Newsmedia

Newsmedia

ตำแหน่งใกล้เคียง บริษัท โฆษณาและการตลาด

รถแห่นครชัยศรี นครปฐม
รถแห่นครชัยศรี นครปฐม
73000
รถแห่กำแพงแสน นครปฐม
รถแห่กำแพงแสน นครปฐม
73000
รถแห่พุทธมณฑล นครปฐม
รถแห่พุทธมณฑล นครปฐม
7300
A design
A design
ถนน หน้าพระ
รถแห่นครปฐม ป้ายไวนิล ติดต่อ
รถแห่นครปฐม ป้ายไวนิล ติดต่อ
73000
ที่ปรึกษาการตลาดออนไลน์
ที่ปรึกษาการตลาดออนไลน์
Amphoe Nakhon Chai Si 73120
Osora media ป้าย สติกเกอร์ ถ่ายภาพมุ
Osora media ป้าย สติกเกอร์ ถ่ายภาพมุ
2/26 หมู่ที่ 1 อำเภอนครชัยศรี ตำ, Amphoe Nakhon Chai Si
ของชำร่วยงานพิธีต่างๆนครชั
ของชำร่วยงานพิธีต่างๆนครชั
Amphoe Nakhon Chai Si 73120
SP Graphic
SP Graphic
73000
รถแห่ดอนตูม นครปฐม
รถแห่ดอนตูม นครปฐม
73000
กลูต้าพิ้งค์ By The Richone
กลูต้าพิ้งค์ By The Richone
73210
เอเบิลอาร์ต โฆษณา
เอเบิลอาร์ต โฆษณา
14หมู่4 ต.หนองโพ อ.โพธาราม จ.ราช, Photharam
ป้ายโฆษณา ทุกชนิด
ป้ายโฆษณา ทุกชนิด
371 ถนน มาลัยแมน ต.ทุ่งกระพังโหม อ.กำแพงแสน จ.นครปฐม, Amphoe Kamphaeng Saen
iHereArt
iHereArt
11/15 หมู่ 3 งิ้วราย นครชัยศรี, Amphoe Nakhon Chai Si
K U K Managrment Co.,ltd.
K U K Managrment Co.,ltd.
80 ม.11 ต.บางระกำ อ.บางเลน นครปฐม, Bang Rakam

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Newsmedia, เอเจนซี่โฆษณา, Nakhon Pathom.

เปิดเหมือนปกติ

06/10/2017

នៅ​កម្ពុជា​រក​ឃើញ​មាន​អ្នកជំងឺ​មហារីក​សុដន់​វ័យក្មេង​ទៅ​ៗ ហើយ​គ្មាន​វ៉ាក់សាំង​ការពារ​ទេ​!

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ជំងឺមហារីក​សុដន់ ច្រើន​តែ​កើត​មាននៅ​លើ​ស្ត្រី​ដែល​មាន​វ័យ​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ក៏​ពិតមែន តែ​នៅ​កម្ពុជា​ជំងឺមហារីក​សុដន់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា មាន​កើត​លើ​ស្ត្រី​វ័យក្មេង​ច្រើន​ជាង​មុន ។
លោក​សាស្ត្រាចារ្យ គួ​យ សំណាង នាយ​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀតបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​អោយ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ពិសេស​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​ឃើញ​ថា អ្នក​ដែល​កើត​មាន​ជំងឺមហារីក​ច្រើន​ជាងគេ គឺ​មាន​អាយុ​ចាប់ពី​៤៥​ឡើង​ទៅ ហើយ​មធ្យម​មាន​អាយុ​៣៥​ឡើង​។
លោក​សាស្ត្រាចារ្យ គួ​យ សំណាង បាន​បញ្ជាក់​ថា ៖ «​ក្នុង​នោះ​ផង​ដែរ យើង​ក៏​រក​ឃើញ​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ គឺ​មាន​ស្ត្រី​វ័យក្មេង​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​មហា​រីក​កាច ដែល​អ្នកជំងឺ​ក្មេង​បំផុត​មាន​អាយុ​ត្រឹមតែ ១៨​ឆ្នាំ ប៉ុន្តែ​ករណី​នេះ គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ បើ​ទោះបីជា​ករណី​ជំងឺមហារីក​ស​ដ​ន់​នៅ​កម្ពុជា ដែល​រក​ឃើញ​កើត​មាន​លើ​ជន​រង​គ្រោះ​វ័យក្មេង មាន​ចំនួន​តិចតួច​ក៏​ពិតមែន តែ​វា​ជា​ហា​នី​ភ័យ​ដែល​គួរ​ឱ្យ​បារ​ម្ម​ណ៍​ផង​ដែរ សម្រាប់​ប្រជាជន​របស់​យើង ព្រោះ​ដោយសារ​ជំងឺ​នេះ​មិន​មាន​វ៉ាក់សាំង​ការពារ ដូច​ជា​ជំងឺមហារីក​មាត់ស្បូន​នោះ​ទេ​»​។
លោក​សាស្ត្រាចារ្យ គួ​យ សំណាង បាន​ពន្យល់​ថា កត្តា​ជំរុញ​នាំ​អោយ​កើត​មាន​ជំងឺ​មហា​រី​សុដន់​ចំពោះ​អ្នក​ដែល​មាន​អាយុ​តិច​នោះ គឺ​កត្តា «​ហ្ស៊ែ​ន បូក​រួម​ទៅ​នឹង​កត្តាបរិស្ថាន​ជុំវិញ​» ដែល​កត្តា​ទាំងនេះ​គឺជា​បញ្ហា​ដែល​មិន​អាច​ទប់ស្កាត់​បាន​។
សូម​ញ្ជា​ក់​ផង​ដែល​ថា ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០១៧ រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខែ្ម​រ​-​សូ​វៀត​ផ្នែក​ជំងឺមហារីក ចំនួន​អ្នក​ដែល​កើត​មាន​ជំងឺមហារីក និង​បាន​មក​ទទួល​សេវា​ព្យាបាល គឺ​មាន​ចំនួន​១.១៤៨​នាក់ ហើយ​ក្នុង​នោះ​មាន​អ្នកជំងឺ​ដែល​កើត​ជំងឺ​មហា​រី​សុដន់​មាន​ជំ​នួន​ជាង​១៥០​នាក់​៕

Source: kohsantepheapdaily

06/10/2017

មូលហេតុ​នៃ​ក្រួស​ក្នុង​តម្រងនោម

ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៧:០០ (06-10-2017 07:00)

ដោយសារ​បុរស​មាន​ម៉ាស់​សាច់ដុំ​ច្រើន​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី ដូច្នេះ​មាន​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រងនោម​ច្រើន​ជាង​ស្ត្រី ។ បញ្ហា​នេះ​កើតឡើង​ដោយសារ​តែ​ការ​បំបែក​ម៉ាស់​សាច់ដុំ​មាន​ជា​ប្រចាំ​ថ្ងៃ​ជំរុញ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រងនោម ។

ទោះជា​យ៉ាងណា​ក្តី មាន​កត្តា​ហានិភ័យ​ជា​ច្រើន​ទៀត​ដែល​បុរស និង​ស្ត្រី​សុទ្ធតែ​អាច​កើត​ក្រួស​ក្នុង​តម្រងនោម ។
ចង់​ដឹង​ថា​មាន​កត្តា​អ្វីខ្លះ​ទៀត សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​៖

១-​ប្រវត្តិ​គ្រួសារ​៖ អ្នក​ប្រឈម​មុខ​នឹង​ការ​កើត​ក្រួស​ក្នុង​តម្រងនោម​ប្រសិនបើ​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​ធ្លាប់​កើត​ជំងឺ​នេះ ។
២-​ប្រវត្ដិ​ផ្ទាល់ខ្លួន​៖ ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រងនោម គឺ​ខ្ពស់​ប្រសិនបើ​អ្នក​ធ្លាប់​មាន​កើត​ជំងឺ​នេះ​ម្តង​រួច​មក​ហើយ ។
៣-​អាយុ​៖ ទោះបីជា​ក្រួស​ក្នុង​តម្រងនោម​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ក៏​ដោយ ប៉ុន្តែ​វា​ច្រើន​កើត​ចំពោះ​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើង​ទៅ ។
៤-​ភាពធាត់​៖ ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​រាង​កាយ​ខ្ពស់​ខ្លាំង ទំហំ​ចង្កេះ​ធំ និង​ការ​ឡើង​ទម្ងន់​សុទ្ធតែ​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ក្រួស​ក្នុង​តម្រងនោម ។
៥-​ការ​បាត់បង់​ជាតិ​ទឹក​៖ ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។ ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ក្តៅ​ស្ងួត ឬ​ធ្វើការ​នៅ​ក្នុង​បរិស្ថាន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បែកញើស​ច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​គ្រោះ​ក្នុង​តម្រងនោម ។

៦-​របប​អាហារ​មួយ​ចំនួន​៖ ការ​បរិភោគ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូ​តេ​អុ​ី​ន​សត្វ ជាតិ​សូ​ដ្យូ​ម (​អំបិល​) និង​មាន​ជាតិ​សរសៃ​តិច​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។ បញ្ហា​នេះ​ជា​ការណ៍​ពិត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ប្រៃ​ខ្លាំង ។ ជាតិ​អំបិល​ច្រើន​ពេក​អាច​បង្កើន​ជាតិ​កាល់ស្យូម​នៅ​លើ​តម្រងនោម​នាំ​ឲ្យ​អ្នក​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រងនោម ៕

Source: kohsantepheapdaily

03/10/2017

មើល​រឿង​អាសអាភាស​បណ្តាលឱ្យ​បុរស​ងាប់​លិង្គ​?

​តើ​អ្នក​ចង់​មានការ​រួមភេទ​ច្រើន​ជាមួយ​ស្ត្រី ហើយ​មិន​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ការរួម​ភេទ​ដែរ​ទេ​? ក្រុម​វេជ្ជបណ្ឌិត​អាមេរិក​បាន​ព្រមាន​ថា អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​ការមើល​រឿង​អាសអាភាស​។​

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​លើកឡើងថា ជំនួស​ឱ្យ​ការ​ដាស់​អារម្មណ៍​ផ្លូវភេទ រឿង​អាសអាភាស​ហាក់​មាន​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ចំណង់​ផ្លូវភេទ​ទៅវិញ​។ ទស្សនា​វ​ដ្តី Rolling Stone បាន​រាយការណ៍​អំពី​អ្នក​ចូល​មើល​រាប់ពាន់នាក់​លើ​វេ​ប​សាយ Reboot Nation and Your Brain on Porn បាន​ប្តេជ្ញាចិត្ត​ប្រឆាំងនឹង​ការ​ញៀន​មើល​រឿង​សិច ដែល​ពួកគេ​ជឿជាក់ថា ពួកគេ​រងគ្រោះ​ពី​ការ​ងាប់​លិង្គ​។​

​ការលើកឡើង​ខាងលើ​ត្រូវបាន​បន្ទរ​ដោយ​អ្នក​ព្យាបាល​ការ​រួមភេទ​ឈ្មោះ វ៉ា​នេ​សា ម៉ា​រី​ន ដែល​បាន​ប្រាប់ Rolling Stone ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​មានការ​កើនឡើង​នៃ​ករណី​ងាប់​លិង្គ (ED) ក្នុងចំណោម​បុរស​វ័យក្មេង បើទោះបីជា​កាលពី​ដើមឡើយ ជំងឺ​នេះ​គឺជា​លក្ខណៈ​របស់​មនុស្ស​ចាស់​ក៏ដោយ​។​

​លោកស្រី​ម៉ា​រី​ន​បាន​និយាយថា “​ខ្ញុំ​បានឃើញ​យ៉ាងច្បាស់​នូវ​ការកើនឡើង​យ៉ាងខ្លាំង​នូវ​អត្រា​នៃ​ការ​ងាប់​លិង្គ​ចំពោះ​បុរស​វ័យក្មេង ជាពិសេស​ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ចុង​ក្រោយនេះ​។ មូលដ្ឋាន​អតិថិជន​ជា​មធ្យម​របស់ខ្ញុំ​កំពុង​ចាប់ផ្តើម​មាន​វ័យ​កាន់តែ​ក្មេង​ទៅៗ​ហើយ​” ។​

​ទស្សនា​វ​ដ្តី Rolling Stone ក៏​សំដៅ​ទៅលើ​លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ​នៅឯ​មជ្ឈមណ្ឌល​នាវាចរណ៍​សាន់​ឌី​ហ្គោ ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ម៉ាត់​ធូ គ្រី​ស្មាន់ អ្នកជំនាញ​ព្យាបាល​តម្រងនោម ដែល​បាន​នាំយក​ការផ្សាភ្ជាប់​រវាង​សិច​និង​ការ​ងាប់​លិង្គ មក​ពិភាក្សា​។​

​អំឡុងពេល​នៃ​ការស្រាវជ្រាវ អ្នកជំនាញ​បាន​សម្ភាស​បុរស ៣១២ នាក់​អាយុ​ពី ២០ ទៅ ៤០ ឆ្នាំ​។ ៣,៤ ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​បាន​និយាយថា ពួកគេ​ចូលចិត្ត​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅពេល​មើល​ភាពយន្ត​អាសអាភាស​ជាជាង​រួមភេទ​។​

​អ្នក​ដែល​នៅ​សេសសល់​បាន​និយាយថា មើល​រឿង​សិច​កាន់តែច្រើន ពួកគេ​កាន់តែ​ទទួលរង​នូវ​ការ​ងាប់​លិង្គ​។​

​ទន្ទឹមនឹង​នេះដែរ អ្នកឯកទេស​ខាង​ជំងឺ​ផ្លូវភេទ លោក អៀន កឺ​ន័​រ បាន​ព្រមាន​ប្រឆាំងនឹង​ការប្រៀបធៀប​រវាង​ការមើល​រឿង​អាសអាភាស​និង​ការ​ងាប់​លិង្គ ដែល​គាត់​និយាយថា អាចមាន​ការផ្សាភ្ជាប់​ទៅ​រឿង​ផ្សេង​ច្រើនជាង​នេះ​។​

​គាត់​បាន​ប្រាប់ Rolling Stone ថា “​ខ្ញុំ​មិន​គិតថា រឿង​អាសអាភាស​បង្ក​ឱ្យ​ងាប់​លិង្គ​នោះទេ​។ ខ្ញុំ​គិតថា​កុន​សិច​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​របស់​បុរស​ម្នាក់​ដែលមាន​ជំងឺ​ងាប់​លិង្គ​”៕ ដោយ៖ កញ្ញាដាលីស

Source: rasmeinews

03/10/2017

បុរស​អាយុ​ច្រើន ពេល​មានកូន​អាច​ប៉ះពាល់​ដល់​ទារក​

ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ថា អាយុ​របស់​បុរស​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​របស់​ទារក ដូចជា​៖ ការ​រលូត​កូន និង​ពិការភាព​ពី​កំណើត​ជាដើម ។​
​ ​
�​ការ​រលូត​កូន​៖
​ការស្រាវជ្រាវ​មួយចំនួន បាន​បង្ហាញថា ស្ត្រី​ដែលមាន​ផ្ទៃពោះ​ជាមួយ​បុរស​ដែលមាន​វ័យ​ចំណាស់ គឺអាច​មាន ហានិភ័យ​ខ្ពស់ នៃ​ការ​រលូត​កូន ។​
​ ​
�​ជំងឺ Autism:
​ទារក​ដែល​កើត​ពី​បុរស ដែលមាន​អាយុ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ ហាក់ដូច​ជាមាន​ភាពខុស​ប្រក្រតី ជាង​ទារក ដែល​កើត​ពី​បុរស ដែលមាន​អាយុ​តិចជាង​៣០​ឆ្នាំ ។​
​ ​
�​ពិការភាព​ពី​កំណើត​៖
​ទារក​កើត​ពី​ឪពុក ដែលមាន​វ័យ​ចំណាស់ អាច​ទទួលបាន​ពិការភាព ពី​កំណើត​ដ៏​កម្រ​មួយចំនួន ដូចជា ជំងឺ ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់ ឆ្អឹង ប៉ុន្តែ​ការ​ប្រឈម​នេះ មាន​កម្រិត​ទាប​តែប៉ុណ្ណោះ ។​
​ ​
�​ភាព​វិកលចរិត​៖
​កុមារ​កើត​ពី​ឪពុក ដែលមាន អាយុ​លើសពី​៥០​ឆ្នាំ​ឡើង ហាក់ដូចជា អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ខួរក្បាល របស់​កុមារ ជាង​កុមារ​ដែល​កើត​ពី​ឪពុក ដែលមាន​អាយុ​តិចជាង​២៥​ឆ្នាំ ។​

�​ការចុះ​ខ្សោយ​នៃ​ខួរក្បាលៈ​
​នៅក្នុង​ការសិក្សា​មួយ នៅក្នុង​ឆ្នាំ​២០០៩ បង្ហាញថា កុមារ​ដែល កើត​លើ​បុរស ដែលមាន​វ័យ​ចំណាស់ មានការ​ធ្វើតេស្ត ដើម្បី​វាស់​ការផ្តោត អារម្មណ៍ ការចងចាំ ការអាន និង​ការ បង្ហាញ​ហេតុផល​នៅ​អាយុ​៧​ឆ្នាំ ថយចុះ ជាង​ធម្មតា ៕ ដោយ​៖ health.com.kh​

Source: rasmeinews

03/10/2017

ម៉ូដសក់ថ្មី

21/04/2017

ស្លាក់ឆ្អឹងត្រី អាច​ស្លាប់​ទេ​? គួរ​ធ្វើ​បែបណា ពេល​ស្លាក់ឆ្អឹងត្រី​

​ដោយ ៖វេជ្ជបណ្ឌិត ឈឹម សៅ​ភា​រ៉ា​ ថ្ងៃទី 20 មេសា 2017 ម៉ោង 11:22:AM
​តើ​មានរឿង​អ្វី​កើតឡើង ពេល​អ្នក​ច្រឡំ​លេប​ឆ្អឹង​ត្រី​នោះ​? តើ​អ្នក​អាច​ស្លាប់​ដោយសារ​ឆ្អឹង​ត្រី​នោះ​ដែរឬទេ​?

​ត្រី​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ មនុស្ស​មួយចំនួន មិន​ចូលចិត្ត​វា​នោះទេ ពីព្រោះ តែ​វា​មាន​ឆ្អឹង ហើយ​អាច​បង្ក​គ្រោះថ្នាក់​បាន​។ បើ​អ្នក​ញ៉ាំ​មិន​ប្រយ័ត្ន អ្នក​អាច​ស្លាក់​នៅជាប់​ក ប៉ុន្តែ តាមពិតទៅ វា​កម្រ​នឹង​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​ខ្លាំងណាស់​។ ពេលខ្លះ បើ​គ្រាន់តែ​អ្នក​ញ៉ាំ​ទឹក ឬ​បាយ​មួយ​ម៉ាត់​ពីរ វា​អាច​ដោះស្រាយបាន​ហើយ​។​

​កុំ​ស្លន់ស្លោរ បើ​អ្នក​លេប​វា​ចូលក្នុង​ពោះ​បាត់ទៅ នោះ​មានន័យថា​វា​តូច ហើយ​មិនមាន​គ្រោះថ្នាក់​នោះទេ​។ ក្នុងករណី​ភាគច្រើន វា​នឹង​ត្រូវបាន​រំលាយ នៅក្នុង​ក្រពះ​របស់​អ្នក​។ ហើយ​ប្រសិនបើ​វា​មិនអាច​រំលាយ​ទេ វា​ក៏​នឹង​ចេញមកក្រៅ​វិញ តាមរយៈ​លាមក​របស់​លោកអ្នក​ដែរ​។ ប៉ុន្តែ ប្រសិនបើ​វា​ស្អិត​ជាប់​នៅក្នុង​ពោះ​របស់​អ្នក មានតែ​គ្រូពេទ្យ​ទេ ទើប​អាចជួយ​អ្នក​បាន​៕

​ពេល​ស្លាក់ឆ្អឹងត្រី នៅជាប់​ក អ្នក​គួរតែ ៖
១. ញ៉ាំ​ចេក​
២. ញ៉ាំ​ដុំ​បាយ​ពីរ​បី​ដុំ​
៣. ញ៉ាំ​សណ្តែកដី​
៤. ញ៉ាំ​នំប៉័ង​។​

​បើ​មិន​បាត់​ទេ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

Source: rasmeinews

21/04/2017

នារី​អូស​តេស​ក្រុមហ៊ុន Vietjet វៀតណាម ជាប់​លេខ​២ មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​លោក​

​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietjet ដែល​ល្បី​ខាង​នារី​អូ​តេស​ស្លៀក​ឈុត​ប៊ី​គី​នី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កើប​ចំណូល​យ៉ាងច្រើន ពេលនេះ​បានជា​ប់​ជា​ក្រុមហ៊ុន​មាន​នារី​អូស​តេស​ទាក់ទាញ​បំផុត​លំដាប់​ទី​២ ក្នុង​លោក​។ នេះ​បើតាម​គេហទំព័រ​ទេសចរណ៍​កា​ណា​ដា VIVA Lifestyle and Travel​។​

​ចំណាត់ថ្នាក់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នេះ តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Air Serbia, Air France និង Singapore Airlines ដែល​ស្ថិតនៅ​កំពូល​គេ​ទាំង ៥​។​

​គេហទំព័រ VIVA ជឿថា ក្រុមហ៊ុន Vietjet ជាប់​ចំណាត់ថ្នាក់​មាន​នារី​ទាក់ទាញ​បំផុត​ទី ២ គឺ​ដោយសារតែ​ឯកសណ្ឋាន​ប៊ី​គី​នី​ដ៏​ប៉ិនប្រសព្វ ដែល​បាន​ចូលរួមចំណែក​នាំ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​។ កត្តា​នេះដែរ បានធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្នកស្រី Nguyen Thi Phuong Thao បាន​ក្លាយជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ភេទ​ស្រី​ដំបូង​គេ​នៅ​វៀតណាម​កាលពីពេល​ថ្មីៗ​នេះ ជាមួយ​ទ្រព្យសម្បត្តិ ១,២​ពាន់​លាន​ដុល្លារ​។​

​អ្នកស្រី Thao បាន​បើក​ដំណើរការ Vietjet ក្នុង​ឆ្នាំ ២០១១​។ គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Vietjet ស្រូបយក​អ្នកដំណើរ​បាន​ជិត ១៥​លាន​នាក់ និង​រកចំណូលបាន ១០៥​លាន​ដុល្លារ​អាមេរិក​។​

​ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​មាន​នារី​អូ​តេស​ទាក់ទាញ​បំផុត​លំដាប់​លេខ​១ គឺ Air Emirates ស្ថិតនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​។ Air Emirates បានទទួល​កេរ្តិ៍ឈ្មោះ​ជា​យូរ​មកហើយ​នៅលើ​បណ្ដាញ​សង្គម​តាមរយៈ​ឯកសណ្ឋាន​គ្មាន​ពីរ ងាយ​ចំណាំ និង​រូបរាង​នារី​អូ​តេស​ស្រស់ស្អាត​៕

Source: rasmeinews

21/04/2017

សុដន់​ស្ត្រី​នឹង​ប្រែប្រួល​គួរកត់សម្គាល់​បែបនេះ​សោះ នៅពេល​មាន​សម្រើប​ផ្លូវភេទ​?

មែនហើយ វា​មិនមែន​មានតែ​ទ្វារមាស​ទេ​ដែលមាន​ការប្រែប្រួល​ក្នុងពេល​រួមភេទ សុដន់​ក៏​ប្រែប្រួល​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ការប្រែប្រួល​មួយចំនួន​តូច​ចំពោះ​សុដន់​មនុស្ស​ស្រី​នៅពេល​ពួកគេ​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​៖

​សុដន់​ទៅជា​ហើម​តឹង​
​នៅពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ រាងកាយ​ទាំងមូល​ចាប់ផ្តើម​ត្រៀមខ្លួន​ដើម្បី​ឈានទៅ​ចំណុចកំពូល​ក្នុងការ​រួមភេទ​។ ស្ថិតក្នុង​ដំណាក់កាល​នេះ សុដន់​នឹង​ចាប់ផ្តើម​រីក​ធំ​។ ប៉ុន្តែ​សម្រាប់​បុរស​ចូរ​ចាំ​ថា មិនមែន​ស្ត្រី​ទាំងអស់​សុទ្ធតែ​ធ្លាប់មាន​អាកា​រៈ​សុដន់​រីក​ធំ​បែបនេះ​ក្នុងពេល​រួមភេទ​នោះទេ ដូច្នេះ​កុំ​រំពឹង​ខ្ពស់​ពេក​។​

​សុដន់​ចេះ​បញ្ចេញ​ក្លិន​
​ក្លិ​នេះ​គឺ​គ្មានអ្វី​ឡើយ គ្រាន់តែ​ជា​សារធាតុ​ដែល​បញ្ចេញ​ពី​ក្រពេញ​ញើស​នៅ​ម្តុំ​ជុំវិញ​ក្បាល​សុដន់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មនុស្ស​ប្រុស​មិនអាច​ស្រង់ក្លិន​មួយ​នេះ​ដឹង​ឡើយ​។​

​ក្បាល​សុដន់​ឡើង​រឹង​ដូច​លិង្គ​រឹង​ដែរ​
​នៅពេល​មនុស្ស​ស្រី​មួយចំនួន​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ក្បាល​សុដន់​ពួកគេ​នឹង​ទៅជា​រឹង​ខ្លាំង​។ រឿងនេះ​មិនមែន​កើតឡើង​ដោយសារ​ការប្រើ​ដៃ ឬ​មាត់​ភ្ញោ​ចឡើយ ប៉ុន្តែ​ដោយសារ​ការ​កន្ត្រាក់​រប​ស់​សាច់ដុំ​នៅក្រោម​ក្បាល​សុដន់​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​ស្ត្រី​តែ ៣០ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​បទពិសោធន៍​បែបនេះ​។​

​ផ្លាស់ប្តូរ​ពណ៌​
​ក្នុងពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ឈាម​ចាប់ផ្តើម​ហូរ​ចូលទៅក្នុង​តំបន់​ទ្រូង​កាន់តែច្រើន​។ ហេតុដូច្នេះ​ហើយ​វា​នឹងធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​នោះ​ទៅជា​ក្រហមព្រឿងៗ​។ រឿងនេះ​កើតឡើង​ជាពិសេស​សម្រាប់​តែ​ស្ត្រី​មាន​ស្បែក​ស​ប៉ុណ្ណោះ​។​

​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នៅពេល​ប៉ះពាល់​សុដន់​
​ស្ត្រី​មួយចំនួន​អាច​ទទួលបាន​ចំណុចកំពូល​នៅពេលដែល​ដៃគូ​ថ្នាក់ថ្នម​សុដន់​របស់​នា​ង​បាន​យ៉ាង​ពេញចិត្ត​ដោយ​មិន​មានការ​ភ្ញោ​ច​នៅ​ទ្វារមាស ឬ​សេ​ឡើយ​៕

Source: rasmeinews

20/04/2017

នារី​​ត្រគាក​ស្អាត​បំផុត​ប្រចាំ​ប្រទេស

ការ​ប្រកួត ​«​សម្រស់​ត្រគាក​នា​រិ​» របស់​ជប៉ុន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី Model Press សហការ​ជាមួយ​ហាង​កាយសម្ព័ន្ធ​«Rizap» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នាង​Yui Takano អតីត​តារាចម្រៀង​របស់​ក្រុម NMB៤៨ បាន​ជាប់​ជ​យ័​លា​ភី​ជានា​រី​មាន​ត្រគាក​ស្អាត​បំផុត​ប្រចាំ​ប្រទេស ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា «​នាង​Yui Takano​មាន​ត្រគាក​រីកសាយ​ស្អាត​គួរ​ឱ្យ​ចង់​គយគន់​» ។

អតីត​តារាចម្រៀង​អាយុ​២៣​ឆ្នាំ នាង​Yui Takano ឱ្យ​ដឹង​ថា នាង​ចូលរួម​ប្រកួត​ព្រោះតែ​ចង់​បង្ហាញ​សម្រស់​ត្រគាក​ពី​ធម្មជាតិ ។ រង្វាន់​អាច​ធ្វើ​ឱ្យ​នាង​មាន​ជំនឿ​ចិត្ត​លើ​ត្រគាក​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង ពិសេស​ប្រសិនបើ​បាន​ស្លៀកពាក់​ឈុត​ហែល​ទឹក ។

នាង​Yui Takano អតីត​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​NMB៤៨ តែ​បាន​ដកខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៥ ទៅ​ធ្វើ​ជា​ពិធី​ការិនី​ទូរទស្សន៍​វិញ ។ ស្រី​ស្អាត​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា នាង​ចូល​ចិត្ត​ទទួល​ទាល​អាហារ ប៉ុន្តែ​អាច​ថែទាំ​រាង​កាយ​បាន​ល្អ​ដោយសារ​ការ​ហាត់ប្រាណ ។ រង្វាន់​ដែល​ទ​ទូល​បានជា​ឱកាស​មួយ​ធ្វើ​ឱ្យ​នាង​អភិវឌ្ឍ​ការងារ​កាន់តែ​ប្រសើរ ជា​ពិសេស​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា រួម​ទាំង​ថត​បង្ហាញ​ម៉ូ​ដ​ឈុត​ហែល​ទឹកជា​ដើម ៕

Source:kohsantepheapdaily

19/04/2017

គន្លឹះ​រួមភេទ ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C

​រលាក​ថ្លើម អាច​ឆ្លងតាម​ការរួម​ភេទ​បាន​។ ៧៥ ទៅ​៨៥​ភាគរយ​នៃ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C នឹងមាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ថ្លើម​ដូចជា ជំងឺ​ក្រិន​ថ្លើម និង​មហារីក​។​

​ដូច្នេះ​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ថ្លើម​ទៅជា​មាន​ផលវិបាក​ទាំងនេះ​ទេ ចូរ​ធ្វើយ៉ាងណា​មាន​ទម្លាប់​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​ដូចខាងក្រោម​នេះ​៖

​ប្រើ​ស្រោមអនាម័យ​ជានិច្ច​
​ចូរ​ធ្វើ​ទៅតាម​វិធី​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឲ្យ​ដូចគ្នា​នឹង​ជំងឺអេដស៍​ទៅ​។ មានន័យថា អ្នក​ត្រូវតែ​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ​ជានិច្ច​។ អ្វីដែល​សំខាន់​ចូរ​ជ្រើសរើស​ស្រោមអនាម័យ​ដែលមាន​គុណភាព ដើម្បី​ចៀស​ផុតពី​ការ​រហែក​ពេល​ប្រើ​។​

​ត្រូវ​ស្គាល់​ដៃគូ​រួមភេទ​ឲ្យ​ច្បាស់​
​មុនពេល​ឈាន​ជើង​ដល់​ការ​រួមភេទ​ជាមួយ​នរណាម្នាក់ ចូរ​ស្វែងយល់​អំពី​ប្រ​វត្ត​ផ្លូវភេទ​របស់គេ​សិន​។ វា​ពិតជា​គ្មានអ្វី​ធ្ងន់ធ្ងរ​ទេ​ក្នុងការ​ពិនិត្យ​សុខភាព​មុន​។ ទោះបីជា​អ្នកជា​មនុស្ស​មាន​ស្នេហា​ស្មោះ​មួយ​នឹង​មួយ​ក៏ដោយ ក៏​នៅតែ​ប្រឈម​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះដែរ គ្រាន់តែ​វា​មាន​ចំនួន​តិចតួច​។​

​ថើប​ថ្នមៗ​
​ថ្វីបើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​ខ្លាំង​តាមរយៈ​ការប៉ះពាល់​ឈាម និង​ទឹក​សរីរាង្គ​ក្នុងពេល​រួមភេទ​ក៏ដោយ តែ​ពេលខ្លះ​វា​ក៏​អាច​ឆ្លង​តាមរយៈ​ការ​ថើប​បានដែរ​។ ការ​ថើប​ខ្លាំងៗ​ពេក​អាច​បណ្តាល​ឲ្យ​ដាច់ដោច​ស្បែក​រហូតដល់​ហូរឈាម ដូច្នេះ​វា​នឹង​អាច​មានឱកាស​ឆ្លង​ជំងឺ​។​

​ចៀសវាង​ការរួម​ភេទ​តាម​រន្ធ​គូថ​
​សាច់ដុំ​នៅ​ទ្វារមាស​មាន​លក្ខណៈ​យឺត​ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស៊ូ​ក​បញ្ចូល​លិង្គ ខណៈពេលដែល​សាច់ដុំ​នៅ​រន្ធ​គូថ​ជា​ប្រភេទ​សាច់ដុំ​ខ្ជឹប​ដូច្នេះ​វា​ពិតជា​មិន​ងាយ​អនុញ្ញាតិ​ឲ្យ​របស់​អ្វី​ចូល​ឡើយ​។ ក្នុងពេល​រួមភេទ​តាម​រន្ធ​គូថ បុរស​ត្រូវ​ការប្រើ​សម្ពាធ​កាន់តែខ្លាំង​ក្នុងការ​ស៊ូ​ក​បញ្ចូល​រន្ធ​គូថ ដែល​វា​អាច​បណ្តាល​ឲ្យ​មានការ​រហែក និង​របួស​បាន​៕

Source: rasmeinews

19/04/2017

ស្ត្រី​ត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មិន​ប៉ះពាល់​ជីវិត​ផ្លូវភេទ

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​គឺជា​អ្វី​ដែល​ស្ត្រី​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​នាង​មាន​ភាពល្អ​ប្រសើរ និង​មាន​រយៈពេល​វែង ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ដោយ​សិក្សា​លើ​ស្ត្រី​ជាង​៩៣.០០០​នាក់​។ ការ​សិក្សា​នេះ​បញ្ជាក់​ការ​ទាក់ទង​គ្នា​រវាង​ការ​គេង​រយៈពេល​ខ្លី រោគ​សញ្ញា​ជំងឺ​គេង​មិន​លក់​ខ្ពស់​ជាង​មុន និង​ការ​ថយ​ចុះ​មុខងារ​ផ្លូវភេទ​ចំពោះ​ស្ត្រី​ក្រោយ​ពេល​អស់​រដូវ ។

លោក Joanne Pinkerton នាយក​ប្រតិបត្តិ​សមាគម​ស្ត្រី​អស់​រដូវ​អា​មេ​រិ​ក​ខាងជើង (NAMS) បាន​និយាយ​ថា «​ស្ត្រី និង​អ្នក​ផ្តល់​ការ​ថែទាំ​សុខភាព​ត្រូវ​ស្គាល់​ពី​ការ​ទាក់ទង​គ្នា​រវាង​រោគ​សញ្ញា​អស់​រដូវ និង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ផល​ប៉ះពាល់​របស់​ពួក​វា​លើ​ជីវិត​ផ្លូវភេទ » ។

ការ​វិភាគ​ទិន្នន័យ​ស្ត្រី​ចំនួន​៩៣.៦៦៨​នាក់​មាន​អាយុ​ចាប់ពី​៥០​ទៅ​៧៩​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​គេង​រយៈពេល​ខ្លី តិច​ជាង​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ​។ ស្ត្រី​វ័យ​ចំណាស់​ហាក់ដូចជា​មិនសូវ​មាន​ភាព​សកម្ម​ក្នុង​ការ​រួម​ភេទ​ប្រសិនបើ​េ​គេង​បាន​តិច​ជាង​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​បើ​ធៀប​ទៅ​នឹង​ស្ត្រី​វ័យក្មេង ។

ជាក់ស្តែង ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ជាង ៧០​ឆ្នាំ​ដែល​គេង​បាន​តិច​ជាង​ប្រាំ​ម៉ោង​ក្នុង​មួយ​យប់​មានការ​ថយ​ចុះ​ជីវិត​ផ្លូវភេទ​ចំនួន​៣០%​តិច​ជាង​ស្ត្រី​ដែល​គេង​បាន​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង ៕

Source:kohsantepheapdaily

01/04/2017

អ្នក​ដឹង​ទេ​ មូល​ហេតុ​ណាខ្លះ​ដែល​ធ្វើ​ឱ្យ​ទារក​កើត​ជំងឺ​រលាក​ពោះវៀន

លោក​អ្នក​បាន​ជ្រាប​ដែរ​ឬទេថា ​ទឹកដោះ​ម្តាយ ​គឺជា​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ដ៏​ល្អ​បំផុត ព្រោះ​បើ​កូន​តូច​បាន​បៅ​ទឹកដោះ​ម្តាយ​ជាប់លាប់ នឹង​ជួយ​បង្កើន​ប្រព័ន្ធ​តតាំង​ជំងឺ​ដល់​សាច់​ភ្នាស​ពោះវៀន ថែម​ទាំង​ធ្វើ​ឲ្យ​ស្អាត និង​មាន​សុវត្ថិភាព​ទៀត​ផង ។ ជំងឺ​រលាក​ពោះវៀន​ទារក​ភាគច្រើន គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​បញ្ហា​កង្វះ​អនាម័យ ។

ជំងឺ​រលាក​ពោះវៀន​ទារក​ភាគច្រើន​បណ្តាល​មក​ពី​មូលហេតុ​ដូច​ជា​៖
-​ការ​ឆ្លង​ពពួក​មេរោគ​វីរុស និង​មេរោគ​បាក់តេរី​៖ ពពួក​មេរោគ​នេះ​អាច​ឆ្លង​បាន​តាម​រយៈ​ការ​គ្មាន​អនាម័យ តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ការ​ញ៉ាំ​ទឹក​ដែល​មិន​ស្អាត ឬ​ការ​បៀម​របស់របរ ផ្សេង​ៗ ជា​ពិសេស​ក្បាលដោះ​សិប្បនិមិត្ត​ដែល​មាន​ផ្ទុក​ពពួក​មេរោគ​ទាំងនេះ ។

-​អាច​បណ្តាល​មក​ពី​ម្សៅ​ទឹកដោះគោ​៖ ជា​ទូទៅ​អ្នក​ម្តាយ​មួយ​ចំនួន​ដែល​មាន​ជីវភាព​ធូរធារ​តែងតែ​ជ្រើស​យក​ម្សៅ​ទឹកដោះគោ​មក​ជំនួស​ទឹកដោះ ដោយ​គិត​ថា​វា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ម្សៅ​ទឹកដោះ​គឺ​បាន​ផ្តល់​នូវ​ផល់​ប៉ះពាល់​ជា​ច្រើន បើសិនជា​លោក​អ្នក​មិន​មាន​អនាម័យ​ល្អ ការ​ឱ្យ​ទារក​បៅ​មិន​ទៀងទាត់ ការ​លាយ​ម្សៅ​ទឹកដោះគោ​មិន​ត្រឹមត្រូវ គឺ​អាច​បណ្តាល​ឲ្យ កូន​ៗ​របស់​លោក​អ្នក​កើត​មាន​បញ្ហា​ចំពោះ​ក្រពះ​ពោះវៀន ពិសេស​គឺ​កើត​មាន​បញ្ហា​រលាក​ពោះវៀន​តែ​ម្តង ។

-​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ខ្សោយ​៖ ទារក​ដែល​កើតមក​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ ងាយ​នឹង​ឆ្លង​ជំងឺ ផ្សេង​ៗ​ជាង​កុមារ​ដែល​មាន​សុខ​ភាពរឹងមាំ ។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​មាន​ដូច​ជា​៖

-​លាមក​ខុស​ប្រក្រតី
-​អាការ​របស់​កូន​អាច​ចាប់ផ្តើម​ពី​ការ​បៅ​ទឹកដោះ​តិច​ទៅ
-​អាច​មាន​ក្អួត ឬ​ក្អែរ​ទឹកដោះ​ចេញ​មក​វិញ​ញឹកញាប់
-​អាច​មាន​អាការ​គ្រុនក្តៅ​ខ្លួន​ជាដើម ។

ទាំងនេះ​គឺជា​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន ដូច្នេះ​ចូរ​អ្នក​ម្តាយ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​ទើប​ជា​ការ​ប្រសើរ ។ ការ​យកចិត្តទុកដាក់​មើលថែ​ទាំ​កូន​តូច​យ៉ាង​ជាប់លាប់ និង​មាន​អនាម័យ​ល្អ​អាច​ចៀស​ផុត​ពី​ការ​កើត​ជំងឺ ផ្សេង​ៗ​បាន​យ៉ាង​ងាយ ៕
Source: kohsantepheapdaily

29/03/2017

ដល់ម្លឺង! Leonardo Dicaprio ចំណាយជាង ២ម៉ឺនដុល្លារ ក្នុងមួយខែ ដើម្បីថែមុខឱ្យក្មេងជាងវ័យ

អាមេរិក៖ Leonardo Dicaprio តួឯកប្រុសក្នុងរឿង Titanic ត្រូវបានដឹងថា ជាតារាដែលលបារម្ភពីសម្រស់ ខ្លាំងបំផុត ​ហើយក៏មិនព្រមឱ្យមុខមាត់របស់គេ ចាស់តាមអាយុនោះដែរ ។ ព័ត៌មានពី IBT News បានឱ្យដឹង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះថា តារាសម្តែងដ៏ល្បីល្បាញ និងជាអ្នកផលិតភាពយន្ត វ័យ៤២ឆ្នាំ Leonardo Dicaprio បានចំណាយលុយ ដល់ទៅ២៥០០០ដុល្លារ ក្នុងមួយខែ លើការថែទាំស្បែកមុខដូចជា បាញ់កាំរស្មីបូម និងប្រើផលិតផលបំប៉នស្បែកមុខ ជាដើម ព្រោះចង់ឱ្យមុខក្មេងជាងវ័យ ។ ប្រភពពីអ្នកជិតស្និទ្ធបានឱ្យដឹងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Leonardo ចាស់ច្រើនជារឿង ដែលតារារូបនេះខ្លាចខ្លាំង ​ហើយគិតចង់ធ្វើគ្រប់យ៉ាងឱ្យមុខ នៅតែក្មេង ទើបហ៊ានចំណាយលុយបែបនេះ លើកលែងតែរឿងមួយទេ គឺ Leonado មិនព្រមឈប់ផឹកស្រា។ Leonardo Dicaprio មួយរយៈចុងក្រោយ ល្បីថាកំពុងមានទំនាក់ទំនងស្នេហា ជាមួយ Nina Agdal ម៉ូដែល របស់ Victoria Secret ​ហើយពេលជួបសម្ភាស ជាមួយទស្សនាវដ្តី តារារូបនេះប្រាប់ថា ពេលវេលាមកដល់ គ្រប់យ៉ាងនឹងត្រូវបង្ហាញ៕ -

Source: dap-news

28/03/2017

ពាក់អាវ​ទ្រនាប់​ខុស​ទំហំ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​

​អ្នក​ឈឺ​ស្មា​, រឹង​ក ឬ ឈឺក្បាល ជាប្រចាំ ? អ្នក​ត្រូវ​ឆ្លងកាត់​សភាព​ឈឺ​ខ្នង​, ពិបាក​រំលាយ អាហារ​ធ្វើឱ្យ​ការ​រស់ នៅ​មិន​សុខ​ស្រួល ?
​ ​
​រោគសញ្ញា​ទាំងនេះ ប្រែ​ទៅជា​រឿង​ធម្មតា ហើយ​អ្នកនឹង​ភ្ញាក់ផ្អើល ពេល​ដឹងថា ប្រភព​បង្ក​ការ មិន​ស្រួលខ្លួន​នេះ អាច​ដោយសារ​អាវទ្រនាប់​របស់​អ្នក ។​
​ ​
​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ មាន​ដល់​៧៦​ភាគរយ ក្នុងចំណោម​ស្ត្រី​ប្រើ​អាវទ្រនាប់​ខុស​ទំហំ ។ ស្ត្រី​ជាច្រើន​ទទួលស្គាល់ថា បាន​ទិញ​ខុស​ទំហំ​ដោយសារតែ​ចង់​បង្កើន ឬ​បន្ថយ​ទំហំ​សុដន់ របស់ខ្លួន ប៉ុន្តែ​ទម្លាប់​នេះ នឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​សុខភាព ។​
​ ​
�​ចង្អៀត​ពេក​
​អ្នក​ព្យាបាល​ដោយ​ចលនា សេម​មី ម៉ា​ហ្គោ (Sammy Margo) អ្នកនាំពាក្យ​សមាគម​ពេទ្យ ព្យាបាល​កាយ វប្បកម្ម​អង់គ្លេស បានឱ្យដឹងថាៈ “​ខ្ញុំ​តែង ឃើញ​ការពាក់ព័ន្ធ​ផ្ទាល់​រវាង​ជំងឺ​ឈឺ ខ្នង​, ក របស់​អ្នកជំងឺ​ជាមួយនឹង​អាវ ទ្រនាប់​របស់គេ​”​។ លោក​បាន​បន្តថា “​ប្រសិន​ពាក់អាវ ទ្រនាប់​តឹង​ពេក វា​អាច​បង្ក​សម្ពាធ​ទៅលើ​ខ្សែ​សរសៃប្រសាទ​, សាច់ដុំ និង​សរសៃឈាម​ជុំវិញ​ស្មា​, ខ្នង និង​គ្រោង​ឆ្អឹងជំនីរ​, បណ្តាលឱ្យ​ឈឺ ក្បាល​, ស្ពឹក និង​ឈឺ​សន្លាក់ដៃ​” ។ ធ្ងន់ធ្ងរ ជាង​នេះ វា​នឹងមាន​ឥទ្ធិពល​ទៅដល់ សុខភាពរ​បស់ដៃ រួមជាមួយ​នឹង​ការឈឺ ចាប់​អូសបន្លាយ ។​
​ ​
​ការស្រាវជ្រាវ​មួយចំនួន​ក៏ សន្និដ្ឋានថា អាវទ្រនាប់​ចង្អៀត​ពេក អាចធ្វើឱ្យ​ហើម ឬ រលាក​ស្បែក ។​
​ ​
​ចុងក្រោយ គឺ​មហារីក​សុដន់ ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​ដែល​ស្ត្រី​ងាយ​ជួប ប្រទះ​ហើយ​មូលហេតុ​មួយ ក្នុងចំណោម មូលហេតុ​ធ្វើឱ្យ​អ្នក​កើត​ជំងឺ គឺ​ដោយសារ​ការពាក់​អាវទ្រនាប់​តឹង​ពេក​, ពាក់ ក្នុង​រយៈពេល​វែង​បណ្តាលឱ្យ​ថយ ចុះ​បរិមាណ​ឈាម​ចរាចរ​ទៅដល់ សុដន់ ។​
​ ​
�​ទូលាយ​ពេក​
​អាវទ្រនាប់​រលុង ក៏បង្ក​ជា​បញ្ហា ច្រើន ។ “​ពាក់អាវ​ទ្រនាប់​រលុង​ពេក​អាច​នាំ​ដល់​បញ្ហា​ឥរិយាបថ ឧទាហរណ៍ ដូចជា ស្មា ឬ កោង ។ វា​ធ្វើឱ្យ​អ្នក​ពាក់ អង្គុយ​ឈរ​មិនធម្មតា​”,​។​
​ ​
​ជាងនេះទៀត អាវទ្រនាប់​មិន ធានាបាន​មុខងារ​លើក​ទ្រ នឹង​បង្ក​សម្ពាធ​ទៅលើ​សាច់ដុំ ធ្វើឱ្យ​អ្នក​ពិបាក ដកដង្ហើម ។ ទម្ងន់​របស់​សុដន់​គួបផ្សំ​នឹង ឥរិយាបថ​របស់​អ្នក​មិនសូវ​ចលនា​នឹង ធ្វើឱ្យ​ធ្ងន់ធ្ងរ​ថែម​បញ្ហា​រំលាយ​អាហារ ។​
​ ​
�​ខ្សែ​អាវ​តឹង​ពេក​
​ពេល​អាវទ្រនាប់​ត្រូវ​រលុង​, ស្ត្រី​ជាច្រើន​ដោះស្រាយ​តាម​វិធី​ងាយៗ គឺ​រឹតខ្សែ​ឱ្យ​តឹង ។ ទម្លាប់​នេះ​ជាការ ខុសឆ្គង ប្រសិនបើ​អ្នក​គិតថា ខ្សែ​អាវ ទ្រនាប់​អាចជួយ​រក្សា​សុដន់ ។ មាន​ស្ត្រី តិចតួច​ដែល​ដឹងថា ខ្សែ​គឺជា​ផ្នែក​សំខាន់ បំផុត​របស់​អាវទ្រនាប់ ។ ខ្សែ​អាវ​តឹង ពេក​នឹង​បង្ក​សម្ពាធ ខ្លាំង​ទៅលើ​ស្មា​គាប​សាច់​, ស្មា និង​ឆ្អឹងខ្នង​ទៅ​ប៉ែក​ខាង មុខ បង្ក​សម្ពាធ​លើ​ខ្សែ​សរសៃប្រសាទ បណ្តាលឱ្យ​ឈឺក្បាល​ពាក់ព័ន្ធ​ដល់​សាច់ ដុំ​នៅ​ក និង​សន្លាក់ ៕ ប្រែ​សម្រួលៈ រតនៈ

Source: rasmeinews

วิดีโอทั้งหมด (แสดงผลทั้งหมด)

ម៉ូដសក់ថ្មី
ម៉ូដសក់២០១៧
ម៉ូដសក់ក្រងផ្កា២០១៦
ម៉ូដសក់២០១៦
ម៉ូដសក់នារី
ម៉ូដក្រងសក់ថ្មី
ម៉ូដក្រងសក់
ផាត់មុខកូរ៉េ
ផាត់មុខបែបបុរសកូរ៉េ
វិធីផាត់មុខអោយរលោង
របៀបគូរចិញ្ចើមអោយស្អាត
បេះដូងល័ក្ខស្នេហ៍

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Nakhon Pathom
73210
เอเจนซี่โฆษณา อื่นๆใน Nakhon Pathom (แสดงผลทั้งหมด)
กลูต้าพิ้งค์ By The Richone กลูต้าพิ้งค์ By The Richone
Nakhon Pathom, 73210

ซื้อครบ 500 บาท มีของเเถมให้นะจ๊ะ

Raikhingnews Raikhingnews
Nakhon Pathom, 73210

ข่าวสารเป็นกลาง สร้างสรรค์เพื่อสังคม

รถแห่นครปฐม ป้ายไวนิล ติดต่อ รถแห่นครปฐม ป้ายไวนิล ติดต่อ
Nakhon Pathom, 73000

รถแห่นครปฐม ป้ายทุกชนิด ติดต่อเรา

รถแห่พุทธมณฑล นครปฐม รถแห่พุทธมณฑล นครปฐม
Nakhon Pathom, 7300

บริการรถแห่โฆษณา

รถแห่ดอนตูม นครปฐม รถแห่ดอนตูม นครปฐม
Nakhon Pathom, 73000

บริการรถแห่โฆษณา

รถแห่กำแพงแสน นครปฐม รถแห่กำแพงแสน นครปฐม
Nakhon Pathom, 73000

บริการรถแห่โฆษณา

รถแห่นครชัยศรี นครปฐม รถแห่นครชัยศรี นครปฐม
Nakhon Pathom, 73000

บริการรถแห่โฆษณา

ไอซ์ LED ไอซ์ LED
728 ถ.เพชรเกษม ต.ห้วยจรเข้
Nakhon Pathom, 73000

บริการจำหน่าย ให้เช่า จอ LED

SP Graphic SP Graphic
Nakhon Pathom, 73000

A design A design
ถนน หน้าพระ
Nakhon Pathom, 73000

ออกแบบ ผลิต ติดตั้ง ป้ายอิงค์เจ็ท+สติ๊กเกอร์สินค้า+นามบัตร

ชื้อขายที่ดินทุกๆอำเภอในจั ชื้อขายที่ดินทุกๆอำเภอในจั
95ม9 ต.คลองนกกระทง อ.บางเลน จ.นครปฐม
Nakhon Pathom, 73130