CHHAY’s Kitchen

CHHAY’s Kitchen

Share

Our HAPPINESS is to see children growing up with healthy & clever. And, food is an essential factor.

26/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟ចូលដល់អាយុ៩ខែទៅ១១ខែ ទារកអាចទទួលយកអាហារបន្ថែមបានចំនួន៣ពេល (ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច)។
👉នៅវ័យដែលកូនទទួលបានអាហារបន្ថែមកាន់តែច្រើន ឪកាសដែលកូនអាចទ្រលាន់នឹងបបរគ្រប់គ្រឿងក៏មានកាន់តែខ្ពស់។
⁉️ជាប្រចាំថ្ងៃតែងតែមានម៉ាក់ៗពិភាក្សាជាមួយខ្ញុំអំពីបញ្ហាកូនទ្រលាន់បបរ។
👉នៅពេលខ្ញុំសួរពួកគាត់អំពីអាហារដែលផ្តល់អោយកូន ខ្ញុំទទួលបានចម្លើយស្ទើរតែដូចគ្នាទាំងអស់។ ម៉ាក់ៗដែលកូនគាត់ទ្រលាន់បបរ គាត់ថាទោះបីជាគាត់ដាក់បន្លែត្រឹម២មុខក៏កូននៅមិនព្រមញ៊ាំដែរ។ និយាយគ្នាលំអិត ទើបខ្ញុំដឹងថាភាគច្រើនគាត់អោយកូនញ៊ាំបបរដដែល៣ពេលដូចគ្នាក្នុងមួយថ្ងៃ។
🌸ជារឿងធម្មតាទេដែលកូនក្មេងចូលចិត្តរសជាតិថ្មី ហើយឆាប់ទ្រលាន់នឹងអាហារ។ដើម្បីកាត់បន្ថយការទ្រលាន់នេះបាន ម៉ាក់គួរព្យាយាមធ្វើម្ហូបអោយកូនអោយខុសគ្នាទាំង៣ពេល។
👉ឧទាហរណ៌៖ ពេលព្រឹក ម៉ាក់ៗអោយកូនញ៊ាំនំផេនខេក ដែលមានល្បាយម្សៅផេនខេក ពងមាន់(ផ្នែកក្រហម) និងផ្លែឈើ ។
👉ពេលថ្ងៃ៖ បបរគ្រប់គ្រឿង ដែលមានល្បាយ អង្ករ សាច់ ផ្សិត ស្លឹកខ្ទឹម និង ប្រេងអង្ករ។
👉ពេលល្ងាច៖ ឆាស្ព៉ាហ្គែតទីដែលមានល្បាយ ស្ព៉ាហ្គែតទី ប៉េងប៉ោះ ខ្ទឹមបារាំង និង សាច់ជ្រូក។
📌តាមឧទាហរណ៌ខាងលើនេះ អ្នកទាំងអស់គ្នាប្រាកដជាសង្កេតឃើញថាកូនទទួលបានអាហារបន្ថែមគ្រប់៣ក្រុមដដែល តែនិយាយអំពីរសជាតិវិញ កូនច្បាស់ជាបានទទួលនូវរសជាតិប្លែកពីគ្នាពេញមួយថ្ងៃ។
ម៉ាក់ៗនៅតែបានប្រើបន្លែ២មុខ និងសាច់ដដែល ដោយគ្រាន់តែមិនបានលាយបញ្ចូលគ្នាតែម្តងប៉ុណ្ណោះ។
ការធ្វើបែបនេះជួយកូនមិនអោយបាត់បង់ចំណង់អាហារបាន។
👉កូននឹងមានអារម្មណ៌កាន់តែរីករាយនៅម៉ោងអាហារ ដោយសារគេទទួលបានរសជាតិថ្មីជាប្រចាំ។
👉ម៉ាក់ៗអាចគិតថា បើធ្វើដូចខ្ញុំនិយាយ ម៉ាក់ៗអាចនឹងចំណាយពេលច្រើនហើយហត់ណាស់។ តែម៉ាក់សាកគិតមើលរវាងយើងចំណាយពេលចម្អិនអាហារប្លែក​​ ថ្មីៗ​និងការចំណាយពេលបញ្ចុកកូនអោយញ៊ាំបបរដែលកូនមិនចូលចិត្តឲ្យអស់ពីចាន តើមួយណាងាយជាង?
👉ប្រសិនបើយើងប្តូរអាហារថ្មីៗអោយកូន​ នៅពេលបញ្ចុក ​​ កូននឹងមានអារម្មណ៌រីករាយហើយអាចញ៊ុាំអស់លឿន​ ​ខ្ញុំជឿជាក់ថាការហត់នឿយទាំងប៉ុន្មានក៏រលាយបាត់អស់ដែរ​។
👉កូនក្មេងឆាប់ណាយ ហើយក៏ឆាប់ភ្លេច សូមម៉ាក់ៗកុំបារម្ភថារកនឹកបន្លែឬសាច់មិនឃើញ។ ម៉ាក់អាចsaveតារាងអាហារទារកដែលខ្ញុំធ្លាប់បានផុសហើយរើសបាន។
ដោយ CHHAY’s Kitchen ❤
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន
#អាហារកូន៩ខែទៅ១១ខែ

26/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟នេះជាម្សៅទឹកស៊ុបសំរាប់កុមារ 🇯🇵ផលិតផលប្រទេសជប៉ុន🇯🇵
📌📌📌សំរាប់ម៉ាក់ៗដែលមិនមានពេលរំងាស់ទឹកស៊ុប យើងអាចប្រើម្សៅស៊ុបនេះជំនួសបាន ដោយគ្រាន់តែលាយម្សៅទឹកស៊ុបនេះ ១ស្លាបព្រាកាហ្វេ ជាមួយទឹកក្តៅ (កំដៅ៨០អង្សារ)ចំនួន ៣០មល ជាការស្រេច។
👉ម្សៅទឹកស៊ុបនេះនៅមាន៣រសជាតិ៖
🌸រសជាតិមាន់
🌸រសជាតិបន្លែ
🌸រសជាតិត្រី
ដោយ CHHAY’s Kitchen ❤

26/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟ទាំងនេះជាពពួកអាហារសរសៃ ដែលយើងអាចឆ្លាស់អោយកូនញ៊ាំជំនួសអង្ករបាន៖
👉ស្ព៉ាហ្គែតទី
👉ម៉ាការ៉ូនី
ប្រសិនបើអ្នកទាំងអស់គ្នាត្រូវការ អាចកុម្មង់បាន ❤

26/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟នេះជាទម្រង់បបរសំរាប់ទារកដែលមានអាយុ៩ខែឡើងទៅ ✨បបរសាច់ជ្រូក✨
(អង្ករ+សាច់ជ្រូក+ផ្សិត+ស្លឹកខ្ទឹម+ប្រេងអង្ករ)
👉នៅអាយុនេះ អាចថាកូនមានដុសធ្មេញខ្លះហើយ ណាមួយអញ្ចាញរបស់ទារករឹងមាំហើដែរ អញ្ចឹងពួកគេអាចចាប់ផ្តើមរៀនទំពាអាហារដោយប្រើធ្មេញឬអញ្ជាញធ្មេញរបស់ពួកគេបាន ដូច្នេះអ្នកម្តាយអាចផ្តល់អាហារទន់ល្មម តែទំហំធំជាងមុន អោយកូនរៀនទំពាបាន។
🌸ចំពោះបបរ យើងអាចបបរអោយអង្កររីកគ្រាប់អស់ តែយើងមិនចាំបាច់កិនឬពៀតបន្ថែមនោះទេ។
🌸ចំពោះសាច់ យើងអាចស្ងោររួចហាន់អោយរាងល្អិតៗ ឬបេះជាសរសៃស្តើងៗ។
🌸ចំពោះបន្លែ យើងអាចកាត់វាជាដុំតូចៗ ប្រវែងប្រមាណ ៦ទៅ៨មីលីម៉ែត្រ រួចរំងាស់វាអោយបានទន់ល្អ។
ដោយ CHHAY’s Kitchen ❤
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន
#អាហារកូន៩ខែទៅ១១ខែ

Photos from CHHAY’s Kitchen's post 26/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟ទាំងនេះជាពពួកអាហារសរសៃ ដែលយើងអាចឆ្លាស់អោយកូនញ៊ាំជំនួសអង្ករបាន៖
👉អុដុន
👉សូមេនDHA
👉សូមេនCA+
ប្រសិនបើអ្នកទាំងអស់គ្នាត្រូវការ អាចកុម្មង់បាន ❤

Photos from CHHAY’s Kitchen's post 26/12/2024

អរុណសួស្តីអ្នកទាំងអស់គ្នា 😊
🌸នៅអាយុ៧ខែ យើងនៅតែបន្តផ្តល់អាហារអោយកូន២ពេលដដែល (ពេលព្រឹកនិងពេលថ្ងៃ)។
👉យើងអាចឆ្លាស់បបរបន្លែ និង បបរផ្លែឈើអោយកូនបានដដែល ដោយរក្សាអាហារទាំង៣ក្រុមនៅក្នុងមួយពេលៗនោះ តែយើងត្រូវបន្ថែមបរិមាណ និង ផ្លាស់ប្តូរទម្រង់អាហារ។
👉នៅអាយុនេះកូនមិនគួរញ៊ាំបបរដែលកិនម៉ត់ទៀតនោះទេ យើងគួរតែប្តូរទំហំនៃសាច់និងបន្លែ ដើម្បីអោយកូនបានរៀនទំពាអាហារ។
👉រីឯបរិមាណវិញ យើងអាចបន្ថែមបបរបានរហូតដល់៥០ទៅ៨០ក្រាម, សាច់ចំនួន១០ទៅ១៥ក្រាម, និងបន្លែឬផ្លែឈើចំនួន ២០ទៅ៣០ក្រាម ក្នុងមួយពេល។
ដោយ CHHAY’s Kitchen ❤
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន
#អាហារកូន៧ខែទៅ៨ខែ

25/12/2024

✨Husky Ride✨

Photos from CHHAY’s Kitchen's post 25/12/2024

Christmas អញ្ចឹងធ្វើអោយនឹកដល់បរិយាកាសនៅហ្វាំងឡង់ជាពន់ពេក (Finland, Early2024) 🌲⛄️❄️

24/12/2024

ចំពោះបន្លែ យើងមិនចាំបាច់ត្រូវដាក់អោយច្រើនមុខទៅតាមអាយុនោះទេ។ យើងដាក់តែមួយមុខៗគឺគ្រប់គ្រាន់ហើយ សំខាន់យើងថ្លឹងអោយសមស្របទៅតាមអាយុកូន ហើយឧស្សាហ៌ផ្លាស់ប្តូរវិញល្អជាង។ វាជួយអោយកូនទទួលបានសារធាតុចិញ្ចឹមចំរុះល្អ ហើយដែលសំខាន់កូនមិនងាយណាយ។

24/12/2024

ឡេការពារពន្លឺថ្ងៃសំរាប់ទារកនិងកុមារ ផលិតផលប្រទេសជប៉ុន 🇯🇵
https://www.facebook.com/chcollectionskh/posts/pfbid02wEBc8wqyn9BdiZSH39Z13p2t513ZZsVKUyiUdGXxmqdNMx5xXZ8kyY2Ef3hW5TDMl

សួស្តីបងៗ នេះជាទ្បេកាពារកំដៅថ្ងៃសំរាប់កុមារបើបងៗមានចំណាប់អារម្មណ៍អាចធ្វើការកម្មង់បាន .🌸🥰

Photos from CHHAY’s Kitchen's post 24/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
នេះជា ✨ចានបបរ✨ ផលិតផលប្រទេសជប៉ុន
👉ជាប្រភេទប៉ូលីស៊ីឡែន
👉ស្រាល
👉ចំណុះ ២៦០មល
👉អាចប្រើក្នុងMicrowaveបាន
👉លាងក្នុងម៉ាស៊ីនលាងចានបាន
📌ប្រសិនបើអ្នកទាំងអស់គ្នាត្រូវការ អាចកុម្មង់បាន
ដោយ CHHAY’s Kitchen ❤

24/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
✨នេះជាការផ្តល់អាហារបន្ថែមសំរាប់ទារកដែលមានអាយុ៦ខែឡើងទៅ✨
👉នៅអាយុ៦ខែនេះ កូនអាចទទួលអាហារបន្ថែមចំបងចំនួន២ពេលគឺនៅពេលព្រឹក និង ថ្ងៃ។
👉នៅក្នុង១ពេលៗ យើងគួរតែផ្តល់អាហារបន្ថែមទាំង៣ក្រុមអោយបានគ្រប់គ្រាន់ដល់កូន។
👉ចំពោះបរិមាណវិញ យើងអាចអោយកូនញ៊ាំអាហារថាមពលចំនួន ២៥ក្រាមទៅ៣០ក្រាម, អាហារសាងសង់ចំនួន៥ក្រាមទៅ១០ក្រាម, និងអាហារការពារចំនួន១៥ក្រាមទៅ២០ក្រាម ក្នុងមួយពេលៗ។
👉ចំពោះចំនួនទឹកដោះគោវិញ យើងអាចបំបៅកូនចំនួន៦០០មលទៅច្រើនបំផុត៨៨០មល។
ដោយ CHHAY’s Kitchen ❤️
#អាហារទារកអាយុ៦ខែ
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន

24/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
🌟នេះជា ✨ម្សៅត្រីបូនីតុ✨ សំរាប់ទារកដែលមានអាយុ៥ខែឡើងទៅ (ផលិតផលប្រទេសជប៉ុន)
👉យើងអាចប្រើម្សៅត្រីបូនីតុនេះជំនួស សាច់ត្រី ឬពងមាន់ផ្នែកក្រហមបាន
(ក្រុមអាហារសាងសង់)
👉ចំណុះ ៨០ក្រាម
👉រសជាតិមិនឆ្អាប
ដោយ CHHAY’s Kitchen ❤

Photos from CHHAY’s Kitchen's post 24/12/2024

អរុណសួស្តីអ្នកទាំងអស់គ្នា 😊
🌟ចូលដល់អាយុ៦ខែ យើងអាចផ្តល់អាហារបន្ថែមចំនួន២ពេលទៅអោយកូនបាន។
👉អាហារ២ពេលនេះដែរ យើងគួរតែឆ្លាស់អោយខុសគ្នាៗ, ឧទាហរណ៌ ពេលព្រឹកអាចអោយកូនញ៊ាំបបរផ្លែឈើ(ឬបបរសូមេន) ថ្ងៃបបរបន្លែ ជាដើម។
🌸អាហារមួយពេលៗ គួរតែមានល្បាយអាហារទាំង៣ក្រុម។ ខាងក្រោមនេះជាឧទាហរណ៌នៃល្បាយបបរ៖
👉ចំពោះបបបន្លែ វាគួរតែមាន អង្ករ ជាមួយ សាច់ត្រី បន្លែ និងបន្ថែមប្រេងតិចតួច។
👉រីឯបបរផ្លែឈើវិញគួរតែមាន ស្រូវសាឡី ជាមួយផ្លែឈើ និងពងមាន់ផ្នែកក្រហម ឬម្សៅធុញ្ញជាតិ។
🌸ការធ្វើបែបនេះ ជួយធ្វើអោយកូនមិនងាយណាយបបរ និង ទទួលបានសារធាតុចិញ្ចឹមចំរុះផងដែរ។
📌ចំណាំ៖ ចំពោះរសជាតិវិញ សូមកុំបន្ថែមគ្រឿងទេសអ្វីទាំងអស់ទៅក្នុងអាហារកូនរហូតដល់ពួកគេមានអាយុ១ខួប។ កាបន្ថែមគ្រឿងទេសដូចជាអំបិល ស្ករ ទឹកត្រី ទឹកស៊ីអីវ ប៊ីចេងឬម្សៅស៊ុប អាចបង្ករផលប៉ះពាល់ដល់សុខភាពកូននៅថ្ងៃខាងមុខបាន។
ដោយ CHHAY’s Kitchen ❤
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន
#អាហារកូន6ខែ

23/12/2024

ទោះបីជាកូនមិនទាន់បានសាកល្បងញ៊ាំបន្លែឬផ្លែឈើអស់គ្រប់មុខក៏ដោយ ចូលដល់អាយុ៦ខែ យើងគួរផ្តល់នូវបបរដែលមានល្បាយទាំង៣ក្រុមអោយកូនញ៊ាំហើយ គ្រាន់តែយើងមិនត្រូវដាក់ល្បាយចំរុះមុខពេកនោះទេ។

23/12/2024

Feedback ពីចាន 😍
🌟ចាននេះផលិតពីជ័រឈ្មោះ Polypropylene, ផលិតផលប្រទេសជប៉ុុន 🇯🇵
👉ចាននេះមានគុណភាពល្អ ស្វិត និងងាយស្រួលលាងសម្អាត។
👉យើងអាចកំដៅបបរកូនដោយសុវត្ថិភាព ព្រោះចានប្រភេទនេះធន់នឹងកំដៅដល់ទៅ១៤០អង្សា។
👉យើងក៏អាចគ្រប់ប្លាស្ទិកយកទៅបង្កកបានផងដែរ (-២០អង្សា)
ដោយ CHHAY’s Kitchen ❤

23/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
នេះជា ✨ស្រូវសាឡី✨ ផលិតផលប្រទេសជប៉ុន
(សំរាប់ទារកដែលមានអាយុ៥ខែឡើងទៅ)
👉ស្រូវសាឡីសំបូរទៅដោយជាតិសរសៃ, វីតាមីនជាច្រើនរួមទាំង (វីតាមីនBដែរ), សារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក ម៉ាញ៉េស្យូម និង សង្ក័សី ហ្វូលែត ដែលសុទ្ធតែជាសារធាតុចិញ្ចឹមសំខាន់ដែលជួយទ្រទ្រង់ដល់ការលូតលាស់របស់កូន។
👉ស្រូវសាឡី ជាអាហារដែលងាយរំលាយ ហើយវាក៏ជួយធ្វើអោយប្រពន្ធ័រំលាយអាហារមានសុខភាពល្អ កាត់បន្ថយការទល់លាមកបានផងដែរ។
ឯកសារយោង៖
https://solidstarts.com/foods/oatmeal/
ដោយ CHHAY’s Kitchen ❤

23/12/2024

សួស្តីអ្នកទាំងអស់គ្នា 😊
✨នេះជាពពួកបន្លែមើមមួយចំនួនដែលយើងអាចអោយទារកអាយុ៥ខែឬ៦ខែឡើងទៅញ៊ាំបាន✨
🎃ល្ពៅ
🥔ដំឡូងបារាំង
🍠ដំឡូងជ្វា
🌟ពពួកបន្លែមើមនេះមានជាតិម្សៅច្រើនដែលអាចធ្វើអោយទារកទល់លាមកបាន ដូច្នេះដើម្បីអោយទារកទទួលបានសាធាតុចិញ្ចឹមពីបន្លែទាំងនេះនិងជួយសំរួលអោយទារកបន្ទោរបង់ជាធម្មតា សូមធ្វើអោយបន្លែចំហ៊ុយនេះមានកំហាប់រាវ។
👉សូមអោយទារកសាកល្បងញ៊ាំបន្លែទាំងនេះម្តងមួយមុខរយៈពេលពី២ទៅ៣ថ្ងៃ ដើម្បីតេស្តមើលថាកូនមានប្រតិកម្មអាហារដូចជាកន្ទួល រមាស់ ក្តៀន ឬរាគរូសជាដើម។ ការធ្វើបែបនេះក៏ជួយអោយកូនចងចាំរសជាតិបន្លែបានយ៉ាងល្អផងដែរ។
👉យើងអាចអោយទារកញ៊ាំអាហារបន្ថែម១ដងក្នុងមួយថ្ងៃ (ពេលថ្ងៃ)។
👉រីឯបរិមាណវិញ សូមអោយទារកញ៊ាំពី១ស្លាបព្រាបាយឬ២ស្លាបព្រាបាយឡើងទៅ រួចសឹមបន្ថែមបរិមាណតាមក្រោយទៀត។
ដោយ CHHAY’s Kitchen ❤
#យោងតាមឯកសារអាហាររូបត្ថម្ភកុមារនៅប្រទេសជប៉ុន
#អាហារកូន៥ខែ

Want your business to be the top-listed Clothing Store in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

Husky Ride
អាហារទារក|E27- បបរស ជាមួយឆាសណ្តែកបណ្តុះនិងបង្គា សំរាប់ទារកអាយុ៩ខែឡើងទៅ
អាហារទារក|E26- បបរសូមេនជាមួយស្ពៃបូកគោនិងម្សៅត្រីបូនីតុ សំរាប់ទារកអាយុ៧ខែឡើងទៅ
អាហារទារក|E25- បបរត្រសក់ជាមួយម្សៅត្រីបូនីតុ សំរាប់ទារកអាយុ៦ខែឡើងទៅ

Telephone

Address


87E0, 118st, Phsar Chas, Daun Penh.
Phnom Penh

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00