Chamnes Partner
ចែករំលែកចំណេះដឹង Sharing people
នៅជាមួយអ្នកIQ ខ្ពស់ ត្រូវបណ្តុះEQ ឱ្យខ្លាំង
ការឈឺចាប់ ជាជញ្ជីងថ្លឹងថា
យេីងរឹងមាំ ប៉ុនណា
Marketing Mix
4 Ps for: Strategic
3Ps or/ 4Ps for : Tactic
នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺៈ
ក. សេដ្ឋកិច្ចប្រពៃណីៈ ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលតាមយថាផល។
ខ. សេដ្ឋកិច្ចរដ្ឋៈ ជាសេដ្ឋកិច្ចដែលមធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាលហើយផលិតផលតាមផែនការកំណត់។
គ. សេដ្ឋកិច្ចទីផ្សារៈ ជាសេដ្ឋកិច្ចមានចរិតសកម្មលក់ និងទិញនៅលើទីផ្សារ។ មានមធ្យោបាយផលិតកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតំរូវការ និងការផ្គត់ផ្គង់។
គុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ
១. សេដ្ឋកិច្ចប្រពៃណី
+ គុណសម្បត្តិ
បង្កឱ្យពលរដ្ឋមានមុខរបរចាំបាច់តាមជំនាញអាចម្ចាស់ការរស់បាន។
មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬមានស្វ័យភាពក្នុងអាជីព។
ប្រើប្រាស់ប្រភពទុនតិច និងអាចមានលទ្ធភាពធ្វើបានគ្រប់ៗគ្នា។
មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខជំនាញ។
មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការរកការងារឱ្យធ្វើ។
+ គុណវិបត្តិ
ខឿនផលិតកម្មនិងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន មិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ។
ផលិតបានបន្តិចបន្តួចគ្រប់គ្រាន់នឹងចិញ្ចឹមក្រពះ ពិបាកក្នុងការលើកកំពស់គុណភាពនៃជីវិត។
ពិបាករកទីផ្សារ ក្ដាប់ទីផ្សារមិនបាន ហើយអាចផលិតបាន ឬលើសតំរូវការ។
អាចខាតទុនឬធ្លាក់ខ្លួនក្រ ជួបគ្រោះទុរភិក្ស ប្រសិនបើមានគ្រោះធម្មជាតិ។
ពិបាកចូលរួមចំណែកខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
២. សេដ្ឋកិច្ចរដ្ឋ
+ គុណសម្បត្តិ
ទំនិញមានតម្លៃថោក ប្រជាជនអាចប្រើប្រាស់បានគ្រប់ៗគ្នា។
តម្លៃទំនិញមានតុល្យភាព (លំនឹង) និងគ្មានចរិតវណ្ណៈ។
គ្មានការប្រើល្បិចកលផ្ដួលរំលំគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុនណាឡើយ។
រដ្ឋក្ដាប់បានល្អិតល្អន់លើមុខទំនិញ (គ្មានការក្លែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសកាលកំណត់ឡើយ)។
មានការសន្សំសំចៃវត្ថុធាតុដើម និងថែរក្សាការពារបរិស្ថានបានល្អ។
+ គុណវិបត្តិ
គិតតែបរិមាណជាងគុណភាព។
សមិទ្ធផលមិនសូវមានការរីកចំរើន ព្រោះគ្មានការប្រកួតប្រជែងដណ្ដើមទីផ្សារ។
ប្រជារាស្រ្តមិនអាចជ្រើសរើសទំនិញ តាមសេចក្ដីត្រូវការរបស់ខ្លួនឡើយព្រោះផលិតផលមិនសូវសំបូរបែប។
ប្រជារាស្រ្តគ្មានសិទ្ធិផ្ដល់មតិ ឬយោបល់ក្នុងការចង់ឱ្យរដ្ឋផលិតផលិតផលតាមចំណង់របស់ខ្លួនឡើយ។
រដ្ឋអាចទទួលការខាតបង់ដោយសារការផលិតមិនតាមតំរូវការរបស់ប្រជាជន។
៣. សេដ្ឋកិច្ចទីផ្សារ
+ គុណសម្បត្តិ
មានការប្រកួតប្រជែងផលិតផលនៅលើទីផ្សារយ៉ាងស្រួចស្រាល់។
ផលិតផលសំបូរបែប។
ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាពនិងឈានដល់ទំនើបកម្ម។
មានគំនិតច្នៃប្រឌីតខ្ពស់ដើម្បីដណ្ដើមទីផ្សារ។
ប្រជាជនអាចជ្រើសរើសទំនិញតាមតំរូវការនិងលទ្ធភាពរបស់ខ្លួន។
+ គុណវិបត្តិ
ទំនិញមានចរិតលក្ខណៈ (អ្នកមានប្រើរបស់ទំនើប អ្នកក្រគ្មានប្រាក់ទិញ)។
តម្លៃទំនិញគ្មានតុល្យភាពព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតំរូវការទីផ្សារ។
មានការប្រើល្បិចផ្ដួលរំលំគ្នាយកឈ្នះរៀងៗខ្លួនដណ្ដើមទីផ្សារ។
អ្នកមានទុនតិចត្រូវក្ស័យធន បាត់អាជីព។
ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិស្ថាន។
+ សេចក្ដីសន្នដ្ឋាន
បច្ចុប្បន្ន ការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺជាគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការស្ដារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចចំរុះផ្ដល់នូវវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្ដល់សេវាកម្ម និងផលិតផលដល់អតិថិជន។ អាស្រ័យហេតុនេះហើយទាមទារឱ្យរដ្ឋាភិបាលត្រូវតែពង្រឹងស្ថិរភាពនយោបាយ សង្គមកិច្ច និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ដើម្បីទាក់ទាញវិនិយោគគិនក្នុង និងក្ដៅប្រទេស រួមកិច្ចសហប្រតិបត្តិការក្នុងទិសដៅពង្រីកសេដ្ឋកិច្ចទីផ្សារលើទីផ្សារអន្តរជាតិថែមទៀត។
khsearch #សេដ្ឋកិច្ចកម្ពុជា
ជំនាញសំខាន់4សម្រាប់អ្នកលក់
1-ជំនាញឯកទេស
2-ជំនាញបិទការលក់
3-ជំនាញទំនាក់ទំនង
4-ជំនាញ Digital
អ្វីទៅជាអ្នកលក់មានទីផ្សារ?
ជួយផ្តល់ចំលីយម្នាក់១បងប្អូន💬📝👇
គ្មាននរណាកេីតមកចេះគ្រប់យ៉ាងនោះទេ
Click here to claim your Sponsored Listing.