CSM - Moon
General knowledge sharing
03/04/2025
អ្នកដទៃជេរមិនឈឺដូចខ្លួនឯងជេរខ្លួនឯង
កែប្រែមិនមែនដើម្បីអ្នកណាគឺដើម្បីខ្លួនឯង
The first chapter of 2025-complete. Chapter 2 is about to begin...
19/01/2025
តើខុសទេ ដែលយើងត្រឡប់ទៅអានសៀវភៅចាស់វិញម្តងទៀត?
មិនខុសទេ បើសិនជាសៀវភៅនោះយើងអានមិនទាន់ចប់ ហើយយើងចាប់ផ្តើមអានពីទំព័រថ្មីទៅ ដោយមិនរំលឹកពីទំព័រចាស់ តែ វានឹងខុសនៅពេលយើងបានស្គាល់តួអង្គឯកនៃសៀវភៅហើយ តែយើងនៅតែអានទំព័រចាស់ ឬមិនឈប់អាននៅពេលដែលសាច់រឿងនៃទំព័រថ្មីនៅតែដដែលដូចទំព័រចាស់។
បើដឹងថា ខ្លួនឡើងឡានក្រុងខុសហើយ សូមចុះនៅចំណតបន្ទាប់ កុំរង់ចាំអោយការធ្វើដំណើរកាន់តែឆ្ងាយ ព្រោះអ្នកនឹងត្រូវធ្វើដំណើរឆ្ងាយដូចគ្នាដើម្បីត្រឡប់មកចំណតដើមវិញ។
01/01/2025
Happy New Year
Welcome 2025
ចាប់ផ្ដើមទំព័រជីវិតក្នុងឆ្នាំថ្មីជាមួយនឹងអ្វីដែលប្រសើរជាងមុន។
31/12/2024
Goodbye 2024
ទោះបីជាឆ្នាំនេះឆ្លងកាត់រឿងមិនល្អច្រើនជាងរឿងល្អ តែវាក៏បានបង្រៀនយើងច្រើនពីជីវិតមិនថា ការងារ សង្គម និងមនុស្ស។
ជីវិតយើងម្នាក់ៗមិនមែនចេះតែស្រស់បំព្រងរហូតនោះទេ។ រីករាយនៅពេលវាស្រស់បំព្រង ប្រឈមមុខ រកវិធីដោះស្រាយនៅពេលវាមានបញ្ហា។
ខ្លួនយើងហ្នឹងហើយដែលតែងតែនៅជាមួយយើងជានិច្ច ដូច្នេះហើយសូមថែរក្សាសុខភាពផ្លូវចិត្តខ្លួនឯង និងអោយអាទិភាពផ្លូវចិត្តខ្លួនឯងមុនជានិច្ច។
លើលោកនេះរឿងអ្វីក៏អាចដោះស្រាយបានដែរ អោយតែយើងនៅមានជីវិត។
26/10/2024
"កុំធ្វើគុណនឹងសត្វតិរច្ឆាន កុំទុកចិត្ដសត្វមានចង្កូមមានពិស"
ជួយយកអាសារដោយមិនរំពឹងការតបស្នង ចុះបើស្រាប់តែគេសងទោសត្រឡប់មកវិញ តើយើងគួរធ្វើដូចម្តេច?
24/10/2024
អ្នកនឹងមិនអាចទទួលបានការកាត់ក្តីយុត្តិធម៌ឡើយ បើសិនជាអ្នកជួបអ្នកកាត់សេចក្តីដែលមានលក្ខណៈ
- ឆន្ទាគតិ : សេចក្តីលំអៀងព្រោះស្រឡាញ់
- ភយាគតិ : សេចក្តីលំអៀងព្រោះខ្លាចចិត្ត ខ្លាចអំណាច
- ទោសាគតិ : សេចក្តីលំអៀងព្រោះទោស ការស្អប់
- លោភាគតិ : សេចក្តីលំអៀងព្រោះបំណងចង់បាន
- មោហាគតិ : សេចក្តីលំអៀងព្រោះការមិនយល់ខុសត្រូវ
Why didn't you tell anyone that you are not okay?
20/06/2024
Click here to claim your Sponsored Listing.