Siem Rep Viewer

Siem Rep Viewer

Share

We provide all of you the Siem Reap place landscapes

21/08/2020

ពាក្យអ្នកខេត្តសៀមរាបនិយាយ

Photos from Siem Rep Viewer's post 21/08/2020

ខេត្តសៀមរាប ស្ថិតនៅទិសពាយព្យនៃប្រទេសកម្ពុជា ដែលជាទិសដៅទេសចរណ៍ និងប្រាសាទអង្គរវត្តដ៏ល្បី ល្បាញ។ ក្រុងសៀមរាប មានទីតាំងនៅភាគខាងត្បូង នៃខេត្តសៀមរាប នៅលើឆ្នេរទន្លេសាប។ ឈ្មោះទីក្រុង សៀមរាប គឺយោងទៅតាមប្រវត្តិសាស្ត្រ ដែលអាណាចក្រខ្មែរ បានជ័យជម្នះលើព្រះរាជាណាចក្រស្យ៉ាម (ថៃ បច្ចុប្បន្ន) នៅក្នុងសតវត្សទី17។ អង្គរវត្ត គឺជាបូជនីយដ្ឋានសាសនាធំបំផុត នៅលើពិភពលោក ជាមួយនឹងថ្មធំៗ ស្រដៀងនឹងថ្មប្រាសាទពីរ៉ាមីត នៃប្រទេសអេហ្ស៊ីប។ ខុសពីថ្មប្រាសាទផ្សេងទៀត ប្រាសាទអង្គរ បែរទៅទិសខាង លិច និង មានរចនាបថបែបលទ្ធិហិណ្ឌូក្នុងសតវត្សទី12។ កំពូលប្រាសាទមានភាពសមាមាត្រគ្នា ដូចជារូបភាព នៅលើទង់ជាតិខ្មែរ។
​ ប្រាសាទអង្គរវត្ត ត្រូវបានផ្តួចផ្តើមសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី 2 ដែលចំណាយពេលប្រមាណ30 ឆ្នាំ ដើម្បី សាងសង់។ ប្រាសាទនេះត្រូវបានគេជឿថា ជាប្រាសាទសម្រាប់ពិធីបុណ្យរបស់ព្រះមហាក្សត្រ និងត្រូវបានគ្រប់ គ្រងបន្តដោយព្រះពុទ្ធសាសនា។

ក្រុងសៀមរាប ផ្តុំឡើងដោយភូមិតូចៗ នៅតាមបណ្តោយដងស្ទឹងសៀមរាប។ ភូមិទាំងនេះ ត្រូវបានអភិវឌ្ឍដោយ រក្សានូវលក្ខណៈដើម គឺព័ទ្ធជុំវិញដោយវត្តអារាម។ វត្តទាំងនោះស្ថិតនៅតាមដងស្ទឹង រាប់ចាប់ពីវត្តព្រះឥន្ទកោសី នៅភាគជើង និងវត្តភ្នំក្រោមនៅភាគខាងត្បូង ដែលជាកន្លែងប្រសព្វគ្នារវាងដងស្ទឹងសៀមរាប និងបឹងទន្លេសាប។ កណ្តាលទីក្រុង គឺសំដៅលើផ្លូវស៊ីវត្ថាផ្សារចាស់ និងផ្សាររាត្រីអង្គរ ជាកន្លែងដែលមានអគារចាស់ៗសម័យអាណា និគម ហាងទំនិញផ្សេងៗ និងតំបន់ពាណិជ្ជកម្មកំពុងឈរយ៉ាងសង្ហាស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។

លោកអ្នកអាចមានជម្រើសជាច្រើន តាំងពីរមណីយដ្ឋាន និងសណ្ឋាគារកម្រិតផ្កាយ5 រហូតដល់ផ្ទះសំណាក់ រាប់រយ ភោជនីយដ្ឋានជាច្រើន ដែលបម្រើជូននូវម្ហូបច្រើនប្រភេទ ដូចជាម្ហូបអ៊ីតាលី ឥណ្ឌា បារាំង អាល្លឺម៉ង់ រុស្ស៊ី ថៃ កូរ៉េ ជប៉ុន និងភូមា ព្រមទាំង ហាងទំនិញសម្បូរបែប នៅក្នុងផ្សាររាត្រីអង្គរ និងជុំវិញផ្សារចាស់។ អាកាសយានដ្ឋានសៀមរាបអង្គរ អាចស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើន ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេសភ្ញៀវដែលមកកាន់សៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត អង្គរធំ (ដែលមានចម្ងាយប្រមាណ6គីឡូ ម៉ែត្រពីក្រុងសៀមរាប)និងប្រាសាទចំណាស់ផ្សេងៗទៀត។

ថ្មីៗនេះ សៀមរាបបានជាប់ចំណាត់ថ្នាក់លេខ1 នៅអាស៊ី និងលេខ2 លើពិភពលោក ក្នុងចំណោមគោលដៅ ទេសចរណ៍ប្រចាំឆ្នាំ2015 ពោលគឺលោតឡើងពីលំដាប់លេខរៀងទី7 ដែលជាចំណាត់ថ្នាក់ កាលពីឆ្នាំទៅ នេះបើយោងតាមការវិនិច្ឆ័យរបស់វេបសាយទេសចរណ៍លំដាប់ថ្នាក់ពិភពលោក TripAdvisor ។

Photos from Gentle Photography's post 20/07/2020
10/07/2020

អ្នកគឺអាចធ្វេីអ្វីគ្រប់យ៉ាងបាន​ អោយតែអ្នកចង់ធ្វេី
ភាពបរាជ័យមិនខ្លាច​ តែខ្លាចចិត្តបរាជ័យ

Photos from Siem Rep Viewer's post 02/07/2020

វិទ្យាល័យស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

Photos from Siem Rep Viewer's post 23/06/2020

កម្រងរូបភាពនៅវត្តព្រះក្រាល​ លេីខ្នងភ្នំគូលេន​ ខេត្តសៀមរាប
Kral Pagoda at Kulen Mountain in Siem Reap province.

Photos from Siem Rep Viewer's post 23/06/2020

Kolen Mountain views

Want your business to be the top-listed Photography Service in Siem Reap?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Siem Reap
Siem Reap