Silver Jackson
No Bio yet
Replace Oil Filter
ពិភពលោកចាប់ផ្ដើមដឹងថាសៀមពិតជាចោរ
Al Jazeera
Thailand stared up
12/20/2025
សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតយ៉ាងដំណំពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយទាហានឈ្លានពានថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥—
ទិដ្ឋភាពនៃសាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋនៅច្រកទ្វារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតយ៉ាងដំណំពីការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយទាហានឈ្លានពានថៃកាលពីពេលថ្មីៗនេះ។
សូមរម្លឹកថា ថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន។ល។ ដែលបណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង។
រូបថត៖ ហុង ម៉េងឡុង
ប្រភព AKP
12/20/2025
សារព័ត៌មាន Aljazeera ទាំងភាសាអង់គ្លេស និងភាសាអារ៉ាប់បានចុះមកយកព័ត៌មានដោយផ្ទាល់នៅកម្ពុជា និងពីប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាននានាទាំងរូបភាពនិងអត្ថបទ ដែលនាំយកនូវការពិតនៃការរងគ្រោះរបស់កម្ពុជាពីសកម្មភាពនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើបូរណភាពដែនដីកម្ពុជា។ នេះជាការតស៊ូនៅលើសមរភូមិព័ត៌មានរបស់កម្ពុជាចំពោះមុខនៃការមួលបង្កាច់ ការភូតកុហក និងការផ្សាយព័ត៌មានបំភ្លៃពីថៃ ដើម្បីបង្កហេតុបង្កើតជាលេសឈ្លានពានកម្ពុជា។ ចំណងជើងធំៗដូចជា កម្ពុជានិយាយថាថៃបានបើកការវាយប្រហារជាថ្មីលើកម្ពុជា, កម្ពុជាថាថៃទម្លាក់គ្រាប់បែក….
#ឯកឧត្តម Neth Pheaktra
12/15/2025
12/15/2025
ថៃយករូបបង្កើតដោយAIដើម្បីបោកប្រាស់ពលរដ្ឋខ្លួនឯង
12/15/2025
Why Trump doesn't check the satellites to see who is violating the ceasefire?
Click here to claim your Sponsored Listing.