VYDA - Cambodia

VYDA - Cambodia

Welcome to Volunteer Youth Doctor Association (Cambodia)! We always give you a warm welcome. If you

10/07/2024

សេចក្ដីជូនដំណឹង

សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត បានសហការគ្នាជាមួយក្រុមជនជាតិជប៉ុន ដើម្បីចុះពិនិត្យ និង បង្រៀនក្មេងអំពី “ការថែទាំសុខភាពមាត់ធ្មេញ”

*** ពួកយើង ត្រូវការនិសិត្សស្ម័គ្រចិត្ត(ឆ្នាំទី៤ដល់ទី៧) ផ្នែកពេទ្យធ្មេញ (ស្រី) ចូលរួមសកម្មភាព

កម្មវិធី៖
ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង២រសៀល ដល់ម៉ោង ៤ល្ងាច

ទីតាំង៖
សាលាមត្តេយ្យសិក្សា ធនធានក្រុងតាខ្មៅ

ផុតកំណត់ទទួលពាក្យ៖
ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ

Photos from VYDA - Cambodia's post 02/05/2024

នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ សមាជិកសមាគម ក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត(VYDA) ដឹកនាំដោយបងប្រធាន អញ្ជើញចូលរួមកម្មវិធីផ្ដល់ឈាមក្រោមប្រធានបទ “ឈាមម្នាក់ ជួយជីវិតម្នាក់”

20/02/2024

ក្តីសុខនៅឯណា!
មនុស្សម្នាក់ៗនរណាក៏ចង់បានសេចក្តីសុខដែរ
តែសេចក្តីសុខដែលមនុស្សប្រាថ្នាចង់បានមិនដូចគ្នាទេ
ខ្លះថាមានលុយច្រើនជាសេចក្តីសុខ
ខ្លះថាសេចក្តីស្នេហាជាសេចក្តីសុខ
ខ្លះថាបុណ្យសក្តិអំណាចជាសេចក្តីសុខ
ខ្លះខំធ្វើសង្គ្រាមសម្លាប់មនុស្សថាជាសេចក្តីសុខ
ខ្លះថាអីចេះខ្លះថាអីចុះ ប៉ុន្តែការពិតទៅ សេចក្តីសុខ ជាវត្ថុមួយដែលអណ្តែតពីមុខយើងបញ្ឆោតយើងឲ្យដេញចាប់ ចាប់ខុស ចាប់ខុស ប៉ុន្តែពេលចាប់បានសេចក្តីសុខនោះមកម្តងៗវាមិននៅជាមួយយើងរហូតទេ វារសាត់ទៅទៀត ទុក្ខក៏មកជំនួស គឺទុក្ខដែលបាត់សេចក្តីសុខនោះ។
ដូច្នេះតើសេចក្តីសុខណាទៅដែលយើងគួរស្វែងរកក្នុងជីវិតនេះ?

11/04/2023

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ពីយើងខ្ញុំ សមាជិក សមាជិការ សមាគម ក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត ទាំងអស់គ្នា!

06/04/2023

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកទន្តបណ្ឌិត តោ ប៊ូរផា ប្រធានសមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (V.Y.D.A) ពីសមាជិក សមាជិការ សមាគមទាំងអស់គ្នា!

29/03/2023

សេចក្ដីជូនដំណឹង

ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ( VYDA) មានសេចក្ដីសោមនស្សរីករាយក្រៃលែងដែល លោកវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ តោ គ្រីថា បានជួយឧបត្ថម្ភឱសថជាច្រើនប្រភេទ (ផលិតផលពីបារាំង)។ យើងខ្ញុំទាំងអស់គ្នានិងនាំយកឱសថទាំងនោះចែកជូនប្រពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ចាម។
ឱសថទាំងអស់រួមមាន៖
- Flotavid (200mg)
- Tranexamic Acid
- Diamicron (30mg)
- Multi-vitamin
- Esomé (40mg)
- Angioten (50mg)
- Tramadol (325mg)
- Cefuroxime axetil (500mg)

តាំងនាមជំនួសប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សូមអរគុណនូវទឹកចិត្តដ៏ល្អប្រពៃ មួយនេះសម្រាប់ការចែករំលែក ក៏ដូចជាបានចូលរួមជួយសម្រួលទុកធុរៈប្រជាពលរដ្ឋផងដែរ។

សូមជូនពរលោកគ្រូមានសុខភាពល្អ កម្លាំងប្រាជ្ញាឆ្លាតវៃ និង ជោគជ័យគ្រប់ភារកិច្ច៕

Photos from VYDA - Cambodia's post 22/03/2023

ពូសុំពិនត្យធ្មេញតែតិចទេ ចាំពូអោយនំ១កញ្ចប់

Photos from VYDA - Cambodia's post 21/03/2023

ថ្ងៃអាទិត្យទី១៩ ខែមិនា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នាបានបន្តចុះទៅពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិឈូកស ក្នុងចំណោមភូមិទាំង១៧ នៃឃុំបឹងណាយ ដែលបានមកទទួលសេវាពិនិត្យជម្ងឺភ្នែក មាត់ធ្មេញ និងជម្ងឺទូទៅ ដោយឥតគិតថ្លៃចំនួន ១០៥នាក់ ស្រី៦៩នាក់ កុមារ១៧នាក់ ស្មើនឹង២៨៧ករណី។

ក្នុងពេលពិនិត្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថាមានអ្នកជម្ងឺមួយនាក់ មានសភាពជម្ងឹធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបន្តជួយគាំទ្រ ផ្សព្វផ្សាយ និងការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក៏ដូចជាសមាគមយើងខ្ញុំតាមរយះការ LIKE & SHARE ដើម្បីអោយប្រជាពលរដ្ឋដទៃយកជាគំរូល្អ និងចេះជួយយកអាសារ ទុកធុរះអ្នកដទៃ ក៏ដូចជាជួយបង្ហាញដល់ប្រទេសដទៃអោយបានឃើញថា យើងមានបេះដូងជាខ្មែរ ស្រលាញ់ប្រជាជនកម្ពុជា ៕

Photos from VYDA - Cambodia's post 15/03/2023

លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានទឹកចិត្តសប្បុរសធម៌យ៉ាងមោះមុត ដោយក្ដីត្រេកអរដោយបានរួមចំនែកជួយសម្រួលបន្ទុកជម្ងឺរបស់ប្រជាជន មិនថា ក្ដៅហត់ ឬឃ្លានប៉ុនណាក៏ដោយ។
សប្បាយចិត្តនៅពេលដែលឃើញប្រជាជនរីករាយនិងស្វាគមន៍ពួកយើង!!!

Photos from VYDA - Cambodia's post 12/03/2023

ថ្ងៃអាទិត្យ ទី១២ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រជាជន ក្នុងភូមិក្បាលដំរី ឃុំបឹងណាយ ខេត្តកំពង់ចាម ដោយក្នុងនោះដែរយើងខ្ញុំ ក្រុមគ្រូពេទ្យទាំងអស់គ្នាចំនួន២០នាក់ បានចុះពិនិត្យ និងព្យាបាល ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ជម្ងឺទូទៅមនុស្សចាស់និងកុមារ និងផ្នែកឱសថ ដោយឥតគិតថ្លៃ ប្រមាណ៨៩នាក់ (ស្រី៥៨នាក់) ស្មើនិង ២៤១ករណី។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានបញ្ជូនអ្នកជម្ងឺធ្ងន់ធ្ងរ ២នាក់ (ជម្ងឺតាអក និង រលាកកែវភ្នែក) តាមរយះរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងពាណិជកម្ម ទៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញផងដែរ។

បន្ទាប់ពីអាហារសាមគ្គីថ្ងៃត្រង់រួចមក យើងទាំងអស់គ្នាបានចូលរួមបុណ្យផ្កាប្រាក់សាមគ្គីក្នុង វត្តស្រោងស្រឡៅ ដើម្បីសុំសេចក្ដីសុខសប្បាយ
ជាចុងក្រោយ យើងខ្ញុំសូមអរគុណដល់ក្រុមការងារស្រុក និងក្រុមប្រជាការពារភូមិ បានអញ្ជើញក្រុមគ្រូពេទ្យដើរកម្សាន្តនៅរមនីយដ្ឋាន ក្បាលឆាយ ផង៕

Photos from VYDA - Cambodia's post 05/03/2023

ថ្ងៃអាទិត្យ ទី០៥ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រជាជន ក្នុងខេត្តកំពង់ចាម តាមការសន្យាពិតមែន ដោយក្នុងនោះដែរយើងខ្ញុំ ក្រុមគ្រូពេទ្យទាំងអស់គ្នាបានចុះពិនិត្យ និងព្យាបាល ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ជម្ងឺទូទៅមនុស្សចាស់និងកុមារ និងផ្នែកឱសថ ប្រមាណ៣១៩នាក់ ស្មើនិង ៦៦៦ករណី៕

សូមធ្វើការការពារ និងរក្សាអនាម័យអោយបានខ្ជប់ខ្ជួនទាំងអស់គ្នា!

Photos from VYDA - Cambodia's post 04/03/2023

រីករាយចុងសប្ដាហ៍ !

សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្តយើងខ្ញុំមានការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៦ភូមិ បន្ថែមទៀតក្នុងខេត្តកំពង់ចាម ដោយមិនគិតថ្លៃ។
*** ក្នុងនោះដែរយើងមានផ្នែក៖
ជម្ងឺភ្នែក
ជម្ងឺមាត់ធ្មេញ
ជម្ងឺទូទៅមនុស្សចាស់និងកុមារ

Photos from VYDA - Cambodia's post 26/02/2023

ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣
១! របាយការណ៍បូកសរុបលទ្ធផលរបស់សមាគមទាំង ១៧ភូមិ ក្នុងឃុំបឹងណយ ខេត្តកំពង់ចាម
២! ការប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមលើផ្នែក ឱសថការី រដ្ឋបាល និង ពត៌មានបច្ចេកវិទ្យា
៣! មតិសំណេះសំណាលរបស់ប្រធានសមាគម
៤! មតិគាំទ្រ និង ការស្នើរសុំរបស់សមាជិកសមាគម
៥! បញ្ចប់កម្មវិធី និងពិសារអាហារសម្រន់

Photos from VYDA - Cambodia's post 19/02/2023

កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទន្តបណ្ឌិត តោ ប៊ូរផា ប្រធានសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានដឹកនាំក្រុមទន្តបណ្ឌិត ក្រុមវេជ្ជបណ្ឌិតឯកទេស និងក្រុមការងារ ចុះពិនិត្យព្យាបាលជម្ងឺភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃជាលើកទីបី ចំនួន ៥ភូមិបន្ថែមទៀត ក្នុងឃុំបឹងណាយ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ។
គួរ​បញ្ជាក់​ថា​ ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺមិនមានការរើសអើង ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ១១២នាក់ ស្រី ៧០នាក់ អ្នកជម្ងឺបញ្ជូនទៅវះកាត់ ៦០នាក់ ក្នុងនោះស្មើនឹង ២៤៤ករណី​ ដែលចំណាយថវិការអស់ប្រមាណ ៤.៣លានរៀល៕

14/02/2023
Mobile uploads 13/02/2023
Photos from VYDA - Cambodia's post 13/02/2023

កាលពី​ថ្ងៃទី​១២​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកទន្តបណ្ឌិត តោ ប៊ូរផា ប្រធានសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានដឹកនាំក្រុមទន្តបណ្ឌិត ក្រុមវេជ្ជបណ្ឌិតឯកទេស និងក្រុមការងារ ចុះពិនិត្យព្យាបាលជម្ងឺភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃជាលើកទីពីរ ចំនួន ៦ភូមិបន្ថែមទៀត ក្នុងឃុំបឹងណាយ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ។
គួរ​បញ្ជាក់​ថា​ ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺមិនមានការរើសអើង ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន១៨ នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ៣៣២នាក់ ស្រី ២០២នាក់ ក្នុងនោះស្មើនឹង៣៣២ករណី​ ៕

Photos from VYDA - Cambodia's post 06/02/2023

យើងខ្ញុំបានរួមសហការគ្នាចុះ ពិនិត្យ និងព្យាបាល ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ដែលមានការជួយរៀបចំពីក្រុមយុវជនស្រុក មេភូមិ និង មេឃុំ នៅក្នុងខេត្តកំពង់ចាម ក្រោមការដឹកនាំ និងជ្រោមជ្រែងផ្ទាល់ពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ។
ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣

Photos from VYDA - Cambodia's post 05/02/2023
Photos from VYDA - Cambodia's post 04/02/2023

ក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត (VYDA) ដឹកនាំដោយ លោកទន្តបណ្ឌិត តោ ប៊ូរផា និង លោកវេជ្ជបណ្ឌិតឯកទេសភ្នែក តោ រេមី បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
===============

ព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាអ្នកតាស្នឹង ស្ថិតនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រុមការងារគណបក្សមូលដ្ឋានឃុំបឹងណាយ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត (V.Y.D.A) បានចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃចំនួន ៦ភូមិ ក្នុងឃុំបឹងណាយ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ

ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ល្អៗចំនួន ២៤នាក់ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ១៤៦នាក់ ស្រី ៩៧នាក់ ក្នុងនោះស្មើនឹង៣៧៥ករណី

Want your practice to be the top-listed Clinic in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ពួកយើងបានចែករំលែកក្ដីសុខរាងកាយដល់ប្រជាពលរដ្ឋ។ ចុះអ្នកវិញ?

Telephone

Website

Address

Street 2
Phnom Penh
Other Health/Medical/ Pharmaceuticals in Phnom Penh (show all)
Mount Elizabeth Hospital Rep.Office (Cambodia) Mount Elizabeth Hospital Rep.Office (Cambodia)
#21E3, Attwood Business Centre, Russian Confederation Bld
Phnom Penh

We offer all below free services to you for 04 private hospital only in Singapore: Mount Elizabeth Hospital, Gleneagle Hospital, Parkway East Hospital and Mount Elizabeth Novena H...

Health Science Institute of Royal Cambodian Armed Forces Health Science Institute of Royal Cambodian Armed Forces
National Raod #3, Krang Daun Tey, Chom Chao Commune, Posenchey District
Phnom Penh

(855)92 911 119, email:[email protected]

ផែ្នកជម្ងឺភែ្នកនៃមន្ទីពេទ្យបងែ្អករាជធានីភ្នំពេញ ផែ្នកជម្ងឺភែ្នកនៃមន្ទីពេទ្យបងែ្អករាជធានីភ្នំពេញ
#137-9, Techecoslovatqui(St. 168) Coner Street 134, Sangkat Veal Vong, Khan 7 Makara
Phnom Penh

Ophthalmology Department

Diagnostic and Detection Laboratory Diagnostic and Detection Laboratory
Trasak Paem (St: 63), #180, BKK1, Charmkar-Morn
Phnom Penh, 12302

មន្ទីរពិសោធន៍វេជ្ជសាស្ត្រ

Tropical & Travellers Medical Clinic Tropical & Travellers Medical Clinic
No. 88 Street 108
Phnom Penh

The Tropical & Travellers Medical Clinic is dedicated to the diagnosis and treatment of the diseases

Sovanna Nana Sovanna Nana
St. 271, Sangkat Steung Meanchey, Khan Meanchey, Phnom Penh, Cambodia
Phnom Penh, 12352

Sokhak health consultant co.,ltd Sokhak health consultant co.,ltd
Phnom Penh

Sokhak health consultant ឯកទេសពិគ្រោះពឹ្រក្សាយោបល់

Medikhmer Pharmaceutical Co., Ltd. Medikhmer Pharmaceutical Co., Ltd.
Borei Piphup Thmey Tek Thla N° 1 Et 3, Rue N° 6, Sangkat Tek Thla Khan Sen Sok
Phnom Penh

MEDIKHMER PHARMACEUTICAL CO., LTD is a leading Cambodian herbal medicine company.

Backpack Cambodia Backpack Cambodia
Toul Sangke
Phnom Penh, 12000

Best favorite online backpack shop in town

Daily Lifesciences Co., Ltd. Daily Lifesciences Co., Ltd.
310, Street P58
Phnom Penh, 120801

Making Daily Life Better by distribute only qualified and trusted pharmaceutical, medical equipment, cosmetic and food supplement products in Cambodia.