៉ាហើយ បន្ទាប់ពីបានស្តាប់ការពន្យល់ពីមន្ត្រីជំនាញក្រសួងរួចមក។ ពាក់ព័ន្ធករណីនេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ថា ក្រសួងមិនអនុញាតឱ្យក្រុមហ៊ុនមានរថយន្តផ្ទាល់ខ្លួនទេ ដូចជំហរដែលក្រសួងបានចេញសេចក្តីប្រកាសរួចម្តងហើយ។

05/29/2026

ា_ឆ្នាំ២០២៦ មានភ្លៀងធ្លា_ក់_ខ្យល់ខ្លាំ_ង
មានក_រណីរ_ន្ទះ_បា_ញ់សត្វគោស្លា_ប់ជាច្រើនក្បាល នៅភូមិថ្មី និងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

05/29/2026

ពុទ្ធោអើយ! ៤នាក់ប្តីប្រពន្ធ និង កូនក្នុងពោះ៣ខែ នាំគ្នា ទៅព្រួសស្រូវបែរជាអកុសលត្រូវ_រន្ទះ_បា_ញ់ស្លា-ប់យ៉ាង អាណោចអាធ័ម ទីតាំងស្ថិតនៅ នៅឃុំ មេទឹក ភូមិចិន្តាយ
សូម បងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នា

Photos from Dom Neung's post 05/28/2026

អាជ្ញាធរខណ្ឌច្បារអំពៅ បានសម្របសម្រួលដោះស្រាយបញ្ចាប់ ជម្លោះរវាងលោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ជាមួយបុគ្គលិកបង្រៀនរួចហេីយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជម្លោះពាក្យសំដី រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ ទី២ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ ។

ក្រោយពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមពីសកម្មភាព រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ (ខ) ដោយមានការសម្របសម្រួល របស់លោក សឺង ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរបានឯកភាពគ្នា នូវចំណុចមួយចំនួនដូចខាងក្រោម ៖

១. ភាគីទាំងពីរព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នាដែលនាំអោយកើតមានរឿង
២. ភាគីខ ព្រមលុបវីដេអូសកម្មភាពដែលបានបង្ហោះក្នុងបណ្តាញសង្គម
៣. ភាគីខ ព្រមដកពាក្យបណ្តឹងទាំងអស់ដែលបានដាក់
៤. ភាគីទាំងពីរប្តេជ្ញាចិត្តឈប់រំលឹកនូវរឿងដែលបានកើតឡើងហើយយកមកនិយាយដែលជាហេតុនាំ អោយកើតជារឿងដដែលៗ

ភាគីទាំងពីរបានទទួលយកការណែនាំសម្របសម្រួល ពីលោក សឹងឈុន ប្រធានការិយាល័យ អប់រំខណ្ឌច្បារអំពៅ ដើម្បីបញ្ចប់រឿងរ៉ាវនេះដោយធ្វើការសូមទោសគ្នាទៅវិញទៅមកក្រោមមបរិយាកាស រីករាយ និងស្និទ្ធស្នាល ។

05/28/2026

ក្តៅៗ! បឋម នាយកសាលាបឋមសិក្សារបោះអង្កាញ់ ប្រើហិង្សា លើបុគ្គលិកបង្រៀន ដោយពុំទាន់ដឹងពីមូលហេតុ នាព្រឹកថ្ងៃ២៨ ឧសភា ២០២៦ ក្នុងបន្ទប់ប្រជុំ នសាលាបឋមសិក្សារបោះអង្កាញ់ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Photos from Dom Neung's post 05/28/2026

សារដាស់តឿន [ ត្រឹមជាសង្សារវា_ហ៊ាន លើដៃកា_ប់យើងហើយ បើលជា ប្ដីប្រពន្ធវិញ..? គិតពិចារណាតាមការគួរ...! ]

♦️និស្សិតស្រីឆ្នាំទី ៣ម្នាក់ត្រូវបានបុរសជាសង្សារកា.../ប់ជាច្រើន កាំ.../បិតក្រោយពីនាងចង់បែកផ្លូវគ្នា ដែលបណ្តាលឲ្យខាងបុរស ជាសង្សារមានការគុំ..../គួននារីខាងលើនេះ

05/27/2026

❌នេះជាមុខជនសង្ស័យដែលកា_ប់ស_ម្លា_ប់សង្សារដែលជានិស្សិតស្រីឆ្នាំទី៣ម្នាក់បណ្តាលឱ្យរ_ងរ_បួ_ស_ធ្ង_ន់បន្ទាប់ពីនាងសុំបែកជាច្រេីនលេីកច្រេីនសារ
♦️ក្រោយធ្វើសកម្មភាពកា..ប់រួ.ចរត់​គេច​ខ្លួន​បាត់​ស្រមោល​
ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​
👉កាល​ពី​វេលាម៉ោង​០២:៣០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ជម្ពូវ័ន​២​(ផ្ទះ​ជួល​៥ជាន់)​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ

05/27/2026

២៨ ឧសភា ២០២៦ រយៈពេលមួយឆ្នាំហើយ ដែលវីរៈកងទ័ពខ្មែរ សួន រោន បានពលីជីវិតដោយសារការលួចបាញ់ប្រហារពីសំណាក់កងទ័ពថៃ ក្នុងសកម្មភាពឈ្លានពានទឹកដីកម្ពុជា។

យើងខ្ញុំជារាស្ត្រខ្មែរសូមចងចាំជានិច្ចនូវពលិកម្មដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព សួន រោន។ ក្តីឈឺចាប់ខ្លោចផ្សារមហាធំធេងនៃទង្វើដ៏ឃោរឃៅរបស់កងទ័ពថៃ មកលើកងទ័ពខ្មែរ ពលរដ្ឋខ្មែរ និងទឹកដីខ្មែរមិនអាចគូសលុប ឬយកអ្វីមកជួសជុលបាននោះឡើយ។

សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ សួន រោន បានទៅកាន់សុគតិភព។

05/27/2026

🔴 ខេត្តតាកែវ : ម្តាយយំឱប ស-ព កូនស្ទើបាត់ស្មារតី ខណៈពេលដែលប្តី របួ/-ស ធ្ងន់ សន្លប់ស្តូកស្តឹង ។ គ្រោះថ្នាក់កើតឡើងមុននេះបន្តិច ខណៈប្តីដឹកកូនទៅយកប្រពន្ធ ស្រាប់តែ បុ/-ក ជាមួយរថយន្តដឹកទឹកកក
បណ្តាលឱ្យកូន ស្លា/——ប់ ភ្លាមៗ😢🕊️

Want your business to be the top-listed Media Company in Chicago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Chicago
Chicago, IL
60616