Keo Sophen
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Keo Sophen, Food & Drink, Banteay Dei Leu Village, Sangkat Banteay Dei, Pursat Municipality, .
ហូបនំគ្រក់ក្តៅ
សីលធម៌ស្មើសូន្យ
15/04/2026
តៃកុងស្រីវ័យក្មេង 15/04/2026
អត្ថន័យសិរី ៣ ប្រការ
(នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ)
១. ពាក្យថា សិរី នៅក្នុងវចនានុក្រមខ្មែរ មានអត្ថន័យថា__
លម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, សំណាងល្អ ....។
២. ពាក្យថា សិរី នៅក្នុងព្រះធម៌ មានអត្ថន័យថា __
សម្បត្តិដែលគេបានមកដោយបុណ្យដែលខ្លួនបានធ្វើទុកល្អហើយ (កតបុញ្ញេហិ សេវីយតិ តេហិ បដិលភីយតីតិ សិរី)។ ទ្រព្យសម្បត្តិដែលគេបានមកព្រោះអាស្រ័យបុណ្យដែលខ្លួនបានធ្វើ (សន្សំ) ទុកល្អហើយ (កតបុញ្ញេ និស្សយតីតិ សិរី)។ ម្យ៉ាងទៀត ពាក្យថា សិរី នេះ គឺជាឈ្មោះ របស់បញ្ញា និងបុណ្យ, ថែមទាំងជាឈ្មោះ របស់ឥស្សរិយយស និងទ្រព្យសម្បត្តិទៀតផង (សិរីតិ បញ្ញាបុញ្ញានមេតំ អធិវចនំ) ហើយសិរីជាទីស្រ័យនៅរបស់ភោគៈទ្រព្យទាំងឡាយ (សិរី ភោគានមាសយោ)។
១- អត្ថន័យសិរី ៣ ប្រការពោលដោយមុខ្យន័យ (ន័យត្រង់)
១. ពេលព្រឹកសិរីនៅត្រង់មុខ ព្រោះពេលព្រឹកមនុស្សតែងតែយកទឹកមកលុបលាងមុខមុននឹងធ្វើការងារ។
២. ពេលថ្ងៃសិរីនៅត្រង់ទ្រូង ព្រោះពេលថ្ងៃក្តៅមនុស្សតែងតែយកទឹកមកលាបត្រង់ដើមទ្រូង។
៣. ពេលល្ងាចសិរីនៅត្រង់ជើង ព្រោះពេលល្ងាចមនុស្សតែងតែយកទឹកមកលាងសម្អាតជើងមុនចូលដំណេក។
២- អត្ថន័យសិរី ៣ ប្រការពោលដោយអមុខ្យន័យ (ន័យប្រៀបធៀប ឬន័យមិនត្រង់)
ក.ពេលព្រឹកសិរីនៅត្រង់មុខ (ពាក្យថាមុខបានដល់មាត់) ដើម្បីឱ្យបាននូវសិរីសួស្តី សុភមង្គល ក្នុងជីវិតតាមរយៈមុខ គេត្រូវប្រព្រឹត្តនូវវចីសុចរិត ឬមេត្តាវចីកម្ម ៤ ប្រការគឺ ៖
១. មុសាវាទា វេរមណី វៀរចាកការនិយាយពាក្យកុហក។
២. បិសុណាយ វាចាយ វេរមណី វៀរចាកការនិយាយពាក្យញុះញង់។
៣. ផរុសាយ វាចាយ វេរមណី វៀរចាកការនិយាយពាក្យអាក្រក់។
៤. សម្ផប្បលាបា វេរមណី វៀរចាកការនិយាយពាក្យរោយរាយឥតប្រយោជន៍។
ខ.ពេលថ្ងៃសិរីនៅត្រង់ទ្រូង (ពាក្យថាទ្រូងបានដល់ចិត្ត) ដើម្បីឱ្យទទួលបាននូវសិរីសួស្តី សុភមង្គល ក្នុងជីវិតតាមរយៈទ្រូង គេត្រូវប្រព្រឹត្តនូវមនោសុចរិត ឬមេត្តាមនោកម្ម ៣ ប្រការគឺ ៖
១. អនភិជ្ឈា មិនសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ។
២. អព្យាបាទោ មិនគិតព្យាបាទបៀតបៀនអ្នកដទៃ។
៣. សម្មាទិដ្ឋិ បញ្ញាយល់ត្រូវតាមហេតុនិងផលពិតប្រាកដ។
គ. ពេលល្ងាចសិរីនៅត្រង់ជើង (ពាក្យថាជើងបានដល់កាយ) ដើម្បីឱ្យបាននូវសិរីសួស្តី សុភមង្គម ក្នុងជីវិតតាមរយៈជើង គេត្រូវប្រព្រឹត្តនូវកាយសុចរិត ឬមេត្តាកាយកម្ម ៣ ប្រការគឺ ៖
១. បាណាតិបាតា វេរមណី វៀរចាកការសម្លាប់សត្វ។
២. អទិន្នាទានា វេរមណី វៀរចាកការលួចយកទ្រព្យសម្បត្តិអ្នកដទៃ។
៣. កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
កុសលកម្មបថ ១០ ឬសុចរិតទាំង ១០ ប្រការនេះហើយ ជាប្រភពនាំឱ្យបាននូវសិរីសួស្តី លាភ យស សរសើរ សុខ និងជាហេតុឱ្យបានសម្រេចនូវប្រយោជន៍ និងសេចក្តីចម្រើនរុងរឿង ក្នុងលោកនេះផង ក្នុងលោកដទៃផង។ សមដូចព្រះពុទ្ធអង្គទ្រង់សម្តែងទុកនៅក្នុងសុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ភាគ ៤១ ទំព័រ ៤៧៥ ត្រង់បុព្វណ្ហសូត្រថា___
សុនក្ខត្តំ សុមង្គលំ, សុប្បភាតំ សុហុដ្ឋិតំ;
សុខណោ សុមុហុត្តោ ច, សុយិដ្ឋំ ព្រហ្មចារិសុ ។
ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះ ឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ (ទានដែលបុគ្គលបូជា) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ (ក្នុងពេលនោះ) ឈ្មោះថាជាគ្រឿងបូជាហើយដោយល្អ។
បទក្ខិណំ កាយកម្មំ, វាចាកម្មំ បទក្ខិណំ;
បទក្ខិណំ មនោកម្មំ, បណីធិ តេ បទក្ខិណេ;
បទក្ខិណានិ កត្វាន, លភន្តត្ថេ បទក្ខិណេ ។
(ក្នុងថ្ងៃនោះ) កាយកម្មឈ្មោះថា នាំឱ្យមានសេចក្តីចម្រើន វចីកម្ម ក៏ឈ្មោះថា នាំឱ្យមានសេចក្តីចម្រើន មនោកម្ម ក៏ឈ្មោះថា នាំឱ្យមានសេចក្តីចម្រើន សេចក្តីប្រាថ្នាទាំងឡាយរបស់អ្នកទាំងនោះ ក៏ឈ្មោះថា នាំឱ្យមានសេចក្តីចម្រើន បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចម្រើនហើយ រមែងបាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ។
តេ អត្ថលទ្ធា សុខិតា, វិរុឡ្ហា ពុទ្ធសាសនេ;
អរោគា សុខិតា ហោថ, សហ សព្វេហិ ញាតិភិ។
អ្នកទាំងឡាយនោះ ចូរបាននូវប្រយោជន៍ បាននូវសេចក្តីសុខ ចូរចម្រើនក្នុងព្រះពុទ្ធសាសនា ចូរកុំឱ្យមានរោគ ឱ្យបាននូវសេចក្តីសុខ ព្រមទាំងញាតិទាំងឡាយគ្រប់គ្នា។
ទុក្ខប្បត្តា ច និទ្ទុក្ខា, ភយប្បត្តា ច និព្ភយា;
សោកប្បត្តា ច និស្សោកា, ហោន្តុ សព្វេបិ បាណិនោ ។
សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ ដែលកំពុងដល់នូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅហោង ។
សូមមានសួស្ដីសិរីភទ្រ ចុះបែបចុះបទប្រាកដស្ដែង
មានជោគតេជះដ៏លើសលែង មានគេកោតក្រែងរាល់វេលា។
━━━━✥◈✥━━━━
៚វត្តឧណ្ណាលោម អត្ថបទដោយ ភិក្ខុមេត្តារក្ខិតោ វិញ ប៊ុនណារ៉ុង
ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
ម្លប់លាប ភូមិអូរប៉ាក្រង
#ខេត្តពោធិ៍សាត់ #ក្រុងពោធិ៍សាត់
តស៊ូលក់ដូរតែឯងនៅវាលស្រែ
#បុរីសាន់លែន #ភូមិព្រៃញី #ខេត្តពោធិ៍សាត់
#ក្រុងពោធិ៍សាត់
03/03/2026
រាត្រីនេះ១៥កើតពេញបូណ៌មី តែបែរជាមានរាហូមកលេប(ចន្ទគ្រាស) ក្លាយជាព្រះចន្ទក្រហម(ឈាម)។
រាហូជាសភាវៈដែលមានតែក្បាលតាមចងពៀរនិងព្រះចន្ទដោយក្តីខឹងក្រោធ។ បុរាណមិនដែលបូជាពលីរាហូដែលជាសភាវកោងកាច តែចាប់យកមកដាក់យាមច្រកខ្លោងទ្វារចូលតាមវត្ត ប្រាសាទ។👹
👹ហេតុអ្វីដាក់នៅយាមច្រកខ្លោងទ្វារចូលតាមវត្ត ប្រាសាទ?
រឿងកូរទឹកដោះសមុទ្រ រាហូបានលួចផឹកទឹកអម្រឹត តែត្រូវបានព្រះអាទិត្យ និងព្រះចន្ទយករឿងនេះទៅប្រាប់ព្រះវិស្ណុ រហូតត្រូវព្រះអង្គគ្រវែងកងចក្រកាត់ខ្លួនដាច់ជាពីរ។
ការដែលរាហូមានតែក្បាល គ្មានខ្លួន គឺជាតំណាងនៃ ទោសៈ កំហឹង និង មោហៈសេចក្តីវង្វេង។ កាលណាខឹងខ្លាំង មនុស្សមានតែ ក្បាល សម្រាប់គិតគុំកួន ប៉ុន្តែគ្មាន ខ្លួន សតិសម្បជញ្ញៈ សម្រាប់ទប់ទល់នឹងទង្វើរបស់ខ្លួនឡើយ។
🌚🌒ការលេបព្រះចន្ទ គឺជាការសងសឹក។ ប៉ុន្តែដោយសាររាហូគ្មានពោះ គ្មានខ្លួន លេបព្រះចន្ទចូលហើយ ក៏ត្រូវព្រះចន្ទរមៀលចេញមកវិញតាមកវិញដដែល។ វាប្រៀបដូចជា កម្មពៀរដែលមិនចេះចប់មិនចេះហើយ បើមិនលះបង់ការចងពៀរទេ គឺត្រូវវិលវល់បែបនេះជារៀងរហូត។
🌑រាហូគឺជាសភាវះអាក្រក់ខ្មៅ ការដាក់រាហូនៅច្រកចូល គឺដើម្បីដាស់តឿនអ្នកដែលចូលមកក្នុងទីសក្ការៈថា ចូរទុកកំហឹង និងចិត្តកោងកាចរបស់អ្នកនៅក្រៅរបងវត្ត។
ក្នុងន័យម្យ៉ាងទៀត រាហូ តំណាងឱ្យ កាលៈ ពេលវេលា។ ពេលវេលាលេបត្របាក់គ្រប់យ៉ាង ទាំងបុណ្យទាំងបាប ទាំងស្រស់ស្អាតទាំងអាក្រក់។ ការដាក់មុខរាហូយាមទ្វារ គឺជាការរំលឹកសតិដល់មនុស្សថា មុននឹងចូលទៅរកធម៌ ចូរដឹងថាជីវិតអ្នកកំពុងត្រូវបានពេលវេលាលេបត្របាក់ហើយ។
ព្រះចន្ទពេញបូណ៌មី ដ៏ស្រស់ស្អាត ក៏អាចត្រូវបាំងដោយស្រមោលងងឹតបានដែរ ប៉ុន្តែវាមិនមែនជារៀងរហូតទេ។
ស្រមោលអាចបាំងពន្លឺបានមួយរយៈ តែវាមិនអាចលេបពន្លឺឱ្យបាត់ជារៀងរហូតឡើយ
👹រាហូយាមទ្វារគឺជាអ្នកដែលចេះប្រើសភាវៈអាក្រក់ឱ្យមកបម្រើសេចក្តីល្អ។ បុរាណលោកមិនកម្ចាត់ចោលទេ តែលោក អប់រំនិង ដាក់វិន័យ ឱ្យសភាវៈនោះមកការពារព្រះសាសនាវិញ។
បុរាណមិនដែលឲ្យគោរពរាហូទេ បុរាណលោកយកមុខរាហូមកដាក់នៅខ្លោងទ្វារ ដើម្បីឱ្យរាហូ ស៊ីគ្រឿងសៅហ្មង របស់មនុស្សមុននឹងចូលវត្ត។ រាហូនៅទីនោះក្នុងនាមជា អ្នកបម្រើអ្នកយាមទ្វារ ដែលត្រូវបានធម៌បង្ក្រាបរួចហើយ។
គេមិនបន់ស្រន់សភាវះនេះព្រោះប្រៀបដូចជាការសុំសេចក្តីសុខពី កំហឹង និង ការចងពៀរ អញ្ចឹង។ បើមេកំហឹងមិនទាន់រលត់ផង តើមានសេចក្តីសុខមកពីណា?
👹រាហូមានតែក្បាល ដើម្បីដាស់តឿនថា កុំរស់នៅតែជាមួយគំនិតព្យាបាទ វានឹងស៊ីខ្លួនឯង។
បេីសភាវះនេះខ្លាចជា និមិត្តរូបនៃលាភសក្ការៈ ធ្វើឱ្យតម្លៃនៃភាសារូបដ៏មានជម្រៅរបស់ដូនតាខ្មែរសាងត្រូវរលាយបាត់អស់។
👹រាហូមានឈ្នោះថា ទេពនព្វគ្រោះ តែមិនមានជាភពដែលមានរូបរាងដូចផែនដី ឬព្រះចន្ទទេ តែជា ចំណុចស្រមោល។
បេីយេីងគោរពបូជាសភាវះនោះគឺជា ការគោរពអំណាចនៃកម្មផលដែលមើលមិនឃើញ។
ការហៅរាហូថា ទេវតាដើម្បីឱ្យមនុស្សស្រួលចិត្តក្នុងការបូជា។តាមពិត រាហូគឺជា អសុរៈ យក្ស ដែលមានឫទ្ធិអំណាច មិនមែនជាទេវតាក្នុងជំពូកអ្នករក្សាសីលឡើយ។
ដូចខ្ញុំធ្លាប់សសេរពីកាកូរសមុទ្រទឹកដោះគឺតែងមានសភាវះល្អទេវតា នឹងសភាវះអាក្រក់អសុរះទេីបរកទឹកអម្រឹមឃេីញ។
រាហូគឺជា ស្រមោលក្នុងចិត្ត របស់យើងម្នាក់ៗ ភាពលោភលន់ កំហឹង ការចង់បានហួសប្រមាណ។
រាហូនៅតែជារាហូ គឺជាសភាវៈដែលលេបត្របាក់ពន្លឺ។ បើចង់ឈ្នះរាហូ មិនមែនដោយការសូកប៉ាន់ ការសែន នោះទេ គឺត្រូវបង្កើនពន្លឺ បញ្ញា ឱ្យភ្លឺជាងស្រមោល។
🪷ពេលបញ្ញាទន់ខ្សោយ ជំនឿរមែងក្លាយជាមន្តអាគម។ ពេលបញ្ញារឹងមាំ ជំនឿរមែងក្លាយជាធម៌។
Sandra
03/03/2026
តើក្រសួងមហាផ្ទៃគួរតែបញ្ចូលក្មេងទំនើងឱ្យធ្វើជាប្រជាការពារភូមិទេ?
នៅប្រទេសជឿនលឿន ការជ្រើសរើសកងសមត្ថកិច្ច ដូចជាសន្តិសុខ ប៉ូលិស និងប៉េអឹម ជាដើម គេធ្វើដោយប្រយ័ត្នប្រយែងខ្ពស់តាមវាយតម្លៃតាំងពីកាយសម្បទា សមត្ថភាព អត្តចរិត, ប្រវត្តិគ្រួសារ ជាដើម។ គេមិនយកបុគ្គលដែលមានប្រវត្តិមិនល្អមកធ្វើជាសមត្ថកិច្ចឡើយ។ ការអនុវត្តនេះហៅថា "ស្តង់ដារមាស" (Gold Standard) នៃវិស័យសន្តិសុខសាធារណៈនៅក្នុងប្រទេសជឿនលឿន។
មូលហេតុដែលប្រទេសដូចជា សិង្ហបុរី ជប៉ុន ឬបណ្តាប្រទេសនៅអឺរ៉ុប មានកម្រិតសុវត្ថិភាពខ្ពស់ គឺដោយសារគេចាត់ទុក "សមត្ថកិច្ច" ជា "គំរូនៃច្បាប់"។ ប្រសិនបើអ្នកអនុវត្តច្បាប់ខ្លួនឯងមានប្រវត្តិមិនល្អ នោះទំនុកចិត្តពីប្រជាពលរដ្ឋនឹងរលាយបាត់ភ្លាមៗ។ នេះគឺជាចំណុចសំខាន់ៗដែលប្រទេសជឿនលឿនប្រកាន់ខ្ជាប់ក្នុងការជ្រើសរើសកងកម្លាំង៖
១. ការត្រួតពិនិត្យប្រវត្តិយ៉ាងតឹងរ៉ឹង (Background Checks)
នៅក្នុងប្រទេសទាំងនោះ គេមិនត្រឹមតែមើលលើ "ក្រដាសស្នាម" ទេ តែគេធ្វើការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ៖
ប្រវត្តិរូបប្តី-ប្រពន្ធ និងគ្រួសារ៖ ដើម្បីធានាថាបុគ្គលនោះមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជន ឬមានសម្ពាធពីមជ្ឈដ្ឋានជុំវិញដែលនាំឱ្យមានអំពើពុករលួយ។
សុចរិតភាពផ្នែកហិរញ្ញវត្ថុ៖ បុគ្គលដែលមានបំណុលវ័ណ្ឌក ឬមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ជាធម្មតាមិនត្រូវបានអនុញ្ញាតឱ្យធ្វើប៉ូលិសឡើយ ព្រោះគេបារម្ភពីការទទួលសំណូក។
២. ការវាយតម្លៃផ្លូវចិត្ត (Psychological Profiling)
សមត្ថភាពរូបកាយគ្រាន់តែជាផ្នែកមួយ ប៉ុន្តែ "ភាពចាស់ទុំខាងអារម្មណ៍" គឺជាចំណុចស្លាប់រស់៖
គេតេស្តមើលថា តើបុគ្គលនោះមាន "ចរិតកាចសាហាវនិយម" (Aggression) ឬទេ?
តើគេមានសមត្ថភាពដោះស្រាយបញ្ហាដោយសន្តិវិធី និងការអត់ធ្មត់ (Patience) កម្រិតណា នៅពេលប្រឈមមុខនឹងការជេរប្រមាថ ឬសម្ពាធខ្លាំង?
៣. គោលការណ៍ "អំណាច និងសីលធម៌" (Authority vs. Integrity)
មេរៀនធំបំផុតដែលប្រទេសជឿនលឿនបង្រៀនគឺ៖ "អំណាចដែលគ្មានសីលធម៌ គឺជាគ្រោះថ្នាក់សង្គម"។
កាលណាគេយកអ្នកធ្លាប់ដើរលេងពាលមកធ្វើជាសមត្ថកិច្ច វាអាចបង្កើតជា "វប្បធម៌ក្មេងទំនើងក្នុងឯកសណ្ឋាន"។
ផ្ទុយទៅវិញ គេជ្រើសរើសមនុស្សដែលមានស្មារតីបម្រើ (Service Mindset) ដើម្បីឱ្យប្រជាជនមានអារម្មណ៍ថា "កក់ក្តៅ" ពេលឃើញប៉ូលិស មិនមែនអារម្មណ៍ "ភ័យខ្លាច" នោះទេ។
៤. ផលវិបាកនៃការជ្រើសរើសខុស
ប្រសិនបើរដ្ឋបាលមូលដ្ឋានយល់ព្រមយក "ក្មេងទំនើង" មកធ្វើជាសន្តិសុខ ផលវិបាកដែលអាចកើតមានគឺ៖
ការសងសឹកគ្នា៖ ក្មេងទំនើងប្រើអំណាចរដ្ឋដើម្បីសងសឹកសត្រូវចាស់របស់ខ្លួន។
ការបាត់បង់តុល្យភាព៖ ប្រជាពលរដ្ឋល្អៗនឹងលែងហ៊ានរាយការណ៍បទល្មើស ព្រោះមិនទុកចិត្តអ្នកយាមល្បាត។
យោងតាមចំណុចទាំងនេះ, គម្រោងបញ្ចូលក្មេងទំនើងឱ្យធ្វើជាប្រជាការពារភូមិ អាចជា "អាវុធមុខពីរ" ដែលមានហានិភ័យខ្ពស់ជាងអត្ថប្រយោជន៍ ប្រសិនបើមិនមានយន្តការត្រួតពិនិត្យច្បាស់លាស់។ ខាងក្រោមជាផលប៉ះពាល់ និងចំណុចខ្វះខាតដែលអាចកើតមាន៖
១. ការបាត់បង់សេចក្តីថ្លៃថ្នូរនៃស្ថាប័ន (Institutional Integrity)
នៅប្រទេសជឿនលឿន ឯកសណ្ឋានតំណាងឱ្យច្បាប់។ បើប្រជាពលរដ្ឋឃើញមនុស្សដែលធ្លាប់បង្កបញ្ហា ធ្លាប់វាយតប់គ្នា ឬធ្លាប់ប្រើប្រាស់គ្រឿងញៀន មកស្លៀកពាក់ជាអ្នកការពារច្បាប់ វានឹងធ្វើឱ្យតម្លៃនៃ "អាជ្ញាធរ" ធ្លាក់ចុះ។ ប្រជាជននឹងមានសំណួរថា៖ "តើច្បាប់កំពុងការពារខ្ញុំ ឬកំពុងផ្តល់អំណាចដល់អ្នកបង្កបញ្ហា?"
២. ហានិភ័យនៃ "អំណាចក្នុងដៃមនុស្សខុស" (Abuse of Power)
ក្មេងទំនើងភាគច្រើនមានបញ្ហាផ្នែក "ការគ្រប់គ្រងកំហឹង" (Anger Management) និង "វិន័យ"។
បញ្ហាសងសឹក៖ ពួកគេអាចប្រើតួនាទីជាប្រជាការពារដើម្បី "ទូទាត់បញ្ជីចាស់" ជាមួយសត្រូវរបស់ពួកគេនៅក្នុងភូមិ។
ការជំរិតទារប្រាក់៖ ពួកគេអាចប្រើអំណាចនេះដើម្បីគំរាមកំហែង ឬទារលុយកាក់ពីអ្នកភូមិដែលទន់ខ្សោយ ដោយយោងលើលេស "រក្សាសន្តិសុខ"។
៣. ទំនាស់ផលប្រយោជន៍ (Conflict of Interest)
ជាទូទៅ ក្មេងទំនើងតែងតែមានបក្សពួក។ ប្រសិនបើមិត្តភក្តិ ឬបក្សពួករបស់ពួកគេប្រព្រឹត្តបទល្មើស តើពួកគេហ៊ានចាប់ខ្លួនដែរឬទេ? វានឹងបង្កើតជាបណ្តាញ "ឧក្រិដ្ឋកម្មដែលមានការការពារពីអាជ្ញាធរ" នៅកម្រិតមូលដ្ឋាន។
តើយើងគួរធ្វើដូចម្តេច បើចង់ឱ្យពួកគេកែខ្លួន?
ដើម្បីជំរុញឱ្យក្រុមក្មេងទំនើងកែប្រែខ្លួនប្រកបដោយប្រសិទ្ធភាព និងចីរភាព យើងមិនគួរផ្តល់ "អំណាច" ដល់ពួកគេភ្លាមៗនោះទេ ប៉ុន្តែត្រូវអនុវត្តតាមយន្តការ "ការស្តារនីតិសម្បទា" ជាដំណាក់កាលៗដូចបណ្តាប្រទេសជឿនលឿន (ឧទាហរណ៍ សិង្ហបុរី) បានធ្វើកន្លងមក។ ជាដំបូង បុគ្គលទាំងនោះត្រូវឆ្លងកាត់ការអប់រំចិត្តតាមរយៈការធ្វើពលកម្មជំនួសទោស ឬវគ្គបណ្តុះបណ្តាលសីលធម៌ ដើម្បីជម្រុះចរិតក្មេងទំនើងចេញពីខ្លួន និងបង្កើនស្មារតីទទួលខុសត្រូវ។ បន្ទាប់មក ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដូចជាការជួសជុល កសិកម្ម ឬបច្ចេកវិទ្យា ដែលអាចជួយឱ្យពួកគេមានសមត្ថភាពបង្កើតចំណូលចិញ្ចឹមជីវិតដោយថ្លៃថ្នូរ និងមិនត្រឡប់ទៅរកផ្លូវខុសវិញ។ ជាចុងក្រោយ មុននឹងផ្តល់ការងារក្នុងវិស័យសន្តិសុខ ពួកគេត្រូវឆ្លងកាត់ការសាកល្បងអត្តចរិតតាមរយៈការងារស្ម័គ្រចិត្តបម្រើសហគមន៍ ដូចជាការលាងសម្អាតទីសាធារណៈជាដើម ដើម្បីឱ្យអាជ្ញាធរអាចវាយតម្លៃពីការកែប្រែពិតប្រាកដរបស់ពួកគេ មុននឹងប្រគល់សេចក្តីទុកចិត្តឱ្យបំពេញតួនាទីជាអ្នកការពារច្បាប់។
សរុបមកការធ្វើឱ្យសង្គមមានសុវត្ថិភាព មិនមែនទាល់តែប្រើ "មនុស្សខ្លាំង" ឬ "មនុស្សកាច" មកយាមនោះទេ ប៉ុន្តែគឺការប្រើ "មនុស្សដែលមានវិន័យ និងការគោរពច្បាប់" ខ្ពស់បំផុត។ ការកសាងស្ថាប័នជាតិនិងលើកស្ទួយសន្តិសុខនៅក្នុងសង្គមតម្រូវឱ្យមានមន្ត្រីគំរូដែលមានការគោរពច្បាប់, វិន័យនិងសីលធម៌ខ្ពស់បំផុត។
02/03/2026
ចាស់ទៅមិនសូវចូលសង្គម
លោកីយ៍និយមស្រឡាញ់ស្អប់
ចិត្តបានអប់រំនិយមស្ងប់
និយមបញ្ចប់រឿងលោកីយ៍។
មិនចូលចិត្តជែងនឹងអ្នកណា
ព្រោះថាមិនដឹងប្រឹងយកស្អី
មិនចូលចិត្តអួតខ្លួនមានអ្វី
សម្បត្តិភពបីរបស់មារ។
ឧបមាជ្រូកស្រុកបានចំណី
បង្អួតក្របីធ្វើការងារ
ខ្លួនឯងសុីដេកឃ្លានស្រែកទារ
លុះដល់វេលាគេសម្លាប់។
អួតសាច់អួតឈាមក្នុងនាមអញ
មិនបាច់រត់ចេញអញសុីស្រាប់
ត្រាំភក់ដេកខ្នាចមិនខ្លាចស្លាប់
ដល់ពេលគេចាប់ទើបស្រែកភ័យ។
ប.ស.វ
02/03/2026
ភពផែនដីសែនធំល្វឹងល្វើយ ដើរមួយជីវិត ក៏មិនផុតភពផែន ចុះហេតុម្តេចឡើយ ក៏ចាំបាច់ធ្វើសង្គ្រាមឈ្លានពានគ្នា ប្រយុទ្ធតតាំងច្បាំងដណ្ដើមទឹកដី ដណ្ដើមធនធាន ដណ្ដើមអំណាច ដើម្បីគ្រប់គ្រងចក្រវាឡធ្វើអ្វី បើពេលស្លាប់ទៅ សូម្បីតែឆ្អឹងខ្លួនឯង ក៏យកទៅមិនបានផងហ្នឹង ? លើលោកនេះ គ្មានអ្វីជាអមតៈនោះទេ ហេតុអ្វី មិនចែកគ្នារស់ទៅ ? 👏