ML
Hello everyone, welcome to my page
ជួយ like page 1 ផងណា🙏🫶
#ម្នាក់ឯងបានហើយ 😊
#បោកខោអាវនឹកស្នេហ៍😂
01/05/2025
+របៀបប្រលាក់ងៀតគោ
គ្រឿងផ្សំ :
• សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
• ទឹកត្រី ១ ស្លាបព្រាបាយ
• អំបិល កន្លះស្លាបព្រាបាយ
• ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត២ ស្លាបព្រាបាយ
• បីចេង ១ ស្លាបព្រាកាហ្វេ
• ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ់
• ម្ទេសហុយឬម្ទេសស្រស់បុកឲ្យម៉ត់ ដាក់តាមការចូលចិត្ត
• រំដេង១មើមបុកឲ្យម៉ត់
• ខ្ទឹមស៤ ទៅ៥កំពឹស (បើមិនចូលចិត្តក្លិនខ្ទឹមមិនបាច់ដាក់ក៏បាន)
វិធីធ្វើ :
យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត។
30/04/2025
ដំបូន្មានទាំង០៨ សម្រាប់អ្នកមានអាយុក្រោម២០ឆ្នាំ
១- ប្រសិនបើអ្នកនៅតែមិនទាន់ដឹងថាខ្លួនចង់ធ្វើអ្វី ចង់បានអ្វី ឬមិនទាន់មានគោលដៅជីវិតច្បាស់លាស់នៅឡើយទេ វាមិនមែនជាបញ្ហាអ្វីឡើយ កុំពិបាកចិត្តពេកអី ព្រោះមនុស្សដ៏ច្រើនក្នុងវ័យនេះអាចនឹងដូចអ្នក ចូរបន្តការខិតខំបន្តទៀត។
២- យើងមិនគួរប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងជីវិតអ្នកណាម្នាក់ឡើយ។ យើងមានលក្ខណៈពិសេសរៀងៗខ្លួន។ យើងត្រឹមតែធ្វើឱ្យថ្ងៃនេះប្រសើរជាងម្សិលមិញទៅបានហើយ។
៣- វាមិនមែនជារឿងគួរឱ្យចម្លែកទេដែលអ្នកមិនទាន់មានដៃគូស្នេហា(នៅលីវ)។ ប្រសិនបើមិត្តភក្តិ ឬអ្នកជិតខាងរបស់អ្នករៀបការ សូមអបអរសាទរពួកគេ។ អ្នកមានពេលដ៏រីករាយខណៈពេលដែលអ្នកនៅលីវ។ ចូរទទួលយកពេលវេលាដ៏មានតម្លៃនេះ។
៤- កុំព្យាយាមស្វែងរកក្រុមហ៊ុនល្អ ដើម្បីធ្វើការងារអី ចូរស្វែងរកមេល្អដើម្បីធ្វើការជាមួយវិញ មេល្អនឹងនាំអ្នកទៅកាន់វិថីជោគជ័យក្នុងជីវិត។
៥- គួរចាប់ផ្តើមរៀនសន្សំលុយ តាមអ្វីដែលអ្នកអាចធ្វើទៅបាន។ លុយមិនអាចទិញសុភមង្គលបានពិតមែន ប៉ុន្តែវាអាចទិញរបស់គ្រប់យ៉ាងដែលធ្វើឱ្យយើងរីករាយបាន។ រៀនវិនិយោគ ហើយរៀនបង្កើតប្រភពចំណូលបន្ថែមទៀត។
៦- កុំព្យាយាមផ្លាស់ប្តូរខ្លួនឯងដើម្បីផ្គាប់ចិត្តអ្នកដទៃ។ ប្រសិនបើមិត្តភក្តិរបស់អ្នកមិនចូលចិត្តអ្នក ព្រោះតែអ្នកខុសពីគេ អ្នកគួរតែនៅឱ្យឆ្ងាយពីពួកគេ មិត្តមិនពិតប្រាកដមិនអាចរាប់អានគ្នាបានយូរឡើយ។ រៀនរីករាយក្នុងការរស់នៅជាខ្លួនឯង។
៧- អានសៀវភៅឱ្យច្រើនតាមអ្វីដែលអាចធ្វើទៅរួច។ សៀវភៅនឹងបង្ហាញផ្លូវទៅកាន់អនាគតដែលអ្នកចង់បាន។ បើចង់ក្លាយជាមនុស្សមានចំណេះដឹង សូមអានសៀវភៅ បើចង់ក្លាយជាអ្នកមាន សូមអានសៀវភៅ បើចង់ក្លាយជាបុគ្គលជោគជ័យ សូមអានសៀវភៅ បើចង់សប្បាយ សូមអានសៀវភៅ។
៨- ត្រូវរៀនរស់ក្នុងសង្គម។ រៀនរីករាយក្នុងពិធីជប់លៀង។ រៀនច្រៀង រៀនរាំ រៀនផឹក (ប៉ុន្តែមិនច្រើនពេក) ប៉ុន្តែកុំជក់បារី និងកុំប្រើប្រាស់គ្រឿងញៀន។ មនុស្សដែលអ្នកជួបនៅក្នុងពិធីជប់លៀង អាចជាអនាគតប្តី ឬប្រពន្ធរបស់អ្នក ជាចៅហ្វាយនាពេលអនាគត ជាអ្នកណែនាំអ្នក ឬមិត្តភក្តិដែលនឹងជួយអ្នក។ អ្នកណាទៅដឹង? សូមបង្កើតបណ្តាញជាមួយពួកគេឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ប្រភពអត្ថបទ ៖ Chhun Wills........................
30/04/2025
ចំណេះដឹងទូទៅ 📖
30/04/2025
គន្លឹះប្រើប្រាស់ Shortcuts លើកំព្យូទ័រ ⌨️ 🖥️ 💻
30/04/2025
មានអ្នកណាខ្លះដូចខ្ញុំមិនសូវមានរូបថតច្រើនទេព្រោះអីអត់ហ៊ានថតទេអៀន Camera ពេក 📷
Click here to claim your Sponsored Listing.