Piseth Java School

Piseth Java School

แชร์

Java Online Class

14/08/2026

Full Stack មានអាទិភាពជាង។

កុំចាប់ Technology ច្រើនមុខពេកក្នុងផ្នែកតែមួយ។ រើសមួយ ហើយរៀនឱ្យច្បាស់ និងប្រើវាឱ្យស្ទាត់។
ឧទាហរណ៍៖
Backend រើសមួយ៖ Java, PHP, C #...
Frontend រើសមួយ៖ Angular, React, Vue.js...

ចំពោះគ្រូ ផ្នែក Backend គ្រូរើស Java ព្រោះមានឱកាសការងារច្រើន ហើយក្រុមហ៊ុនធំៗជាច្រើនប្រើ Java សម្រាប់បង្កើត Core System និង Enterprise Application។

ផ្នែក Frontend គ្រូរើស Angular ព្រោះវាជា Framework ដែលមានអ្វីៗសំខាន់ៗមកជាមួយស្រាប់ និងមាន Structure ច្បាស់លាស់ ស័ក្តិសមសម្រាប់ Project ធំៗ។

ប៉ុន្តែគ្រូក៏ណែនាំ React ដែរ ព្រោះវាត្រូវបានប្រើយ៉ាងទូលំទូលាយ និងមានឱកាសការងារច្រើន។

សំខាន់មិនមែនចេះ Technology ច្រើនទេ តែត្រូវមាន Backend មួយដែលខ្លាំង + Frontend មួយដែលអាចធ្វើការបានល្អ។

13/08/2026

ប្អូនៗដែលរៀនផ្នែក Developer ជាច្រើនរអ៊ូថា ពិបាករកការងារ។ តែបើមើលពីខាងក្រុមហ៊ុនវិញ ក៏ពិបាករកបុគ្គលិកដែលមានជំនាញច្បាស់លាស់ដែរ។

តាមបទពិសោធន៍ខ្ញុំ ទាំងធ្លាប់ជាអ្នករកការងារ និងធ្លាប់ជាអ្នកសម្ភាសបេក្ខជន ខ្ញុំឃើញថា ក្រុមហ៊ុនមិនចាំបាច់ចង់បានអ្នកចេះច្រើនមុខទេ តែចង់បានអ្នកដែល ចេះអ្វីមួយឱ្យច្បាស់ និងមានមូលដ្ឋានរឹងមាំ។
CV ខ្លះសរសេរថាចេះ Technology ច្រើន ប៉ុន្តែពេលសម្ភាស សំណួរមូលដ្ឋានបែរជាឆ្លើយមិនបាន។ ចេះច្រើនមិនមែនជាបញ្ហាទេ បញ្ហាគឺចេះច្រើន តែមិនច្បាស់មួយ។

ខ្ញុំនៅក្នុងវិស័យនេះលើសពី ១០ ឆ្នាំហើយ ក៏មិនចេះគ្រប់ Technology ដែរ។ ជំនាញស្នូលរបស់ខ្ញុំគឺ Java និង Spring Boot ហើយខ្ញុំច្បាស់លើអ្វីដែលខ្ញុំធ្វើ។

ពេលសម្ភាស បេក្ខជនដែលឆ្លើយសំណួរមូលដ្ឋានបានល្អ ដូចជា Abstraction, Data Structure, SOLID Principles... ខ្ញុំតែងចាប់អារម្មណ៍ ព្រោះវាបង្ហាញថា គាត់រៀនបានម៉ត់ចត់ មានមូលដ្ឋានរឹងមាំ ឆាប់ចេះ និងងាយបណ្តុះបណ្តាល។

កុំប្រឹងចេះច្រើនមុខពេក។ រើសអ្វីមួយ ហើយរៀនវាឱ្យច្បាស់។

06/08/2026

ប្រថុយណាស់...
តែគ្រូជឿលើចក្ខុវិស័យរបស់ខ្លួន។ គ្រូមើលឃើញបញ្ហាអាជីវកម្ម ហើយជឿថា បច្ចេកវិទ្យាអាចជួយដោះស្រាយ និងសម្រួលជីវភាពប្រចាំថ្ងៃរបស់មនុស្សបាន។
ឥឡូវនេះ គ្រូកំពុងផ្តោតពេលវេលាទាំងស្រុងលើការអភិវឌ្ឍ System ផ្ទាល់ខ្លួន ដោយសរសេរកូដប្រហែល ១២ ម៉ោងក្នុងមួយថ្ងៃ។

បើអ្វីៗដំណើរការតាមផែនការ System របស់គ្រូនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។
សម្រាប់យុវជន Developer កុំទាន់ធ្វើតាមគ្រូ។ គួរធ្វើការឱ្យក្រុមហ៊ុនសិន ប្រមូលចំណេះដឹង បទពិសោធន៍ និងយល់ពីការធ្វើការនៅក្នុង Project ពិតៗ យ៉ាងហោចណាស់ប្រហែល ១០ ឆ្នាំ។ ពេលមូលដ្ឋានរឹងមាំហើយ ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននឹងមានឱកាសជោគជ័យខ្ពស់ជាង។

Photos from Piseth Java School's post 05/08/2026

សម្រាប់ Developer ដែលចង់ចេះធ្វើ System ខ្នាតធំ ត្រូវស្វែងយល់ពី CQRS ។

01/08/2026

គ្រូសម្រេចចិត្តឈប់ធ្វើការតាមក្រុមហ៊ុន ព្រោះចង់បង្កើតអ្វីថ្មី ដែលអាចជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់មនុស្ស និងដោះស្រាយបញ្ហាអាជីវកម្ម។ ទោះជាយ៉ាងណា គោលដៅចុងក្រោយនៅតែដដែល គឺចង់មានចំណូលល្អ និងជីវិតដែលមានស្ថេរភាព។

បើធ្វើការឱ្យគេនៅខ្មែរ ក្នុងវិស័យ Developer ប្រាក់ខែខ្ពស់ភាគច្រើនប្រហែល ៣,០០០$ ក្នុងមួយខែ ហើយជាធម្មតាត្រូវស្ថិតក្នុងតួនាទីគ្រប់គ្រង។ ប៉ុន្តែបើហ៊ានបោះជំហានចូល Startup ដោយខ្លួនឯង អនាគតអាចបង្កើតចំណូលរាប់ម៉ឺនដុល្លារ ឬអាចបង្កើតអាជីវកម្មដែលមានតម្លៃធំជាងនេះទៅទៀត។ ជាការពិត វាក៏ភ្ជាប់មកជាមួយហានិភ័យ និងការតស៊ូជាច្រើនផងដែរ។

ចំពោះប្អូនៗយុវជន កុំប្រញាប់បារម្ភថា «ពេលណាទើបមានលុយដណ្តឹងប្រពន្ធ»។ ផ្តោតលើការរៀនជំនាញ និងសន្សំបទពិសោធន៍ជាមុន។ ថ្ងៃណាមួយ ប្អូននឹងមិនពេញចិត្តត្រឹមប្រាក់ខែ ២,០០០$ ទៀតទេ ព្រោះប្អូននឹងមានសមត្ថភាពបង្កើតឱកាសធំៗសម្រាប់ខ្លួនឯង។

គ្រូពិសិដ្ឋមិននិយាយដើម្បីអួតទេ។ គ្រូគ្រាន់តែចង់លើកទឹកចិត្ត និងជំរុញឱ្យយុវជនហ៊ានគិតធំ ហ៊ានរៀន ហ៊ានសាកល្បង និងហ៊ានបង្កើតអនាគតដោយខ្លួនឯង។

31/07/2026

ចង់ក្លាយជា Java Developer ពីកម្រិត Beginner រហូតដល់ Enterprise Developer?

នៅ Piseth Java School មានវគ្គសិក្សាគ្រប់កម្រិត ដើម្បីឱ្យអ្នករៀនតាមជំហាន មិនចាំបាច់លោតរំលងមេរៀន។
Course Roadmap:

** 𝗕𝗲𝗴𝗶𝗻𝗻𝗲𝗿
Java Basic

** 𝗜𝗻𝘁𝗲𝗿𝗺𝗲𝗱𝗶𝗮𝘁𝗲
Java Advance
Spring Boot
Angular
MongoDB

** 𝗔𝗱𝘃𝗮𝗻𝗰𝗲𝗱
Data Structure & Algorithm
Design Patterns
Microservices
Java Reactive Programming
Spring WebFlux

** 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 𝗟𝗲𝘃𝗲𝗹
Enterprise Backend Application

មិនថាអ្នកជាសិស្ស និស្សិត ឬអ្នកកំពុងធ្វើការទេ អ្នកអាចចាប់ផ្តើមពីកម្រិតដែលសមនឹងខ្លួនឯង ហើយអភិវឌ្ឍជំនាញរហូតដល់អាចបង្កើត Enterprise System តាមស្តង់ដារអាជីព។

30/07/2026

ថ្ងៃនេះ គ្រូនៅទីនេះ... ថ្ងៃស្អែកប្រហែលជានៅកន្លែងផ្សេង។

ការងាររបស់គ្រូ គឺសរសេរកូដ ១០–១២ ម៉ោងក្នុងមួយថ្ងៃ។

Office របស់គ្រូ មិនមែននៅក្នុងអគារខ្ពស់ទេ។
វាអាចជាហាងកាហ្វេ ក្បែរប្រាសាទ ក្បែរព្រៃ ឬកន្លែងណាក៏បានដែលមានអ៊ីនធឺណិត និងបរិយាកាសល្អ។

នេះហើយជាសេរីភាព ដែលកើតចេញពីការមានជំនាញពិត។

រៀនឱ្យច្បាស់ អនុវត្តឱ្យត្រឹមត្រូវ ហើយថ្ងៃមួយ អ្នកក៏អាចជ្រើសរើសរបៀបរស់នៅរបស់ខ្លួនឯងបានដែរ។

28/07/2026

សរសេរកូដនៅអង្គរ។
មានជំនាញសរសេរកូដច្បាស់ មានសេរីភាពក្នុងការជ្រើសរើសជីវិត។
មិនចាំបាច់ធ្វើការឲ្យក្រុមហ៊ុន ក៏អាចបង្កើតការងារ និងចំណូលដោយខ្លួនឯងបាន។

27/07/2026

ចំពោះបងប្អូនដែលមិនមានពេលទៅរៀនផ្ទាល់ដល់កន្លែង និងបងប្អូនដែលចង់ចេះលឿនឆាប់បានយកទៅប្រើការ ការសិក្សាតាមវីដេអូជាជម្រើសល្អបំផុត។
រៀនតាមវីដេអូជាមួយគ្រូពិសិដ្ឋ រៀនបានគ្រប់ពេល គ្រប់ទីកន្លែង។
គ្រូបង្រៀនពីអ្វីដែលគេប្រើនៅកន្លែងការងារ រៀនចំគោលដៅ ចំណេញពេលវេលា។

Video នៅក្នុង Telegram
Source code មានក្នុង Github
គ្រូនៅចាំ support ជារៀងរាល់ថ្ងៃ អោយសិស្សយល់គ្រប់ចំណុច។

និស្សិតអាយធីឆ្នាំទី១ រៀន៥វគ្គ គឺមានសមត្ថភាពធ្វើ System ហើយអាចដាក់ពាក្យចូល Internship ឬ Junior បានហើយ តែគ្រូណែនាំចាំឆ្នាំទី៣ ចាំចូលធ្វើការ ទុកពេល២ឆ្នាំដំបូងរៀនអោយបានច្រើនសិន។

តម្លៃសិក្សាសម្រាប់វគ្គនីមួយៗ
1. Java Basic: 75$
2. Java Advance: 50$
3. Springboot: 75$
4. Angular Basic : 75$
5. Angular Advance: 50$
6. Microservices Level 1: 75$
7. Microservices Level 2: 75$
8. Java Reactive Programming: 50$
9. Spring Webflux: 50$
10. MongoDB: 50$
11. Data Structure & Algorithm: 75$

ចំពោះនិស្សិតអាយធី
៣ វគ្គ ១២៥$
៥ វគ្គ ១៦៥$
សិស្សអាចបង់២ដងបាន។

អាន Feedback របស់សិស្សតាម Link នេះ
https://m.facebook.com/story.php?story_fbid=664416662451528&id=100066496006901&mibextid=qC1gEa
Java Basic:
https://m.facebook.com/story.php?story_fbid=510301431196386&id=100066496006901&mibextid=qC1gEa
Java Advance:
https://m.facebook.com/story.php?story_fbid=679505947609266&id=100066496006901&mibextid=qC1gEa
Springboot:
https://m.facebook.com/story.php?story_fbid=542192544673941&id=100066496006901&mibextid=qC1gEa
Microservices Level 1:
https://www.facebook.com/100066496006901/posts/618097337083461/?mibextid=cr9u03
Microservices Level 2:
https://www.facebook.com/100066496006901/posts/703501158543078/?mibextid=cr9u03
Angular:
https://www.facebook.com/100066496006901/posts/600377998855395/?mibextid=cr9u03
Java Reactive Programming:
https://fb.watch/pkVBZIpSNX/?mibextid=cr9u03
Spring Webflux Course:
https://www.facebook.com/share/MPByw8GTzCbeiQao/?mibextid=WC7FNe
Spring Webflux Demo:
https://www.facebook.com/share/v/nzRz952W5SZ25b1E/?mibextid=WC7FNe
MongoDB:
https://www.facebook.com/pisethjs/posts/880112424215283
Data Structure & Algorithm:
https://www.facebook.com/share/p/PM3d9goEvLrmPVFW/

25/07/2026

ដើម្បីក្លាយជា Java Developer សិស្សត្រូវរៀនច្រើនផ្នែកណាស់ ហើយចំណាយក៏ច្រើនដែរ តែមិនប្រាកដថាចេះទេ។

រៀនជាមួយគ្រូពិសិដ្ឋ ចំណាយតិច ចេះប្រាកដអោយតែមានពេលមើលវីដេអូ មានពេលអនុវត្ត។ គ្រូបង្រៀនពីអ្វីដែលគេប្រើនៅកន្លែងការងារ បង្រៀនពីបទពិសោធន៍ផ្ទាល់។

គ្រូយកថ្លៃសិក្សាទាបចំពោះនិស្សិត ព្រោះពួកគេមិនទាន់មានចំណូល សិស្សខ្លះនៅមានប្រាក់ខែតិចនៅឡើយ។

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท วิศวกรรม ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Bangkok
12000

เวลาทำการ

เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00