Aplus
news discovery documentary
ផ្ទុះអណ្តូងរ៉ែធ្យូងថ្មសំលាប់មនុស្ស ៩០នាក់ និងបាត់ខ្លួនជាច្រើននៅ ខេត្ត Shanxi ប្រទេសចិន
ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា គ្រោះថ្នាក់នៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu ទីក្រុង Changzhi បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ។ នៅពេលនោះ មានកម្មករប្រមាណ ២៤៧នាក់ កំពុងបំពេញការងារ។
ស៊ីនហួរបាននិយាយថា កម្មករអណ្តូងរ៉ែចំនួន ៩នាក់នៅតែមិនទាន់មានដំណឹងនៅឡើយគិតត្រឹមរសៀលថ្ងៃសៅរ៍ ហើយមនុស្សជាង ១២០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
២៣ ឧសភា ២០២៧
Ap/xinhua
ពូជថ្មី Bundibugyo អាចក្លាយជាវិរុសថ្មីឆ្លងពិភពលោកទេ? ខណៈអ្នកស្លាប់នៅកង់ហ្គោកើនឡើង ១៧៧ន /ឆ្លង ជាង ៧៥០នាក់ហើយ ។
23/05/2026
សំនេរអំពាវនាវរកសុវត្ថិភាពលើឡានដឹកកម្មករ
ករណីគ្រោះថ្នាក់ចរាចរណ៍លើឡានដឹកកម្មកររោងចក្រ ហាក់បីដូចជាព័ត៌មានដ៏ក្រៀមក្រំមួយ ដូចព្រឹកនេះ យើងត្រូវបាត់បង់ប្រជាពលករ១០ជីវិតលើដងផ្លូវខណៈជាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល ជារើយៗ ភាពខ្ជីខ្ជារបស់អ្នកបើកបរជាម្ចាស់ឡានដឹកកម្មករមួយចំនួន ប្រហែលលើអាយុជីវិតពួកគាត់ ។
ជីវិតបងប្អូនកម្មករដែលជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ រាប់សិបនាក់ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់រៀងរាល់ព្រឹក និងល្ងាច នៅពេលពួកគេឡើងជិះឡានទ្រុងចំហ ឬឡានកែច្នៃដើម្បីទៅបំពេញការងារ។
📍សម្រាប់ម្ចាស់យានយន្ត និងអ្នកបើកបរ
ប្តូរមកប្រើប្រាស់ឡានក្រុង កុំដាក់ណែនៗ ៖ គួរផ្លាស់ប្តូរពីឡានទ្រុងចំហរ មកជាឡានក្រុងដែលមានកៅអីអង្គុយត្រឹមត្រូវ ដែលវាមានសុវត្ថិភាពជាងឆ្ងាយណាស់នៅពេលមានការប៉ះទង្គិច។
📍ស្នើសុំមន្ត្រីពាក់ពន្ធ័ ជួយដាស់តឿននិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំ៖ ត្រូវពិនិត្យហ្វ្រាំង កង់ ភ្លើងសញ្ញា និងម៉ាស៊ីនឱ្យបានទៀងទាត់ មុននឹងចេញដំណើរ។
📍តៃកុងឡាន មិនត្រូវផឹកស្រវឹងហើយកាន់ចង្កូត បើផឹកស្រវឹងព្រឹកល្ងាច កុំរកសុីដឹកកម្មករ ។គោរពច្បាប់ចរាចរណ៍ មិនត្រូវផ្ទុកមនុស្សលើសចំណុះ មិនបើកបរលើសល្បឿនកំណត់ ។
📍 ខាងរោងចក្រ-ស្ថាប័នពាក់ពន្ធ័សូមជួយសម្របសម្រួលជាមួយម្ចាស់ឡាន ដើម្បីប្តូរមកប្រើឡានក្រុងដែលមានសុវត្ថិភាព។
រៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ដល់កម្មករ និងអ្នកបើកបរជាប្រចាំ។
📍សម្រាប់ស្ថាប័នរដ្ឋ និងសមត្ថកិច្ច
ស្នើសុំ រឹតបន្តឹងការអនុវត្តច្បាប់៖ ត្រួតពិនិត្យ និងផាកពិន័យឱ្យបានធ្ងន់ធ្ងរចំពោះឡានដឹកកម្មករណាដែលល្មើសច្បាប់ ដូចជាដឹកលើសចំណុះ ឬបើកបរលឿន ផឹកស្រវឹង។
រៀបចំយុទ្ធសាស្ត្រជាតិ បន្តជំរុញ និងផ្តល់ការលើកទឹកចិត្ត ដូចជាការបញ្ចុះតម្លៃពន្ធ ដល់ការនាំចូល ឬការប្រើប្រាស់ឡានក្រុងដឹកកម្មករ។
👉បងៗកម្មករម្នាក់ៗគឺជាសសរទ្រូងនៃគ្រួសារមួយ។ ការធ្វើដំណើរទៅធ្វើការដើម្បីស្វែងរកប្រាក់ចំណូល មិនគួរជាការធ្វើដំណើរដែលត្រូវប្រថុយប្រថាននឹងអាយុជីវិតនោះឡើយ ត្រូវពិនិត្យមើល តៃកុងឡានមានផឹកស្រាអត់ ឡានចង្អៀតអត់ ជិះដោយប្រថុយអត់ មុនឡើងជិះ ។
សុវត្ថិភាពនៃការធ្វើដំណើររបស់កម្មករ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះតម្លៃមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
«ទៅធ្វើការងារដោយសុវត្ថិភាព ត្រឡប់មកផ្ទះវិញដោយស្នាមញញឹម»។
22/05/2026
ទៅកាន់មន្ត្រីប៉ូលីសព្រំដែនកម្ពុជាវៀតណាម ក្រែងជនសង្ស័យឆ្លងចូលមកកម្ពុជា ។
❗❗❗ សារព័ត៌មានវៀតណាមទើបចុះផ្សាយករណី ប៉ូលីសវៀតណាម ចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយស្វែងរកចាប់ខ្លួនជនជាតិអូស្ត្រាលីពីរនាក់ដែលត្រូវបានគេជឿថាបានភៀសខ្លួនទៅខេត្ត Tây Ninh បន្ទាប់ពីករណីឃាតកម្មនៅទីក្រុងហូជីមិញ។
------
❗❗❗Police have issued an urgent wanted notice for two Australian nationals believed to have fled to Tây Ninh Province after a murder in HCM City.
ប្រភព : https://www.facebook.com/share/p/14eNN8EAtyn/
----
ខេត្ត ** Tây Ninh (តៃនិញ) ** របស់ប្រទេសវៀតណាម គឺមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តចំនួន ៣ របស់ប្រទេសកម្ពុជាយើង រួមមាន៖
១. ខេត្តត្បូងឃ្មុំ (ជាប់ស្រុកមេមត់ និងស្រុកពញាក្រែក)
២. ខេត្តស្វាយរៀង (ជាប់ស្រុកចន្រ្ទា, ស្រុកកំពង់រោទ៍, ស្រុកស្វាយទាប, ក្រុងបាវិត, ស្រុកស្រំ និងស្រុក រមាសហែក)
៣. ខេត្តព្រៃវែង (ជាប់ស្រុកកំចាយមារ)
ចំណាំ៖ ច្រកទ្វារអន្តរជាតិដ៏មមាញឹកបំផុតរវាងកម្ពុជានិងវៀតណាម គឺ ច្រកទ្វារអន្តរជាតិបាវិត (ខេត្តស្វាយរៀង) - ម៉ុកបៃ (Mộc Bài - ខេត្តតៃនិញ) ក៏ស្ថិតនៅលើខ្សែបន្ទាត់ព្រំដែននៃខេត្តទាំងពីរនេះដែរ។
វឹកវរខ្លាំង ក្រោយសាច់ញាតិអ្នកជំងឺសំរុកដុតតង់ពេទ្យ ព្យាបាល នឹងយកសាកសពអ្នកជំងឺចេញពីពេទ្យទៅធ្វើបុណ្យ អ្នកជំងឺខ្លះបាត់ខ្លួន ទាហានចេញធ្វើការទប់ ពេទ្យព្រមានថាការឆ្លងនឹងហក់ឡើងខ្លាំង។
WHO និយាយថា ករណីសង្ស័យចំនួន ៦០០ ករណីស្លាប់ ១៣៩ នាក់ក្នុងការរីករាលដាលនៃជំងឺអេបូឡា..
ថៃ💥🇹🇭ចាប់បានកន្លែងផលិតថ្នាំញៀនដាក់ចូលបារីអេឡិចត្រូនិច Zombie pod នៅប៉ាតាយ៉ា..
: ប្រជាជនប្រទេសបាបថៃ 🇹🇭💥រត់ចែកជើងគ្នាក្រោយមានរំញ័រ អាគាកណ្តាលក្រុងបាងកកព្រឹកនេះ បណ្តាលមកពី រញ្ជួយដីនៅភូមាកំលាំង ៥.៣...
បើទោះបីអនាគតបើកព្រំដែនវិញ អោយតែប្រជាជនខ្មែរបន្តគាំទ្រ នោះផលិតផលខ្មែរ នៅតែរឹងមាំលើទីផ្សារ..
🇰🇭
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh
120803