ADSA
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ADSA, #80B,St. 15, Borey Piphop Thmey Chamkar Doung,Khan Dangkor ,Phnom Penh., Phnom Penh.
ការធ្វើជីកំប៉ុស្តិ៍ពីលាមកសត្វ ចំបើង ស្មៅ កាកសំណល់បន្លែ និងវត្ថុធាតុដើមជាច្រើនទៀត លទ្វផលគឺយើងទទួលបានកសិផលសុវត្ថិភាពដល់អ្នក ប្រើប្រាស់ទាំងអស់។
ការធ្វើការងារជាមួយសហគមន៍ដាំបន្លែ ផ្លែឈើសុវត្ថិភាពតាមតំបន់គោលដៅ។
ការចុះត្រួតពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិករនៅតាមខេត្តគោលដៅ។
ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងអេឌីអេសអេខេមបូឌាឬអាសានិងអង្គការ NatureLife Cambodia ស្តីអំពីការទិញលក់កសិផលកែឆ្នៃត្រីងៀត ត្រីឆ្អើ ផ្អក ប្រហុក និងអង្ករសរីរាង្គពីសហគមន៍ក្នុងតំបន់អភិរក្សសត្វក្រៀល និងធនធានធម្មជាតិ។ ចូររូមទាំងអស់គ្នាក្នុងការគាំទ្រផលិតផលសហគមន៍ ដើម្បីការពារនិងថែរក្សាសម្បត្តិធម្មជាតិនៃប្រទេសយើង។ ផលិតផលទាំងអស់នោះមានលក់នៅហាងអាសា និងតាមហាងដែលជាដៃគូរបស់អង្គការ Naturelife Cambodia ជាច្រើននៅក្រុងភ្នំពេញ។
ការពិភាក្សាលើគុណភាពស្ពៃក្តោបនិងទីផ្សារ
អនុស្សាវរីយ៍ជាមួយកសិករនៅខេត្តមណ្ឌលគីរី
14/07/2025
ការជ្រើសរើសបន្លែ និងផ្លែឈើដែលមានសុវត្ថិភាព គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការថែទាំសុខភាពគ្រួសារ!!
08/06/2025
ក្រុមការងារបានចុះទៅជួបជាមួយសហគមន៍នេសាទនៅភូមិ ទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ដើម្បីពិភាក្សាពីផែនការផ្គត់ផ្គង់នាពេលអនាគត់។
06/05/2025
អាហារ ៣ ក្រុម ដែលយើងគួរទទួលទានរាល់ថ្ងៃ ដើម្បីសុខភាពយើងទាំអស់គ្នា!!
អាហារ ៣ ក្រុម ដែលយើងទទួលទានរាល់ថ្ងៃ គឺជាប្រភេទអាហារផ្ដល់ថាមពល បង្កើនការលូតលាស់សរីរាង្គ ការពារ និងប្រឆាំងជម្ងឺផ្សេងៗ ។
ខាងក្រោមនេះ ជាអាហារទាំង ៣ ក្រុមដែលយើ់ងទាងអស់គ្នាគួរតែយល់ដឹង៖
១. អាហារថាមពល ផ្ដល់នូវកម្លាំង និង ចំហេះ៖ អាហារប្រភេទស្ករ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រីជាដើម។
២. អាហារស្ថាបនា ផ្ដល់ភាពលូតលាស់រាងកាយ៖ ដូចជា ត្រីគ្រប់ប្រភេទ ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ និងសណ្ដែកគ្រប់មុខ ដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។
៣. អាហារការពាររាងកាយពីជម្ងឺ៖ ដូចជា បន្លែ និងរុក្ខជាតិណាដែលមានពណ៌បៃតងចាស់ (ស្លឹកបាស ផ្ទី ត្រកួន។ល។) និងបន្លែផ្លែឈើដែលមានពណ៌ លឿងទុំ (ល្ពៅ ស្វាយទុំ ល្ហុង។ល។) ។
ក្នុងមួយថ្ងៃ លោកអ្នកគួរទទួលទានអាហារ ដែលផ្ទុកនូវក្រុមអាហារទាំង ៣ ក្រុមនេះ ទើបទទួលបានថាមពល ជំនួយដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធសរីរាងទាំងអស់ក្នុងខ្លួនឱ្យរឹងមាំ ដើម្បីការពារ និងប្រឆាំងជម្ងឺ។
លោកអ្នកអាចទទួលទានអាហារផ្សំពីគ្រឿងផ្សំ ទាំង ៣ ក្រុមខាងលើ ក្នុងពេលតែមួយតែម្ដង ឬទទួលទានអាហារស្ថិតក្នុងក្រុមណាមួយមុនក៏បានដែរ សំខាន់ឱ្យតែក្នុងមួយថ្ងៃ លោកអ្នកទទួលទានអាហារដែលមានផ្ទុកនូវសារធាតុទាំង ៣ ក្រុមខាងលើ៕
12/04/2025
សួស្តីឆ្នំាថ្មី!! សូមគោរពជូនពរដល់អតិថិជននិងដៃគូទាំងអស់ជួបតែសេចក្តីសុខចំរើន និងសុខភាពល្អទាំងអស់គ្នា។
Click here to claim your Sponsored Listing.
Culinary Team
Attire
Contact the business
Telephone
Website
Address
Phnom Penh