Virtual Library
All Knowledgeable Sharing... Share All Knowledge
04/08/2025
31/07/2025
ស្រឡាញ់ខ្លាំង ទុក្ខខ្លាំង! (ប្រុសច្រៀងក៏បាន ស្រីច្រៀងក៏បាន)
១. ស្រឡាញ់យ៉ាងណាក៏ត្រឹមសុបិន ស្រឡាញ់មាសឆ្អិនមានតែនាំទុក្ខ ស្រឡាញ់គេខ្លាំងចង់ឃើញគេសុខ ត្រឹមបានឃើញមុខក៏ពេញចិន្តា
២. ស្រឡាញ់គេណាស់ផ្លាស់ចិត្តមិនបាន ចង់តែរួមប្រាណរួមក្តីស្នេហា ស្រឡាញ់គេពេកចង់តែវាចា ស្រែកប្រាប់គេថាបាត់មុខមិនបាន
R. ហេតុម៉្តេចនិស្ស័យធ្វើបាបចិត្តខ្ញុំ ទុក្ខធំដូចភ្នំឈឺចាប់ពេញប្រាណ មាននិស្ស័យហើយស្រឡាញ់មិនបាន ទុក្ខធំពេញប្រាណព្រោះនឹកគេណាស់
៣. ស្រឡាញ់យ៉ាងណាក៏គង់ត្រូវឃ្លាត ព្រោះមានគម្លាតនិស្ស័យស្នេហ៍ចាស់ ស្រឡាញ់យ៉ាងណាមិនអាចប្តូរផ្លាស់ ព្រោះនិស្ស័យចាស់វេញជាវាសនា
រក្សាសិទ្ធិគ្រប់យ៉ាង (ចន្ទ ៣កើត ស្រាពណ៍ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ២៨ កក្កដា ២០២៥)
មាននិស្ស័យ តែគ្មានវាសនា (ច្រៀងបានទាំងប្រុស ទាំងស្រី)
១. ត្រឹមមាននិស្ស័យតែគ្មានវាសនា នឹកឃើញកាលណាឈឺផ្សាហឫទ័យ បានជួបម្តងៗដើមទ្រូងញ័រភ័យ ម៉្តេចមាននិស្ស័យតែគ្មានវាសនា
២. ព្រឹកនឹកថ្ងៃនឹកពេលគេងក៏នឹក យប់ថ្ងៃល្ងាចព្រឹកនឹកតែជីវ៉ា ដឹងហើយយល់ហើយថាគ្មានវាសនា ហាមចិត្តកាលណាឈឺផ្សាកាលហ្នឹង
R. វេលាមិនសមចំពេលមិនគួរ ម៉្តេចនឹងហ៊ានសួររំខានព្រលឹង និស្ស័យយើងមានទោះគ្មានសង្ឃឹម ត្រឹមឃើញញញឹមក៏ពេញហឫទ័យ
៣. និស្ស័យស្នេហ៍ចាស់ចងជាវាសនា មិនអាចប្រាថ្នាចំណងស្នេហ៍ថ្មី ចង់ថ្នាក់ចង់ថ្នមឲ្យគាប់ហឫទ័យ បានត្រឹមនិស្ស័យតែគ្មានវាសនា
រក្សាសិទ្ធិគ្រប់យ៉ាង
12/07/2025
12/07/2025
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
855
04/08/2025
12/07/2025