Xiang Ruiying - Novel
I want make you feel good with my writing �
Link group https://t.me/XiangRuiyingnovel
14/06/2026
#វណ្ណៈស្នេហ៍ភរិយា 17+18
សោយសារតែ អំណាចនៃថ្នាំគ្រប់ដណ្ដប់ធ្វើឲវណ្ណនីបាត់បង់ភាពជានារីថ្លៃថ្នូរអស់រលីង។ ចំណែកឯសម្បត្តិអាអត់ធ្មត់របស់គេមានដែនកំណត់ដោយសារមិនមែនស៊ីម៉ង់គេក៏ជាមនុស្សប្រុសដែលដូចគេដូចឯង។
“វណ្ណនីព្រឹកឡើងហាមរករឿងដឹងនៅ” សម្បត្តិសួរបញ្ចាក់ហើយបញ្ចាក់ទៀត។
“សន្យាតែពេលនេះជួយផងទៅវាក្ដៅញ័យ៉ាងម៉េចមិនដឹងទេ” វណ្ណនីលើកដៃស្រលូនទាំងពីរស្រាក់ករសម្បត្តិជាប់ហើយថើបហុលប្រករគេរហូតដល់ទ្រូង។ ទើបសម្បត្តិទាញមុខនាងមកថើបតទៅវណ្ណនីវិញណាមួយជាមនុស្សស្រីបើទុកឲនាងទ្រាំខ្លាចតែនាងឆ្លងមិនផុតទើបគេព្រមធ្វើជាថ្នាំបន្សាបឲនាងទៅចុះ។
“កុំយំឲសោះឮនៅ”
“ហ៊ឹម…..”
រាត្រី ដ៏សែនក្ដៅងំឆ្លងផុតដល់ពេលព្រលឹមអ្នកដែលហត់ជាងគេនៅតែវណ្ណនី នាងងើបពីគ្រែមិនរួចសោះ។
នាងដឹងខ្លួនឯងតែនាងមានអារម្មណ៍ថាចង់គ្រុនពេលនឹកដល់រឿងយប់មិញ។
“នៅទេ មិនទាន់ឆ្អែត” នាងហួសចិត្តហើយក៏ដេកទៅនាងពិតជាមានអារម្មណ៍ថាអាមាស់មុខជាខ្លាំងនាងមិនចង់ឲសម្បត្តិងើបមកនិយាយរកនាងនោះទេ។ នាងក៏ពុតឈឺងើបមិនរួចទៅ ចំណែកសម្បត្តិវិញគិតថានាងអស់កម្លាំងក៏មិនបានដាស់ដែលយប់មិញគេក៏ជ្រុសដៃរ។ មមាចលេងភ្លើងគឺបែបនេះហើយ មិនចង់មិនចង់ក៏រួចហើយដែរ។
គឺថានាងងើបមិនចង់រួចទេ សម្បត្តិចូលមកវិញឃើញប្រពន្ធនៅរំភួយនៅឡើយ។
“កើតអី”
“ហ៊ឹម…” វណ្ណនីសម្លឹងមើលមុខសម្បត្តិទាំងអៀន
“ឈឺឬកើតអី”
“អត់មានអីទេជួយយកកន្សែងឲបន្តិចមក”
“ហក៎យកទៅ បើសិនចង់ដេកបន្តក៏ដេកទៅការងាមានអ្នកធ្វើហើយខ្ញុំទៅធ្វើការមុនហើយ”
“ចាស៎ វណ្ណនីងើបមករៀបចំយកកម្រាលពូកប្រលាក់យប់មិញទៅបោក”
“បើគ្នានគម្លាំងទុកឲគេធ្វើទៅ” សម្បត្តិគេឃើញថាដូចគ្នានកម្លាំងក្នុងខ្លួន។
“ឆ្គួតទេប្រលាក់ពេញហ្នឹង…ឲគេបោកយ៉ាងម៉េច”
“រឿងធម្មតាទេ លើកដំបូងបែបវាបែបហ្នឹង”
“អ្ហើយ! ឈប់និយាយពាក្យនេះទៅ”
“ប្ដីប្រពន្ធវារឿងធម្មតាបើមិននិយាយម៉េចហ្នឹងដឹង”
10/06/2026
#វណ្ណៈស្នេហ៍ភរិយា ១៥+១៦
បន្ទាប់ពីលេបថ្នាំរួចហើយនាងក៏សំងំដេក វិញដោយសារតែនាងយំខ្លាំងពេកទើបទៅជាគ្រុនក្ដៅរងាញាក់ញ័របែបនេះទៅវិញ។ ពេលនេះនាងកុំពុងតែមា អារម្មណ៍ថាឈឺក្បាលខ្លាំងណាស់នាងចង់ដេកដើម្បីឲឆាប់ធូរស្បើយ ណាមួយនាងមិនចង់គិតពីរឿងកើតឡើងទេនាងមិនចង់យំមុខប្ដី ខ្លាចថាម្ដាយក្មេកគិតថានាងទូពិតគ្រាន់តែរឿងបន្តិចបន្តួចប៉ិនហ្នឹង។ តែតាមពិតទៅនាង ចង់តែរត់ទៅផ្ទះនាងវិញទេតាំងពីកើតមកគ្នានអ្នកណាហ៊ានសូម្បីវាយដំដាក់នាងបែបនេះ ហើយពេលនេះជីវិតនាងប្រៀបបានជាឆាកល្ខោនដែលគេកុំពុងសំដែង។ ក្បាលមួយតែឯងមករស់នៅក្នុងផ្ទះគេវាមិនស្រួលនោះទេនាងគិតដល់ត្រង់នេះនាងចង់តែស្រែកយំឲខ្លាំងៗទេ។
នាង កុំពុង់តែគិតស្រាប់តែប្ដីចូលមកដល់នាងក៏ខិតខ្លួនចូលមកម្ខាងគ្រែ ប្ដីក៏មកអង្គុយហើយសួរនាំនាងខ្លះ
“ដៃបុកនិងស្អីបានជាំ នៅខ្នងដែរ” សម្បត្តិ ចង់ដឹងក្រែងនាងកើតអ្វី
“គ្នានស្អីទេវ្រហែលជាបុក នេះបុកនោះខ្ញុំមិនប្រយ័ត្នខ្លួនឯង” នាងឆ្លើយទាំងអួលដើមករ រកយំ
ចំណែកសម្បត្តិ វិញក៏មួលប្រេងកូឡាលាបឲនាងគេក៏លូកទៅទឫញដៃនាងយកមកលាបឲតែនាងថានាងខ្លួនឯងបានហើយ។
“ខ្ញុំធ្វើខ្លួនឯងបាន”
“នៅឲស្ងៀមទៅកម្លាំងលើកដៃគ្នានផង ដេកឲស្រួលបែខ្នងមកលាបឲ”
សម្បត្តិក៏លាត់អាវនាងឡើងហើយលាបប្រេងកូឡាឲ ចំណែកនាងវិញបានត្រឹមតែលួចញញឹមពេលគេធ្វើល្អដាក់។
“ថ្ងៃក្រោយឲចេះប្រយ័ត្នខ្លួនផង”
វណ្ណនី មិនបានតមាត់តរករជាមួយប្ដីឡើយនាងក៏សំងំដេកទៅ រីឯ សម្បត្តិវិញក៏ដេកដូចគ្នាគេមិនបានរករឿងញ៉ោះនាងដូចរាល់ថ្ងៃឡើយដោយសារគេដឹងថាឈឺគ្រុនទើបមិនលេងជាមួយ។ ណាមួយគេមានភាពជាសុភាពបុរសគ្រប់គ្រាន់មិនទៅរករឿងមនុស្សឈឺនោះឡើយ។
បន្ទាន់ពីថ្ងៃនោះមក វណ្ណនីមិនហ៊ានសូម្បីមើលមុខម្ដាយក្មេកនាងមានអារម្មណ៍ថាបាក់ស្បាតហ្នឹងគាត់ខ្លាំង។ នាងចេះតែធ្វើការងារនាងហើយព្យាយាមគេចមុខ មិនថាស៊ីចាន់ មករកប្ដីនាងយ៉ាងណានោះទេនាងក៏ធ្វើជាធម្មតាមិនខ្វល់ពីអ្វីទាំងអស់។ សូម្បីតែប្ដីរបស់នាងក៏ប្លែកចិត្តហាក់មិនមែនវណ្ណនីដែលគេស្គាល់ពីដំបូងសោះនាងឆ្នាស់មិនមែនស្លូតឲគេជាន់តាមចិត្តបែបនេះឡើយ។
ថ្ងៃមួយ សម្បត្តិត្រូវទៅពិធីជប់លាងនៅខាងក្រៅក៏នាំភរិយាទៅជាមួយឲគេឯងបានស្គាល់ណាមួយជាបញ្ជារបស់លោកឧកញ្ញាផង។ វណ្ណនីតែងខ្លួន លាបម្សៅ ស្លៀករូបពណ៍ទឹកសមុទ្រស្រាល វៀលដៃក៏ជ្រុងសម្រុងក្រោមជង្គុង ហើយបួងសក់ផុតករ។ ធ្វើឲសម្បត្តិបាក់ចិត្តលើនាងស្រឹបៗតែម្ដងនាងកាន់តែស្អាតទៀតនោះនៅពេលដាក់គ្រឿងគុជពណ៍សរមួយឆុតលើខ្លួន។ អ្នកទាំងពីមើលទៅសមគ្នាឥតទាស់ត្រង់ណាឡើយ មានតែស៊ីចាន់ទេដែលមើលទៅនាងមិនចូលភ្នែក។ ក្នុងកម្មវិធី ទោះវណ្ណនី ជាស្រីស្រុកស្រែតែនាងមិនធ្វើឲប្ដីបាក់មុខឡើយអ្នកណាករសរសើរនាងដែរ។
“លោកឈប់ផឹកទៅ” វណ្ណនីឃើញថាសម្បត្តិមុខក្រហមព្រើងៗហើយ មើលទៅស្រវឹងហើយនាងមិនចង់ឲខ្លាំងជាងនេះ។
“បងអត់មានស្រវឹងទេ” សម្បត្តិមើលទៅមុខវណ្ណនីហើយញញឹម ទាំងភ្នែកបើកមិនចង់រួច
“បងសម្បត្តិផឹកមួយកែវទៅ” ស៊ីចាន់កាន់ស្រាតម្រង់មកឲសម្បត្តិ តែសម្បត្តគេស្រវឹងតិចៗទៅហើយវណ្ណនីខ្លាចមិនមានអ្នកបើកឡានទៅវិញក៏ឆក់ស្រានោះមកផឹកជំនួស។
“មកនេះ”
ក្អឹក ក្អឹក ! ស្រាមួយកែវនេះចូលក្នុងពោះវណ្ណនីអស់
“ទៅផ្ទះវិញយប់ហើយ” វណ្ណនី ក៏អូសប្ដីមកដល់ឡាន សម្បត្តិក៏ព្រមតាមដោយគិតថាប្រហែលជានាងប្រចណ្ឌគេជាមួយស៊ីចាន់ហើយ។
មកដល់ផ្ទះវិញ អ្នកដែលស្រវឹងដើរមិនត្រង់ផ្លូវសូម្បីចុះពីឡានមិនរួចគឺជាវណ្ណនី ទៅវិញទេឲប្ដីបីដល់បន្ទប់។ បីដល់បន្ទប់គេបោះនាងចោលលើគ្រែរ។
“ខ្លាំងណាស់មួយកែវស្រវឹងទេតែធ្វើជាចង់ផឹក”
“អួយចង់ងូតទឹកក្ដៅ ខ្លាំងណាស់”
“នែមកស្រាតស្អីកន្លែងហ្នឹង”
“ក្ដៅចង់ដោះអាវចេញជួយដោះតិចមក”
សម្បត្តដឹងតែម្ដងថាស្រា របស់ស៊ីចាន់មានបញ្ហាបានតែវណ្ណនីរវើរវាយដោះអាវហើយទាចង់ងូតទឹកបែបនេះ។
“តាំងចិត្តស្ងប់តិចទៅ” សម្បត្តិ ទៅចាប់នាងឲកុំទាញរ៉ូបដោះផ្ដេសផ្ដាស់តែថាត្រូវវណ្ណនីចាប់យកមកថើប ហើយស្ទាបអង្អែលពេញខ្លួនដោយសារថ្នាំជ្រាបដល់រាងកាយពេញទាំងអស់ទៅហើយ។
……………………
ជួយឡាចផេកផង អរគុណ🙏🏻
09/06/2026
#វណ្ណៈស្នេហ៍ភរិយា 14+15
ពេលព្រឹកឡើង វណ្ណនីដេករាងជ្រុលដល់មេឃភ្លឺសម្បត្តិងើបមុននាងតែបន្តិច នាងប្រញ៉ាប់ងើបពីក្រោយប្ដី។ ចំណែកសម្បត្តិ ក៏ទៅធ្វើការបាត់ ស៊ីចាន់ក៏មកលេងល្មម។
ថ្ងៃនេះ បានដែពីរនាក់ម្ដាយក្មេក ជាមួយស៊ីចាន់កូនប្រសារក្រៅផ្លូវច្បាប់របស់ម្ដាយសម្បត្តិគិតតែម្នាក់ឯងនោះហើយ។
ស៊ីចាន់ បានមកដល់ផ្ទះលោកឧញ្ញាទាំងប្រលឹមតែម្ដង មកដល់នាងក៏តម្រង់ទៅរក វណ្ណនីដែលកុំពុងដុះខាត់ចានឆ្នាំងក្នុងផ្ទះបាយឯនោះ។
“ធ្វើអីនុង” ស៊ីចាន់ ឈរផ្អែកនិងរានលាងចានហើយឈរអោបដៃងាកមកនិយាយជាមួួយហ្នឹងវណ្ណនី បែបជាជ្រេញឌឺដង។
“ចាស៎អ្នកនាងខ្ញុំលាងចាន” វណ្ណនីឆ្លើយទៅវិញយ៉ាងសុភាពព្រោះវាជាចរឹករបស់នាងទៅហើយ។
“បងសម្បត្តិនៅផ្ទះទេ”
“គាត់ទៅធ្វើ ការបាត់ហើយ”
“ចុះអ៊ំស្រី”
“អ្នកម៉ែនៅ បន្ទប់សៀវភៅ”
“អើ នាងឯងលាងចានហើយចាក់ទឹកឲយើងមួយកែវផងយើងទៅរកអ៊ំស្រីហើយ”
“ចាស៎”
ស៊ីចាន់ ក៏ដើរពើយៗ ពឹងទ្រូងធ្វើចរឹកជាលោកស្រីម្ចាស់ផ្ទះមួយរំពេជដោយសារតែបានម្ដាយសម្បត្តិអ្នកស្រីផាវង្សកាន់ជើងហើយស្រលាញ់នាងខ្លាំង។ ចំណែកឯងលោកស្រីវ័យក្មេងឯនេះរាល់ថ្ងៃបានត្រឹមតែគេស្ដីគេថាឲរាល់តែថ្ងៃ នាងធ្វើអ្វីក៏មិនដែលត្រូវជិតគេឡើយ។
វណ្ណនី ក៏ចាក់ទឹកមួយកែវយកឡើងទៅលើផ្ទះនៅបន្ទប់សៀវភៅ តែនាងទោដល់បន្ទប់សៀវភៅនាងមិនទាន់ទាំងបានចូលក្នុងផងស៊ីចាន់មកស្ទាក់មុខមុនបាត់ហើយ។
ឆាច់! ទឹកមួយកែវក្នុងដៃវណ្ណនីត្រូវបានជះទៅលើមុខស៊ីចាន់។
“អាយ!អ៊ំស្រីជួយផង ជួយផង”
វណ្ណនី ឃើញដូច្នេះនាងមិនដឹងជានិយាយយ៉ាងណានាងជាប់អន្ទាក់គេរស់ហើយនាងមិននឹកស្នានថាខ្លួននាងមកជួបជាមួយឡើងបែបនេះដែល នាងមិនយល់សោះថាគេធ្វើបែបនេះដើម្បីអ្វី?
“មានរឿងអី មានរឿងអី” អ្នកស្រីផាវ្សងរត់មកលឿនស្លៀវដោយសារសំឡេងស្រែករបស់ស៊ីចាន់មុននេះ
“អ៊ំស្រីមើលរបៀបកូនប្រសារអ៊ំទទួលភ្ញៀវចុះនាងមិនដឹងជាខឹងស្អប់ខ្ញុំរឿងអ្វីទេបានជាជះទឹកដាក់មុខខ្ញុំបែបនេះ ហឹស! ហឹស!ៗ “
ផ្លាច់! អ្នកស្រីផាវង្សលើកដៃទះមុខកូនប្រសារស្រីមួយកុំផ្លៀងទាំងមិនសួរនាំហេតុផលហើយរុញនាងមួយទំហឹងដួលប៉ះតុនៅមុខបន្ទប់អុកគូថ។
“នែនាងខ្នី យើងគិតថានាងឯងស្លូតបូតហេតុអី ហេតុអី! នាងឯងនៀកធ្វើសណ្ណានថោកបែបនេះក្នុងផ្ទះយើង” អ្នកស្រីនោះចង្អុលក្បាល វណ្ណនីចំៗហើយស្រែកដាក់នាងមួយទំហឹងផ្អើលអស់អ្នកបំរើមកជួយគ្រាវណ្ណនី។ រីឯវណ្ណនី នាងបានត្រឹមតែយំបង្ហូរទឹកភ្នែកយ៉ាងកំសត់ ខុសពីស៊ីចាន់ដែលកុំពុងលួចសើច។
“ខ្ញុំមិនបានធ្វើទេម៉ែ “ វណ្ណនី និយាយទាំងទឹកភ្នែកហូរជោកថ្ពាល់
“ អ៊ំស្រី ខ្ញុំគ្រាន់តែពឹងឲនាងចាក់ទឹកយកមកឲបើនាងមិនចង់ធ្វើអាចឲអ្នកបំរើធ្វើបានតែនាងបែជាលើកទឹកមកហើយជះដាក់ក្បាលខ្ញុំទៅវិញនេះខ្ញុំជាភ្ញៀវអ៊ំស្រីធ្វើបែបនេះដូចជាមើលងាយអ៊ំស្រីយ៉ាងអ៊ីចឹង” ស៊ីចាន់ នាងបានថែមថយសាច់រឿងដូចមែនទែន ចំពេលដែលម្ដាយក្មេកមិនបានស្រលាញ់ពេញចិត្តកូនប្រសានោះផងក៏មិនស្ដាប់ការមបកស្រាយពីកូនប្រសាឡើយ។
“នាងឯងនេះហ៊ានមែន ទៅចេញឲផុតពីមុខយើងទៅ”
វណ្ណនី នាងបានត្រឹមតែត្រហូរយំរង់ការចោទប្រកាន់ពីគេទាំងដែលរូបនាងគ្នានកំហុសអ្វីបន្តិចសោះ។ នាងក៏សំងំយំក្នុងបន្ទប់រហូតដល់គេងលក់ទៅ។ លុះល្ងាចឡើង ក្បាលព្រលប់ប្ដីមិពីធ្វើការវិញមិនឃើញវណ្ណនីដូចរាល់ដងក៏ចូលទៅបន្ទប់គេឃើញនាងនៅដេកលើគ្រែលក់បាត់ទៅហើយ។ សម្បត្តិក៏ទៅស្ទាបក្បាលនាងមើលព្រោះនាងមកដេកទាំងល្ងាចបែបនេះខ្លាចក្រែងនាងមានគ្រុនក្ដៅ តែនាងពិតជាគ្រុនមែនគ្រុនឡើងញ័រហើយដាស់មិនភ្ញាក់ទៀតផង។ ទើបគែស្វែងទៅរកអ៊ំចុងភៅឲជួយមកជូតខ្លួនឲនាង។
“អីយ៉ា! អ្នកប្រុសអ៊ំរវល់លាងចានបោសជូតផ្ទះអ្នកនាងឈឺមិនមានអ្នកជួួយអ៊ំទេ ប្រពន្ធអ្នកប្រុសតើអ្នកប្រុសអៀនអីអ៊ំឲថ្នាំលេបហើយជូនខ្លួនឲផងទឹកក្ដៅអ៊ំដាំឲហើយៗ”
“គឺខ្ញុំមិនដឹងជូតត្រង់ណាខ្លះ អ៊ំស្រីៗដូចគ្នាជួយខ្ញុំបន្តិចទៅ”
“ជូតឲសប់សាច់ទៅ បានហើយចាំអ៊ំដាំបរបរឲនេះទឹកហ្នឹងកន្សែងយកទៅមុនអ៊ំហើយកុំភ្លេចជូតផង”
សម្បត្តិ គេថាំចិត្តមួយទំហឹងមកឲគេអ្នកជូតទៅវិញនេះតាំងពីការហើយគេមិនបានទាំងញ៉ែញ៉ង់គ្នាអីបន្តិចមកឲគេជូតខ្លួនឲបានយ៉ាងម៉េច?
“ហើយតាំងចិត្តឲស្ងប់មួយៗទៅអាសម្បត្តិយ៉ាងណាក៏ជាប្រពន្ធ”
សម្បិត្តគេយលភួយក្របខ្លួនឲវណ្ណនីហើយគេ ក៏ចាប់ផ្ដើមដោះអាវវណ្ណនីចេញដើម្បីជូតខ្លួនឲនាង។
“បន្ធូរអារម្មណ៍សាច់សរស្អីឡលងខ្មៅឯងកុំគិតអីផ្ទេសផ្ដាស់លើមនុស្សឈឺ” គេមិនហ៊ានសូម្បីមើលមុខវណ្ណនីឲចំគេខ្លាចទប់អារម្មណ៏ខ្លួនឯងមិនបាន។ គេក៏ជូតមុខជូតដៃហើយគេចង់ស្ទះខ្យល់ពេត្រូវជូតពោះហើយទ្រូងទៀត។
“នេះសុំទោសផងមិនបានតាំងចិត្តស្ទាប់អង្អែលអីនោះទេគ្រាន់តែជូតខ្លួនហើយ”
“ចង់ឈាមច្រមុះហើយអញហេតុអ្វីស្រីឆ្គួតរឿងច្រើននេះសាច់សរល្ហក់បែបនេះ” គេក៏ងាកមុខចេញរហូតដល់ជូតហើយទើបគេដាក់កន្សែងស្អំក្បាលឲនាងម្ដង។ បន្ទាប់គេប្រគល់ភារៈកិច្ចឲអ៊ំភឹមជួយគេ រូបគេទៅងូតទឹកបន្តិច។ មួយសន្ទុះ នាងក៏ភ្ញាក់ឡើងឡើងឃើញខ្លួនឯងគ្នានអាវតែក្រឡេកមើលជុះវិញឃើញអ៊ំភឹមកុំអីនាងស្រែកបែកផ្ទះ។
“ អ្នកនាងពិសារបបរទៅហ្នឹងអាលបានលេបថ្នាំ”
“ចាស៎! អ៊ំជូតខ្លួនឲខ្ញុំមែនទេ?”
“អត់ទេអ្នកប្រុសអ្នកធ្វើ”
“ហាស៎!” វណ្ណនី នាងឆ្លក់បបរគ្រាន់តែឮថាជាប្ដីជាអ្នកធ្វើឲ ដោយគិតថារាងកាយនាងគេឃើញខ្ទិចអស់ហើយនាងមិនទុកចិត្តឡើយ។
………..
ផុសអត់បានឡាចសេដ 😭 តែថារឿងល្អអានឬអត់បងអូន
07/06/2026
#វណ្ណៈស្នេហ៍ភរិយា 12+13
…….,
វណ្ណនី អង្គុយអោបដើមទ្រូងខ្លួនឯងនៅលើគ្រែ នាងចង់តែលោតពីលើផ្ទះទៅក្រោមឲស្លាប់ទេ។
“អាបុិហ្នឹងចូលបន្ទប់មិនចេះគោះទ្វាទៀតអញហើយមីនីអ្ហើយ… នៅសុខៗទៅដោះអាវឲគេមើលឡើងពេញៗភ្នែក” នាងអត់ទ្រាំ និងទង្វើខ្លួនឯងមិនបាននាងរមួលខ្លួនពេញគ្រែទៅមកៗ។
“ហើយមិនដឹងថាគេគាស់ស៊ីយប់ហ្នឹងឬអត់បើអញ្ចឹងអី “ មកដល់ត្រង់នេះនាងនៅស្ងៀមឈប់រមៀលទៅមក។
“តែថាការហើយចង់មួយខែហើយគេមិនប៉ះយើងសូម្បីតែបន្តិចឬក៏… តែអត់ទេថ្ងៃមុនពេលគេស្រវឹងនោះយើងបិះហ្នឹងខ្ចប់របស់គេទៅហើយតែថាយើងអាចគេចផុតដល់ពេលណាទៅបើនៅសុខៗគេ យើងប្រកែកគេយ៉ាងម៉េច?”
“យ៉ាងណាយើងក៏ជាប្រពន្ធ តែយើងមិនចង់ដេកជាមួយគេទេព្រះអ្ហើយ!…. យកលេសទៅលេងផ្ទះល្អទេន៎” នាងគិតដល់ចំណុចនេះក៏ល្អដែលហ្នឹងបានគេចពីគេ ទោះគេចមិនបានយូតែមានឪកាសគេចនាងហ្នឹងគេចសិនហើយ។
ចំណែកឯសម្បត្តិវិញនោះ ដល់យប់រាងជ្រៅបន្តិចគេក៏ចូលមកសម្រាកគេដល់ក្នុងបន្ទប់គេធ្វើខ្លួនមិនត្រូវឡើងរាងអឹមអៀនហ្នឹងប្រពន្ធបន្តិច។ គេដើរលបៗទៅដេកលើគ្រែក្បែនាង ហើយទាញភួយមកសណ្ដប់ថ្នមៗ។ តែពេលនោះវណ្ណនីនាងក៏ងាកមកល្មម។
“អួយ!… មកពីពេលណាមកពេលណាក៏មិនដែលឲសំឡេង” វណ្ណនី នាងងាកមកទល់មុខទាល់ភ្នែកហ្នឹងសម្បត្តិ ឯងខាងប្ដីវិញគាំងមើលតែមុខប្រពន្ធមិនឈប់។
ផ្លាច់!… មួយកំផ្លៀង
“ហើយមើលមុខចាំបាច់លេបទឹកមាត់គិតស្អី”
“បើមិនឆ្គួតក៏ឡប់ដែល ឈឺមកទះមុខបែបហ្នឹងធ្វើតែដៃតូចណាស់” សម្បត្តិ ស្ទុះងើបអង្គុយហើយទាញដៃនាងមួយទំហឹង។
“រោគចិត្ត”
“រោគចិត្តស្អី “
“សម្លឹងស្អី” វណ្ណនី នាងយកដៃមកខ្ទប់ទ្រូង
“នែខ្ញុំបានមើលឃើញស្អីទេមុនហ្នឹង”
“សរឬអត់”
“សរ ហើយក្លុំទៀត” សម្បត្តិ គេចាប់ហ្វ្រាំងមិនទាន់ជាន់កែងខ្លួនឯងទាល់តែបាន។
“ឃើញទេ មិនមើលហេតុអ្វីដឹង” វណ្ណនី ក៏ធាក់ប្ដីមួយជើងធ្លាក់ពីលើគេឮសូរតែប្រូស… ចង់បាក់ចង្គេះទៅហើយ។
“អួយ… ថាឆ្គួតៗហើយចាំមើលទៅថាយើងប្រដៅស្រីល្អយ៉ាងម៉េច” សម្បត្តិងើប ស្ទុះទៅទាញជើងវណ្ណនី។
“លែងជើង ចង់ធ្វើស្អី”
“ប្រឹងស្រែកទៅឲឮទៅ ឲគេភ្ញាក់ពេញផ្ទះពុកឮហ្នឹងថាយើងមិនបានផ្សំដំណេក”
“លែងជើង មកទ្រោបពីលើធ្វើអី?”
“រំលោបទេដឹង ដេកទៅ”
តុក…តុក…តុក…. សំឡេងគោះទ្វា
“សម្បត្តិកូនឈ្លោះគ្នាមែនទេ” សំឡេងអ្នកម្ដាយស្រែកសួរ
“បាទអត់ទេកូនដេកហើយអ្នកម៉ែ”
“ហ៊ឹម…ម៉ែទៅវិញហើយ” អ្នកស្រីម៉ែ តាមពិតចង់ដឹងថាកូនដេកជាមួយគ្នាឬអត់។ គាត់មិនចង់បានឈាមជ័រពី ស្រីសម្រែឡើងទើបគាត់មកលួចស្ដាប់បែបនេះ។
ឯសម្បត្តិវិញ ឲតែបានអោបវណ្ណនីមិនចង់លែងគេមានអារម្មណ៍ថាក្លិននាងធ្វើឲគេដេកលក់ស្រួលខ្លួនទៀតផង។
“លែងមើល៍” វណ្ណនីព្យាយាមបេះដៃដែលអោបនាងចេញតែគេមិនប្រលែងឡើយ។
“ដេកទៅ ដណ្ដឹងអស់លុយច្រើនណាស់បើអោបមិនបានប្រយ័ត្នចាប់ផ្សំដំណេក” សម្បត្តិ និយាយហើយអោនទៅថើបសក់នាងដើម្បីស្រង់ក្លិននាងឲច្បាស់ធ្វើឲវណ្ណនីនាងធ្វើខ្លួនមិនត្រឹមត្រូវឡើយ។ ព្រោះរាល់ដងគេមិនដែលមកដេកអោប មិនយាយថាអោបម្បីដេកប៉ះខ្លួននាងបន្តិចមិនប៉ះផង។
“ស្អីចាក់ខ្នងខ្ញុំហើយ” វណ្ណនី នាងធ្មេញភ្នែកនិយាយទាំងភ័យនៅសុខៗបែបនេះ។
“ ដេកទៅ បើរើរហូតប៉ះវាវាចាក់អញ្ចឹងហើយតិចមិនផុតយប់និងទៅ”
ឮសម្ដី ប្ដីបែបនេះនាងក៏ព្រមដេកក្នុងរង្វង់ដៃគេលែងរើ បំរាស់អ្វីទៀតហើយ។
……….
អរគុណសម្រាប់ការចូលចិត្ត
06/06/2026
#វណ្ណៈស្នេហ៍ភរិយា ១០+១១
…………………….
ស៊ីចាន់ ព្យាយាមឃាត់ សម្បត្តិ ឲនៅនិយាយជាមួយរូបនាងតែសម្បត្តិកុំពុងនិយាយសាច់ការជាមនុស្សដែលមានឈ្មោះថាប្រពន្ធមិនទាន់ដឹងរឿងទើចង់ទៅតាម។ តែស្ដែងត្រូវស៊ីចាន់រារាំងជាប់មិនឲស្នេហាប្ដីប្រពន្ធមួយគូរនេះបានសុខ។
“មករកបងមានការអ្វី” សម្បត្តិ សួរទាំងមិនចង់សួរព្រោះថាជាមនុស្សស្គាល់គ្នាពីតូចក្រូចឆ្មាមកទៅហើយ ណាមួយជាភ្ញៀវដើរចេញក៏មិនសមទំនង។
“មកលេងបងហ្នឹងហើយ តាំងពីមកពីស្រុកគេវិញមកបងមិមដែលទៅលេងខ្ញុំសោះ” ស៊ីចាន់ ក៏ធ្វើជាតោងដៃកៀកកើយជាមួយហ្នឹងសម្បត្តិ។
“ស៊ីចាន់ កុំស្និតស្នាលហ្នឹងបងពេកញ្ញាតិជិតខាងមើលមកមិនសមទេ”
“អ្ហើយ! អូនដឹងថាបងលេងដូចមុនទៅហើយគ្រាន់តែលេងជាមួយបន្តិចមិនបាន” ស៊ីចាន់ សំដែងទឹកមុខក្រៀមក្រំអន់ចិត្តអន់ថ្លើមហ្នឹងសម្បត្តិមួយរំពេជ។ ចំណែកឯសម្បត្តិវិញនោះគេមិនដឹងធ្វើមិចទើបបណ្ដោយតាមហេតុតាមផលទៅ។
បានបុិននេះ ជំទាវម៉ែសប្បាយចិត្តខ្លាំងព្រោះកូនប្រសារដែលគាត់ពេញចិត្យនោះគឺជាស៊ីចាន់ដែលគាត់តែងតែនឹកចង់ឲអ្នកទាំងពីររៀបការជាមួយគ្នា។ គាត់ដឹងថា ទោះពេលនេះគាត់មិនអាចធ្វើអ្វីបានតែគាត់ហ្នឹងរៀបចំផែនការដេញកូនប្រសាដូចជា វណ្ណនីស្រីស្រុកស្រែនោះឲផុតពីមុខមាត់គាត់ផងដែរ។
“ហាស៎ ហាស៎ ហាស៎ វណ្ណនីស្រីសម្រែត្រៀមវិចខោអាវទៅវិញទៅ” គាត់ហើយញញឹមនិយាយម្នាក់ឯងក្នុងចិត្ត ញញឹមបិតមាត់មិនជិតសម្លឹងមកខាងក្រោមឃើញទិដ្ធភាពទាំងអស់តាមមាត់បង្អូច។
រីឯ វណ្ណនី វិញរឿងម្ដាយក្មេកមិនពេញចិត្តនាងដឹងច្បាស់តែនាងក៏មិនដឹងថាត្រូវធ្វើយ៉ាងមិចដូចគ្នាទើបនាងទ្រាំ។
ហេតុផលតែមួយនោះគឺ នាងរៀបការដោយសារតែនាងជំពាក់គុណគេ ត្រូវសងគេវិញ។ ក្នុងនាមជាកូនស្រីជួយអ្វីដែលនាងអាចធ្វើបាននាងមិនចង់ឲគ្រួសារនាងលំបាក។
ល្ងាចម៉ោងអាហារពេលល្ងាច ស៊ីចាន់ មិនបានត្រឡប់ទៅផ្ទះវិញទេនាងនៅទទួលទានជុំគ្នាជាមួយគ្រួសារលោកឧកញ្ញាដែរ។ ស៊ីចាន់ គឺថាជាមាជ្រែកតែម្ដងដោយសាបានដៃពីម្ដាយ សម្បត្តិនាងអង្គុយក្បែរសម្បត្តិតែម្ដង។ វណ្ណនី នាងបម្រុងហ្នឹងទៅអង្គុយជិតវិចិត្រទៅហើយតែត្រូវប្ដីទាញដៃឲមកអង្គុយជិតវិញ។ នាងក៏ព្រមអង្គុយក្បែរគេទាំងមានអារម្មណ៍ថាខ្លួនឯងទើសទាល់គេ។
“ប្រុងទៅណាមិនឃើញគេចង់ដណ្ដើមប្ដីទេ” សម្បត្តិ និយាយបែបនេះវណ្ណនីហួសចិត្តតែម្ដងនាងមិនដឹងនិយាយអ្វីតបវិញទេក៏ធ្លោយពាក្យក្នុងចិត្តឲគេឮ។
“ប្ដីតែឈ្មោះសោះអាណាយកទៅណាទៅៗ”
“ស្រីជើងល្អ”
“អួយ! “ វណ្ណនី នាងភ្ញាក់ដោយសារសម្បត្តិលូកដៃទៅក្ដិចភ្លៅនាងធ្វើឲបិះកំពុនសម្លរពីក្នុងចានពេលនាងកុំពុងដូស។
ចំណែកឯង វិចិត្រវិញគេបានត្រឹមតែកុំពុងអង្គុយមើលហើយសើចសរសើរបងខ្លួនក្នុងវិត្តទ្រាំនៅប្រលោះកណ្ដាលស្រីទាំងពីរនាក់នេះបាន។
“ស្រីសម្រែអញ្ចឹងមែនអាឡេះអាលាស់ណាស់បើត្រូវបងប្រុសនោះរលាក់ស្លាប់ហើយ” ស៊ីចាន់
“មិនអីទេ កូនកើតអីមែនទេ” លោកឧកញ្ញា
“ឆ្គែខាំកូនហ្នឹងណាលោកពុក” នាងនិយាយមើលសម្លឹងមុខប្ដី វិវិត្រក្រវិក្បាលហើយញញឹមម្នាក់ឯង លោកឧកញ្ញាក៏ដឹងថាមានរឿងអ្វីទំនង់ជាយល់ស្ថានការ។
សម្បត្តិវិញគេហួសចិត្តហ្នឹហសម្ដីហៅគេឆ្គែ ហើយគេគំនាងទុកក្នុងចិត្តថាហ្នឹងរកឪកាសសងសឹកនាងឲបាន។
បន្ទាប់ពីនោះមក វណ្ណនីដើរលេងក្រោយផ្ទះ បន្តិចដោយសារនាងឃើញផ្កាម្លិះទើបចង់ទៅមើល។ នាងទៅក៏ឃើញ វិចិត្រជាប្អូនថ្លៃ កុំពុងអង្គុយមើលសៀវភៅលើបង់ក្បែរនោះនាងក៏ទៅនិយាយលេងជាមួយ។
“មើលអីហ្នឹង” វណ្ណនី
“អូស! បងថ្លៃខ្ញុំអានរឿងនិទានណា៎បង”
“សុំអង្គុយដែលបានអត់?”
“បាទ! “ វិចិត្រ ឆ្លើយយ៉ាងសុភាពគួរឲស្រលាញ់ទៅកាន់វណ្ណនីធ្វើនាងមិនសរសើរក្នុងវិត្តមិនបាន។
“បងប្អូនគេនេះខុសគ្នាឲដាច់ប្អូនឡើងគួរឲស្រលាញ់”
គេពីរនាក់ក៏និយាយគ្នា មើលទៅសប្បាយណាស់ញញឹមមិនឈប់ទើបភ្លើងប្រចណ្ឌកើតមានមិនដឹងខ្លួន។
មកដល់ក្នុងបន្ទប់វិញ វណ្ណនីយកផ្កាម្លិះដែលកាច់ទាំងមែកមកដាក់ក្នុងថូហើយយកទៅដាក់លើផ្កាដំដេក។ នាងក៏ចង់ផ្លាស់អាវហើយពាក់រូបដេកយប់បិញម្ដងនាងប្រឡេះឡេវអាវម្ដងមួយៗអស់ទៅហើយ។
ស្រាប់តែថា….
ក្រាក ក្រឹក….. វណ្ណនីក្រឡេកទៅតាមសំឡេងទ្វាដែលបើកហើយបិតនោះនាងបើកភ្នែកចំហតមាត់ដោយសារតែនៅហ្នឹងមុខជាប្ដីមាត់ឆ្គែដែលកុំពុងបើកភ្នែកបុិនពង់មាន់សម្លឹកមកកាន់នាង។ សំចាន់គេនៅនឹងថ្គល់ហើយថែមទាំងលេបទឹកមាត់ក្អឹកៗមុខនាងទៀត។ នាងក៏យកអាវគប់គេឲគេចេញទៅវិញ។
“សុំទោសមិនចង់មើលប៉ុន្នានទេ” សម្បត្តិធ្វើជាយកដៃខ្ទប់ភ្នែក ទាំងដែលខ្ទប់មិនជិត ហើយថែមទាំងលួចបើកភ្នែកម្ខាងមើលនាងទៀតផង។
“នៅមើលទៀត ចេញទៅវិញទៅ” វណ្ណនីក៏ស្រវាភួយលើគ្រែមករំសិន។ សម្បត្តិក៏ងាកហើយបែក្រោយតែគេភ្លេចនឹកឃើញថានេះជាបន្ទប់គេឲគេទៅណាទើបគេបែរមកវិញ។ រួចបោះជំហានទៅរកវណ្ណនី និងមិនភ្លេចកាន់អាវដែលរបស់វណ្ណនីទៅជាមួយផង។ វណ្ណនីនាងឈានជើងថយក្រោយរហូតដល់បុកនិងទូរ។
“គិតធ្វើអី?” នាងសួតសម្បត្តិទាំងញ័រមាត់តទ្រើត
“គិតថាធ្វើអីទៅ” គេសម្លឹងនាងពីក្បាលដល់ចុងជើងចុះឡើងមិនឈប់។ ហើយគេក៏លោកដៃស្រសោបចង្គេះនាងមកផ្អឹបជាប់ចង្គេះគេ។
ក្រាក! …. វណ្ណនីងាកក្រោយឃើញថាគេយកអាវនាងទៅបោះក្នុងទូរហើយក៏លូកយករូបមកវិញ។
“ពាក់ទៅថ្ងៃក្រោយកុំប្រហេសបែបនេះទៀតហេតុអ្វីមិនចាក់សោ”
វណ្ណនីនាងហួសចិត្ត ចូលបន្ទប់មិនគោះទ្វាហើយថាឲនាងទៀតម្ដាយហ្នឹងកូនគ្នានខុសគ្នាអ្វីបន្តិច។
សម្បិត្តក៏ចេញទៅវិញ គេធ្វើធម្មតាតែតាមការពិតគេស្ទើតែសង្រ្គប់នាងហែកស៊ីបាត់ទៅហើយ។
“អាសម្បត្តិនេះឯងកើតស្អីរំភើបគ្រាន់តែឃើញទ្រូងគេបុិនហ្នឹង ឯងនៅស្រុកគេដូចជាមិនអញ្ចឹងទេ” គេព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងឲធូរឈប់គិតពីរូបភាពដែលគេបានឃើញ។
ចំណែកឯ វណ្ណនីវិញ នាងពិតជាអៀនគេខ្លាំងណាស់នាងមិនខ្លួននាងគេចផុតយប់នេះឬអត់ទេបើមួយថ្ងៃៗមានរឿងឆ្គួតៗបែបនេះ ។
………………………..
ជួយឡាចផេកផង អរគុណ😭
03/06/2026
#វណ្ណៈស្នេហ៍ភរិយា 08+09
សម្បត្តិដឹងថានាងធ្វើពុតជាសន្លប់ តែគេក៏នឹកអស់សំណើចដែលនាងលេងល្បិចបែបនេះដាក់រូបគេ។ គេសម្លឹងមើលផែនខ្នងនារីដែលកុំពុងដេកក្បែរកែហើយនឹកគិត។
“ស្រីខ្មៅនេះម៉េចយប់ឡើងក្រអូបបែបនេះ ចង់ដេកអោបដល់ហើយ”
សម្បត្តិ និយាយហើយក៏ញញឹមម្នាក់ឯងគេចង់តែហក់ទៅក្រសោបនាងយកមកអោបជាប់ទ្រូងទេ។ តែនៅសុខៗក៏លេចគំនិតមួយទៀតឡើងមកវិញ។
“ឆ្គួត! ឯងឆ្គួតហេតុអ្វីទៅគិតដាក់ស្រីអាក្រក់នេះបែបនេះទៅគ្នានស្អាតស្អីត្រង់ណាទេ តែហេតុអ្វីទៅថើបមាត់គេបែបនេះវើយ”
“តែថា….អត់ទេឯងមិនត្រូវជាប់ចិត្តគ្រាន់តែបុិននិងទេ ដឹកកុំគិត កុំគិត កុំគិត”
សម្បត្តិ ទន្ទេញពាក្យនេះជាប់មាត់រហូតដល់ដេកលក់។ ប៉ុន្តែដោយសារអារម្មណ៍នៅដក់ជាប់ហ្នឹងក្លិនចេញពីរាងកាយរបស់ វណ្ណនី នាំឲគេខិតរាងកាយគេចូលទៅទាញ វណ្ណនី យកអោយដឹកកើយទ្រូងមាំរបស់គេដោយមិនដឹងខ្លួន។
លុះជិតព្រឹក សម្បត្តិដឹងខ្លួននឃើញវណ្ណនីដេកកើយទ្រូងគេ គេគិតថាយល់សប្ដឃើញរឿងបែបនេះ។ គេលេបទឹកមាត់ឮសូរ “ក្អឹកៗ” នៅពេលគេសម្លឹងវុះទៅក្រោមតាមចន្លោះករ ប្រហោងអាវ របស់ វណ្ណនី។ គេក៏លូកដៃទៅបិតឡេវអាវឲព្រោះមិនចង់គេងជំនេញលើនាងឡើយ។
“ហេតុអីស្គមសោះកន្លែងនោះបែជាមានសាច់បែបហ្នឹងវិញ”
អឹម…. វណ្ណនីក៏ភ្ញាក់ដោយសារតែសម្បត្តិរងើប៉ះខ្លួននាងខ្លាំងៗពេក។
“ធ្វើអីហ្នឹង?”
“ចេះនិយាយដែរ?”
“នេះប្រុងធ្វើអីមែនទេ” វណ្ណនី មិនដឹងថាឡេវអាវនាងរបូតតែដឹងតែនាងបើកភ្នែកមកឃើញគេលូកដៃនៅត្រង់នោះ។
“បិតឡេវអាវឲ” សម្បត្តិ និយាយតាមត្រង់
“វណ្ណនីនាងងាកចេញ ហើយដេកទៅម្ខាងទៀតហើយមិនភ្លេចសម្លក់មុខសម្បត្តិទេ”
“កុំភ័យខ្ញុំគ្នានអារម្មណ៍លើរូបរាងនាងទេ ឡើងខ្មៅបែបនេះនោះ”
“លោកឯងសរស្លាប់ហើយ “
“ចង់បានន័យថាម៉េច នាង!” សម្បត្តិក៏ទាញវណ្ណនី ឥងាកមុខមករកគេតែនាងមិនព្រមងាកទើបគេទ្រោបពីលើតែម្ដង។
“មកឡើងពីលើធ្វើអីនៀកមិនងុយដេកទេ” វណ្ណនី នាងចាប់ផ្ដើមភ័យម្ដងទៀត។ សម្បត្តិក៏សម្លឹងមុខនាងច្បាស់ៗបែបជិត ដង្ហើមប៉ះគ្នា។
“ស្អុយក្លិនស្រាឲហួងចេញទៅ” នាងរុញគេឲចេញ តែដោយសារសម្បត្តិកុំពុងតែភ្លឹកមើលមុខនាងក៏ក្រឡាច់ដៃហើយដួល ងប់មុខនិងដើមនាងពេញៗ។
“អ្ហើយ!… ឆ្លៀតឪកាសពិតមែន” វណ្ណនីក៏រុញ សម្បត្តិទៅម្ខាងគ្រែហើយនាងក៏ងើបអង្គុយយកភួយមកគ្រប់ខ្លួនជិត។
“គ្នានបានប៉ះស្អីផង មិញស្នានតែផ្អាប់មុខនិងគ្រែពួកនៅទន់ជាងហ្នឹងឆ្ងាយណាស់” សម្បិត្តរងអស់សំណើចបន្តិចដែលនេះជាប្ដីប្រពន្ធគ្រាន់តែរឿងបុិនហ្នឹងធ្វើដូចធំដុំណាស់។
“ដេកវិញមក គ្នានអារម្មណ៍ទេរាបស្មើបែបហ្នឹង”
“អា…”
“ដេកមកតិចមិនបានដេកឥលូវហើយ”
វណ្ណនី ចង់តែចេតែនាងចេមិនបានក៏ប្រឹងដេកទៅវិញទៅ។ ឯសម្បត្តិវិញគេនៅ ញញឹមម្នាក់ឯងហើយក៏បែរខ្លួនទៅអោបនាងពីក្រោយមិនលែងទើបនាងសុខចិត្តដេកទាំងបែបនេះ។
ស្អែកឡើង ពេលព្រឹកវណ្ណនីងើបឡើងពីព្រលឹមរៀបចំបាយទឹកនៅផ្ទះបាយទោះនាងដេកមិនឆ្អែតក៏ដោយខ្លួនជាកូនប្រសារស្រីត្រូវណាស់តែងើបមករៀបចំបែបនេះហើយ។ មុនហ្នឹងរៀបចេញទៅនាងមិនភ្លេចសម្លឹងមើលទៅប្ដីដែលកំពុងលក់នៅលើគ្រែនោះទេ។
នាងចង់តែខ្នើយ សំពងគេឲណាណីទេនឹកឃើញរឿងយប់មិញពេលណានាងហួសចិត្តពេលហ្នឹងចង់តែវាយគេឲស្លាប់។
ព្រឹកនេះ តុបាយដូចជាអ៊ូរអរច្រើនឡើង អ្នកម្ដាយរបស់សម្បត្តិមើលមុខវណ្ណនី ហ្នឹង សម្បត្តិទាំងមិនពេញចិត្ត។ គាត់រអ៊ូនេះរអ៊ូនោះ។
“ស៊ីមិនកើតសោះ នាងអ្នកធ្វើមែនទេ?”
“ចាស៎” វណ្ណនី
“អូន ម្ហូបមានច្រើនមុខមិនកើតមានមួយមុខទៀតតើ បងថាឆ្ងាញ់ហើយ”
“ហូបបាយទៅកូន”
“ចាស” វណ្ណនី នាងលេបបាយព្រឹកមិនឆ្ងាញ់ ឡើយព្រឹកនេះនាងគិតថា នាងមានរឿងនិយាយជាមួយស្វាមីបន្តិចហើយទើបបាន។
បន្ទាប់ពីបាយពេលព្រឹកហើយ ថ្ងៃនេះ សម្បត្តិមិនទៅធ្វើការឬដើរលេងដូចរាល់ដងទេ គេកុំពុងនៅសួនក្រោយផ្ទះអានសៀវភៅ។ វណ្ណនី ឃើញគេនៅម្នាក់ឯងក៏កាន់ផ្លែឈើខ្លះយកទៅឲហ្នឹងបាននិយាយជាមួយផង។
“ខ្ញុំរំខាន់ឬអត់?”
“អត់ទេមានការអ្វីជាមួយខ្ញុំមែនទេ?” សម្បត្តិទម្លាក់សៀវភៅចុះហើយបែទៅនិយាយរកនាង។
“មាន” វណ្ណនីដាក់ចានចុះហើយអង្គុយក្បែរគេនាងតាំងចិត្តនិយាយ។
“ហេតុអ្វីមិនមកផ្ទះ?”
“មកហើយតើ”
វណ្ណនីនាងខ្នើស ចិត្តហ្នឹងចម្លើយគេខ្លាំងតែនាងខំធ្វើជាសុភាពនារីនិយាយមួយស្វាមីឲល្អ។
“ពីរ ថ្ងៃមុន ខ្ញុំមិនហាមឃាត់ការដើរហើររបស់លោកឯងទេតែត្រូវគិតដល់ខ្ញុំខ្លះផងខ្ញុំគ្នានចម្លើយសម្រាប់ម្ដាយលោកទេ”
“កុំឆ្លើយទៅ” សម្បត្តិ
“នឹកប្ដីណាស់មែនទេបានជាយកម៉ែមកបាំងមុខ”
វណ្ណនី នាងបង្ហាញទឹកមុខហួសចិត្តចង់ចញ្ចើមចូលគ្នាចង់តែគក់គេឲធ្លាក់សួតទេ។
“នឹកស្លាប់ហើយ ប្ដីមិនកើតបែបហ្នឹង អ្ហាយ!” វណ្ណនាងភ្ញាក់ដែលត្រូវគេទាញឲទៅអង្គុយលើភ្លៅរបស់គេ។
“មិនកើតអីគេ”
“គ្នានកំណើតទេ មនុស្សដូចជាលោក”
“បងសម្បត្តិ…….” សំឡេងស្រែកហៅពីចំងាយឲដាច់គេកុំពុងឈ្លោះគ្នា។
“យប់ដឹងគ្នាហើយថាកើតឬកើត”
“ស្អី!”
“ងើបទៅ”
“ឆើស! អ្នកណាចង់អង្គុយលើ” វណ្ណនី ក៏ងើបរៀបចំឥតិយាបថឲបានស្រួលបួល។
“បងសម្បត្តិ ហើយខ្ញុំខំតែតាមរកតាមពិតនៅទីនេះសោះ” នារីម្នាក់នោះក៏ទៅកៀកស្មារបស់សម្បត្តិភ្លាម។ វណ្ណនីឃើញហើយនាងក៏ដើរចេញភ្លាមៗ។
“និយាយគ្នាតាមសម្រួលចុះខ្ញុំលាហើយ”
“ទៅណា “
“ហុឹម… នេះខ្ញុំខំមកលេងឲគេទៅណាទៅ ទៅ បងនៅកំដរខ្ញុំនិយាយគ្នាលេងសិនទៅខ្ញុំនឹកបងសឹងស្លាប់ទៅហើយ”
………………..
ជួយឡាច ខមិនផងបានមានទឹកចិត្តសរសេរត ជួយឡាចផេកផង អរគុណ🙏🏻
02/06/2026
#វណ្ណៈស្នេហ៍ភរិយា 06+07
បន្ទាប់ពីចូលដល់បន្ទប់ វណ្ណនីទម្លាក់ខ្លួនគេលើគ្រែប្រូសធ្វើឲម្ចាស់រាងកាយមានអារម្មណ៍ថាឈឺសាច់ដោយសារគេមិនដាក់ឲបានស្រួល។
“នេះមែនទេប្ដីដែលល្អសម្រាប់ខ្ញុំ” វណ្ណនី ទោះនាងមិនចូលចិត្ត សម្បិត្តតែនាងក៏មិមសប្បាយចិត្តទង្វើគេរាល់ថ្ងៃប្រៀបបានជាមើលងាយនាងខ្លាំងណាស់តាំងពីរៀបការហើយគេគិតតែដើរចាយសប្បាយហឺហា៎ ផឹកស៊ីមិនចូលផ្ទះ។ ហើយថ្ងៃនេះមកផ្ទះថែមទាំងស្រវឹងជោកបែបនេះទៀត។
“នែក្រោកមក!” វណ្ណនីអោនទៅដាស់ប្ដីកុំឲដេកទាំងបែបនេះ
“ងើបមកលុបលាងមុខហើយដូរអាវបន្តិចទៅ”
“ហឺស!…ងុយដេកហើយខ្ចិល” សម្បិត្តបែមុខចេញធ្វើជាមិនដឹងតាមតែការពិតគឺគេខ្ចិលក្រោក។
“បើមិនអញ្ចឹងខ្ញុំទាញឲដេកក្រោមគ្រែហើយណា ងើបមក” នាងនៅតាមដាល់គេ តែទាញគេមិនមកហើយក៏ជ្រុសពោបលើទ្រូងសម្បិត្ត។
“ក្រអោបដល់ហើយ” សម្បិត្តនិយាយក្នុងចិត្ត នឹកគិតថាស្រីអាក្រកដែលមិនស្រលាញ់មើលយូទៅក៏ស្រស់ម្យាងដែរ។
“អួយ!..”ងើបមកសម្លឹងមុខសម្បិត្តទាំងដែលគេកំពុងបិតភ្នែក
“សម្បិត្ត សម្បិត្ត អាប្ដីឆ្គួត អុប….អឹម….”
វណ្ណនី បើកភ្នែកធំៗនាងគាំងមួយសន្ទុះព្រមឲសម្បិត្តថើបមាត់នាងតាមចិត្តអើបនាង ព្យាយាមរើតែសម្បិត្តគេហាក់មិនប្រលែងមាត់នាងងាយៗគេព្រោះថើបយូទៅកាន់តែចង់ថើប។ អារម្មណ៍វណ្ណនី ពេលនេះលាយចូលគ្នានាងចង់តែគក់គេឥងាប់ មួយទៀតនាងកម្រើកមិនបានសោះដូចជាទន់ខ្លួនតាមគេអស់ស្តឹបៗ នាងទន់ទាំងត្របកភ្នែកហើយក៏….
“វណ្ណនី…” សម្បិត្តទះមុខនាងតិចៗតែនាងនៅតែបិតភ្នែកមិនភ្ញាក់
“កើតអីគ្រាន់តែថើបបន្តិចសោះ សន្លប់មែនទេ”
“វណ្ណនី! វណ្ណនី!…” សម្បិត្តនៅតែអង្រួន ហើយវែកសក់ដែលបាំងមុខឲវណ្ណនីទើបគេដាក់ឲវណ្ណនីគេងឲស្រួលហើយគេងើបទៅងូតទឹក។
តាមពិតវណ្ណនី គ្នាភ័យបុកពោះភឹបៗមនុស្សជាស្រីក្រមុំសុខៗមកថើបជញ្ចក់ទាំងមិនបានត្រៀមខ្លួនអ្នកណាមិនភ័យទើបចំឡែក។
នាងប្រែខ្លួនទៅម្ខាងគ្រែទាំងភ័យនាងសំងំដេកតែដេកមិនលក់នាងខ្លាចគេខ្លាំងណាស់។
“តិចគេមករំលោភយើងទេដឹង”
មួយសន្ទុះ សម្បិត្តក៏ចូលក្នុងបន្ទប់វិញធ្វើឲនាងក្រមុំភ័យសឹងស្លាប់ទៅហើយនាងមិនដឹងថាទៅផ្លូវណាទើបយករួចខ្លួនទេមុនហ្នឹងនាងធ្វើពុតជាសន្លប់។ នាងខំសងំតាំងចិត្តថាមិនមានអ្វីកើតឡើងឡើយនៅយប់នេះ ៖
“នេះមិនមែនគេចង់ផ្សំដំណេកទេដឹង?” វណ្ណនី បានតែគិតក្នុងចិត្តម្នាក់ឯងទាំងភ័យខ្លាច ចំណែកឯងសម្បិត្តវិញគឺគេមិនបានខ្វល់ហ្នឹងនាងឡើយគេ ដេកធម្មតាទើបនាងអស់ចិត្តអស់បារម្ភ។
________________
30/05/2026
#វណ្ណៈស្នេហ៍ភរិយា ០៤+០៥
វណ្ណនី ក៏ដើរចូលក្នុងបន្ទប់សំរាកបាត់ទៅទាំងខ្លួននៅក្អក ខេសខេសនៅឡើយ។
“ហើយអ្នកណាចេយើងទៅ” វណ្ណនី នឹកគិតក្នុងចិត្តថានាងធ្លាប់ទៅមានរឿងជាមួយហ្នឹងអ្នកណាឬមួយក៏អត់។
ព្រលឹមអុល វណ្ណនីងើបដម្បីរៀបចំផ្ទះសំបែងដូចជាបោសជូត លាងចានក្បានជាដើម។ វណ្ណនីជាមនុស្សមិនសូវចេះនិយាយចេះតែធ្វើ តែបើនាងហា៎មាត់ហើយនោះមួយមាត់ៗចាក់ដល់បេះដូងខាងក្នុង។ នាងដើរទៅក្រោយផ្ទះដូសទឹកយកមកចាក់ផ្កា នៅមុខផ្ទះនាង ផ្កាមួយគុម្ពនោះជាផ្កាសំណប់ចិត្តនាងអញ្ចឹងហើយបានជានាងមិនឲនរណាបេះ។ មួយវិញទៀតនោះ នាងគិតថាផ្កាគេដាំឲល្អ ទុកឲក្រអូបមកបេះលេងបែបនេះនាងស្ដាយបើមិនត្រូវការប្រើប្រាស់។ នាងធ្លាប់យំដោយសារម៉ែដកផ្ការបស់នាងមកវាយនាងតាំងពីតូច នាងស្ដាយផ្កាខំដាំមិនឈឺហ្នឹងម៉ែវាយឡើយទើបនាងមិនចង់ដាំផ្កាច្រើន។
និយាយរៀបរាប់ចុះឡើងក៏ដល់ថ្ងៃដែលចាស់ទុំ កំណត់យកពលាល្អដើម្បីរៀបអាពាហ៍ពិពាហ៍របស់ វណ្ណនី ហ្នឹង សម្បិត្ត។ រៀបការរួច ក៏ត្រូវទៅនៅផ្ទះខាងប្រុស។
បន្ទាប់ពី រៀបការចូលមកនៅផ្ទះខាងប្រុសមកមួយថ្ងៃពីរថ្ងៃដំបូងដូចជាគ្នានបញ្ហាអ្វីនោះទេ។ ប៉ុន្តែយូទៅនាង មានអារម្មណ៏៍ថាម្ដាយក្មេកមិនពេញចិត្តនាងសូម្បីបន្តិចសោះឡើយ។
ប្ដីក៏មិនស្រលាញ់នាងដូចការគិតតាំងពីរៀបការរួចគេដើរតែលេងផ្ទះមិនចង់ចូលចំណែកនាងវិញត្រូវម៉ែក្មេកស្ដីបន្ទោសថាមិនចេះមើលប្ដី។
តើឲនាងមើលយ៉ាងម៉េច?
បើសិនជាប្ដីមួយថ្ងៃៗ ចេញពីធ្វើការដើរផឹកហើយមកផ្ទះវិញធ្វើមុខងាប់ដាក់នាងរាល់ថ្ងៃតែនិយាយនាងមិនហ៊ាននិយាយជាមួយផង។
“វណ្ណនី!... ” ម្ដាយរបស់សម្បិត្តស្រែកហៅកូនប្រសារដែលកុំពុងធ្វើម្ហូប។
“ចាស៎”.វណ្ណនីឆ្លើយយ៉ាងសុភាពបំផុតដោយសារនាងខ្លាចម្ដាយក្មេកនាងចេថាស្ដីឲទៀត។
“ល្ងាចនេះប្ដីឯងមកផ្ទះឬអត់?”
“ខ្ញុំមិនដឹងទេ”
“អ្ហើយ! ជាប្រពន្ធយ៉ាងរបៀបមិចបានជាមិនដឹងរឿងអ្វីបែបហ្នឹង?”
“ទៅណាទៅចេញឲផុតពីមុខយើងទៅ”
វណ្ណនី ដើរចេញទាំងហួសចិត្តនាងមិនដឹងជាធ្វើយ៉ាងណាឡើយហេតុអ្វីមកជួបរឿងអ្វីបែបនេះក្នុងជីវិតនាង។
យប់ឡើង បន្ទាប់ពីនាងងូតទឹកហើយនាងចុះមកខាងក្រោបរៀបចំទុកដាក់ចានឆ្នាំងហើយរៀបហ្នឹងឡើងទៅលើផ្ទះវិញជួនជាប្ដីត្រឡប់មកចំពេលតែម្ដងទើបនាងបំរុងហ្នឹងដើរឲលឿនគេចមុខពីគេ។
“ឈប់!” សម្បិត្តចាប់ដៃរនាងជាប់
“ជួយគ្រាយើងទៅលើផ្ទះបន្តិចមក”
“ចាស៎”
សម្បិត្ត តាមពិតមិនបានស្រវឹងទោដល់ថ្នាក់ដើរឡើងជណ្ដើរផ្ទះខ្លួនឯងមិនរួចនោះទេតែតាមពិតគេចង់ធ្វើបាបប្រពន្ធតែប៉ុណ្ណោះ។
តែវណ្ណនី វិញប្រឹងអោបគេចង់ដួលខ្លួនឯងព្រោះតែគេមានមាឌធំជាងនាង។
“អួយ! ធ្វើអីហ្នឹង” នាងភ្ញាក់និងម្រាមដៃដែលកុំពុហស្រសោបចង្គេះនាងជាប់មិនលែង។
“ខ្លាចធ្លាក់ជណ្ដើរហននឹងហើយ” សម្បិត្តនិយាយទាំងងុលមិនច្បាស់។
វណ្ណនី សម្លឹងមើលមុខមាត់សង្ហាហើយ ក៏បន្តគ្រាប្ដីឡើងលើផ្ទះនាងប្រុងប្រលែងតែគេតោងករនាងជាប់មិនលែងសោះ។
“ឲដល់បន្ទប់”
“រឿងច្រើន”
“នាងហ្នឹងហើយរឿងច្រើនបើគង់តែចូលបន្ទប់តែមួយសោះ”
វណ្ណនី នាងមិននិយាយអ្វីដោយសាររាល់ដងនាងគេងតែម្នាក់ឯងគេមិនដែលមកផ្ទះទើបនាងភ្លេចចំពោះរឿងនេះ។ បានអោបគេជាប់បែបនេះបានប្រលំទៅអឹបផ្ទាល់កូនស្រីគេមួយមិនឲម្ចាស់គេដឹងខ្លួនទេ វណ្ណនីមិនចាប់អារម្មណ៍ថាគេលួចថើបនាងដែលនាងរបល់តែប្រឹងគ្រាគេទៅបន្ទប់។
————
ជួយឡាចផងបានអេតមីនមានអារម្មណ៍ផុសឲអានត
27/05/2026
#វណ្ណៈស្នេហ៍ភរិយា ០២+០៣
មាណវី ក៏សម្លឹងបុរសដែលកុំពុងសម្លឹងនាងដូចគ្នាពីក្បាលដល់ចុងជើង ក្នុងចិត្តកុំពុងគិតថានេះមែនទេអ្នកដែលត្រញវរៀបការជាមួយនាងជាគេមែនទេ? នាងមិនពេញចិត្តគេឡើយ ដោយសារតែការតែងខ្លួនរបស់គេ។
“បានទៅរៀនស្រុកគេតែងខ្លួនមិនមើលប្រាណ” នាងបានតែនិយាយក្នុងចិត្តម្នាក់ឯង មិនហ៊ានហាស្តីឲគេឡើយ។
“វណ្ណនីកូនឡើងមកលើផ្ទះមក” សំឡេងអ៊ំឃេណ ស្រែកហៅកូនស្រីឲឡើងទៅលើផ្ទះ ទើបអ្នកទាំងពីឈប់សម្លក់មុខគ្នាហើយឡើងទៅលើផ្ទះវិញ។
បន្ទាប់ពី ឲកូនទាំងពីរស្គាល់គ្នាហើយនោះ លោកឧកញ្ញាក៏លាអ្នកខាងស្រីត្រឡប់ទៅភូមិឋានវិញ។ មកដល់ផ្ទះ សម្បិត្តចូលទៅក្នុងបន្ទប់។
“អ្ហើយ!” សម្បិត្ត ភ្ញាក់ច្រងាងស្នានតែជាចោរ លួចចូលក្នុងផ្ទះហើហមកលួចសម្បិត្តខ្លួន។
“បងភ្ញាក់ស្អី” វិចិត្រជាប្អូនមិនដឹងថាមកលាក់ខ្លួនក្នុងបន្អប់បងពីពេលមកទេ។
“ឯងមកធ្វើអីក្នុងបន្ទប់បង” សម្បិត្ត ប្រឡេះឡេវដៃអាវ ដោះនាឡិកាដៃបណ្ដើរនិយាយជាមួយប្អូនបណ្ដើរ។ វិចិត្តងើបទៅឈរជិតបងហើយនិយាយបេះបួយបង។
“អាណាគត់ប្រពន្ធស្អាតឬអត់?”
គ្រាន់តែវិចិត្រនិយាយ ចប់បងប្រុសសម្លឹងមើលមុខប្អូនទាំងមានក្ដីចំងល់គេនិយាយពីអ្វីទៅ។
ប្រពន្ធអ្វី?
“ឯងនិយាយពីអី” សម្បិត្តជាបង បង្ហាញអាការៈមិនយល់ មិនដឹងរឿងសាច់ការអ្វីបន្តិចសោះនាយចង់ជញ្ចើមចូលគ្នាតែម្ដងដោយសារតែមិនយល់ពីអ្វីដែលប្អូននិយាយ។
“ហាក៎! បងមិនដឹងទេថាលោកពុកនាំបងទៅមើលខ្លួន”
“មើលខ្លួន!” សម្បិត្ត ឧទានឡើងទាំងភាពភ្ញាក់ផ្អើល ព្រោះរូបគេមិនដឹងថាលោកឪពុកនាំទៅជួបខាងស្រីសោះឡើយ។
“ពិតហើយបងថ្លៃស្អាតឬអត់?”
“អាក្រក់ទាំងទាំងចិត្ត” សម្បិត្តនិយាយទាំងមុខងាប់ បង្ហាញថាគេមិនពេញចិត្តហ្នឹងកូនក្រមុំដែលចាស់ទុំរៀបចំឲឡើយ។ គេទៅងូតទឹកដូរសម្លៀកបំពាក់ រលុងៗតាមបែបនៅផ្ទះម្ដង។ សម្បិត្តក៏ដើរទៅបើកបង្អូចឲមានខ្យល់ចេញចូល ហើយចាប់កាន់សៀវភៅមេរៀនមកអានបានបន្តិច។ គេលូកដៃចាប់សៀវភៅបើករកអានទៅហើយក្រលៀសភ្នែកទៅក្រៅបង្អូចសម្លឹងទៅសួនឃើញផ្កាម្លិះគេក្ដៅចិត្តឆេវតែម្ដងសឹងតែឲគេកាប់ផ្កាម្លិះនោះចោល។
“ខ្មៅហើយចារឹកអាក្រក់ទៀត គ្រាន់តែផ្កាមួយទង់វាណាស់ណាទៅទើបមិនឲយើងបេះនោះ” សម្បិត្តខ្ញាំសៀវភៅចង់រហែកអស់ទៅហើយដោយសារតែនឹកខ្នាញហ្នឹងចារឹកមាយាទរបស់វណ្ណនីពេក។ តាំងពីកើតមកមិនដែលមានមនុស្សស្រីអ្វីមកធ្វើចរឹកប្រហើនកោងកាចបែបនេះដាក់រូបគេឡើយនាងជាមនុស្សស្រីទីមួយហើយដែលលេងចរឹកដាក់គេ។
@ម៉ោងបាយល្ងាច
ល្ងាចម៉ោង ០៦ ទៅហើយគ្រួសារលោកឧញ្ញាជុំគ្នាដើម្បីពិសារអាហារពេលល្ងាចយប់គ្នាជាមួយកូនៗ មានអ្នកម្ដាយ ប៉ិច លោកឪពុក ប្រាក់ និងកូនៗទាំងពីរ។
ឆ្លៀតពេលនេះ លោកឧកញ្ញាប្រាក់ក៏និយាយរឿងរៀបការនោះឲកូនបានដឹងតែម្ដងទៅលោកគិតថាមុនហ្នឹងក្រោយគង់តែដឹងដដែល។
“កូនធំ ពុកមានរឿងចង់ប្រាប់”
“បាទ”
អ្នកគ្រប់គ្នាសម្លឹងមើលទៅ សម្បិត្ត ទាំងអស់ វិចិត្រចង់តែសើចតែគេខំទប់។ តែអ្នកដែលលេបបាយមិនចូលនោញគឺអ្នកម្ដាយឯណោះទៅវិញទេ។
“មិនលាក់បាំងឯងទេ ពីព្រឹកមិញវណ្ណនីជាគូដណ្ដឹងដែលពុកនិងម៉ែឯងរៀបចំឲ”
“ខ្ញុំមិនដឹងមិនឮ” អ្នកម្ដាយ ឆ្លើយទាំងមុខមាំបង្ហាញថាគាត់មិនពេញចិត្ត តែមិនអាចប្រកែកជាមួយមេរគ្រួសារបាន។
“បាទកូនតាមតែលោកពុកទេ” សម្បិត្ត ដឹងចិត្តម្ដាយប៉ុន្តែទោះគេមិនពេញចិត្តហ្នឹងវណ្ណនី ក៏រូបគេប្រឆាំងហ្នឹងឪពុកមិនបានដូចគ្នាទើបមានការយល់ព្រមតែប៉ុណ្ណោះ។
បន្ទាប់ពីអាហារហើយ ដល់ម៉ោងដល់ពេលសម្បិត្តដើរលំហែរតាមសួនច្បាដើម្បីឲស្រស់ស្រាយខ្លះ។ ក្នុងសួនមានផ្កាច្រើមចំរុះពណ៍គ្នា នាយកំលោះបោះជំហ៊ានមួយតាមសួនក្បែរមាត់ស្រះទឹកក៏ប្រទះហ្នឹងផ្កាម្លិះបួនប្រាំគុម្ពគេស្រាប់តែនឹកឃ្នើសចិត្តភ្លាមៗ។
“ណាស់អ្ហើយ! ផ្កាមួយទង់មិនឲយើងបេះ តើផ្កានោះវាបិតមាស់ប្រាក់ស្អីទៅដូចជាជ្រុលហួសហេតុហើយ” ដោយសារតែខឹងហ្នឹងមួយនេះ នាយកំលោះបោចផ្កាមួយដៃបោះចោលក្នុងទឹកស្រះទៅ។
“ចាំមើលការហើយពេលណាយើងធ្វើបាបឲណាណីម្ដង” ដោយសារតែរឿងផ្កានាយកំលោះក៏ចង់ចិត្តមានគំនំចង់ធ្វើបាបវណ្ណនី។
ចំណែកវណ្ណី នាងនៅផ្ទះឆ្លក់បាយផងទឹកផងដោយសារតែនិយាយដើម។
“អ្ហក៎! ៗ ៗ សុំទឹកបន្តិចមកម៉ែ” វណ្ណនី ឆោងដៃរយកទឹកផងផឹកសឹងមិនទាន់ដោយសារនាងឆ្លក់បាយខ្លាំងពេកហើយត្រូវម៉ែស្ដីឲទៀត។
“មួយៗទៅ កូនយ៉ាងម៉េចថ្ងៃហ្នឹងចេះតែឆ្លក់អញ្ចឹង?”
“កូនឈប់ហូបហើយម៉ែ”
“អើៗ ទៅដេកទៅទុកឲម៉ែលាងរៀបចំទុកល្ងាចហ្នឹង”
____________________________________________
កំផ្លេចជួយឡាយស៊ែខ្ញុំផង អរគុណ🙏🏻
.______
23/05/2026
@ផ្ដើមរឿង
វាលស្រែ នារដូវវស្សារំលេចពណ៍ខៀវខ្ចីមេឃបង្អុលភ្លៀងមួយមេលិចវាលសរស្ញាច។ ក្មេងៗដើរកាត់ទឹកអូកំពុងហូ ឮសូរផ្លុង ផ្លុង ក្ដាមស្រែចេញហែលទឹករវាម។ មើលទៅកសិករកុំពុងដើរមើលបិតភ្លៅស្រែទប់ទឹកយ៉ាងរហង់។ វាស្រែខែវស្សាបហរៀបបានដូចកម្រាលព្រំធម្មជាតិរំលេចជាមួយផ្កាចម្រុះពណ័តាមភ្លៅស្រែបង្កើតបានជាទិដ្ធភាពដ៏អស់ចារ្យកម្រហ្នឹងបានឃើញ។ ក្រមុំៗ ក្នុងភូមិដង្ហែរគ្នាទៅដងទឹកនៅអណ្ដូងចុងភូមិក្បែរខ្ទមអ្នកតា។
មាណវី ជានារីក្រមុំសម្បុរសរភ្លឺថាជានារីល្អជាងអ្នកផងទាំងពួងក្នុងភូមិ ប្រុសៗគ្រប់គ្នាតែងតែប្រាថ្នាចង់បានយកមកធ្វើជាគូគ្រង។
ថ្ងៃមួយ អាកាសធាតុអំណោយផលមេឃស្រទុំ គ្រប់ដណ្ដប់វាលស្រែ។
នាង វណ្ណនី កណ្ដៀតក្អមដែលមានទឹកពេញដើរកាត់ផ្លូវស្រែត្រាក់ៗយកទៅឲលោកឪពុកនៅឯស្រែកុំពុងឆ្លូកស្រូវ។ នាងដើរបណ្ដើរ ច្រៀងម្នាក់ឯងបណ្ដើរមិនខ្វល់ពីអ្នកណាទាំងអស់តាមចរឹកស្លូតបូតរបស់នាង។ ចែដន្យតាមផ្លូវ វណ្ណនី មិនបានប្រយ័ត្នដើរជ្រុលជើងក្រឡាច់ដួលអុកគូថនិងភ្លៅស្រែ។
“អួយ! កំពុបទឹកអស់ហើយទេដឹង” នាងប្រញ៉ប់ងើបស្រវារកក្អម សំណាងក្អមមិនបែបទឹកនៅខ្លះទើបនាងដើរហួសមិនមើល មនុស្សដែលនាងគេចអម្បិញមិញ គេក៏ធ្លាក់ស្រែប្រលាក់ខោអាវអស់។
បុរស សង្ហានោះមើលនាងមិនច្បាស់តែគំក្នុងចិត្តថានាងមិនចេះសូម្បីសុំទោសមួយមាត់ពិតជាអត់សីលធម៍ពិតមែន។
“កូនប្រសារផ្ទះនរណាទេ អត់មានសុជីវៈធម៍សោះតែម្ដង”
នាយកំលោះ ងើបពីភក់លាងជើងខោនិងរង្វះទឹកហូរហើយអស់អារម្មណ៍ដើរមើលទេសភាពអ្វីទៀតហើយទើបគេត្រឡប់ទៅរកកង់ដែលបញ្ឈរចោលនៅលើដងផ្លូវដើម្បីវិលត្រឡប់ទៅភូមិឋានវិញ។
នាយ សម្បិត្ត ជាកូនលោឧកញ្ញាប្រាក់ វិភូ ជាអ្នកជំនួយស្រូវធំជាងគេក្នុងស្រុកពញាក្រែក។ សម្បិត្ត មានសម្បុរសណ្ដែកបាយ ខ្ពស់ស្រឡះ មាឌមាំ ក្បាលពោះរាបស្មើរជាមនុស្សចូលចិត្តការរៀនសូត្រនិងតែងខ្លួនដូចជនបរទេសប៉ែកអារ៉ុប។ រូបគេជាកូនបងក្នុងគ្រួសារ គេត្រឡប់មកលើកនេះត្រៀមខ្លួនហ្នឹង ប្រលងជាវាហ្វាយស្រុកផងផងដែរ។ នាយ កម្លោះមានប្អូនប្រុសម្នាក់នាម វិចិត្រ។ ចិត្រ ជាបុសម្នាក់ស្ងៀមស្ងាត់ក្នុងគ្រួសារ គេមិនសូវនិយាយស្ដីច្រើននោះទេគេមានជំងឺខ្លាចមនុស្សច្រើន។ មិនចូលចិត្តការជួបជុំ ដោយសារតែបែបនេះទើបគ្រួសារបណ្ដោយឲវិចិត្រធ្វើអ្វីតាមចិត្តសិនមិនបង្ខំឲជួបជុំឬបន្តមុខជំនួញពីលោកឧកញ្ញាឡើយ។ គេនៅផ្ទះស្ដាប់តន្រ្តី គូរគំនូរ និងអានសៀវភៅគេមិនងាយចេញទៅដើរហើរសូម្បីតែក្រៅរបងផ្ទះ។
@ផ្ទះក្បឿងស្រការលិញមួយខ្នងក្នុងភូមិ
ពន្លឺភ្លើងចង្រ្កៀង គ្រប់ផ្ទះរលត់អស់ទៅហើយកណ្ដាលអាធាត្រគេលង់លក់ស្ងាត់អស់។ ប៉ុន្តែបើយើងពិនិត្យមើលឲសព្វទៅឃើញពន្លឺភ្លើងផ្លុងៗចេញពីមាត់បង្អូចផ្ទះប្រក់ក្បឿងមួយខ្នងនៅក្នុងភូមិ។
“ឪវា អញថារឿងរៀបការនោះដូចជាមិនកើតទេ” មីងឃុន ដកដង្ហើមធំ ព្រោះគាត់មិនចង់ឲកូនឆាប់រៀបការពេក ណាមួយគាត់ខ្លាចកូនគាត់មិនពេញចិត្តហ្នឹងរឿងរៀបការនេះ។ ទោះបីជាគាត់ស្ថិតនៅសម័យណាក៏ដោយគាត់មិនចង់បង្ខំកូន។
“ឯងគិតថាអញចង់ឬ កូនៗមិនដែលទាំងបានឃើញមុខគ្នាផង ខំតែអញជាប់សន្យាជាមួយគេទេ”
“ចុះឯងគិតប្រាប់កូនឬអត់?”
“ស្អែកខាងគេនាំកូនប្រុសនោះ មកហើយចាំឲក្មេងៗមើលមុខគ្នាសិនទៅ បើអញមិនទាល់តំរិះខាត់ដើមខាត់ចុងពេលនោះ អញមិនចង់បង្ខំកូនឡើយ” អ៊ំឃេណ បក់ក្រមាចុះឡើងការពារមូសមិនឲខាំតែតាមពិតចិត្តគាត់កុំច្វាយខ្វល់ជាមួយកូនស្រីតែម្នាក់គត់របស់គាត់រៀបការហើយត្រូវទៅនៅខាងគេទៀតមិនឲគាត់បារម្ហម្តេចបាន។
ចំណែកឯងក្រមុំ វណ្ណនី វិញហេតុតែបានឮការសន្ទារវាងលោកទាំងពីរហើយដេកយំទឹកភ្នែកជោកខ្នើយនឹកស្រណោះខ្លួនឯង។ នាងដាក់សៀវភៅរឿងទៅក្បាលដំណេកព្រោះលែងមានអរម្មណ៍អានតទៀតហើយ ខួរក្បាលនាងកុំពុងគិតដល់មនុស្សម្នាក់ជាកូនកម្លោះរូបរាងយ៉ាងណា។
តើមានពិការជើងឬអត់ទេ?
តើរូបគេហ្នឹងល្អជាមួយនាងឬអត់?
ម្ដាយ ឪពុក គេយ៉ាងម៉េចដែត?
ណាស់អ្ហើយ ខ្លួននាងជាស្រីទៅនៅខាងគេមិនដឹងថាគ្រួសារបងប្អូនខាងគេពេញចិត្តរូបនាងធអត់។
“វណ្ណនី នេះឯងត្រូវរៀបការជាមួយមនុស្សមិនដែលស្គាល់មុខបានយ៉ាងម៉េច?”
នាងយំទល់តែគេងលក់ស្ដាយក្រមុំដែលត្រូវនិងមានប្ដីឆាប់ៗនេះ។
លុះព្រឹកឡើង លោកឧញ្ញាបានមកដល់ផ្ទះខាងស្រីទាំងព្រលឹមតែម្ដង។ ស្ទើតែធ្វើឲអ្នកខាងនេះរៀបចំទទួលសឹងតែមិនចង់ទាន់ ដោយសាររល់តាំងពីព្រឹកមាណវីមិនទាន់ទាំងបានលុបមុខផងទើបស្រស់ស្រីនៅងូតទឹកក្នុងបន្ទប់ទឹកក្រោយផ្ទះ។
ថ្លែងពីចាស់ៗ វិញនៅនិយាយរឿងពលារៀបការក៏ដេញសម្បិត្តឲទៅណាទៅៗ ព្រោះសម្បិត្តមិនដឹងថាលោកឧកញ្ញាបោកខ្លួនឲមកលេងផ្ទះខាងស្រីឡើយ។
“កូនទៅដើរលេងមើលដី ដំណែរដំដាំសិនទៅ”
“បាទ”
និយាយរួច សម្បិត្ត ក៏ចុះពីលើផ្ទះទៅដើរជុំវិញផ្ទះបន្តិចព្រោះគេចាប់អារម្មណ៍ទីធ្លាមានដើមដូងដលមស្លាម្លូរជាម្លប់ត្រជាក់។ ជុំវិញផ្ទះនាងក្រមុំមិនសូវជាដំដាំសួនផ្កាទេនៅមុខផ្ទះមានតែម្លិះមួយគម្ពឲគត់។
“ផ្ទះនេះមានកូនស្រីហេតុអ្វីមានផ្កាតែមួយគម្ព”
សម្បិត្ត ដើរទៅបំរុងនិងបេះផ្កាម្លិះនោះព្រោះសាយក្លិនក្រអូបជាប់ច្រមុំពេក។
តែត្រូវវ៉ាក់អើហ្នឹងនាងមាណវី ចេញមកពីបន្ទប់ទឹកដើរមកខាងមុខផ្ទះល្មមទើបនាងស្ទុះទៅចាប់ដៃសម្បិត្តជាប់។
“បេះមិនបានទេ”
វណ្ណនី សម្លឹងមើលទៅមុខរបស់ សម្បិត្តទាំងមុខក្រញ៉ូវនាងមិនចូលចិត្តឡើយ។ សម្បិត្ត ងាកទៅទល់ភ្នែកហ្នឹងនាងហើយសម្លឹងមើលពីក្បាលដល់ចុង ជើង។
“បេះតែមួយក៏មិនបាន?” សម្បិត្តក៏សួរ ដោយហេតុតាហេតុអ្វីនាងចិត្តអាក្រក់ម៉្លេះគ្រាន់តែបេះផ្កាមួយសោះមិនបានដែរ។
“បេះមិនបានទេ”
“ហេតុអ្វី” សម្បិត្ត និយាយហើយសម្លឹងមើលទៅដៃដែលនាងកុំពុងចាប់ជាប់មិនលែងធ្វើឲមាណវីប្រលែងដៃភ្លាមៗ។
Click here to claim your Sponsored Listing.