អ្នកគាំទ្រក្រុមមាន់គកបារាំង Supporters de L'équipe de France de Football
Just love and support FFF team.

អ្នកចាំទីដៃស្អិតរបស់ជម្រើសជាតិបារាំង Hugo Lloris បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំងហើយ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង

ចូលរួមសោកស្ដាយនូវការបាត់បង់អធិរាជបាល់ទាត់Pelé!
ក្នុងឆ្នាំ២០២០ PeléបាននិយាយកំឡុងពេលMaradonaស្លាប់
"ថ្ងៃណាមួយ ខ្ញុំសង្ឃឹមថាពួកយើងនិងលេងបាល់ទាត់ជាមួយគ្នានៅលើមេឃ" ។
អធិរាជបាល់ទាត់ទាំងពីរបានជួបគ្នាហើយ🥲🥲!

កីឡាករ Blaise Matuidi បានប្រកាសចូលនិវត្តន៍កីឡាបាល់ទាត់ហើយ។
លេងអោយជម្រើសជាតិបារាំងបាន៨៤ប្រកួត ទាត់បញ្ចូលទីអោយបារាំងបាន៩គ្រាប់។
សមិទ្ធផល : ជើងឯក World Cup 2018🥇 ជើងឯករងពានរង្វាន់ Euro 2016🥈។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ខ្សែប្រយុទ្ធរបស់មាន់គកបារាំង និងក៏ជាខ្សែប្រយុទ្ធរបស់Real Madridបានភ្ជួរស្បែកជើងពីជម្រើសជាតិបារាំងហើយ។
ស្ថិតិរបស់ Karim Benzema ក្នុងជម្រើសជាតិបារាំង :
- ចូលលេងអោយជម្រើសជាតិបារាំងឈុតធំបាន ៩៧ ប្រកួត
- សុតបញ្ចូលទីបាន ៣៧ គ្រាប់។
អរគុណសម្រាប់ការប្រឹងប្រែងកន្លងមក Karim Benzema !
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

អរគុណសម្រាប់ការប្រឹងប្រែង!
អបអរសាទរអាហ្សង់ទីន!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

១១ដំបូងរបស់មាន់គកបារាំងក្នុងជំនួបផ្ដាច់ព្រាត់ជាមួយក្រុមរាំតាំងហ្គូអាហ្សង់ទីននៅរាត្រីនេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

រាត្រីចុងក្រោយនៃព្រឹត្តិការណ៍ Fifa World Cup 2022 រវាងក្រុមតាំងហ្គូមកពីអាមេរិកឡានទីនប្រកួតជាមួយមាន់គកបារាំងដើម្បីក្លាយជាស្ដេចបាល់ទាត់ឆ្នាំ២០២២នេះ។
អាហ្សង់ទីន🇦🇷 vs 🇨🇵បារាំង នៅថ្ងៃទី១៨/ធ្នូ/២០២២ វេលាម៉ោង ១០:០០ យប់នេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ប៉ុន្មានថ្ងៃនេះមានពាក្យចចាមអារ៉ាមជាច្រើនពីម្ចាស់បាល់មាស Ballon D'or 2022 គឺ Karim Benzema ទាក់ទងនិងការបង្ហាញខ្លួនជាមួយមាន់គកបារាំងប្រកួតជាមួយអាហ្សង់ទីននៅវគ្គផ្ដាច់ព្រាត់ថ្ងៃអាទិត្យនេះ។ សារព័ត៌មានខ្លះបានសរសេរថា Karim Benzema និងចូលរួមជាមួយបារាំងនៅវគ្គផ្ដាច់ព្រាត់នេះ សារព័ត៌មានខ្លះសរសេរថា Karim Benzema មិនបានចូលឡើយ។
សម្រាប់Adminផ្ទាល់ចង់ឃើញគាត់បង្ហាញខ្លួននៅរាត្រីនេះក្នុងនាមជាខ្សែប្រយុទ្ធមាន់គកបារាំង។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

បើតាមសារព័ត៌មានThe Goalបញ្ជាក់ថា ក្នុងជំនួបរវាងក្រុមតាំងហ្គូអាហ្សង់ទីនប្រកួតជាមួយមាន់គកបារាំង លោកWalid Regraguiគ្រូបង្វឹកជម្រើសជាតិម៉ារ៉ុកនិងគាំទ្រក្រុមមាន់គកបារាំងបើទោះបីជាម៉ារ៉ុកចាញ់បារាំងក៏ដោយ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់ការប្រកួត បារាំង🇨🇵 ២-០ 🇲🇦ម៉ារ៉ុក។
ដូច្នោះបារាំងនិងត្រូវជួបក្រុមខ្លាំងមកពីឡាទីនគឺអាហ្សង់ទីននៅរាត្រីថ្ងៃអាទិត្យខាងមុខនេះនៅវគ្គផ្ដាច់ព្រាត់៕
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

យប់នេះជំនួបពាក់កណ្ដាលផ្ដាច់ព្រាត់រវាងមាន់គកបារាំងប្រកួតជាមួយតោអាហ្វ្រិកម៉ារ៉ុកនៅវេលាម៉ោង ០២:០០ ទាបភ្លឺ។
France🇨🇵 vs 🇲🇦Morocco វេលាម៉ោង ០២:០០ ទាបភ្លឺ។
ក្រុមទាំងពីរប្រសិនបើក្រុមណាឈ្នះរឺចសញ់ក៏មិនទាន់អស់ភារកិច្ចដែរ
ក្រុមដែលឈ្នះគឺត្រូវជួបនិងអាហ្សង់ទីនដើម្បីស្វែងរកជើងឯក ឯក្រុមដែលចាញ់ត្រូវជួបក្រូអាតដើម្បីដណ្ដើមចំណាត់ថ្នាំក់លេខបី។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់ការប្រកួត អង់គ្លេស🏴 1-2 🇨🇵បារាំង។
Adminថប់ម្ដងដោយសារអង់គ្លេសបុកពេក😃😃!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់តង់ទីមួយ បារាំង🇨🇵 ១-០ 🏴អង់គ្លេស!

នេះជា១១ដំបូងរបស់ក្រុមមាន់គកបារាំងក្នុងជំនួបជាមួយតោកំណាចអង់គ្លេស។
សង្ឃឹមថាបារាំ។ងនឹងធ្វើបានល្អក្នុងរាត្រីនេះ!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ការប្រកួតដ៏កក្រើកនៅក្នុងព្រឹត្តិការណ៍Fifa World Cup 20022 វគ្គ៨ក្រុមចុងក្រោយរវាងតោកំណាចអង់គ្លេសប្រកួតជាមួយមាន់គកបារាំង អង់គ្លេស🏴 Vs 🇨🇵បារាំង នៅរាត្រីនេះម៉ោង ០២ : ០០ ឈានចូលថ្ងៃអាទិត្យ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ការវិភាគរបស់FiveThirtyEightបញ្ជាក់ថា អង់គ្លេសមានភាគរយឈ្នះ៥៣% ឯបារាំងមានភាគរយឈ្នះ៤៨%។
ឯការវិភាគរបស់អ្នកជំនាញកីឡាកម្ពុជាដ៏ល្បីគឺលោក ហ៊រ ង៉ែត បញ្ជាក់ថាបារាំងមានភាគរយឈ្នះទៅលើអង់គ្លេស។
ដូច្នោះរង់ចាំទស្សនាទាំងអស់គ្នានៅរាត្រីនេះ។
Adminគាំទ្រការវិភាគរបស់លោក ហ៊រ ង៉ែត ហើយ😁😁!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ខ្សែប្រយុទ្ធមាន់គកបារាំង និងជាខ្សែប្រយុទ្ធរបស់ PSG គឺកីឡាករ Kylian Mbappé ធ្វើបានយ៉ាងល្អនៅរដូវកាលនេះ💪💪។

វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Fifa World Cup ២០២២ មាន :👉ថ្ងៃសុក្រទី០៩/១១/២០២២ វេលាម៉ោង១០:០០យប់
ហូឡង់🇳🇱 vs 🇦🇷អាហ្សង់ទីន
👉ថ្ងៃសុក្រឈានចូលទី១០/១១/២០២២ វេលាម៉ោង២:០០អធ្រាត្រ
ក្រូអាត🇭🇷 vs 🇧🇷ប្រេសុីល
👉ថ្ងៃសៅរ៍ទី១០/១១/២០២២ វេលាម៉ោង១០:០០យប់
ម៉ារ៉ុក🇲🇦 vs 🇵🇹ព័រទុយហ្គាល់
👉ថ្ងៃសៅរ៍ឈានចូលទី១១/១១/២០២២ វេលាម៉ោង២:០០អាធ្រាត្រ
អង់គ្លេស🏴 vs 🇨🇵បារាំង
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់ការប្រកួត បារាំង🇨🇵 ៣-១ 🇵🇱 ប៉ូឡូញ ។
លទ្ធផលបែបនេះពេញចិត្តអ្នកគាំទ្រទូទាំងផែនដី!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵

ចប់តង់ទី១ បារាំង ១-០ ប៉ូឡូញ។
មួយគ្រាប់រកបានដោយបងសង្ហារ Olivier Giroud នៅនាទី៤៤។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

១១នាក់ដំបូងរបស់មាន់គកបារាំងនៅរាត្រីនេះ!
ក្រោយពីប្រកួតចាញ់ទុយនេសុី កាលពីប្រកួតមុនAdminភ័យៗម៉េចទេ😂😂។ សង្ឃឹមថាមាន់បារាំងនឹងធ្វើបានល្អនៅរាត្រីនេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

រាត្រីរន្ធត់បានដល់ហើយ!
នៅសល់តែបីម៉ោងទៀតជំនួបរវាង បារាំង🇨🇵 vs 🇵🇱ប៉ូឡូញ នៅវេលាម៉ោង ១០:០០ យប់នេះ។
ប្រសិនបារាំងចាញ់ប៉ូឡូញនៅយប់នេះ បារាំងនិងហាលអាវត្រឹមវគ្គនេះ តែប្រសិនបើបារាំងឈ្នះ បារាំងនិងទៅវគ្គបន្ត រង់ចាំការឈ្នះរវាងអង់គ្លេសនិងសេនេហ្គាល់នៅវេលាម៉ោង ២:០០ អាធ្រាតនេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ការគូរផ្គងនៅវគ្គ១៦ក្រុម និងវគ្គបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រាត់យើងអាចស្មានដឹងថាក្រុមណាអាចជួបគ្នានៅបន្តបន្ទាប់បាន។
វគ្គ១៦ក្រុមចុងក្រោយបារាំងជួបជាមួយ ៖
មាន់គកបារាំង🇨🇵 Vs 🇵🇱 ឥន្រ្ទីប៉ូឡូញ ត្រូវនិងថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០:០០ យប់។
តើមាន់គកបារាំងអាចឆ្លងផុតវគ្គ១៦ក្រុមនេះបានដែររឺទេ?
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់ការប្រកួត ទុយនេសុី🇹🇳 ១-០ 🇨🇵បានរង ។
ចាញ់ប្រកួតនេះមិនជាបញ្ហា តែប្រកួតក្រោយៗទៀតសូមកុំអោយចាញ់អោយសោះ🙏!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵

មាន់គកបារាំងវិលត្រលប់មកវិញហើយនៅរាត្រីនេះ!
នេះជាកីឡាករ១១នាក់ដំបូងរវាង បារាំង🇨🇵 vs 🇹🇳Tunisia នៅវេលាម៉ោង ១០:០០ យប់។
១១ដំបូងក្នុងរាត្រីនេះ គ្រាន់តែជាការប្រកួតបំពេញកិច្ចប៉ុណ្ណោះ ព្រោះបារាំងបានទៅវគ្គបន្តរួចទៅហើយ ដូច្នោះគ្រូបង្វឹកផ្ដល់ឱកាសអោយកីឡារករដែលមិនសូវបានបង្ហាញ១១នាក់ដំបូងកាលពីប្រកួតមុនៗអោយបានលេងក្នុងការប្រកួតនេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

ចប់ការប្រកួត បារាំង🇨🇵 ២-១ 🇩🇰ដាណឺម៉ាក បារាំងរកគ្រាប់ដោយអាប្អូនអណ្ដើកនិនចា(Mbappé)នៅនាទី៦១ និងនាទី៨១ ឯដាណឺម៉ាករកគ្រាប់បានដោយCristensenនៅនាទី៦៨។
ដូច្នោះមាន់គកបារាំងបានកក់កៅអីទៅវគ្គ១៦ក្រុមមុនគេបង្អស់នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵
🇨🇵

១១នាក់ដំបូងនៃជម្រើសជាតិបារាំងសម្រាប់រាត្រីនេះ🇨🇵!
យល់យ៉ាងណាដែរសម្រាប់ទំរង់លេងមួយនេះ!
តោះ...រង់ចាំទស្សនានាវេលាម៉ោង១១យប់បន្តិចទៀតនេះ។
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵!

នៅរាត្រីនេះវគ្គជម្រុះ Worl Cup ២០២២ នៃពូលDជំនួបរវាង
បារាំង🇨🇵 Vs 🇩🇰ដាណឺម៉ាក នៅវេលាម៉ោង ១១:០០ យប់នៅកម្ពុជា។
ប្រសិនបើមាន់គកបារាំងឈ្នះដាណឺម៉ាកនៅរាត្រីនេះ បារាំងនិងកក់កៅនៅវគ្គ១៦ក្រុមដោយសុវត្តិភាព។
គួរបញ្ជាក់ថា ប្រវត្តិសាស្ត្រក្រុមមាន់គកបារាំងដែលធ្លាប់រងបរាជ័យច្រើនជាងគឺរវាងជំនួប ដាណឺម៉ាក ១៧-១ បារាំង នៅឆ្នាំ១៩០៨។
ពីរប្រកួតចុងក្រោយនៅពានរង្វាន់ UEFA Nation League បារាំងមិនដែលយកឈ្នះដាណឺម៉ាកឡើយ។
តើរាត្រីនេះបារាំងអាចធ្វើបានល្អដែររឺយ៉ាងណា? តោះ...រង់ចាំទាំងអស់គ្នា!!!
#អ្នកគាំទ្រក្រុមមាន់គកបារាំង 🇨🇵

លទ្ធផលផ្លូវការ មាន់គោកបារាំង ៤-១ កង់កូរ៉ូអូស្ត្រាលី។
ដូច្នោះមាន់គោកបារាំងឈរនៅកំពូលតារាងបណ្ដោះអាសន្ននៃពូលD។
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh, 12000
SBC369_Online ជាវេបសាយល្អដាច់គេនៅកម្ពុជា ☎️ លេខទំនាក់ទំនងតាមរយះ : 086 388 369 , 099 388 369
Phnom Penh
Phnom Penh
សូមស្វាគមន៍មកកាន់SBC369វេសាយកំសាន្តល្អដាច់គេនៅកម្ពុជា! 📲086 388 369/099 388 369/088 3388 369