THOR អានខ្សែដៃ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from THOR អានខ្សែដៃ, Astrologist & Psychic, Phnum Pénh.
103/ឞាតដៃដែលមានខ្សែជីវិត២ ហើយច្បាស់ វែងដល់កដៃ គឺម្ចាស់បាតដៃមានសុខភាពរឹងមាំណាស់ និងមានទេវតាតាមថែរក្សាច្រើនប្រាប់ហេតុការមុនដល់ខ្លួនផង 🙏🌹។
១០២/ បាតដៃដែលមានខ្សែជីវិតខ្លី និងខ្សែខួរក្បាលខ្លី
គឺជីវិតជួបប្រទះតែសុខភាពមិនល្អ និងជម្ងឺ ហើយនិងពុំទទួលបានមកវិញនូវក្តីស្រឡាញ់ដូចបំណងឡើយ ។
101/-ប្រជ្រុយខ្មៅនៅលើខ្សែខួរក្បាល កណ្តាលបាតដែ ត្រូវប្រយត្នប្រយែង ការគិត ឲ្យបានល្អសឹមធ្វើ ។
100/ បាតដៃដែលមានខ្សែរំខានធ្វើឲ្យជីវិតគូរមិនរលូន ។ ដល់អាយុ ៣០ឡើងទើបជួបទទួលនូវសេចក្តីសុខចំរើន ក្នុងជីវិត ។ ប៉ុន្តែត្រូវប្រុងប្រយត្នការគិត នៅអាយុជាង៤០ បើគិតខុសនិងមានការខាតបង់ ។
៩៩/ ខ្សែជីវិតដូចច្រវ៉ាក់ មានកោះ គឺជីវិតជួបប្រទះការឈឺធ្ងន់ ហើយមានការវះកាត់ ព្រមទាំងមានញាណប្រាប់ឲ្យដឹងមុនហេតុការណ័កើតឡើង ។
៩៨/ បាតដៃមានខ្សែរំខានដឹតច្បាស់ពីភពព្រះសុក្រ កាត់ខ្សែជីវិត កាត់ខ្សែខួរក្បាល និងកាត់ខ្សែបេះដូង តម្រង់ទៅភពពុធ និងមានខ្សែពីភភពព្រះអង្គារដកផងដែរ ធ្វើឲ្យម្ចាស់បាតដៃរស់នៅមិនសុខជាមួយឪពុកម្តាយ រហូតដល់មានគូរជីវិតក៏ត្រូវឃ្លាតចេញឆ្ងាយពីគ្នាដែរ ។
៩៧/ បាតដៃដែលមានខ្សែអាពាហ៏ពិពាហ៏បែកជាពីរ និងខ្សែអាពាហ៏ពិពាហ៏ពីរ ឫបីខ្សែស្របគ្នា គឺម្ចាស់បាតដៃនិងជួបជីវិតគូរមិនរលូន និងគូរជីវិតច្រើន ។
៩៦/ បាតដៃ មានខ្សែអាពាហ៏ពិពាហ៏វែងតម្រង់ភពព្រះសៅរ៏ ។
ម្ចាស់បាតដៃមានភពសំណាងនិងជួបគូរជីវិតជាអ្នកមានទ្រព្យសម្បត្តស្រាប់ ។
៩៥/ បាតដែដែលមានខ្សែចិត្តកោងទៅភពព្រហស្សរ៏ ហើយគំលាតចម្ងាយលើសពី 35mm ពីគែមលើ នៃបាតដៃ ហើយខ្សែគំនឹតកោងចុះមកភពព្រះចន្ទ ឯខ្សែភពព្រះសៅរ៏ក៏ចេញពីភពព្រះចន្ទក៏មានខ្សែភពពុធផងដែរ នោះគឺជាមនុស្សដែលឆ្លាតវាងវៃ នឹងក្លាយជាអ្នកមានដ៏ស្តុកស្តម្ភ អាចជាអ្នកដឹកនាំក្នុងសង្គមផងដែរ ។
៩៤/ ខ្សែបាតដៃ មានខ្សែជីវិតពោរពេញដោយបំណុលវណ្ឌករដោះមិនរួច និងមានរឿងរ៉ាវរំខានពីភពអង្គារដក ដល់ការប្រកបរបរអាជីវកម្ម និងរំខានដល់ជីវិតគូរ ។
៩៣/ បាតដៃមានខ្សែខាតបង់ ខ្សែមនោសញ្ចេតនាត្រង់ ច្រើនគិតរហ័ស សំរេចចិត្តលឿន ឆាប់ជឿទុកចិត្តអ្នកដទៃ នឹងចាញ់ការបញ្ឆោតគេ ។
៩២/ នៅលើបាតដៃបងប្អូន ត្រូវតែថែរក្សាឲ្យបានល្អ ស្អាត ជៀសវាងមានស្នាមប្រឡាក់ មានក្រឹន ដំបៅ ឫមានរបួសស្នាម ដែលនាំឲ្យកាត់លាភសំណាង ។ ដូច្នេះនៅពេលធ្វើការងារ ឫកាន់របស់អ្វីមួយ គួរតែបងប្អូនការពារដោយពាក់ស្រោមដៃ ❤️។
៩១/ បាតដៃមានខ្សែចិញ្ចៀនភពព្រះអាទិត្យ ធ្វើឲ្យស្ទះឋាមពលទ្រព្យសម្បត្តិនៃភពអាទិត្យមិនអាចផ្សាយចេញដល់ម្ចាស់បាតដៃឲ្យទទួលយកបាននូវមហិច្ឆតារបស់ខ្លួន ។
៩០/ បាតដៃ មិនមានមនោសញ្ចេតនាយកចិត្តទុកដាក់បញ្ហា រឿងគូរជីវិត 💝 ។
៨៩/ បាតដៃ មានខ្សែអាពាហ៏ពិពាហ៏រៀបការជាមួយគូរជីវិតអ្នកមានទ្រព្យ និងមានវាសនាអនាគត ក្លាយជាអ្នកមានស្តុកស្តម្ភ ❤️
Singapore airport
៨៨/ បាតដៃមានខ្សែបេះដូងខ្លី
ខ្សែបេះដូងខ្លីមិនឆ្លងម្រាមដៃកណ្តាល ជាមនុស្សមិនបានផ្តល់មនោសញ្ចេតនា ក្តីស្រឡាញ់ដល់អ្នកនៅជុំវិញខ្លួនបានឡើយ ច្រើនតែមានចិត្តមើលបំណាំ និងមានអារម្មណ៏មិនសូវស្របយោបល់ផង ព្រមទាំងគិតតែពីក្រឹត្យក្រមវិន័យរបស់ខ្លួនទៅលើអ្នកដ៏ទៃ ។
៨៧/ ខ្សែជីវិតខ្លី
👉ខ្សែជីវិតខ្លីអត់បែកចុងគឺ មានសុខភាពរស់នៅខ្សោយ ឋាមពល តាមអាយុខៃ ។
👉ខ្សែជីវិតខ្លីបែកចុងជា២ គឺ មានសុខភាពរស់នៅខ្សោយ ហើយមិនមានឋាមពលច្រើនតាមកាលកំណត់នៃអាយុខៃ ។
៨៦/ មនុស្សដែលមានបាតដៃ មានមេដៃរាងធំ គឺអ្នកជាទីពឹងពាក់អាស្រ័យ របស់អ្នកដទៃជាច្រើនទៀត និយាយស្រួលស្តាប់គឺជាមនុស្សចិត្តបាន ចិត្តទៀងត្រង់ ។
៨៥/ បាតដៃដែលមានខ្សែវាសនាពីភពចន្ទ និងខ្សែភពព្រហស្បរ៏ជាមនុស្សមានឧិកាសច្រើនក្នុងការធ្វើដំណើរទៅទទួលភព្វសំណាងរស់នៅប្រទេសឆ្ងាយ និងសំរេចទិសដៅជីវិតដូចបំណង ។
៨៤/ ខ្សែបាតដៃដែលមាន ខ្សែបេះដូងល្អគឺ
ខ្សែបេះដូងដែលរត់ទៅកណ្តាលក្រោមចង្អុលដៃ ជាមនុស្សដែលមានមនោសញ្ចេតនាស្មោះត្រង់ខ្លាំងណាស់ ហ៊ានលះបង់សព្វយ៉ាងចំពោះគូរជីវិត និងគ្រួសារ ( ខ្ញុំហៅថា ខ្សែបាតដៃទាវ )។
ចៅ ដូណែលលេងក្នុងសួនដាយណូស័រ
🔟១០.បាតដៃស្ត្រីមិនយកប្តី
ខ្សែបាតដៃ និងសញ្ញានៅលើបាតដៃ ទាំង៦ ចំណុច ប្រាប់ឲ្យយើងដឹងថា ម្ចាស់បាតដៃ មិនចង់រៀបអាពាហ៏ពិពាហ៏ និយាយឲ្យងាយស្តាប់គឺ មិនចង់មានប្តី ខ្ញុំសូមរៀបរាប់ដូចខាងក្រោមនេះ ។
1. ខ្សែបេះដូងបែក តម្រង់ទៅគល់ម្រាមចង្អុលដៃ ផ្នែកខាងក្រោម ។ ខ្សែបេះដូង បែកមួយទៀតតម្រង់ទៅរកគល់ម្រាមចង្អុលដៃ ផ្នែកខាងលើ ។
2.ខ្សែបេះដូង បែកមួយទៀតចុះទៅ ខ្សែខួរក្បាល តម្រង់ទៅ ភពព្រះអង្គារដក ។
3. នៅគល់ម្រាមចង្អុលដៃ មានខ្សែ ញាណចិញ្ចៀនទេវតា នៅពទ្ធ័គល់ម្រាមចង្អុលដៃ ។
4. ខ្សែអាពាហ៏ពិពាហី វែងហើយ រាងមិនកោង គឺរាងត្រង់តម្រង់ចុះទៅ ខ្សែបេះដូងរហូតដល់ខ្សែខួរក្បាល ។
5. យើងឃើញមានសញ្ញាផ្កាយ១ នៅផ្នែកខាងលើនៃភពព្រះសុក្រ ថ្លើមដៃ ។
6. ខ្សែកង្វល់ ជាច្រើនរត់ចុះពី ភពព្រះសុក្រ ថ្លើមដៃ ចុះមកពាស់ពេញលើ ផ្កាយរាហ៊ូ កណ្តាលបាតដៃ ។
សូមបងប្អូនលាបាតដៃខ្លួនឯងមើល តើមានខ្សែ និងសញ្ញាទាំង ៦ មានលក្ខណៈ ដូចរៀបរាប់មកខាងលើ ដែរឬទេ ? ។
បើសឹនជាឃើញមានខ្សែសញ្ញាដូចបានជំរាប មាននៅ ទីតាំងដូចក្នុងរូបភ្ជាប់មកខាងក្រោមនេះមែន ឬបងប្អូនមានសំនួរអ្វី សូមមេត្តាជួយ comment ឲ្យបានដឹងផង ។
សូមអរគុណ
៨៣/ ខ្សែបាតដៃមានប្រាជ្ញាឆ្លាត គិតការអ្វី គិតវែង មិនឆេវឆាវ មានចរិកស្លូតបូត តែមុឺងម៉ាត់ ហ្មត់ចត់ទោះកិច្ចការអ្វីក៏ដោយ ។
វាសនា ឃើញមាន ខ្សែធ្វើដំណើរចេញទៅធ្វើអាជីវកម្ម នៅក្រៅប្រទេស ។
ខ្សែជីវិតមានសុខភាពមិនល្អតាំងពីកុមារតូចមកម្លេះ គឺមានខ្សែរំខាន រត់ចុះភពព្រះសុក្រ រំខានដល់សុខភាពតាំងពីអាយុ ជាង១០ក្រាស់ជិតម្ភៃ រហូតមក ។ អាយុ ប្រហែល ៣០ជាង បញ្ហាសុខភាពស្ទើតែធ្វើឲ្យរំខានដល់អារម្ដ គូរជីវិត ។
- ដល់អាយុ៤៥ជាង ទើបបានធូរបន្តិចម្តងៗដល់អាយុ ៥០ក្រាស់ ឬ៦០ជាង សុខភាពបានល្អ ប្រសើរឡើងវិញ. បន្ទុកគ្រួសារ ឳពុកម្តាយ បងប្អូនក៏បានធូរ ស្រាល ។ អាយុ ៦៥ឡើង ហាក់ដូចជាមានការផ្លាស់ប្តូរជីវិត ដ៏ធំមួយ ប្រែជាមនុស្សថ្មីមួយរូបដ៏ល្អ ទាំងផ្លូវអារម្មណ៏ ទាំងផ្លូវចិត្ត ។
👉មនុស្សដែលមានខ្សែដៃកាត់ទទឹងភពអង្គារ៏បូក ទៅខ្សែជីវិត គឺខ្សែជម្ងឺផ្លូវអារម្មណ៏ គប្បីរៀនតាំងចិត្តធ្វើសមាធិ 🙏 ឲ្យបានរាល់ថ្ងៃ និងធ្វើបុណ្យដាក់ទានឲ្យបានច្រើន ទើបមានអារម្មណ៏នឹងនរខាងផ្លូវចិត្តល្អប្រសើរ មានសុខភាពល្អ ។
៨២/ ខ្សែបាតដៃមាននិស្ស័យ ជាអ្នកដឹកនាំសហគ្រាស មានទ្រព្យច្រើនដោយឆ្លងកាត់ការតស៊ូលំបាកគ្រប់បែបយ៉ាង ដោយខ្លួនឯង ។ មានមនោសញ្ចេតនាស្មោះត្រង់ស្រឡាញ់គូរជីវិត ហ៊ានលះបង់គ្រប់យ៉ាង ។
ប៉ុន្តែដោយសារមានបន្ទុកបងប្អូន គ្រួសារច្រើន មានការរកាំរកូសក្នុងជីវិតគូរ រហូតដល់មិនអាចនៅជាមួយគ្នាបាន ។ ជួនកាលក៏អាចដឹងហេតុការណ៏កើតចំពោះខ្លួនមុន ដោយមានវិញាណទី៦ ។
មានសុខភាពល្អ បើឈឺក៏ឆាប់ជាវិញ ។ ជាមនុស្សឆ្លាតវៃ មានប្រាជ្ញាគិតវែងឆ្ងាយ ពូកែរកលុយមានផ្ទះ មានដី ៣ ៤កន្លែង គីជាមនុស្សមានសំណាងមានជំនួយពីអ្នកផ្សេងដោយមិនដឹងខ្លួន ដោយចៃដន្យ។
ដល់អាយុ ៤០នឹងផុតទុគ្ខព្រួយទាំងឡាយ ។
អបអរសាទរ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជា 'មេដាយខ្ពស់បំផុត' របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)
😍😍😍 មោទណភាពជាតិខ្មែរ
🇰🇭🇰🇭🇰🇭 អរគុណសន្តិភាព
🇰🇭🇰🇭🇰🇭 ខ្មែរអាចធ្វើបាន
🇰🇭🇰🇭🇰🇭 សូមបងប្អូនរក្សាភាពថ្លៃថ្នូរ និងបន្តការពារអោយរលូនរហូតដលចប់កម្មវិធីសុីហ្គែម ទោះចាញ់ឈ្នះក៏ដោយ! ព្រោះយើងជាម្ចាស់ផ្ទះ🥰🥰🥰
#ស៊ីហ្គេម២០២៣
#កីឡារស់ក្នុងសន្តិភាព
ការចូលបរិនិព្វាន ព្រះពុទ្ធ
បុណ្យពិសាខបូជា “ ត ចប់ ៉ 🙏🙏🙏
បុណ្យពិសាកបូជា ៉ ត “
បុណ្យពិសាខបូជា
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Website
Address
Phnum Pénh
HVCX+HP8 Washington Hospital
Phnum Pénh, 12101
ខ្ញុំជាអាជីវកម្មសេវាកម្មដែលមានអាជ?
2 Soi Phetchaburi 47 Yaek 10, Bang Kapi, Huai Khwang, Bangkok 10310
Phnum Pénh
Phnum Penh, 12305
សួស្តីអតិថិជនជាទីស្រឡាញ់ នេះគឺជា Page ផ្លូវការរបស់សមាជិកសម្រស់ធម្មជាតិជម្ពូវ័ន 0888551699
A3A Street
Phnum Pénh, 12123
គ្លីនិកយើងបានបើកដំណើរមកអស់រយៈពេលជ?
No. 24 BC, Street 450, Sangkat Tuol Tumpung 1, Khan Chamkar Mon
Phnum Pénh, 12250
Toul Kork
Phnum Penh
Beautiful and Healthy
Street 21A
Phnum Penh, 12110
Happy Healthy Fun� !!!! Stress Release �Active �Shape u Up�
16 BT
Phnum Pénh
A unique mix of gentle and standard chiropractic techniques, with advanced level cranial adjustments. Suitable for newborn babies to people over a 100.
Nº. 73, Street Vitheykdeychas ST. 1, Phum Kdey Chas, Sangkat Bak Khaeng, Khan Chroy Chang Va, Phnom Penh
Phnum Pénh, 121005
LY HOK SINGH PHARMA CO., LTD. was established in 2013 to provide best quality medicine. The company h