អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician

អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician

Share

ចែករំលែកបទពិសោធន៍ការងារវេជ្ជសាស្ត? Their workplaces are clean, sanitized and well lit.

Medical laboratory technicians play an important role in the prevention and diagnosis of diseases, such as cancer, diabetes and AIDS. Medical lab technicians work under the supervision of a physician, lab manager or medical technologist and perform laboratory tests on specimens. The tests that lab techs conduct assist doctors in verifying the causes of an illness, making medical decisions and dete

Mobile uploads 02/12/2024
Photos from អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician's post 29/07/2024

Syphilis Testing Diagram

Photos from មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត's post 27/02/2024
Photos from មន្ទីរពិសោធន៍វេជ្ជសាស្ត្របង្អែកជាតិ/National Reference Medical Laboratory's post 15/12/2023
15/12/2023
Photos from អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician's post 14/09/2023

ប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម

ក្រសួងសុខាភិបាលប្រកាសអោយបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការការពារពីជំងែគ្រុនឈាម ដោយសារមានការកើនឡើងចំនួនអ្នកជំងឺគ្រុនឈាម។

Photos from មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង Battambang APHD's post 28/08/2023
Photos from អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician's post 13/08/2023

Full Urine Sediment Examination

12/08/2023

ស្វែងយល់ពីតេស្ត HBA1c (តេស្តរុករកជម្ងឺទឹកនោមផ្អែម&ការប្រឈម)

29/03/2023

ដំណឹងជ្រើសរើសបុគ្គលិក

ផ្នែក: បច្ចេកទេសមន្ទីរពិសោធន៍ចំនួន3នាក់
វេនធ្វើការ: វេនយប់ , វេនថ្ងៃ & ធ្វើមួយថ្ងៃ ឈប់មួយថ្ងៃ
ទីតាំង: រាជធានីភ្នំពេញ ក្រោយមន្ទីរពេទ្យលោកសង្ឃ
*Telegrame : 092690717

Photos from អ្នកបច្ចេកទេសមន្ទីរពិសោធន៍ - lab Technician's post 15/02/2023

ការប្រឡងប្រជែងឱ្យចូលបម្រើការងារនៅ ” មន្ទីរពេទ្យជាតិ តេជោសន្ដិភាព “ សម្រាប់ឆ្នាំ២០២៣នេះ តាមសេចក្ដីជូនដំណឹងដូចខាងក្រោម៖

28/11/2022

ស្វែងយល់អំពី៖ ខ្លាញ់ល្អ ( HDL Cholesterol) និង
ខ្លាញ់អាក្រក់( LDL Cholesterol ) និងផលវិបាកនៃការ
លើសជាតិខ្លាញ់អាក្រក់
===
#មិនមែនខ្លាញ់សុទ្ធតែអាក្រក់ទាំងអស់នោះទេដែលមុខងារទូរទៅនៃខ្លាញ់(fat) គឺជាសារជាតិចឹញ្ចឹមនៅក្នុងរាងកាយរបស់យើងហើយ ខ្លាញ់គឺដើរតួរនាទីសំខាន់ផងដែរក្នុងការជួយទ្រទ្រង់មុខងារមួយចំនួននៃសរីរាង្គកាយយើងនិងផ្តល់ថាមពលដល់រាងកាយយើងផងដែរ។ ខ្លាញ់ក៏បានចូលរួមចំនែកជួយធ្វើឲ្យវីតាមីននៅក្នុងរាយកាយយើងងាយស្រួលរំលាយចូលក្នុងឈាមបានល្អដែរ។
#ខ្លាញ់បែងចែកជាខ្លាញ់ Cholesterol និង Triglyceride ហើយខ្លាញ់​ Cholesterol បានបែងចែកជា2ប្រភេទទៀតគឺ៖
> ខ្លាញ់ល្អ គឺគេហៅថា HDL (high-density lipoprotein), ឬ ហៅថា“good” cholesterol,​ខ្លាញ់នេះគឺជួយដឹកនាំខ្លាញ់អាក្រក់​ LDL cholesterol ចេញពីរាងកាយយើង ឬពីរសរសៃឈាមអាទែរទៅឲ្យថ្លើម រួចថ្លើមបានច្រោះចេញនូវសារជាតិខ្លាញ់ cholesterolនេះចេញពីរាងកាយយើង។ ការថយចុះនូវកំរិតខ្លាញ់ល្អនេះគឺអាចធ្វើឲ្យយើងអាចប្រឈមមុខនឹងជំងឺបេះដូងនិងសរសៃឈាមខួរក្បាល។ពេលដែលយើងទៅពិនិត្យឈាមគឺយើងចង់បានកំរិតខ្លាញ់ល្អនេះឡើងខ្ពស់។
> ខ្លាញ់អាក្រក់ ឬ LDL (low-density lipoprotein), ឬ ហៅថា “bad” cholesterol,នៅពេលរាងកាយរបស់យើងមានខ្លាញ់អាក្រក់នេះច្រើន,​ខ្លាញ់នេះវាបានទៅកកផ្តុំនៅលើជញ្ជាំងសរសៃឈាមដែលបង្កើតបានជាកំនកខ្លាញ់ “plaque.” ហើយនៅពេលសរសៃឈាមរបស់យើងបង្កើតបានជាកំនកខ្លាញ់នេះយូរៗទៅវាធ្វើឲ្យប្រហោងលំហូរនៃសរសៃឈាមយើងរួមតូច។ ការរួមតូចនេះធ្វើឲ្យមានការស្ទះចរន្តលំហូរឈាមរត់ទៅបេះដូងនិងត្រឡប់ចេញពីបេះដូងដើម្បីចែកចាយទៅសរសៃរាង្គផ្សេងៗវិញ។ ដូច្នោះនៅពេលដែលសរសៃឈាមស្ទះមិនអាចទៅចិញ្ចឹមបេះដូងបាននោះធ្វើឲ្យមានការចុកទ្រូងនិងគាំងបេះដូងបាន។​ដែលពេលយើងពិនិត្យឈាមគឺចង់អោយកំរិតខ្លាញ់អាក្រក់នេះចុះទាប។
> ចំនែកឯខ្លាញ់ Triglyceride ​វិញគឺជាខ្លាញ់ដែលបានមកពីចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃដូចជាមាននៅក្នុងប័រ(យកមកអាំងសាច់ជាដើម), ប្រេងរុក្ខជាតិនិងនៅក្នុងខ្លាញ់សត្វ ហើយខ្លាញ់នេះក៏បានមកពីការឡើងនូវកាល់ឡូរីខ្ពស់ពេក​ហើយពេលណាកាល់ឡូរីឡើងច្រើនពេករាងកាយមិនត្រូវការកាល់ឡូរីនេះទេហើយក៏បំលែងទៅជាខ្លាញ់ Triglyceride ដែលត្រូវបានស្ទុកក្នុងកោសិកាខ្លាញ់រួចបញ្ចេញទៅក្នុងចរន្តឈាមបង្កើតបានជា​ថាមពលដែលត្រូវបានប្រើប្រាស់ដោយកោសិការបស់យើង។
#ផលវិបាកនៃការលើសខ្លាញ់អាក្រក់និងខ្លាញ់ Triglycerideអាចបណ្តាលឲ្យ​៖
> មានបញ្ហាត្បៀតសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល
> គាំងបេះដូង
> មានបញ្ហាលើសសំពាធឈាម
> មានបញ្ហាជំងឺទឹកនោមផ្អែម
> អាចមានបញ្ហាប៉ះពាល់ដល់តំរងនោម
> អាចបណ្តាលឲ្យមានខ្លាញ់រុំថ្លើម
> ឡើងគីឡូ ឬលើសទំងន់​ (​ធាត់)​
> អាចប្រឈមមុខនឹងការបង្កើតបានជាគ្រួសក្នុងថង់ទឹកប្រមាត់
> អាចធ្វើឲ្យមានដុំពកតូចៗនៅលើស្បែក(​subcutaneous xanthomas​)​
#ការកំណត់រោគវិនិច្ឆ័យនិងការព្យាបាល​
> ដូច្នោះដើម្បីបញ្ជៀសពីផលវិបាកទាំងអស់នេះគឺមានតែការពិនិត្យសុខភាពឲ្យបានទាន់ពេលវេលាដោយធ្វើតេស្តពិនិត្យមើលកំរិតជាតិខ្លាញ់ក្នុងឈាមឲ្យបានត្រឹមត្រូវនិងជាប្រចាំទៅតាមការកំណត់របស់វេជ្ជបណ្ឌិត។
> និងធ្វើការបរិភោគអាហារឲ្យបានត្រឹមត្រូវដូចជា៖ កាត់បន្ថយអាហារខ្លាញ់ច្រើនជាពិសេសខ្លាញ់សាច់សត្វដែលជាប្រភេទខ្លាញ់ឆ្អែត​ ( saturated fat)
> ​ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
> កាត់បន្ថយការពិសារស្រានិងបារី (​ពីព្រោះសារជាតិនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​
> និងគួរកាត់បន្ថយអាហារដែលផ្អែមច្រើនពេកផងដែរ​(​ពីព្រោះសារជាតិផ្អែមនេះធ្វើឲ្យមានការបំលែងទៅជាខ្លាញ់បាន)​​៕
#ដោយវេជ្ជបណ្ឌិត សុខ ពុទ្ធី
ប្រភព:Enjoy Medical Life
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

Want your practice to be the top-listed Clinic in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address


156
Phnom Penh