Life Is Sort
អនុស្សាវរីយ៍-អតីតកាល 🙂
Memories - Past
លោកពូ " ចិញ្ចឹមសត្វដោយមនោសញ្ចេតនា "
មើលមុខយល់ចិត្ត
"ដឹងដោយការគិតយល់បានល្អិតល្អន់ គ្រលុកគ្រលាក់ គ្រាន់តែមើលមុខស្រក់ទឹកភ្នែកហ្មងអ្ហាស! យល់ចិត្ត"
🎼ប្រសាសន៍លោកពូ: 25-01-2024🙏🙏🙏
លោកពូ🙏❤️...! " ភាពស្មោះត្រង់ជាលក្ខខ័ណ្ឌ មិនមែនជាការទាមទា របស់ភាគីខាងណាក្នុងទំនាក់ទំនងនោះទេ..."៕
04/10/2023
#លោកពូ...!🥰🙏🙏🙏
តានៅទីនេះ មិនមែនសំរាប់អោយចៅខ្លាចទេ គ្មានរឿងអ្វីដែលចៅៗត្រូវខ្លាចតាទេ តាគ្មានបំណង តាមិនចង់ អោយចៅខ្លាចតាទេ ដូច្នេះគ្មានរឿងអ្វីដែលចៅៗត្រូវខ្លាចតាទេ គ្រប់រឿងទាំងអស់ បើចៅយល់ថាត្រឹមត្រូវហើយ ចៅធ្វើទៅ បើចៅយល់ថាខុស ចៅកុំធ្វើ បើចៅមិនច្បាស់ថាខុសឬត្រូវ ចៅត្រូវសួរតាអោយតាពន្យល់ចៅៗ តើចៅយល់ទេ? ពួកវាប្រាប់ថាយល់។ ពូឧបមាប្រាប់ពួកវាថា ដូចជាជិះកង់ ជិះម៉ូតូក្នុងចំការអីជាដើម ជិះយ៉ាងម៉េចសមរម្យ ចៅជិះទៅ កុំជិះជ្រែ សង្ហារបង្អួតគេឯងថាអញគ្រាន់បើ ជិះលឿន ជិះឆាប បើយល់ថាទង្វើទាំងអស់នេះត្រូវ បើពេលឃើញតាសម្លឹងទៅ មិនបាច់ប្ដូរឥរិយាបថទេ នៅរក្សាឥរិយាបថហ្នុងហើយ កុំបន្ថយល្បឿន ថាកុំប្ដូរអ្វីទាំងអស់ ព្រោះអ្វីដែលចៅកំពុងតែធ្វើនោះត្រូវហើយ អញ្ចឹងបើឃើញតាសម្លឹងទៅ ក៏តាគិតថាគ្មានអ្វីខុសឆ្គងចំពោះទង្វើដែលចៅកំពុងតែធ្វើនោះដែរ គឺដូចគ្នាជាមួយនឹងចិត្តចៅ កុំអោយសោះធ្វើទង្វើដែលខ្លួនឯងដឹងថាមិនត្រឹមត្រូវ រួចពេលដឹងថាគេដឹងដល់ទង្វើមិនត្រឹមត្រូវរបស់ខ្លួន ស្រាប់តែខ្លួនខ្លាច ហើយប្ដូរឥរិយាបថភ្លាមអោយសោះ នោះគឺតានៅទីនេះដើម្បីអោយខ្លាចហើយ មិនមែនតានៅទីនេះដើម្បីបានជាទីពឹងទីបង្អែករបស់ចៅទេ។ ពេលតាស្លាប់ទៅ អត់មានអ្នកណានៅអោយចៅខ្លាច មិនហ៊ានធ្វើនេះ មិនហ៊ានធ្វើនោះទៀតទេ ដំណើរពួកចៅៗគឺដំណើរវែងឆ្ងាយឆ្លងកាត់វាលវដ្ដសង្សារ តាអត់បាននៅតាមមើលចៅក្នុងដំណើរវាលវដ្ដសង្សារនេះទេ គឺមនសិការនៃវិញ្ញាណចៅជាអ្នកតាមមើលចៅៗខ្លួនឯងហើយ។
ចិត្ដដែលចង់ប្រាប់ ថាអ្នកខុសអ្វី ជាចិត្តខ្វល់ខ្វាយ ជាចិត្តស្រលាញ់ មិនមែនចិត្តស្អប់ ចិត្តចងឈ្នះចាញ់ ព្រោះបេះដូងពេញ ដោយចិត្តផ្ដល់អោយ....។
#មាតុភូមិនៃក្ដីសុបិន
=ការឱ្យអភ័យ= | LDP SONG
១-ការអោយអភ័យ ជាក្តីលះបង់ ជាចិត្តដែលចង់ អោយក្តីសណ្តោស ចិត្តរកឃើញហេតុ អោយក្តីអនុគ្រោះ នឹកដល់ស្រណោះ ស្រឡាញ់គោរព។
២-បេះដូងអ្នកស្រស់ ស្រទន់ត្រជាក់ រស់នៅជិតអ្នក កក់ក្តៅថ្ងៃយប់ ដួងចិត្តអ្នកផ្តល់ ហូរចេញឥតឈប់ រស់នៅស្កល់ស្កប់ សុខដុំរម្យនា។
R-វាពិតជាភព្វ សំណាងខ្ញុំណាស់ បានជួបប្រទះ បេះដូងមេត្តា អ្នកអោយអភ័យ អោយក្តីកុរណា ជីវិតស្រស់ថ្លា ក្រោមការមើលថែ។
៣-ចិត្តខ្ញុំដឹងគុណ ចិត្តខ្ញុំគោរព ចិត្តចង់ឆ្លើយតប នឹងគុណអ្នកដែរ ចិត្តចង់តបនោះ ច្រើនហួសពណ៌នា គ្រប់ជាតិណាៗ ប្រាថ្នាបំរើ៕
📖 លោកពូ🥰
{ឆាកជីវិតមនុស្សពិតជាគួរអោយសង្វេកណាស់}
Click here to claim your Sponsored Listing.