Knowledge and sharing
សូមស្វាគមន៍មកកាន់ផេករបស់ខ្ញុំ សូមពុកម៉ែបងប្អូនជួយគាំទ្រនិងចុចlikepageម្នាក់មួយផង🙏
ឆ្នាំថ្មី2025
សូមប្រកាសគោលជំហរ ខ្ញុំមិនពិសារគ្រឿងស្រវឹងជាដាច់ខាត ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។✍🏻
16/12/2024
ឱ្យតែពេលយើងធ្លាក់ចុះ មិនខ្វះទេ អ្នកស្ដីបន្ទោស និងជាន់ពន្លិចទេ។ ពេលលំបាក ទើបស្គាល់ចរិតមនុស្សពិត ទាំងល្អ និងអាក្រក់។ អ្នកខ្លះ ក៏បន្លំធ្វើល្អ សួរសុខទុក្ខ ដើម្បីដឹងរឿងកាន់តែច្រើន ដើម្បីសើចចំអក។ ត្រូវចាំ រឿងខ្លះ ត្រូវលាក់ទុក ដឹងតែម្នាក់ឯង និងព្យាយាមដោះស្រាយវាដោយខ្លួនឯងឱ្យល្អបំផុត។ ក្រៅពីមនុស្សដែលស្និតស្នាលបំផុត ដាច់ខាត កុំនិយាយទុក្ខលំបាក និងបញ្ហារបស់អ្នកប្រាប់អ្នកដទៃ។ លាក់រឿងទុក្ខលំបាករបស់អ្នកកាន់តែជិត ពេលបញ្ហាកន្លងផុត អ្នកនឹងដឹងថា វាកាន់តែល្អប៉ុនណា។credit
12/12/2024
ចូរប្រុងប្រយ័ត្នចំពោះមិត្តភាពបែបនេះ
1. មនុស្សដែលឃើញអ្នកមានអ្វី គេចង់មានរបស់ហ្នឹងដែរ
2. មនុស្សដែលតែងតែប្រកួតចង់ឈ្នះអ្នករហូត
3. មនុស្សដែលមិនរីករាយជាមួយនឹងជោគជ័យរបស់អ្នក
4. មនុស្សដែលមិននិយាយការពារអ្នកនៅខាងក្រោយខ្នង
5. មនុស្សដែលសើចសប្បាយនឹងទឹកភ្នែករបស់អ្នក
ប្រយ័ត្នមិត្តរបស់អ្នកឱ្យមែនទែន!
07/12/2024
កាលពីព្រេងនាយ...
កាលពីព្រេងនាយ មានខ្លា១ក្បាលឃើញឆ្កែឆ្កួត វាក៏ប្រញាប់គេចចេញយ៉ាង ឆ្ងាយ ។ កូនខ្លាឃើញដូចនេះក៏ពោលទៅកាន់ឪវាថា : «ពុកអើយ! ពុកហ៊ាន ប្រយុទ្ធនឹង ចចក ជជ្រូកព្រៃ និងពពួកសត្វសាហាវ ជាច្រើន ហេតុអ្វីបានជា ពុកបែរជាគេចមុខ ពីឆ្កែឆ្កួត១ក្បាលនេះទៅវិញ ? ពិតជា បាក់មុខណាស់!» ។
ខ្លា ជាឪពុកងាកមកសួរ : «បើតាមកូនឯងវិញ ការយកឈ្នះលើ ឆ្កែឆ្កួត១ក្បាលនេះ វានាំឱ្យមានភាពរុងរឿងដែរ ឬទេ? ។ កូនខ្លា គ្រវីក្បាល...!» ឪពុកសួរបន្ត៖ «ហើយបើត្រូវឆ្កែឆ្កួតហ្នឹង ខាំត្រូវយើងបន្តិច តើវានាំស៊យធំ អោយយើងដែរ ឬទេ?» ។
Credit Bun Tha
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
24000