KBT Young Collection Shop
Every one is fantastic forever Teaching all subjects,especially English
28/02/2026
អ៊ីស្រាអ៊ែល ជាមួយនឹងអាម៉េរិក បើកការវាយប្រហារលើទីក្រុងតេហ៍រ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃត្រង់ថ្ងៃសៅរ៍នេះ28-02-2026
l Jazeera/ CNN | រូបភាព៖ Getty Images/ [Ehsan/AFP/Middle East Images/Getty Images]/ AP
04/04/2025
ខំ ទាំង៥
04/04/2025
លិខិតផ្ញើរទៅ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។
====
ឯកឧត្តម ដូណាល់ ជេ. ត្រាំ
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក
កម្មវត្ថុ៖ ការស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា
ឯកឧត្តមប្រធានាធិបតី
ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។
ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលសម្រាប់ ១៩ ក្រុមទំនិញ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។
ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។
កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។
សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ
#ហ៊ុនម៉ាណែត
#កម្ពុជា
18/09/2023
អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា
“កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”
15/08/2023
រាជរដ្ឋាភិបាលបានប្រកាសចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងារ ប្រចាំឆ្នាំ ២០២៤
15/06/2023
អបអរសាទរ
ខួបទី ៦១ ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ កាត់ក្តីឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
១៥ - មិថុនា - ១៩៦២ / ១៥ - មិថុនា - ២០២៣
06/05/2023
រូបភាពដ៏អស្ចារ្យមិនធ្លាប់ឃេីញ កម្ពុជាបានបង្ហាញឱ្យពិភពលោកបានឃេីញនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលេីកទី៣២ ឆ្នាំ២០២៣។
#កីឡារស់ក្នុងសន្តិភាព
Kingdom of Wonder
Khon Bunthet
05-05-2023
29/04/2023
Congratulations Cambodia 🇰🇭
28/04/2023
សូមស្វាគមន៍មកកាន់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) វិញ្ញាសាកីឡាបាល់ទាត់បុរស ក្រោមអាយុ២២ឆ្នាំ នៅសល់ ១ថ្ងៃ ទៀតទេនឹងឈានដល់ការប្រកួតហើយ 🇰🇭⚽️
- - - - - - - - - - - - -
Welcome to the (Olympic) National Stadium, there is one day left until the U-22 Men's Football Match 🇰🇭⚽️
“Together for Cambodia”