Eur Kosal Page
ភិក្ខុកោសលមុនី អឿ កុសល

របស់ដែលមានក្នុងពេលបច្ចុប្បន្ននេះ សុទ្ធសឹងតែជារបស់ដែលគ្មានក្នុងពេលអនាគត ដរាបណាមនុស្សមានការយល់ដឹងអំពី "បរមត្ថសច្ចៈ" ពេលនោះមនុស្សនឹងមាននៅសន្តិភាពគឺសេចក្តីស្ងប់សុខ ដែលកើតចេញពីខាងក្នុងចិត្តរបស់ពួកគេ។
#កោសល្យមុនីភិក្ខុ!

ការសិក្សានូវព្រះពុទ្ធវចន: (ព្រះត្រៃបិដកជាដើម...) ប្រសិនបើបុគ្គលនោះបានសិក្សាត្រឹមត្រូវហើយទាញយកធម៌នោះមកជា "ធម្មបដិបត្តិ" ពេលនោះពួកគេនឹងកើតនូវទិដ្ឋិល្អ(សម្មាទិដ្ឋិ) ប្រសិនបើបុគ្គលនោះសិក្សាខុសមាគ៌ាឬគន្លងនៃព្រះពុទ្ធដីកា ពួកគេនឹងឈ្លក់វង្វេងនូវចំណេះដឹងដែលជាការសន្មតធ្វើឱ្យមើលមិនឃើញនូវទោសរបស់វដ្ត: គឺមានន័យថាបុគ្គលពួកនោះកំពុងតែសិក្សាធម៌ព្រះ តែវង្វេងនឹងទិដ្ឋិខ្លួនឯង(មិច្ឆាទិដ្ឋិ)។
#កោសល្យមុនីភិក្ខុ!

#កំណាព្យលោកតា ឆឹង កាន!
រឿងតម្រេកជាតម្រិះគួរតម្រឹម រឿងតម្រាជាតម្រង់ចងជាច្បាប់
ពុទ្ធតម្រាស់គួរញញឹមយកតម្រាប់ ខុសប្រញាប់ឆាប់តម្រង់តម្រូវ។

អ្វីៗដែលកេីតឡេីង ទោះជាពេញចិត្តក្តី មិនពេញចិត្ត សុទ្ធតែជារបស់ចាប់ទុកមិនបាន តែងអស់ទៅសូន្យទៅជានិច្ច។ ភាពមិនទៀង មិនមែនសំដៅលេីតែសេចក្តីសុខនោះទេ ទោះជាសេចក្តីទុក្ខក៏មិនទៀងដែរ ដូច្នេះ ទេីបសុខក្តី ទុក្ខក្តី សុទ្ធតែជាអារម្មណ៍របស់សតិប្បដ្ឋានបានដូចគ្នា។
ធម្មទាន: លោកគ្រូឧបាសក សាន សុជា
Who can practice Buddhism?
Sharing by: Teacher San Sochea

នៅពេលណាដែលពុទ្ធបរិស័ទមានការយល់ដឹងអំពី "កម្ម ផល" ច្បាស់ ពេលនោះហើយយើងក៏លែងសូវបានឮ នូវការត្អូញត្អែររបស់ពួកគេអំពីសេចក្តីទុក្ខ ដែលកើតចេញអំពីវិបាកកម្មរបស់ពួកគេយ៉ាងដូច្នេះដែរ។
#កោសល្យមុនីភិក្ខុ

ចំណុចមួយដែលខ្ញុំពេញចិត្តបំផុតគឺ គាត់បានមានប្រសាសន៍ថា:
"នៅពេលមានភ្លៀងធ្លាក់ចុះមក ដំបូលផ្ទះអ្នកក្រក៏ត្រូវទឹកភ្លៀង ហើយដំបូលផ្ទះអ្នកមានក៏ត្រូវទឹកភ្លៀងដូចគ្នា។

#គាថាធម្មបទ
ចក្ខុនា សំវរោ សាធុ សាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុ សាធុ ជិវ្ហាយ សំវរោ
កាយេន សំវរោ សាធុ សាធុ វាចាយ សំវរោ
មនសា សំវរោ សាធុ សាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវុតោ ភិក្ខុ សព្វទុក្ខា បមុច្ចតិ ។
ការសង្រួមភ្នែក ជាការប្រពៃ ការសង្រួមត្រចៀក ជាការប្រពៃ ការសង្រួមច្រមុះ ជាការប្រពៃ ការសង្រួមឣណ្តាត ជាការប្រពៃ ការសង្រួមកាយ ជាការប្រពៃ ការសង្រួមវាចា ជាការប្រពៃ ការសង្រួមចិត្ត ជាការប្រពៃ ការសង្រួម ក្នុងទ្វារទាំងឣស់ ជាការប្រពៃ ភិក្ខុសង្រួម ក្នុងទ្វារទាំងពួង រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

ចិត្តដែលប្រាសចាកសេចក្តីទុក្ខ គឺជាចិត្តដែលមានការចេះដឹងថាជីវិតនេះមិនត្រូវតែបាននូវសេចក្តីសុខ គ្រប់ពេលវេលានោះឡើយ។
"តួនាទីមួយយ៉ាងសំខាន់មួយនៃអ្នកបួស គឺគប្បីស្វែងរកការចេះដាក់ខ្លួន"។
#ភិក្ខុ អឿ កុសល

វិទ្យាសាស្ត្រដែលគ្មានសាសនាគឺប្រៀបដូចមនុស្សពិការដៃជេីង
ប៉ុន្តែបេីសាសនាគ្មានវិទ្យាសាស្រ្តវិញគឺប្រៀបដូចមនុស្សខ្វាក់ភ្នែក។
#សម្រាប់ខ្ញុំ: ទ្រឹស្តីព្រះពុទ្ធសាសនាគឺជាការបង្ហាញនូវសភាពពិតនៃជីវិត និងមានលក្ខណៈវិទ្យាសាស្ត្រសុទ្ធសាធ។
ភិក្ខុ អឿ កុសល

ទ្រឹស្ដីព្រះពុទ្ធអង្គទាំង១០ ដើម្បីជាការស្វែងយល់អំពីជីវិតរបស់យើងរៀងៗខ្លួន៖
១. វាពុំមានផ្លូវដើម្បីដើរឆ្ពោះទៅកាន់សុភមង្គលទេ គឺជាសុភមង្គមនេះឯងដែលជាផ្លូវនោះ។
២. ពន្លឺទៀនរាប់ពាន់ដើមគឺត្រូវបានដុតបន្តចេញពីពន្លឺទៀនតែមួយប៉ុណ្ណោះ ហើយទៀនដំបូងគេនោះនឹងមិនថមថយកម្លាំងឡើយ ប្រៀបដូចជាសេចក្ដីសុខ សុភមង្គលអ៊ីចឹងដែរ វានឹងមិនត្រូវថមថយកម្លាំងទេ នៅពេលដែលអ្នកចែករំលែកដល់អ្នកដទៃ។
៣. នៅក្នុងលោកនេះ អ្នកអាចបាត់បង់បានតែរបស់ណាដែលលោកអ្នកជាប់ជំពាក់ជាមួយប៉ុណ្ណោះ។
៤. អតីតកាលគឺបានកន្លងផុតទៅហើយ អនាគតមិនទាន់មកដល់ទេ វាមានតែមួយខណៈៗនៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះ ដែលជា ជីវិតពិតរបស់អ្នក។
៥. មួយខណៈៗរបស់អ្នកអាចផ្លាស់ប្ដូរថ្ងៃរបស់អ្នក ថ្ងៃរបស់អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងអាចផ្លាស់ប្ដូរពិភព លោកបាន។
៥. មួយខណៈៗរបស់អ្នកអាចផ្លាស់ប្ដូរថ្ងៃរបស់អ្នក ថ្ងៃរបស់អ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងអាចផ្លាស់ប្ដូរពិភពលោកបាន។
៦. គ្មានអ្វីកើតឡើងតែឯកឯងឡើយ អ្វីគ្រប់យ៉ាងសុទ្ធតែមានការពាក់ព័ន្ធគ្នាជាមួយនឹងរបស់ផ្សេងៗទៀត។
៧. ប្រសិនបើអ្នកយល់ថា អ្នកពិតជាដើរលើផ្លូវត្រឹមត្រូវហើយ អ្វីដែលអ្នកត្រូវធ្វើ គឺការបន្តធ្វើដំណើររហូតបានសម្រេច។
៨. ការពិតបីយ៉ាងដែលមិនអាចលាក់បាននោះគឺ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត(សច្ចធម៌)។
៩. គំនិតដែលត្រូវបានគេបង្កើតឡើង រហូតឈានដល់សកម្មភាពជាក់ស្ដែង ប្រសើរជាងគំនិត ដែលបង្កើតឡើងសម្រាប់តែជាគំនិត។
១០. ការឈ្នះខ្លួនឯងប្រសើរជាងការឈ្នះអ្នកដទៃ។
៦. គ្មានអ្វីកើតឡើងតែឯកឯងឡើយ អ្វីគ្រប់យ៉ាងសុទ្ធតែមានការពាក់ព័ន្ធគ្នាជាមួយនឹងរបស់ផ្សេងៗទៀត។
៧. ប្រសិនបើអ្នកយល់ថា អ្នកពិតជាដើរលើផ្លូវត្រឹមត្រូវហើយ អ្វីដែលអ្នកត្រូវធ្វើ គឺការបន្តធ្វើដំណើររហូតបានសម្រេច។
៨. ការពិតបីយ៉ាងដែលមិនអាចលាក់បាននោះគឺ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត(សច្ចធម៌)។
៩. គំនិតដែលត្រូវបានគេបង្កើតឡើង រហូតឈានដល់សកម្មភាពជាក់ស្ដែង ប្រសើរជាងគំនិត ដែលបង្កើតឡើងសម្រាប់តែជាគំនិត។
១០. ការឈ្នះខ្លួនឯងប្រសើរជាងការឈ្នះអ្នកដទៃ។
Source: Facebook

"ជីវិតនេះគ្មានផ្លូវកាត់ទេ គឺមានតែការរៀបចំជីវិត"
ជាទូទៅរបត់នៃការរស់នៅនិងការអភិវឌ្ឍន៍ចំណេះដឹង របស់មនុស្សគឺខុសៗពីគ្នា ហើយស្ថានភាពមនុស្សក៏មិនដូចគ្នាដែរ តែការហាត់ពត់លត់ដំសមត្ថភាពខ្លួនឯងទៅលើការគិត និងចំណេះដឹងដែលពិតប្រាកដមួយ វាក៏អាចធ្វើឱ្យជីវិតនិងជីវភាពរបស់យើងបានល្អប្រសើរ តែដើម្បីឈានទៅរកជីវិតដែលមាននូវតុល្យភាពច្បាស់លាស់មួយ ជំហានដំបូងនោះគឺយើងត្រូវរៀបចំដំណើរខ្លួនឯងជាមុនសិន។
"បន្ទាប់ពីចប់បាក់ឌុប..."
ដោយ: ភិក្ខុកោសល្យមុនី អឿ កុសល
#ព្រះភិក្ខុពនេចរ

🕯 អភិណ្ហបច្ចវេក្ខណធម៌ ៥ យ៉ាង 🕯
( ធម៌ ៥ យ៉ាងត្រូវពិចារណារឿយៗ )
១_ ជរាធម្មោម្ហិ ជរំ អនតីតោតិ អភិណ្ហំ បច្ចវេក្ខិតព្វំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្វជិតេន វា :
🕯 ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ ។
២_ ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោតិ អភិណ្ហំ បច្ចវេក្ខិតព្វំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្វជិតេន វា :
🕯 ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានព្យាធិជាធម្មតា មិនកន្លងព្យាធិទៅបានឡើយ ។
៣_ មរណធម្មម្ហិ មរណំ អនតីតោតិ អភិណ្ហំ បច្ចវេក្ខិតព្វំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្វជិតេន វា :
🕯 ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ។
៤_ សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ អភិណ្ហំ បច្ចវេក្ខិតព្វំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្វជិតេន វា :
🕯 ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញតែងមានសេចក្តីព្រាត់ប្រាស់ និរាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ។
៥_ កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ អភិណ្ហំ បច្ចវេក្ខិតព្វំ ឥត្ថិយា វា បុរិសេន វា គហដ្ឋេន វា បព្វជិតេន វា ។
🕯 ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញនឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ (ពុំខានឡើយ) ។
( សុត្តន្តបិដក លេខ ៤៤ ទំព័រ ១៤៦
"បើសិនជាភិក្ខុកោសល្យមុនី មិនបានរៀន..."
ដោយ: ភិក្ខុកោសល្យមុនី អឿ កុសល
#ព្រះភិក្ខុពនេចរ
Full video: https://www.facebook.com/share/v/6TJ5CY91R2qyptxd/?mibextid=WC7FNe

#ឆាប់ៗនេះ ៣ រសជាតិ...!

សូមប្រគេនពរ ព្រះមហាថេរ🙏🙏🙏
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the school
Website
Address
Phnum Penh