Agriculture Ratchasima
ចែករលែកព៌តមានអំពីកសិកម្ម ចែករលែកនិងផ្តល់ព៌តមានដល់សាធារណជន។
Share and provide information to the public people.
01/10/2025
ធ្វើបានប៉ុណ្ណាក៏ធ្វើទៅ "សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា"។
16/09/2025
#វិធីថែទាំដំណាំចេកឱ្យបានទិន្នផលល្អ👇
✅ ការដាក់ជី
• លាយជីអ៊ុយរ៉េ និងជីដេ អា ប៉េ ដាក់ ៧៥ក្រាម/គុម្ព និងដាក់៤ដង/ឆ្នាំ
• ដាក់ជីប៉ូតាស់ (KCL) ៨៥ក្រ/គុម្ព និងដាក់២ដង/ឆ្នាំ
• ដាក់ជីនៅជុំវិញគល់ចេកចម្ងាយ ៥០ស.មពីគល់
• អាចដាក់លាមកសត្វពុកផុយបន្ថែម ជីត្រូវកប់ក្នុងដី។
ការស្រោចទឹក
• ត្រូវស្រោចទឹកចេកភ្លាមក្រោយដាំ
• អាចប្រើប្រព័ន្ធដំណក់ទឹកសម្រាប់ស្រោចស្រពដើម្បីសន្សំសំចៃទឹក
• ទឹកត្រូវផ្ដល់ឲ្យចន្លោះពី ៣ទៅ៨ថ្ងៃម្ដង អាស្រ័យតាមសំណើមដីជាក់ស្ដែង
✅ ការគ្រប់គ្រងកូនចេក
• ក្នុងមួយជំនាន់ទុកកូនតែ ១គត់ឲ្យដុះលូតលាស់ និងបន្ទាប់ពីដាំបាន ៥ខែ ទុកកូនដែលដុះរឹងមាំល្អតែ១ដើមគត់ ក្រៅពីនោះត្រូវកាត់ចោល
• ពេលដាំលើដីចំណោទ ត្រូវទុកកូន ដែលដុះផ្នែកខាងលើដីទួល
• កាត់កូនដែលដុះនៅទិសខាងជើងឈៀងខាងលិចចោលព្រោះជាខាងដាក់ស្ទង
• បន្តកាត់កូនដែលដុះចេញទាំងអស់ទុកតែ១។
ការច្រកផ្លែ និងកាត់ស្លឹក
• ច្រកស្ទងចេកដោយប្រើថង់ប្លាស្ទិកពណ៌ខៀវ ដើម្បីការពារពីសត្វល្អិត និងខ្យល់
• កាត់ស្លឹកធ្លាក់ចុះក្រោម និងស្លឹកមានពណ៌លឿងចោល
• កាត់ស្រទបដែលចាស់ងាប់ខាងក្រោមចោល។
✅ កាតកាត់ត្រយ៉ូង
• កាត់ត្រយ៉ូងចេកចោលពេលវាចេញបានប្រវែង ១៥ស.មពីចុងស្និត។
✅ ការសម្អាតស្មៅ
• សម្អាតស្មៅជាប្រចាំ ពេលកូនចេកនៅតូចព្រោះស្មៅប្រជែងស្រូបសារធាតុចិញ្ចឹមពីដើមចេក ធ្វើឲ្យចេកដុះលូតលាស់យឺត
• សម្អាតស្មៅដោយដៃ ឬចប ដើម្បីការពារបរិស្ថានគ្មានប៉ះពាល់ថ្នាំពុលដល់អ្នកជិតខាង។
✅ ការទល់ដើមចេក
• ដើមចេកក្រោយចេញស្ទងត្រូវទល់ដោយឈើធ្វើជំពាមដើម្បីការពារកុំឲ្យបាក់ដើម៕
ប្រភព៖ ផេក Kakse
#កសិផលខ្ញុំ #ចេក #ដំណាំចេក #វិធីដាំចេក
04/06/2025
👉 គ្រឿងផ្សំអរម៉ូន និងសំភារៈត្រូវមាន:
- ពងមាន់ ៣ គ្រាប់
- ស្ករអំពៅ ១ស្លាបព្រាបាយ (បើប្រើស្ករអំពៅពណ៌ត្នោតកាន់តែល្អ)
- ទឹកដោះគោស្រស់ ១ប្រអប់ (ម៉ាកណាក៏បាន)
- ទឹកដោះគោជូរ ១ស្លាបព្រាបាយ
- សំបកដប 1
👉របៀបធ្វើ
1. ចាក់ទឹកដោះគោស្រស់ចូលទៅក្នុងដប
2. បន្ទាប់មកដាក់ស្ករអំពៅ ១ស្លាបព្រាបាយចូល
3. ចាក់ទឹកដោះគោជូរ ១ស្លាបព្រាបាយចូលបន្ត
4. គោះពងមាន់ ៣ គ្រាប់ដាក់តាមក្រោយ
បិទគម្របហើយក្រឡុក ឲ្យសព្វទុករយៈពេល ៣ ថ្ងៃទើបយកទៅប្រើ។
💦 វិធីប្រើ៖ ទឹកអរម៉ូន 2 ស្លាបព្រាបាយ លាយជានទឹក 15លីត្រ ស្រោចតាមគល់ដំណាំ 3-5 ថ្ងៃម្តង អ័រម៉ូនស៊ុតជំរុញការចេញផ្កា និងផ្លែ។ អ័រម៉ូនទឹកដោះគោស្រស់ធ្វើឱ្យបន្លែធ្វើឲ្យឈើហូបផ្លែមានរសជាតិផ្អែម និងមានរសជាតិឆ្ងាញ់។ ប្រភព៖ ឆ្លៀតដាំ
ឆ្លៀតដាំ : ដើម្បីកាត់បន្ថយចំណាយ និងទទួលបានបន្លែសុវត្ថិភាព
ប្រភព: Takhmao Farm
#មិត្តកសិករ #ចែករំលែកបន្ត
09/05/2025
01/05/2025
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
24/09/2025
07/04/2025