SAVDY Property
សូមស្វាគមន៍មកកាន់ផេកផ្លូវការរបស់ខ្ញុំបាទ🙏
អរគុណម៉ាក់🙏💕
ជប៉ុនព្រៃវែងបង្រៀនកូន😂
17/09/2023
បក្សីងាប់ក្នុងសំបុក
ពួកគេកំពុងរង់ចាំឪពុកម្តាយយកចំណីមកឲ្យពួកគេ
ប៉ុន្តែជាក់ស្តែងឪពុកម្តាយត្រូវបានសម្លាប់។
យល់ផង! ថារាល់ពេលដែលអ្នកវាយប្រហារនរណាម្នាក់
អ្នកក៏កំពុងវាយប្រហារជាមួយអ្នកដែលរំពឹងជំនួយគេដែរ។
កុំបំផ្លាញគេ ដើម្បីឲ្យតែខ្លួនឯងរស់
ប្រភព ស៊ានសុម៉ានី
02/02/2023
ចំណេះដឹងអំពី នីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់
ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុ។
តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច?
ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖
– កិច្ចសន្យាទិញ-លក់អចលនវត្ថុ
– ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល)
– សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់)
– ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។
នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖
១) បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
២) ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារនៅការិយាល័យភូមិបាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
៣) កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
៤) សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ ទៅច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យឯកសារទាំងនោះ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងហៅម្ចាស់មកបង់សេវាសុរិយោដី និងយកឯកសារទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។ (អានបន្ថែម)
តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) ការិយាល័យភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។
យ៉ាងណាមិញ នេះបើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះគឺមិនជាប់ពន្ធនោះទេដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖
-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី និងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
៥) ចារឹកឈ្មោះលើប្លង់ដី
ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធរួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវកាន់ឯកសារទាំងអស់មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដីនោះ។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិនោះ នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់។
ចំណែកដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពី បានបង់ពន្ធរួចរាល់ហើយ អ្នកស្នើសុំត្រូវយកបង្កាន់ដៃបង់ពន្ធរួចរាល់នោះ ទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ចប់ការផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យ ជូនម្ចាស់ថ្មី ត្រឹមថ្នាក់ស្រុក-ខណ្ឌ។ ពេលនោះ លោក-អ្នកនឹងទទួលសំណុំ ឯកសារនៃការផ្ទេរសិទ្ធិអចលនទ្រព្យដែលបានផ្ទេរសិទ្ធិត្រឹមត្រូវឱ្យទៅឈ្មោះម្ចាស់ថ្មី។
———————-
ចែករំលែកចំណេះដឹងអំពីការផ្ទេរកម្មសិទ្ធិ♥️
ប្រភព https://construction-property.com/km/the-process-of-title-conveyance-for-land-with-soft-and-hard-title/
29/01/2023
ទម្រង់ថ្មីនៃការកាត់ឈ្មោះផ្ទេរសិទ្ធិកាន់កាប់ អចលនវត្ថុ មិនទាន់ចុះបញ្ជី ( ប្លង់ទន់)
28/01/2023
ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្ដីនិងប្រពន្ធ និងរវាងយាយ-តាបង្កើតនិងចៅបង្កើត។
08/10/2022
📣ដីលម្ហែបង់រំលស់ 120$/ខែ 💸
🔸ទំហំ 10x25 តម្លៃ 5900$
🔸ធ្វើឯកសាររំលស់ 120$ បញ្ចុះតម្លៃ900$
🔸បង់មុន 2700$ បញ្ចុះតម្លៃ 2000$
🔸បង់មុន 4500$ បញ្ចុះតម្លៃ 3000$
👉ក្នុងគម្រោងមាន ដំណាំស្វាយប្រមូលផលរាល់ឆ្នាំ🌳🍋
🏕ទីតាំងជាប់ គម្រោងរីសត 50 ហិចតា 🌳
🏕 ជាប់ចម្ការស្វាយ ផ្ទះលម្ហែ 30ហិចតា 🌳
⛳ ជិះ10នាទី ដល់ផ្សារ រមាស(ទឹកផុស)
📩ព័ត៌មានបន្ថែមសូមទាក់ទងផ្នែកលក់ ៖ 071 444 2600
👉Telegram ៖ https://t.me/TET_SAVDY
---សូមអរគុណ---
08/10/2022
🔸ការសន្សំមាន(២)ប្រភេទគឺ៖
១. ការសន្សំជាមួយធនាគារ
»ឧទាហរណ៍៖ បងប្អូនសន្សំប្រាក់ទទួលបានអត្រាការប្រាក់1%2% ថេរ ក្នុង១ឆ្នាំៗទៅតាមទំហំ សាច់ប្រាក់ដែលបងប្អូនសន្សំ (ឧទាហរណ៍៖10000$ អត្រាការប្រាក់1%ស្មេីនិង100$ រយៈពេល១ឆ្នាំ ស្មេីនិង1200$)។
២. ការសន្សំជាមួយ អចលនទ្រព្យ
»ឧទាហរណ៍៖ បងប្អូនទិញដីមួយកន្លែង តម្លៃ10000$ មួយឆ្នាំក្រោយ មានគម្រោងទៅ អភិវឌ្ឍន៍នៅជិតដីដែលបងប្អូនបានទិញរឺ គម្រោងរាជរដ្ឋាភិបាលអភិវឌ្ឍន៍ ចំកន្លែងដីនោះ មានអ្នកផ្សេងទៅទិញដីបងប្អូន អោយចំណេញ 100% 200% រឺលេីសនឹងទៀតតេីបងប្អូនគិតយ៉ាងណា?
@ ខ្ញុំនិយាយរឿងមួយ ថ្ងៃមិញខ្ញុំឆាតទៅបងស្រីខ្ញុំហើយ បបួលគាត់អោយមកទិញដី គាត់ថា ok ព្រោះគាត់ទេីបទិញដីមួយ កន្លែង តម្លៃ7000$ ឥឡូវគេអោយគាត់ 28000$គាត់មិនលក់ហើយគាត់ថាលក់ធ្វើអី តម្លៃនៅទាបណាស់ ហេីយខ្ញុំគិតក្នុងចិត្តថា ចំណេញ2មុឺនដុល្លារនៅទាបទៀត។
»ដូច្នេះខ្ញុំមានសំនួរសួរបងប្អូនថា តើការសន្សំទាំង២ប្រភេទនេះមួយណាចំណេញជាង? ?
🔸ហេីយ Admin មានគម្រោងមួយកន្លែង សម្រាប់បងប្អូនពិចារណាគឺ គម្រោង « ភូមិឋាន ខេមរា »
💸ប្រមូលសិនបញ្ចុះតម្លៃរហូតដល់3000$
1. ធ្វើឯកសារ 120$ បញ្ចុះតម្លៃជូន 900$
2. ចូលរួមមុន 30% បញ្ចុះតម្លៃជូន 2000$
3. ចូលរួមមុន 50% បញ្ចុះតម្លៃជូន 3000$
🔸បញ្ជាក់៖ការបញ្ចុះតម្លៃនេះ គ្រប់ឡូតិ៍ទាំងអស់ក្នុងគម្រោង
👉 ទិញភ្លាមសាងសងបានភ្លាមៗ
👉Free ជូនដំណាំស្វាយផ្លែរាល់ឆ្នាំ
👉រំលោះសុទ្ធរហូតដល់18ខែឥតការប្រាក់
👉ខ្ពស់ស្អាតមិនលិចទឹក
👉ផ្ដល់ជូនប្លង់រឹង
🌴🍀🌾ទេសភាពស្អាត ខ្យល់បរិសុទ្ធ ជិតបឹងខ្សែត ភូមិអ្នកស្រុក ដីខ្ពស់ជំរេលជើងភ្នំ មានហុងស៊ុយល្អខ្លាំង សក្ក័សមទិញទុកធ្វើផ្ទះលំហែ ដើម្បីនាំគ្រួសារមកលេងចុងសប្តាហ៍🥰🥰
🏕ទីតាំង: ភូមិខ្សែត ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
👉ពត៌មានលម្អិតសូមទាក់ទងផ្នែកលក់
☎️ 071 444 2600 (Metfone
👉Telegram ៖ https://t.me/TET_SAVDY
---សូមអរគុណ---
08/10/2022
🔔📣 #ឱកាសការងារ_នៅប្រភឺធី_អេដវ៉ាយស័រ
🟢ដំណឹងជ្រើសរើស ប្រធានទីផ្សារ5នាក់និងទីផ្សារជាច្រើននាក់ទាំងពេញម៉ោង និង ក្រៅម៉ោង
📌ទទួលបាន អត្ថប្រយោជន៍ ខ្ពស់ពីការលក់
🔸មានកន្លែងស្នាក់នៅនិងអារហា1ពេល
🔸មានឱកាសក្លាយជាម្ចាស់ភាគហ៊ុន គម្រោង
🔸ឱកាសអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំ
🔸មានគ្រូបង្ហាត់បង្រៀនផ្នែកលក់ត្រឹមត្រូវជាមួយគ្រូមាន បទពិសោធន៍20ឆ្នាំ
🔸មានការិយាល័យ និងបន្ទប់ប្រជុំ សម្រាប់ក្រុម
🔸រួមទាំងមានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រេីន
-----------------------------
☎️ពត៌មានបន្ថែម សូមទាក់ទងនាយកផ្នែកទីផ្សារ
📱071 444 2600 (Metfone )
👉Telegram ៖https://t.me/TET_SAVDY
🙏សូមអរគុណ🙏
#ប្រភឺធី_អេដវ៉ាយស័រ_បង្កើតក្តីសុបិន្តសម្រាប់លោកអ្នក
06/10/2022
សេចក្តីជូនដំណឹង ពីរប្រម៉ូសិន គម្រោង’’ភូមិឋាន ខេមរា ‘’
………………………………….
លក្ខខណ្ឌទី១ ៖ បង់រំលស់សុទ្ធ ៥០មុឺនរៀលប្រចាំខែ ឬ ស្មើរ $120 រយៈពេល ១៨ខែដោយគ្មានការប្រាក់ បញ្ចុះតម្លៃ ❤️ $900 គ្រប់ទំហំដីឡូត៍ទាំងអស់ក្នុងគម្រោង។
លក្ខខណ្ឌទី២៖ បង់មុន៣០% នៅសល់ ៧០% ត្រូវបង់ប្រចាំខែ $120 រយៈពេល ១៨ខែដោយគ្មានការប្រាក់ បញ្ចុះតម្លៃជូន ❤️ $2,000 គ្រប់ទំហំដីឡូត៍ទាំងអស់ក្នុងគម្រោង។
លក្ខខណ្ឌទី៣៖ បង់មុន៥០% បញ្ចុះតម្លៃជូន$3,000 ប្រាក់នៅសល់បង់ផ្តាច់ពេលទទួលបានប្លង់ (៣ខែ ទៅ៦ខែ ប្លង់រឹង) គ្រប់ទំហំដីឡូត៍ទាំងអស់ក្នុងគម្រោង។
ទំហំឡូត៍ ៖
1. 10m x 25m
2. 20m x 30m
3. 20m x 25m
ទីតាំងដី : https://goo.gl/maps/B56Vz1V5etL1cwAK8
ទំនាក់ទំនងផ្នែកលក់ ៖ +855 71 444 2600 សូមអគុណ៕
08/09/2022
💥💸ប្រម៉ូសិនពិសេសមុនរដូវភ្ជំបិណ្ឌទិញភ្លាមចំណេញភ្លាម💸
👉ទំហំ 10mX25m តម្លៃ8900$ បញ្ជុះតម្លៃសល់តែ6900$
️☎️ពត៌មានបន្ថែមៈ 071 444 2600/077 533 214
👉Telegram៖https://t.me/TET_SAVDY សូមអរគុណ🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Phnom Penh