Sophen Nou
អភិរក្ស មរតក សិល្បៈ វប្បធម៌ ប្រពៃណីជាតិ
23/06/2026
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប
22/06/2026
របាំព្រះរាជទ្រព្យ
នៅពីក្រោយការសំដែងថ្វាយព្រះមហាក្សត្រ ឬសំដែងលើឆាកជាតិ អន្តរជាតិ នានា នាដការីរបាំទាំងអស់តែតែងហ្វឹកហាត់ជាប្រចាំ ដើម្បីអោយការសំដែងល្អឥតខ្ចោះ។
អ្នកគ្រូ វន័ សាវ៉ាយ និង អ្នកគ្រូ ប៉ែន សុខឃួន នៅលើព្រះទីន័ង ចន្ទឆាយា ឆ្នាំ ១៩៦៩។
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប
21/06/2026
គ្រឿងព្រះរាជូបត្ថមនៃល្ខោនហ្លួង ២ឈុតបន្ថែមទៀតសម្រាប់បម្រើប្រចាំព្រះបរមរាជវាំង 💛🇰🇭
ក្រោមព្រះរាជកិច្ចនិងព្រះហឫទ័យប្រោសប្រទាននិងរក្សាការពារសម្បត្តិវប្បធម៌ជាតិ ព្រះកូណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាថ្លៃវិសេស និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហ្លួងទាំងទ្វេរព្រះអង្គប្រោសព្រះរាជទានអោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ស្តេចយាងដឹកនាំលោកគ្រូ អ្នកគ្រូ នៃសមាជិកមូនិធិមុទិតា ដែលជាអ្នកដេរប៉ាក់ និងធ្វើគ្រឿងអលង្ការភស្តា សម្លៀកបំពាក់ផ្សេងៗនៃរបាំព្រះរាជទ្រព្យ ក្រោយព្រះរាជឧង្កានិងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គក្នុងការប៉ាក់ ឌិន ភស្តាស្បៃនិងអាវ សុរងក សំពត់ចរបាប់ សម្រាប់តួនាង តួយក្ស តួស្វា ធ្វើគ្រឿងមកុដ (ស្រួច-ក្លាវ) (ព្រះភ័ក្រ)គ្រឿងប្រដាប់ដៃ-ជើង តួឯកក្នុងរបាំទាំង២សរុបមាន៖
•គ្រឿងនាង និងគ្រឿងយក្ស សម្រាប់«របាំមណីមេខលា រាមសូរ»
•គ្រឿងនាងសុវណ្ណមច្ឆា និងគ្រឿងស្វា(ហនុមាន) សម្រាប់«របាំសុវណ្ណមច្ឆា ហនុមាន»
ដោយចំណាយព្រះរាជទ្រព្យជាច្រើនព្រមទាំងចំណាយពេលប៉ាក់និងសាងថ្វាយ ដោយមានការដឹងនាំដោយផ្ទាល់ពីសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាអម្ចាស់។ចប់សព្វគ្រប់ល្អប្រណិតតាមបែបខ្មែរសុទ្ធសាធ ដង្ហែរតាមព្រះដំណើរនៃសម្តេចព្រះមហាក្សត្រិយានី ព្រះមាតាសិល្បៈ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ព្រះនិមិត្តរូបរបាំព្រះរាជទ្រព្យ។
គ្រឿងល្ខោនទាំងនេះរក្សាក្នុងព្រះបរមរាជវាំង តម្កល់ប្រចាំរាជ្យព្រះកូណាព្រះ នរោត្តម សីហមុនី នៃវង់ល្ខោនហ្លួងរជ្ជកាលល្ខោនព្រះរាជទ្រព្យព្រះអង្គសម្រាប់បំរើតែក្នុងព្រះរាជពិធីសំខាន់ៗ ព្រះរាជពិធីបួងសួង និងពិធីលៀងសាយភោជន៍ទទួលប្រមុខរដ្ឋផ្សេងៗតាមការសព្វព្រះរាជហឫទ័យ គ្រឿងទាំងនេះបំរើតែក្នុងព្រះរាជវាំងតែប៉ុណ្ណោះ ៕
រូបភាពដោយ: ហត្ថា/Studio 80s 2ឆ្នាំមុន
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប
20/06/2026
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប #របាំព្រះរាជទ្រព្យទម្រង់ #រាជព្រះបាទព្រះស៊ីសុវត្ថិ
19/06/2026
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប #របាំព្រះរាជទ្រព្យទម្រង់
ប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតនៅក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
18/06/2026
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ព្រះវស្សា
(១៨ មិថុនា ១៩៣៦ – ១៨ មិថុនា ២០២៦)
17/06/2026
តួឯកទេពអប្សរាឬអប្សរាស អ្នកម្នាង អ៊ុក ផល្លា គឺជានាដការិនីដែលមានទេពកោសល្យខ្ពស់ក្នុងការរាំរបាំជាតួអង្គឯកបានយ៉ាងល្អឥតខ្ចោះ ។
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប
របាំទេពអប្សរាខ្មែរ ទន់ភ្លន់ល្មតល្វុន និងប្រណិតភាព យ៉ាងអស្ចារ្យ ជាមរតកនៃមនុស្សជាតិ
17/06/2026
ស្បៃខ្មែរត្រូវបានរចនាហើយប្រកបដោយប្រណិតភាពខ្ពស់ហ្នឹងមានច្រើនបែបច្រើនសណ្ឋានទៅតាមលទ្ធភាពនិងតាមទំនៀមទម្លាប់ប្រពៃណី និងឋានៈស័ក្កផងដែរ។
#កិច្ចការពារថែរក្សាសិល្បវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប
Click here to claim your Sponsored Listing.